តឹប ! តឹប !
សម្រិបជើងដើរចុះមកទាំងគូរបស់រាងក្រាស់និងរាងតូច ទាក់ទាញក្រសែភ្នែករបស់លោកម្ចាស់ Jeon ឲ្យក្រលេកមើលយ៉ាងរហ័ស ។ កាលពីម្សិលមិញគាត់ពុំបានឃើញមុខរាងតូចដែលជា លោកម្ចាស់ដ៏មានអំណាច Taehyung Anushka Sharma ច្បាស់ឡើយ ។ ជំហានជើងដើរដូចមនុស្សឈឺរបស់រាងតូចធ្វើឱ្យលោកម្ចាស់ចោលក្រសែភ្នែកទៅសម្លឹងរាងក្រាស់ជាកូនប្រុសជាមួយកែវភ្នែកស្តីបន្ទោស ។
« ប៉ា មិនអាចមើលខ្ញុំដោយក្រសែភ្នែកចឹងទេ គឺ Taehyung រអិលជើងដួលក្នុងបន្ទប់ទឹកមិនមែនរឿងដែលប៉ាកំពុងគិតទេ»
ឃើញទេ គ្រាន់តែឃើញក្រសែភ្នែកស្តីបន្ទោសនិងចាប់កំហុសចេញពីលោកប៉ាភ្លាម រាងក្រាស់រហ័សបកស្រាយយ៉ាងលឿនរកយុត្តិធម៌ឲ្យខ្លួនឯងភ្លាមៗមិនចាំយូរ ច្បាស់ណាស់ក្រសែភ្នែករបស់ប៉ាកំពុងតែគិតអាក្រក់លើគេទៀតហើយ។
« ប៉ាមានទាន់ថាអីទេ ?!»
លោកម្ចាស់ លើកចិញ្ចើមបន្តិចទើបបន្តប្រយោគទាំងចងចិញ្ចើម ធ្វើមុខហួសចិត្តនឹងកូនប្រុស គាត់មិនទាន់បាននិយាយអ្វីផងក៏រហ័សបកស្រាយមិនឲ្យគាត់សួរទាន់ទៀតហើយ ។ មនុស្សមានខ្លួនតែងតែបែបនេះឯង !!!
« ឆឹស! សុជីវធម៌នៅឯណា? ឲ្យមនុស្សចាស់ចាំបាយ »
អ្នកស្រី Joen លូកមាត់និយាយពេលដែលឃើញថា រាងក្រាស់ជាកូន និងលោកចនហាក់និយាយមិនព្រមឈប់សោះ គាត់ក៏ធ្វើជានិយាយបន្ទោសរាងតូច ទាំងមិនដឹងទេថា តាមពិតរាងតូចចុះមករៀបចំអាហារពេលព្រឹកមុននឹងគាត់ភ្ញាក់ផង ។
« ម៉ាក់....»
« យ៉ាងម៉េច? ម៉ាក់ថាលេងបានហើយ?»
« មិនមែនចឹងទេ...!»
« បងថា អូនឈប់ប្រកែកជាមួយកូនទៅ មកញាំុអាហារពេលព្រឹកមក »
លោកចន ដោយឃើញប្រពន្ធនិងកូនគិតតែប្រកែកគ្នាមិនព្រមចាញ់រៀងខ្លួនក៏រហ័សនិយាយកាត់ ធ្វើជាអ្នកសម្របសម្រួលភ្លាមៗ ។
« jung ហើយឯណាលោកZi ?»
« ខ្ញុំមកដល់ហើយ !»
