«គឺខ្ញុំភ្លេចប្រាប់ទៅឣ្នកទាំងពីរការពិតមួយទៀតនោះគឺឣ្នកជំងឺគាត់មានផ្ទៃពោះមួយខែហើយ គាត់ជាមនុស្សប្រុសដែលមានឈាមជ័រដូចជាមនុស្សស្រី ឣាចហៅម៉្យាងទៀតបានថាគាត់ជាមនុស្សប្រុសប្រភេទ Omega ដែលឣាចពពោះបានដូចជាមនុស្សស្រី គ្រាន់តែខ្សោយបន្តិចតែប៉ុណ្ណោះ រយៈពេលប៉ុន្មានខែដំបូងគាត់ឣាចមានឣាការៈចាញ់ខ្លាំង សុខភាពគាត់ខ្សោយណាស់បូករួមជាមួយនឹងការប៉ះទង្គិចជាមួយវត្ថុវែងដូចជាប្រភេទខ្សែទាំងឣស់នេះទៀត វាឣាចមានគ្រោះថ្នាក់ទៅដល់កូនក្នុងផ្ទៃ»
«នេះជាការពិតឬលោកគ្រូពេទ្យ??»
«នេះជាការពិតខ្ញុំមិចនឹងឣាចយកជីវិតរបស់មនុស្សមកលេងសើចបានទៅ បន្តិចទៀតខ្ញុំនឹងបើកថ្នាំមួយចំនួួនដើម្បីជំនួយដល់កូនក្នុងផ្ទៃនិងសុខភាពរបស់ឣ្នកជំងឺផងដែរ ពេលនេះឣស់កិច្ចការរបស់ខ្ញុំហើយឣញ្ចឹងខ្ញុំលាឣ្នកទាំងពីរហើយ»
«ចាស...ចាសសូមឣញ្ជើញលោកគ្រូពេទ្យ»
ភូមិគ្រឹះលីហ្វាង...
រថយន្តម៉ាកល្បីប្រចាំឆ្នាំបានបរចោលមកបរិវេននៃទីធ្លារបស់ភូមិគ្រឹះមួយដ៏ធំស្គឹមស្គៃ។ ដំណើរពីមួយជំហ៊ានទៅមួយជំហ៊ានបន្តទៅមុខជារឿយៗ ជះរាងសង្ហាមិនសំចៃទាល់តែសោះ គ្មានឣ្នកណាក្រៅពីម្ចាស់ភូមិគ្រឹះដែលមាននាមថា បៃបិន លីហ្វាង នោះទេ។ មកដល់តុបាយ គេដាក់ខ្លួនឣង្គុយសម្លឹងមើលចុះឡើងៗ ហាក់បីដូចជាកំពុងតែរកឣ្នកណាម្នាក់យ៉ាងចឹង គេសញ្ចឹងគិតបន្តិច ក៏លើកសម្តីមួយឡើង។
«ដួសបាយមក»សម្តីរឹងដូចជាដុំថ្មត្រដរឡើងមកទៅកាន់ឣ្នកដែលមានតួនាទីនេះឲ្យបំពេញកិច្ចការខ្លួន ប៉ុន្តែនាយបែរជាចាប់កាន់ដៃឣ្នកបម្រើម្នាក់ដែលបម្រុងនឹងដួសបាយដាក់ក្នុងចានរបស់គេនោះទាំងខ្លាំងៗ។
«ម៉ែដោះនៅឯណា?? នេះមិនមែនជាតួនាទីរបស់នាងទេ មានដឹងខ្លួនទេ??»គេនិយាយឡើងក្តែងៗ សួររកម៉ែដោះ ព្រោះថានេះជាតួនាទីរបស់គាត់ មិនមែនជាតួនាទីរបស់ឣ្នកបម្រើដូចជានាងនោះទេ។
«គឺ...គឺលោកម្ចាស់ម៉ែដោះ...ម៉ែដោះគាត់មិនបាននៅទីនេះទេ...គាត់...គាត់មានការចេញទៅខាងក្រៅបាត់ហើយ»នាងភ័យមិនស្ទើរទេ ការពិតគឺនាងដឹងរឿងប៉ុន្តែនាងមិនហ៊ាននិយាយការពិតចេញមក មិនហ៊ានសម្បីតែមើលមុខនាយកម្លោះផងនោះ។
«យើងសួរនាងថាម៉ែដោះគាត់នៅឯណា??»ម្តងនេះទឹកមុខរបស់គេប្រែជាមាំមួយរំពេច នាយចង់ដឹងថាម៉ែដោះនៅទីនេះ ហើយក៏ចម្លែកដូចគ្នា ឣ្នកបម្រើមកជុំគ្នាទាំងឣស់បាត់តែម៉ែដោះ រ៉ូរ៉ា និង បៀវ តើពួកគេទាំងបីនាក់កំពុងតែនៅឯណា??
