បន្ទាប់ពីប្រកែកជាមួយអ្នកម្តាយឈ្នះហើយ អ្នកស្រីចនដើរគេចខ្លួនទៅខាងលើបាត់មិនចង់នៅឱ្យឃើញមុខកូនទូរទស្សន៍ដូចកូនប្រុសពៅគាត់នេះទៀតទេ លោកអឺយ! ប្រកែកចង់ឈ្នះសូម្បីតែម្តាយ ហុឺៗ....ឯជុងហ្គុកក៏អង្គុយលើសាឡុងហើយចាប់ចង្កេះថេហ្យុងលើកមកអឹបនឹងរាងកាយគេបន្ថែមទៀត ទើបសម្លឹងមើលទៅថេហ្យុងជាមួយក្រសែភ្នែកហួងហែង ។
« អូនមិនចាំបាច់ធ្វើអ្វីទេ បងស្រលាញ់អូនជាអូន អូនតែងតែជាលេខ១ នៅក្នុងចិត្តបងស្រាប់ហើយ កុំកែប្រែដើម្បីបង!»
ជុងហ្គុក ងាកមុខមកថេហ្យុង សំណព្វចិត្តក្នុងរង្វង់ដៃបន្តិចនិយាយបម្រាមមិនឱ្យកែប្រែខ្លួនឯងដើម្បីនាយឡើយ។ នាយស្រឡាញ់ថេហ្យុងជាថេហ្យុង មិនត្រូវការឱ្យរាងតូចល្អិតមកព្យាយាមផ្គាប់ផ្គន់ចិត្តខុសពីអត្តចរិតដើមនោះទេ ព្រោះថេហ្យុងរបស់នាយជាមនុស្សល្អមកស្រាប់ហើយ នាយក៏ស៊ាំនឹងអត្តចរិតថេហ្យុងទៅហើយ ។
« បាទ អូនក៏ស្រឡាញ់បងដូចគ្នា »
ថេហ្យុងឆ្លើយតបនាយកម្លោះជាប្តីដោយទឹកមុខចង់យំរលីងរលោងព្រោះក្តីរំភើបដែលបានស្តាប់ឮសម្តីនាយក្រាស់ពោលឡើងប្រាប់មកគេ ។ គេក៏ស្រឡាញ់ជុងហ្គុកជាជុងហ្គុកដូចគ្នា ស្រឡាញ់ខ្លាំងហ៊ានលះបង់គ្រប់យ៉ាងឱ្យបានឃើញស្នាមញញឹមនិងសុភមង្គលរបស់នាយក្រាស់ជាប្តី ។ ថាទៅ មានមនុស្សឆ្លាតឯណាមកនៅចងចាំគោរពតាមពាក្យសន្យាដែលអាចរលាយតាមខ្យល់ រសាត់សាបសូន្យតាមពេលវេលាបាននោះ មានតែមនុស្សល្ងង់ប៉ុណ្ណោះហើយថេហ្យុងនេះហើយដែលព្រមធ្វើជាមនុស្សល្ងង់ មនុស្សខ្វាក់ព្រោះក្តីស្រឡាញ់ ក្តីស្រឡាញ់ដែលធំធេងមានសម្រាប់តែជុងហ្គុកតែម្នាក់គត់។ មនុស្សដែលសាកសមនឹងទទួលបានក្តីស្រឡាញ់របស់ថេហ្យុងត្រូវតែជាជុងហ្គុកម្នាក់ប៉ុណ្ណោះ មិនអាចជាអ្នកផ្សេងទេ។
« អូនមិនចាំបាច់ផ្លាស់ប្ដូរដើម្បីបង ព្រោះគ្រាន់តែអូនធ្វើជាខ្លួនឯងធម្មតាៗនេះ បងក៏ស្រលាញ់អូនណាស់ទៅហើយ បើបងលេបអូនទុកបាន នោះបងប្រាកដជានឹងលេបអូនទុកយូរហើយ មិនឱ្យមានអ្នកណាមកឃើញអូនក្រៅពីបងឡើយ ដឹងទេប្រពន្ធសម្លាញ់!? »