មិនឲ្យលោកចនសួររកទាន់ ChiWen ឆ្លើយកាត់ និងចុះពីខាងលើមកអង្គុយជិតអ្នកប្រុសរបស់គេ ។
« ម៉ែដោះរៀបចំអាហារមក » លោក Jeon
« ចាស៎ »
ម៉ែដោះនិងអ្នកបម្រើផ្សេងទៀតក៏ចាប់ផ្តើមរៀបចំអាហារពេលព្រឹក ។
« រសជាតិឆ្ងាញ់ប្លែក ម៉ែដោះដូររូបមន្តឬ? »
អ្នកស្រីចន និយាយសរសើរខណៈដែលចាប់ផ្ដើមញាំុបានមួយម៉ាត់ដំបូង ស្នាដៃធ្វើម្ហូបឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងអាហារដែលធ្វើដោយចុងភៅលំដាប់ផ្កាយ៥ ទៅទៀត មិនសរសើរមិនបានពិតមែន។
« គឺថា.... អ្នកប្រុស Taehyung ជាអ្នកចម្អិនតាំងពីព្រលឹមស្រាងៗ ម្ល៉េះ ខ្ញុំនិងអ្នកបម្រើផ្សេងទៀតមិនបានជួយអ្វីនោះទេ »
ម៉ែដោះឆ្លើយតបទៅវិញទាំងញញឹមថាហើយថា អ្នកស្រីចនច្បាស់ជាសរសើរស្នាដៃអ្នកប្រុសតូចមិនដាច់ពីមាត់ទេ គាត់ក៏មិននឹកស្មានថា ស្នាដៃធ្វើម្ហូបរបស់រាងតូចល្អដល់ថ្នាក់នេះដែរ ។
« ខឹក...ៗ ....! អាក្មេង...អេ៎.. គេជាអ្នកធ្វើហេស៎?»
អ្នកស្រីដែលកំពុងផឹកទឹកផ្លែឈើស្រស់នោះឈ្លក់ក្អកខឹកៗ ពេលដែលទទួលបានចម្លើយមិននឹកស្មានដល់ពីម៉ែដោះ ហើយសួរបញ្ជាក់ដោយប្រើសព្វនាមអាក្មេង តែដល់ឃើញស្វាមី កូនប្រុស និង ChiWen សម្លឹងមើលគាត់មិនដាក់ភ្នែកក៏កែរពាក្យទៅជាគេវិញ ។
« ចាស៎ !»
«.... »
អ្នកស្រីចនលែងមាត់ ក៏បន្តញាំុអាហារយ៉ាងស្ងៀមស្ងាត់ បើថាឲ្យគាត់ធ្វើរឹកពាខ្ពើមរអើម លែងចរិតមេមាន់ដើរចេញពីតុអាហារដោយមិនញ៉ាំអាហារទាំងនេះ គាត់ពិតជាល្ងង់ពេកហើយ ! អាហារឆ្ងាញ់បែបនេះបើរំលង លេងចរឹកស្តាយស្លាប់ហើយ មិនបានទេៗ ចាំញាំុឆ្អែតចាំលែងចរិតបន្តទៀតក៏បាន មានទាន់ហួសពេលឯណា មិនចឹង???!
« ព្រះអឺយ ! ស្នាដៃអ្នកប្រុសខ្ញុំច្បាស់ជាញាំុឲ្យបែកពោះមិនខានទេ ថតផ្ញើពួកអស់នោះសិន ឲ្យដឹងថា អាWen មានសំណាងយ៉ាងណា!!!!»
ChiWen ធ្វើមុខរំភើប ទាញទូរស័ព្ទដៃថតក្រឹបៗជាច្រើនប៉ុស្តិ៍ បន្ទាប់មកក៏ផ្ញើចូលទៅក្នុងក្រុមឆាតរបស់គេដែលមានសមាជិកទាំងអស់ចូលមើល ឆ្លៀតនិយាយអួតទៀតផង ។
ទីង ! ទីង !
[ ស្នាដៃអ្នកប្រុស omg!] ពីគណនី QingRu
[ អាWen ជនក្បត់ បានញាំុថតអួតឲ្យយើងច្រណែន] ពីគណនី Fuzu
[ ខ្ចប់ផ្ញើតាមយន្តហោះមក ] ពីគណនីLuxu
[ ច្រណែន ៗៗៗៗៗ ] ពីគណនី XiXu
[ ជនក្បត់ មិត្តទូរទស្សន៍ !] ពីគណនី Guyu
[ ខ្ចប់ផ្ញើឬចាំយើងកម្ទេចទំនិញឯងចោល ឮថាត្រូវឆ្លងកាត់តំបន់យើងគ្រប់គ្រងផង ] ពីគណនី Huku
[ កុំតែមានភារកិច្ច យើងហោះទៅញាំុដែរហើយ] ពីគណនី Fire
[ អ្នកប្រុស អយុត្តិធម៌ពេកហើយ ] ពីគណនី Lion
.