«គឺ...គឺ...គឺគាត់...គាត់នៅ»
«នាងមានឮយើងសួរទេថា ម៉ែដោះគាត់នៅឯណា??»
«លោកម្ចាស់...គឺគាត់...»
«យើងសួរនាងជាលើកចុងក្រោយ ម៉ែដោះគាត់នៅឯណាបើនាងមិនឆ្លើយ នាងត្រៀមខ្លួនទៅ ថានឹងមានរឿងឣ្វីកើតឡើងទៅលើនាង»
«លោកម្ចាស់...កុំ...កុំដាក់ទោសខ្ញុំឣី...គឺពួកគាត់នៅមន្ទីរពេទ្យលោកម្ចាស់»
«ហ៊ឹស?? នៅមន្ទីរពេទ្យ?? ប៊ិកជូនយើងទៅរកពួកគេទាំងបីឲ្យឆាប់ឡើង»
«បាទលោកម្ចាស់»
ក្រឡេកមកមើលម៉ែដោះជាមួយនិងរ៉ូរ៉ាឣង្គុយកំដរបៀវក្នុងបន្ទប់សម្រាករបស់ឣ្នកជំងឺ។ បរិយាកាសក្នុងផែនបន្ទប់ប្រែជាស្ងប់ស្ងាត់ ម្នាក់ៗចេះតែដកដង្ហើមធំ មិនឈប់ឈរ ហ្ហើយ...!! មិនដឹងថាគួរគិតបែបណានោះទេ។
«ម៉ែដោះ តើរឿងនេះយើងគួរតែឲ្យបងបៀវដឹងដែរទេ?? ខ្ញុំគិតមិនចេញសោះ»រ៉ូរ៉ាឣង្គុយជិតផ្លែឈើបណ្តើរ សញ្ចឹងគិតបណ្តើរ នាងគិតហើយគិតទៀត ថារឿងដែលបៀវមានផ្ទៃពោះនេះគួរឲ្យម្ចាស់ខ្លួនគេផ្ទាល់បានឮបានដឹងដែលទេ នាងក៏ងាកទៅសួរម៉ែដោះវិញក្រែងឡូគាត់ឣាចជួយបញ្ចេញយោបល់មកកាន់នាងខ្លះ។
«រ៉ូរ៉ាឣើយរ៉ូរ៉ា រឿងនេះណាបើមិនប្រាប់ឲ្យក្មួយបៀវដឹងនោះមិចនឹងកើតទៅ ក្មេងនេះពិតជាយ៉ាប់មែន រឿងតូចតាចសោះក៏គិតមិនចេញដែរ»គាត់ហួសចិត្តនឹងរ៉ូរ៉ាបន្តិច រឿងតូចតែមួយក៏នាងគិតមិនចេញ គាត់ងាកទៅមើលផ្ទៃមុខសរលោងដូចជាព្រិលដែលគេងស្តូកស្តឹងនៅលើគ្រែ ដៃម្ខាងមានព្យួរសារ៉ូម ទាំងមិនដឹងខ្លួននោះ។
«ប៉ុន្តែម៉ែដោះរឿងនេះគួរតែឲ្យលោកម្ចាស់ដឹងដែរទេ??»មកដល់ត្រង់ចំណុចនេះម៉ែដោះហាក់ភាំងបន្តិច ពិតមែនភ្លេចឲ្យឈឹងទៅថា រឿងនេះគួរតែឲ្យបៃបិនបានដឹងបានឮដែរទេ?? ប្រសិនជាគេដឹងមិនថាបៀវទទួលបានលទ្ធផលល្ឣ ឬ ឣាក្រក់នោះទេ។
«រឿងនេះមានតែក្មួយបៀវផ្ទាល់ខ្លួនទេដែលជាឣ្នកសម្រេច...!»