ជុងហ្គុកញញឹមសម្លឹងមើលកែវភ្នែកថេហ្យុង ស្រដីពាក្យពិរោះផ្អែមល្ហែមលាយនឹងពាក្យញ៉ោះញ៉ងឱ្យថេហ្យុងញញឹមអៀនប្រៀន មុខក្រហមអស់ តែថាពាក្យគេសុទ្ធតែពិត។ ថេហ្យុងសំណព្វចិត្តរបស់នាយគួរឱ្យស្រឡាញ់យ៉ាងនេះ មិនដាច់ចិត្តធ្វើបាបចិត្តឡើយ ទេវបុត្ររបស់នាយមិនសមយំស្រក់ទឹកភ្នែកដោយសារអំពើផិតក្បត់ ណាមួយឡើយ ។ ទេវបុត្ររបស់នាយសមនឹងស្នាមញញឹម សម្លេងសើចពោរពេញដោយក្តីសុខ បើស្រក់ទឹកភ្នែក ក៏សូមឱ្យជាទឹកភ្នែកនៃក្តីរំភើបរីករាយ សប្បាយចិត្តទៅចុះ ។ ថេហ្យុងសមនឹងរឿងល្អៗ មិនសមនឹងរឿងអាក្រក់ៗទេ ។
« ជុង~ នៅជាមួយអូនរហូតណា៎ »
សុខៗ ថេហ្យុងចាប់ក្រសោបមុខរបស់ជុងហ្គុកឱ្យសម្លឹងមកចំក្រសែភ្នែករបស់គេ សម្លឹងឱ្យចំ សម្លឹងឱ្យឃើញច្បាស់ពីអារម្មណ៍របស់ពួកគេទាំងពីរ ក្រសែភ្នែកដែលបង្ហាញឱ្យគ្នាមានតែក្តីស្រឡាញ់ មានតែចិត្តស្មោះត្រង់មិនមានកិច្ចកលកុហកពុតត្បុត ។ ថេហ្យុងពោលឡើងតិចៗហាក់ចង់សុំពាក្យសម្តីច្បាស់លាស់អាចយកជាការបាន ចង់បានពាក្យសន្យាដែលអាចជឿជាក់បាន ចង់ឲ្យចម្លើយរបស់គេគឺ យល់ព្រម ។ ភ្លាមៗគេហាក់មានអារម្មណ៍មិនល្អ មិនសូវស្រួលក្នុងចិត្តកើតឡើង។
« បងសន្យា ហើយបងច្បាស់ថាធ្វើឱ្យបាន មិនឱ្យអូនខកចិត្តចំពោះបងម្តងទៀតទេ! »
ជុងហ្គុកញញឹមតបទៅថេហ្យុងវិញជាមួយទឹកមុខសបញ្ជាក់ឱ្យឃើញថា គេនិយាយពិត មិនបាននិយាយឱ្យតែរួចពីមាត់ឡើយ គេនឹងបង្ហាញឱ្យថេហ្យុងឃើញថា គេធ្វើបានយ៉ាងប្រាកដណាស់ មិនឱ្យថេហ្យុងអស់សង្ឃឹមអស់ជំនឿចិត្តលើនាយម្តងទៀតឡើយ សូមឱ្យមានតែម្តងនោះបានហើយ សូមឱ្យមានសុបិនអាក្រក់ដែលគេធ្លាប់ភ្លេចថេហ្យុងតែម្តងនោះបានហើយ កុំមានលើកទី២ទៀតអី។
« អូនក៏ដូចគ្នា »