.
.
.
.
[.....]
សារជាច្រើនត្រូវបានផ្ញើមកបន្ទាប់ពីផ្ញើចូលក្រុមមិនទាន់បាន១ វិនាទីទាន់ សម្លេងសារលោតទីងៗ ស្ទើរគាំងទូរស័ព្ទ ដល់ថ្នាក់ ChiWen ត្រូវដាក់ Silent 🔕 ហើយបន្តញាំុអាហារដែលអ្នកប្រុសគេធ្វើយ៉ាងឆ្ងាញ់ពិសារទុកឲ្យអ្នកក្នុងក្រុមនៅមិនសុខ មិនខ្ចីខ្វល់អីបន្តិច ។
បន្ទាប់ពីបរិភោគអាហារពេលព្រឹករួចរាល់អស់ហើយ គ្រប់គ្នាក៏អង្គុយជុំគ្នានៅបន្ទប់ទទួលភ្ញៀវព្រោះថ្ងៃនេះជាថ្ងៃឈប់សម្រាក លោកចននិងរាងក្រាស់មិនបានទៅធ្វើការទេ និយាយលេងបណ្តើរមានផ្លែឈើស្រស់និង ទឹកផ្លែឈើសម្រាប់ញាំុលេងបណ្តើរ ។
« ពួកកូន ជួបគ្នាដោយរបៀបណា? ហើយស្គាល់គ្នាតាំងពីពេលណា ? រៀបរាប់ប្រាប់ប៉ាឲ្យអស់មក !»
លោកចន ជម្រិតសួររាងក្រាស់ដោយការចង់ដឹង ហើយស្គាល់គ្នាតាំងពីពេលណាមក ហេតុអ្វីគាត់មិនដឹង។
« ...... »
រាងតូចស្ងាត់មាត់តាមទម្លាប់ បើរាងក្រាស់មិនសុំឲ្យបកស្រាយ រាងតូចក៏មិននិយាយ ។
« គឺ... បងសុំទោសបងចងចាំគ្រប់យ៉ាងយូរគ្រាន់ហើយ »
រាងក្រាស់ចាប់ផ្ដើមរៀបរាប់មិនឲ្យខ្វះចន្លោះត្រង់ណាឡើយ ចុងបញ្ចប់ក៏បានត្រឹមតែនិយាយសុំទោសដែលកុហកលាក់បាំងរាងតូចរឿងដែលខ្លួនបានចងចាំមកវិញទៅរាងតូច នឹងសម្លឹងមើលរាងតូចដោយក្រសែភ្នែកសុំទោស ឯរាងតូចក៏រាងភ្ញាក់ផ្អើលបន្តិចដែរ តែក៏ប្រើក្រសែភ្នែកស្រទន់ដាក់រាងក្រាស់បញ្ជាក់ថាមិនបានខឹងមានតែសប្បាយចិត្តដែលរាងក្រាស់ចងចាំមកវិញ ទៅរកឯណាមនុស្សល្អដូចTaehyung Anushka Sharma នោះ សុំប្រាប់ថា វេចបង្វេចដើររកទៅបើមាន រកមិនបានទេសូមប្រាប់.....!
« Jungkook......អាកូនចង្រៃ នេះឯង...ឯង ..... យើងមិនដឹងនិយាយថាម៉េចជាមួយឯងទេ!!!!!»