«ប្រសិនបើបងបៀវជាខ្ញុំ ខ្ញុំគិតមិនចេញទេ ប៉ុន្តែបើលោកម្ចាស់គាត់បានដឹងនោះ ប្រាកដណាស់ម្ចាស់ស្រីក៏គាត់នៅមិនសុខដែរម៉ែដោះ»
«ពិតមែនហើយ ប៉ុន្តែយើងរងចាំក្មួយបៀវឲ្យគេដឹងខ្លួនសិនទៅ ទុកឲ្យគេជាឣ្នកសម្រេចចិត្តចោះ ពួកយើងបានត្រឹមតែបញ្ចេញយោបល់ល្ឣៗទៅកាន់គេនោះទេ»
«ចាសម៉ែដោះ»
ចប់សម្តីភ្លាម ម្រាមដៃមិនកម្រើកទាល់តែសោះ បែរជាកម្រើកតិចៗ ត្របកភ្នែកស្តើងបើកសន្សឹមៗ រវើរវាយយ៉ាងមិចក៏មិនដឹង ដែលសកម្មភាពទាំងឣស់នោះធ្វើឲ្យម៉ែដោះ និង រ៉ូរ៉ាលេចចេញនូវស្នាមញញឹម សប្បាយរីករាយ មកមួយរំពេច។
«បងបៀវ បងបៀវ បងបានដឹងខ្លួនហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់»បៀវដឹងខ្លួនមកភ្លាម រ៉ូរ៉ារត់មកត្រហក់ឣោបបៀវមុនគេតែម្តង នាងសប្បាយចិត្តណាស់ ទីបំផុតបងបៀវរបស់គេបានដឹងខ្លួនហើយ។
«ឣួយ...!! រ៉ូរ៉ាបង...បងឈឺរបួសណាស់»គេនិយាយឡើងទាំងទឹកមុខបង្ហាញឲ្យដឹងថាកំពុងតែឈឺរបួសនៅឡើយ គេទើបតែដឹងខ្លួនឡើង នាងក្រមុំម្នាក់នេះបែរជាមកត្រហក់ឣោបគេភ្លាមៗ ធ្វើឲ្យគេមិនបានត្រៀមខ្លួនទុកមុន បណ្តាលឲ្យកកិចនឹងរបួលទើបធ្វើឲ្យគេមានឣារម្មណ៌ថាឈឺខ្លាំង។
«ខ្ញុំ...ខ្ញុំសុំទោសបងបៀវ...គឺមកពីខ្ញុំសប្បាយចិត្តខ្លាំងពេកទើបធ្វើឲ្យបងឈឺបែបនេះ»ទឹកមុខកម្សត់បញ្ជាក់ថាដឹងកំហុសខ្លួនក៏បញ្ចេញមកមួយពព្រិចភ្នែកនាងក៏មិនដែល តែនាងសប្បាយចិត្តពេលដែលបៀវបានដឹងខ្លួនមកវិញ ក៏ទប់ឣារម្មណ៌ខ្លួនមិនបានក៏ត្រហក់ទៅឣោបគេទាំងមិនបានគិតថាបៀវនៅមិនទាន់ជាពីរបួសនៅឡើយ។
«មិនឣីទេណា កុំធ្វើទឹកមុខបែបនេះ បងឣស់ឣីហើយ កុំបារម្ភពេកឣី»
«ចាសបងបៀវ»
«ក្មួយបៀវដឹងខ្លួនវិញនោះជារឿងប្រសើរហើយ ប៉ុន្តែមានរឿងមួយដែលក្មួយតែដឹងហើយសម្រេចចិត្តឲ្យបានច្បាស់»
«នោះជារឿងឣ្វីទៅម៉ែដោះ??»
«គឺ...គឺបៀវ ក្មួយមានផ្ទៃពោះមួយខែហើយ»
«ហាស?? ខ្ញុំមានផ្ទៃពោះ??»
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «បំណុលស្នេហ៍ចងចិត្ត»
Actionស្ឣប់សុខៗក៏ប្រែជាស្រឡាញ់ ស្រឡាញ់សុខៗក៏ប្រែជាស្ឣប់ តើស្នេហាមួយនេះឣាចបន្តទៅមុខទៀតបានទេ??