ថេហ្យុងញញឹមរលីងរលោងដោយក្តីរំភើប ពាក្យដែលចង់ឮពីមាត់នាយកម្លោះដែលជាប្តីពេលនេះបានឮហើយ ក៏ជឿជាក់ថា ជុងហ្គុកគ្មានថ្ងៃធ្វើឱ្យខុសសម្តី ខុសសន្យាម្តងទៀតឡើយ គឺគ្មានថ្ងៃឡើយ ។ ជុងហ្គុករបស់គេនឹងមិនធ្វើឱ្យគេខកចិត្តទេ ។
« សឺត~ កុំគិតច្រើន បងស្រលាញ់អូនណាស់ ប្រពន្ធសម្លាញ់! មិនថាមានរឿងអ្វីកើតឡើង បងនឹងកាន់តែអូនមិនព្រមលែងឡើយ ហើយបងនឹងគ្មានថ្ងៃក្បត់ទំនុកចិត្តរបស់អូនម្តងទៀតទេ បងមានតែអូន បងជារបស់អូនតែម្នាក់គត់ បើបងក្បត់ សូមស្បថឱ្យបងស្ល-»
« ទេ! កុំនិយាយពាក្យអពមង្គលអី បងនឹងនៅជាមួយអូនរហូត »
ជុងហ្គុកថើបថេហ្យុងមួយដង្ហើម ទើបនិយាយបន្ត ។ នាយនិយាយដោយអះអាងយកភាពជាកូនប្រុសមកនិយាយ ។ ជុងហ្គុកបម្រុងនឹងស្បថឱ្យស្លាប់បើខុសពាក្យសម្តីដែលនាយបានអះអាង ក៏ត្រូវថេហ្យុងកាត់សម្តី ត្រឹមសម្តីអះអាងរបស់ជុងហ្គុកតែប៉ុន្មានម៉ាត់ ថេហ្យុងយល់ព្រមនឹងជឿជាក់ ប្រគល់ជំនឿចិត្តឱ្យជុងហ្គុកអស់ពីពោះទៅហើយ មិនចាំបាច់អីត្រូវទៅស្បថឱ្យស្លាប់ឡើយ ។ គេមិនចង់ឮពាក្យ ស្លាប់ ចេញពីមាត់ជុងហ្គុកឡើយ ។
« ល្អ បងមិននិយាយទេ! បងស្តាប់អូន »
ជុងហ្គុកងក់ក្បាល តបទៅថេហ្យុងវិញព្រោះឃើញថា ទឹកមុខថេហ្យុងមិនសូវជាល្អទេពេលដែលឮនាយរកស្បថឱ្យស្លាប់ដូច្នោះ ។
« អូនស្រលាញ់បង លោកប្តី »
ថេហ្យុងញញឹម ពោលពាក្យស្រឡាញ់ ស្រឡាញ់មិនចេះហត់ហើយក៏គ្មានថ្ងៃហត់ ស្រឡាញ់មិនដែលប្រួលប្រែ ស្រឡាញ់ខ្លាំងហ៊ានលះបង់គ្រប់យ៉ាងដើម្បីតែជុងហ្គុក ស្រឡាញ់ខ្លាំងដល់ហ៊ានបង់ជីវិតរបស់គេបើជុងហ្គុកត្រូវការ ស្រឡាញ់បែបមិនធ្លាប់មាន ស្រឡាញ់ជុងហ្គុកតែម្នាក់គត់មិនដែលក្រឡាស់ផ្លាស់ប្តូរចិត្តម្តងណានោះទេ ។
« សឺតៗ~ បងក៏ស្រឡាញ់អូនដូចគ្នា ស្រឡាញ់គ្មានថ្ងៃណាដែលបងឈប់ស្រលាញ់ ពីមួយថ្ងៃទៅមួយថ្ងៃ ក្តីស្រឡាញ់បងកាន់តែកើនឡើងឥតឈប់ឈរ រហូតវាស់ស្ទង់ពុំបានថា ខ្លាំងកម្រិតណា ដឹងត្រឹមថា មិនចង់ឃ្លាតអូនសូម្បីតែ១ វិនាទីណាសោះឡើយ ចង់នៅក្បែរអូនរហូតតទៅ!»