លោកចនស្រែកស្ទើរគាំងសន្លប់មួយកន្លែង សូម្បីតែអ្នកស្រីចនដែលនៅក្បែរនោះក៏គាំងយោបល់និយាយមិនចេញដែរ បន្ទាប់ពីដឹងរឿងដែលកូនប្រុសរបស់គាត់ធ្វើដាក់រាងតូច វាលេងចាប់កូនគេតាំងពីក្មេងមិនទាន់គ្រប់អាយុ ចេះសំណាងហើយដែលប៉ាម៉ាក់រាងតូចមិនប្តឹងកូនប្រុសគាត់ញាត់គុកនោះ។ ឯអ្នកស្រីចនវិញសម្លក់រាងក្រាស់ស្ទើរជ្រុះគ្រាប់ភ្នែកនឹកខឹងនឹងកូនប្រុសដែលហ៊ានបំពានក្មេងមិនទាន់គ្រប់អាយុ មិនបានទេទោះគាត់មិនសូវចូលចិត្ត មិនទាន់ទទួលស្គាល់រាងតូចជាកូនប្រសារតែក៏មិនឲ្យកូនចង្រៃរបស់គាត់មកធ្វើបាបរាងតូចបានដែរ ។
« គឺ.... ហិហិ..... »
រាងក្រាស់មិនដឹងប្រកែកថាម៉េចក៏អង្គុយសើចធ្វើមុខមិនសូវសម ក៏វាពិតមែន នេះបើប៉ាម៉ាក់ក្មេកដឹងរឿងនោះ ច្បាស់ជាបានដេកគុក សុីបាយក្រហមមកយូរហើយ ។ តែសំណាងដែលរាងតូចមិនមែនជាមនុស្សមាត់កច្រើន ។
« ម៉ែដោះយកប្រេងខ្យល់មកឱ្យខ្ញុំ »
អ្នកស្រីចនដល់ថ្នាក់ស្រែករកប្រេងខ្យល់ ឥឡូវដឹងការពិតហើយថា រាងតូចជាមនុស្សល្អ កូនប្រុសគាត់ទើបជាមនុស្សអាក្រក់ហ៊ានបោកក្មេងមិនទាន់គ្រប់អាយុ សុីមិនខ្លាចគុកសោះ បើរាងតូចជាកូនគាត់ណា៎ កូនប្រុសចង្រៃរបស់គាត់គុកយូរហើយ ។
« Jung មិនបានធ្វើខុសទេ »
វាជាលើកដំបូងដែលរាងតូចព្រមបង្ហើបមាត់និយាយជាមួយអ្នកដទៃ តែថាមិនមែនអ្នកឆ្ងាយឯណាទេគឺប៉ាម៉ាក់ក្មេករបស់ខ្លួននេះឯង ដើម្បីតែនិយាយការពាររាងក្រាស់ មិនឲ្យប៉ាម៉ាក់បន្ទោសរាងក្រាស់ ។
« ប៉ាឃើញទេប្រពន្ធខ្ញុំនិយាយហើយ ខ្ញុំមិនខុស»
បានប្រពន្ធជួយការពារ រាងក្រាស់ក្លាយខ្លួនជាកូនក្មេងរំអួយភ្លាម ធ្វើរឹកញុិកញ៉ក់យកមុខទៅដាក់ប្រឡោះករាងតូចបន្លំថើបតិចៗផង ឯដៃក៏អោបចង្កេះរាងតូចយកចិត្តលួចបន្លំស្ទាបអង្អែលរាងតូច ធ្វើរឹកពាគួរឱ្យចង់ចាប់ធាក់ដល់អ្នកស្រីចន និងលោកចនដែលអង្គុយមើល។
« Taehyung មកជិតម៉ាក់ មិនឃើញអាកូនចង្រៃនោះវាបន្លំកូនទេហេស៎ មកនេះមកបើមិនចង់ឲ្យម៉ាក់ខឹងទាន់ »
អ្នកស្រីចនបក់ដៃហៅរាងតូចឱ្យមកអង្គុយជិតគាត់ និយាយគម្រាមព្រោះដឹងថា រាងតូចតាមរាងក្រាស់ណាស់ បើមិនគម្រាមច្បាស់ជានៅឱ្យរាងក្រាស់លូកលាន់មិនហ៊ានមាត់ត្រង់នោះឯង គាត់់មើលទៅរាងតូចដូចជាកូនចៀម🐑 ចេញមុខការពាររាងក្រាស់ដែលជាចចកពាក់ស្រោមមុខទន្សាយចឹង ចំជាគួរឱ្យឲ្យចង់ធាក់អាកូនសម្អុយនោះចេញពីរាងតូចដែលជាកូនប្រសារណាស់។
« Jung... !»
