@អត្ថបទនាំថ្ងៃទីXX ខែមករា ឆ្នាំ20XX
ម៉ោង7.30ព្រឹក សេអ៊ូលប្រទេសកូរ៉េ
តឹក ! តឹក !
សម្លេងទ្រនិចនាឡិកាឮឡើងទម្លុះភាពស្ងប់ស្ងាត់ធ្វើឲ្យបរិយាកាសក្នុងបន្ទប់ដែលមានពិដានពណ៌ខ្មៅនោះមិនបានស្ងៀមស្ងាត់ពេក រាងក្រាស់កម្ពស់ខ្ពស់ស្រឡះ សម្បុរស សក់ខ្មៅក្រិបសាកសមជាមួយកែវភ្នែកពណ៌ទឹកប៊ិចចាស់ XXX សរុបមកគឺសង្ហារ មានមន្តស្នេហ៍ទោះមុខងាប់មិនញញឹមក៏ដោយ ។ គេគឺ Jeon Jungkook កូនប្រុសពៅរបស់ត្រកូល Jeon ជាCeo នៃក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង និងជាម៉ាហ្វៀដ៏មានអំណាចមួយរូបនៅក្នុងសង្គមងងឹត មានទាំងក្លឹប កាស៊ីណូ ឃ្លាំងស្តុកអាវុធ ហើយមានកន្លែងជាច្រើនទៀតដែលអាចផ្តល់ចំណូលរាប់ពាន់រាប់មុឺនលានដុល្លារក្នុងមួយខែៗ ទោះចាយម្ភៃជាតិទៀតក៏មិនអស់ផងក៏មិនដឹង បើនិយាយរឿងស្រីវិញកៀរនឹងជើង មិនចាំបាច់ហៅ ពួកនាងក៏រត់មកប្រគល់ខ្លួនឲ្យនាយដល់កន្លែងទៅហើយ ចរិតក៏ត្រជាក់មិនធម្មតា ជំពាក់គុណសងគុណ ជំពាក់កម្មគឺសងកម្ម គេដូចជាកញ្ចក់។
តុក ! តុក !
« អ្នកប្រុស... អ្នកស្រីហៅអ្នកប្រុសទៅពិសាអាហារពេលល្ងាចជុំគ្នា »
សម្លេងគោះទ្វារ និងសម្លេងម៉ែដោះហៅ បន្លឺឡើងព្រមគ្នាកាត់ផ្តាច់អារម្មណ៍រាងក្រាស់ដែលកំពុងឈរសម្លឹងមើលសួនច្បារក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃតាមកញ្ចក់បង្អួចពីលើទៅស្មានមិនត្រូវថាគេកំពុងគិតអ្វី។
« ហុឹម.... »
រាងក្រាស់មិនបានតបគ្រាន់តែគ្រហឹមដើមកជាការទទួលបាន ហើយក៏សារេកអាវបន្តិច ទើបបើកទ្វារបន្ទប់ដើរចុះទៅខាងក្រោម ចំណែកឯម៉ែដោះគាត់ចុះមកយូរហើយ ។
@តុអាហារ
« បងជុង...... »
គ្រាន់តែរាងក្រាស់ដើរចូលមកដល់តុអាហារ ស្រីស្អាតបបូរមាត់ក្រហមឆេះ Kang Sora ជាតារាម៉ូដែលប្រចាំប្រទេសក៏រត់មកឱបដៃរាងក្រាស់ពឹបស្អិតដូចកាវ៥០២ ស្រែកហៅខ្លាំងៗ ធ្វើដូចរាងក្រាស់ស្តាប់មិនឮ ធ្វើឲ្យម៉ែដោះដែលនៅក្បែរនោះគ្រវីក្បាលហួសចិត្តត្បិតនាងគ្មានសុជីវធម៌សោះហើយ។
« លែង..... លែងដៃ! »
រាងក្រាស់បង្ហាញទឹកមុខមិនពេញចិត្តជាមួយស្រីស្អាត គ្រវាសដៃចេញមួយទំហឹង ហើយកូនចៅជំនិតឈរក្បែរនោះ
ក៏យល់ចិត្ដរហ័សចាប់នាងចេញពីខ្លួនរាងក្រាស់ឆ្ងាយបន្តិច។
« ហឹក...ម៉ាក់អ៊ំ..... »
ដោយសារធ្វើអ្វីមិនបាន ស្រីស្អាតក៏តាំងងាកទៅរំអួយដាក់អ្នកស្រីចន យ៉ាងគួរឲ្យអាណិត តែសម្រាប់រាងក្រាស់វិញគួរឲ្យស្អប់ខ្ពើមច្រើនជាង។
« ជុង... មិចក៏ធ្វើបែបនេះដាក់ប្អូន ប្អូនជាគូដណ្តឹងឯងណា៎»
បានដូចចិត្តស្រីស្អាត អ្នកស្រីចនទាញនាងមកឱបលួងលោមហើយងាកមុខមកស្តីបន្ទោសរាងក្រាស់បង្ហាញទឹកមុខមិនពេញចិត្តចេញមកច្បាស់ៗ ។
« ហុើយ.... ខ្ញុំមិនញុាំទេ មានការបន្ទាន់»
រាងក្រាស់រហ័សដើរចេញទៅយ៉ាងលឿនជាមួយលេសគេចចេញពីអាហារពេលល្ងាចដ៏សែនរញ៉េរញ៉ៃ ដោយមានជំនិត Lee Seung ដើរតាមនិងបើកទ្វារឡានឲ្យ បើកចេញទៅយ៉ាងលឿន។
ង៉ោង !
« ជុង... ព្រះអឺយ ហេតុអ្វីយើងមានកូនប្រុសរឹងជជេសដូចឯងបែបនេះ???»
អ្នកស្រីចនយកដៃរិតទ្រូង តឹងចិត្តនឹងកូនប្រុសដែលរឹងចចេសមិនព្រមស្តាប់តាមការរៀបចំរបស់គាត់ ទាំងដែលគាត់ធ្វើទៅគ្រាន់តែចង់ឲ្យគេល្អសោះនោះ ។
YOU ARE READING
អន្ទាក់
Randomការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)