ជុងហ្គុកចាប់ក្រញិចចាប់ឱបថើបថេហ្យុងខ្លាំងៗតាមតែចិត្តបញ្ជាចង់តែលេបទុកមិនឱ្យនរណាមកឃើញ មកឈ្លានពានប៉ះពាល់បាន។ ជុងហ្គុកថើបថេហ្យុងខ្សឺតៗ សឹមតបទៅវិញជាមួយសម្តីផ្អែមល្ហែមមិនមែនព្រាននារីនិយាយបោកប្រាស់ទឹកចិត្តថេហ្យុងបន្តិចណាឡើយ តែនិយាយចេញពីចិត្ត ចេញពីក្រអៅបេះដូង វាប្រាប់មកថា ស្រឡាញ់មនុស្សដែលនៅខាងមុខគេនេះខ្លាំងណាស់ ស្រឡាញ់ខ្លាំងបាត់មុខមិនបាន ស្រឡាញ់យ៉ាងជ្រាលជ្រៅ ស្រឡាញ់លើសអ្វីៗទាំងអស់ ស្រឡាញ់យ៉ាងធំធេង វាស់ជម្រៅមិនបានថាធំធេងយ៉ាងណា។
« សឺត~ ស្រឡាញ់បងជាងនរណាៗទាំងអស់ » ថេហ្យុង
Skip ~
ម៉ោង៦ ល្ងាច នៅក្នុងភូមិគ្រឹះចាប់ឮសម្លេងអ៊ូអរឡើងមកខុសពីធម្មតា គ្មាននរណាក្រៅពីជុងហ្គុកនិងអ្នកស្រីចនកំពុងជជែកវែកញែករកខុសត្រូវរឿងកាលពីល្ងាចមិញនោះទេ ទុកឱ្យលោកចន និងថេហ្យុងត្រូវអង្គុយស្តាប់ម៉ាក់កូនទាំងពីរប្រកែកយកឈ្នះចាញ់រៀងខ្លួន ទាំងទឹកមុខហួសចិត្តមិនស្ទើរលាយឡំនឹងអស់សំណើច។
« មកពីម៉ាក់ នាំគំនិតអាក្រក់ឱ្យប្រពន្ធខ្ញុំ »
« ស្អី? ម៉ាក់មានបំណងល្អ ព្រោះខ្លាចថាអាប្តីព្រានដូចឯងគេចទៅរកក្រៅ ក្បត់ប្រពន្ធឱ្យដេកទឹកភ្នែកទៅវិញទេ »
« ខ្ញុំស្រឡាញ់ប្រពន្ធយ៉ាងនេះ ឱ្យគេចទៅរកក្រៅយ៉ាងម៉េច?»
« អនាគត អ្នកណាមើលឃើញ?»
« គ្មានថ្ងៃនោះទេ!»
« ឆឹស~ មិនប្រាកដដែរ!»
« ខ្ញុំនឹងធ្វើឱ្យគ្មានថ្ងៃនោះទេ »
« មនុស្សប្រុសមានមួយមិនស្កប់មានដប់មិនស្កល់ វាជាចរិតមនុស្សប្រុស »
« តែខ្ញុំមិនមែនប្រភេទមនុស្សប្រុសមួយក្រុមនោះទេ!»
« ម៉ាក់នឹងចាំមើល »
« តាមសម្រួល»
« ឆឹស~»
នៅតុអាហារពេលនេះ កំពុងក្លាយជាទីលានប្រណាំងប្រជែងពាក្យសម្តីរវាងជុងហ្គុកនិងអ្នកស្រីចនហើយ អ្នកទាំងពីរអង្គុយសម្លឹងគ្នាដូចចង់ស៊ីសាច់ហុតឈាម អ្នកស្រីចនសែនក្នក់ក្នាញ់ក្នុងចិត្តដែលនិយាយមិនដែលឈ្នះជុងហ្គុក ឯជុងហ្គុកអង្គុយសង្កៀតធ្មេញ នឹកខ្នាញ់ចិត្តដែលអ្នកម្តាយនាំប្រពន្ធខ្លួនខូចអស់ ។ បរិយាយហាក់មិនសូវល្អតែលោកចនកំពុងសប្បាយចិត្តដែលឃើញទិដ្ឋភាពបែបនេះ ភូមិគ្រឹះនេះលែងស្ងាត់ហើយ ។
បើវាជាអន្ទាក់ដែលទេវតាដាក់ឱ្យពួកគេជាប់រួមគ្នានោះ ក៏សូមឲ្យទេវតាកុំដាច់ចិត្តបំបែកពួកគេទាំងពីរម្តងទៀតអី !! ព្រោះលោកធ្លាប់បំបែកពួកគេម្តងរួចទៅហើយ កុំដាច់ធម៌មេត្តាដាក់ពួកគេពេកអី !!
_____________________Thanks for your waiting...!
YOU ARE READING
អន្ទាក់
De Todoការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)