រាងតូចសម្លឹងមុខរាងក្រាស់ជាការសួរយោបល់ ទោះរាងភ្ញាក់ផ្អើលដែលអ្នស្រីចនព្រមទទួលស្គាល់ជាកូនប្រសារក៏ដោយ ក៏មិនអាចថា ស្តាប់សម្តីអ្នកស្រីចនជាងរាងក្រាស់ជាលោកប្តីដែរ យ៉ាងណាលោកប្តីសំខាន់ជាង។
« អូយ...ម៉ែដោះចង់ខ្យល់ចាប់ មិនដឹងថាអាកូនចង្រៃខ្ញុំវាដាក់ស្នេហ៍កូនប្រសារខ្ញុំប៉ុនណាទេទើបតាមដល់ថ្នាក់នេះ !!»
អ្នកស្រីស្រែកហៅម៉ែដោះ ធ្វើមុខចង់ខ្យល់ចាប់ដោយសារឃើញឫកពាដែលស្តាប់សម្តី របស់រាងតូចជាកូនប្រសារ មិនដឹងថា រាងតូចទៅត្រូវស្នេហ៍រាងក្រាស់ដល់កម្រិតណាទេទើបមើលទៅស្តាប់តាមសម្តីកូនប្រុសចង្រៃរបស់គាត់ដូចងប់ងប់ងើបមុខមិនរួច លង់ស្នេហ៍ដូចលង់ទឹកក្នុងមហាសមុទ្រទៅហើយ ។
« សឺត....ទៅចុះ »
រាងក្រាស់ងក់ក្បាលជាការយល់ព្រម ទើបឱនមុខទៅថើបថ្ងាសរាងតូចមួយខ្សឺត ស្រដីតបទៅរាងតូចឲ្យទៅអង្គុយជិតអ្នកម៉ាក់របស់ខ្លួន បានអ្នកម៉ាក់ទទួលស្គាល់រាងតូចជាកូនប្រសារក៏ល្អណាស់ទៅហើយ តែក៏មោទនភាពដែលរាងតូចសួរយោបល់គេជាមុន ព្រមទាំងឆ្លៀតញាក់ចិញ្ចើមឌឺអ្នកស្រីចនដែលអង្គុយសម្លក់ចង់លៀនគ្រាប់ភ្នែកផងដែរ ប្រពន្ធគេច្បាស់ជាស្តាប់សម្តីគេជាងអ្នកម៉ាក់ហើយ Sorry ផងអ្នកម៉ាក់ ប្រពន្ធគេគោរពស្តាប់តាមគេតាំងពីក្មេងស្រាប់ហើយ បើគេមិនអនុញ្ញាតក៏មិនហ៊ានធ្វើដូចគ្នា ចឹងហើយកុំសង្ឃឹមដណ្តើមប្រពន្ធគេពីគេបាននោះ ទៅមិនរួចទេអ្នកម៉ាក់អឺយ..
« បាទ »
រាងតូចញញឹមសម្តីផ្អែមដាក់រាងក្រាស់ដូចរាល់ដង មុខក្រហមអៀនដែលរាងក្រាស់ថើបមុននេះនៅមុខប៉ាម៉ាក់ក្មេក ហើយក៏ដើរទៅអង្គុយក្បែរអ្នកម៉ាក់ក្មេកមិនឲ្យម៉ាក់ក្មេកទាស់ចិត្តទាន់។
« មើល៎ ... បងចេញទៅអង្គុយជាមួយកូនប្រុសបងទៅ ទុកឲ្យអូនអង្គុយជាមួយកូន Tae តែពីរនាក់ !»
ដូចពាក្យចាស់ថាមិនខុស បានថ្មីភ្លេចចាស់ បានកូនប្រសារទាត់ប្តីចោលភ្លាម អ្នកស្រីចនគ្រាន់តែកូនប្រសារដាក់ខ្លួនអង្គុយជិតក៏រហ័សស្រែកដេញលោកចនចេញផងរុញផងឲ្យទៅអង្គុយជិតកូនប្រុសភ្លាមមិនចាំយូរ ធ្វើឱ្យលោកចនសម្តែងធ្វើមុខអន់ចិត្តផង អស់សំណើចនឹងប្រពន្ធផង និយាយស្អប់ៗ មិនព្រមទទួលស្គាល់ទេ តែដល់ឥឡូវ បានកូនប្រសារទាត់គាត់នឹងកូនប្រុសចោលធ្វើមិនដឹង ។
« ជឿម៉ាក់ បើស្លូតៗដូចកូននេះ អាកូនចង្រៃនេះលួចមានស្រីមិនខាន ហើយត្រូវធ្វើខ្លួនឱ្យស្អាតៗ កុំឲ្យប្តីបែកចិត្ត បើមិនចេះចាំម៉ាក់បង្រៀន រសៀលនេះម៉ាក់នាំទៅ shopping ធ្វើខ្លួនខាត់ស្បែក ធ្វើក្រចក ឲ្យស្អាតៗកុំភ័យរឿងនេះទុកចិត្តលើម៉ាក់ »
អ្នកស្រីចនចាប់ផ្តើមនិយាយបង្រៀនកូនប្រសារឡើងវែង ដោយហេតុរាងតូចអង្គុយស្តាប់អ្នកម៉ាក់ក្មេកយ៉ាងយកចិត្តទុកដាក់ ធ្វើមុខស្លឺដូចកូនក្មេងចាំស្តាប់ម្តាយប្រដៅមិនខុស មើលទៅគួរឱ្យស្រឡាញ់ណាស់ រាល់ដងចូលចិត្តធ្វើមុខមាំគ្រប់ពេល ។ ChiWen ញញឹមមើលអ្នកប្រុសរបស់គេមានក្តីសុខ គេក៏មានក្តីសុខតាមដែរ ។
« Tae អូនមកនេះ ម៉ាក់នាំប្រពន្ធខ្ញុំខូចហើយ »
រាងក្រាស់រហ័សចាប់ទាញរាងតូចមកឱបផ្អឹបនឹងទ្រូង ព្រមទាំងធ្វើមុខមិនពេញចិត្តដែលម៉ាក់មកនាំប្រពន្ធខ្លួនខូចទៅកើត ។
« ឆឹស... ម៉ាក់បង្រៀនកូនប្រសារម៉ាក់តើ ឯងចេះដឹងអីដែរ Taeមកជិតម៉ាក់វិញ»
អ្នកស្រីចនធ្វើមុខមិនដឹងរឿង ចាប់ទាញដៃរាងតូចមកអង្គុយជិតខ្លួនវិញ តែរាងក្រាស់ឱបជាប់មិនព្រលែងសោះ ពេលនេះសង្រ្គាមក្រសែភ្នែករវាងអ្នកម៉ាក់និងកូនប្រុសដណ្តើមរាងតូចចាប់ផ្ដើមហើយ ឯលោកចនគាត់អង្គុយសើចធ្វើមិនដឹង ខានឃើញគ្រួសារគាត់ត្រូវគ្នាមកយូរហើយ ក៏ខានឃើញចរិតប្រពន្ធនិងកូនប្រុសញ៉ោះគ្នាបែបនេះយូរដែរហើយ គួរអរគុណរាងតូចជាកូនប្រសារដែលធ្វើឱ្យគ្រួសារនេះក្លាយជាបែបនេះ ។ ពីមុន ប្រពន្ធខ្លួនចូលចិត្តតែបង្ខំចិត្តកូនចាប់គូជាមួយស្រីស្រស់នោះ ឯកូនប្រុសក៏ចេះតែគេចពីផ្ទះកុំឲ្យជួបម៉ាក់ ជួបពេលណាក៏ទាស់សម្តីគ្នា រករឿងឈឺក្បាលឲ្យគាត់ពិបាកចិត្តព្រោះប្រពន្ធនិងកូនប្រុសមិនត្រូវគ្នា ។
« បងថា ឈប់ឈ្លោះគ្នាទៅ ! »
« បងកុំចេះ »
« ប៉ាមើលប្រពន្ធប៉ាទៅ !»_______________________
To be continue.........
@ស្កាយ/three leaf 🌿
YOU ARE READING
អន្ទាក់
De Todoការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)