⚠️ ភាគនេះពោរពេញដោយទារុណកម្ម អមនុស្សធម៌ ចឹងហើយអ្នកដែលឆាប់ភ័យកុំមើល កុំអាន⚠️
_______________________________នៅក្នុងបន្ទប់ក្រោមដីដែលស្ថិតនៅក្រោមសេតវិមានដ៏ធំស្កឹមស្កៃរបស់ត្រកូល Anushka Sharma វិញ រាងកាយតូចច្រឡឹងត្រូវចងដៃទាញឡើងទៅលើពាក់ព្យួរនឹងរ៉តឈើ លើខ្លួនពោរពេញដោយស្នាមរបួសដែលត្រូវវាត់ដោយខ្សែតីនិងរំពាត់ផ្តៅពីសំណាក់សមាជិក Anushka បួននាក់ទៀតកំពុងផ្លាស់ប្តូរវេនគ្នាធ្វើទារុណកម្មលើនាងក្រមុំដែលជាម៉ាហ្វៀស្រីលាក់មុខនៅប្រទេស S អ្នកនាងនៃ Anchochido ពេលនេះសភាពដូចឆ្កែធ្លាក់ទឹកមិនខុស រាងកាយទាំងមូលមានតែស្លាកស្នាមដាបដោយឈាម កវិញមានស្នាមជាំមិនរលុបព្រោះវាជាស្នាដៃប្រមុខ Anushka ទៅហើយកម្លាំងធ្ងន់ឬមិនធ្ងន់អាស្រ័យមើលតែស្នាមទៅដឹងហើយ សក់ក្បាលកន្ទ្រីងកន្ទ្រើងមើលមិនយល់ គែមមាត់មានស្នាមជាំ និងកកឈាមព្រោះមុននេះត្រូវសមាជិកស្រីៗ ប្រមាណជិត10 នាក់ចូលមកទះសឹងរបូតថ្ពាម ។
ឆ្វាប់! ឆ្វាប់!
« អាយ៎~ ឈប់ទៅ-ហុឹក-ខ្ញុំដឹងខុសហើយ »
« ហុឹស~នាងចេះខ្លាចដែរ? »
« ហុឹក~ ឈប់វាយទៅ ហុឹកៗ~ »
ស្រីស្អាត LaOpero Anchochido ស្រែកលាយឡំនិងសម្លេងយំពោរពេញជាមួយការឈឺចាប់ ខណៈពេលដែល Zi ChiWen Jazard Fanokai មិនព្រមបន្ធូរដៃវាយនាងជាមួយខ្សែតីខ្លាំងៗអស់មួយទំហឹងដៃ កែវភ្នែកក្រហមតែត ក្តាប់ខ្សែតីឡើងសរសៃរដៃច្បាស់ៗ អ្នកកម្លោះពោរពេញទៅដោយកំហឹងដូចគ្នា ខឹងនឹងនាងជើងល្អ ហ៊ានប្រមាថប្រមុខធំ Anushka ហើយកាន់តែខឹងពេលដែលដឹងថា LaOpero Anchochido នេះហើយដែលជាអ្នកបានប៉ុនប៉ងសម្លាប់ជីវិតរបស់ Zi Hirohito Jazard Fanokai ប្អូនប្រុសតែម្នាក់របស់គេដែលរស់នៅប្រទេស S លាក់អត្តសញ្ញាណក្នុងនាមជាសិស្សសាលា ត្រូវនាងកំណត់គោលដៅជួញដូរខុសច្បាប់ទៅក្រៅប្រទេស ពេលដែលមិនបានសម្រេចត្រូវប្អូនប្រុសរបស់គេដឹងមុនក៏រាយការណ៍ទៅប៉ូលីស និងសុំជំនួយពីគេ Jazardនេះឯង។
« Jazard បានហើយ ! ទុកឱ្យយើង ឯងសម្រាកសិនទៅ»
ឃើញ ChiWen ដូចជាហត់ហើយ Qu Hanku Oyofakura ក៏ប្រាប់ឱ្យអង្គុយសម្រាកសិនមើលទៅ ChiWen គុំនឹងនាងស្រីនេះមិនស្ទើរទេ ។
« ល្អ! ឯងបន្តចុះ »
ChiWen ងក់ក្បាលតបទៅវិញទាំងនៅគុំនាងមិនរសាយបន្តិចណាសោះ ឃើញមុខនាងហើយគេកាន់តែក្តៅក្រហាយចង់វាយនាងរហូតដល់ស្លាប់ខ្លាំងណាស់ ។
« អឺ~ អង្គុយឲ្យស្រួលទៅ !»
Hanku និយាយតទៅវិញ យកខ្សែតីមកវាយស្រីស្រស់បន្ត គេវាយនាងមួយទំហឹងដៃធ្វើឲ្យនាងស្រែកយំដូចគេអាករមិនខុស នាងស្ទើរប្រកាច់ម្តងៗទៅហើយ តែ Hanku កាន់តែសប្បាយចិត្តទៅវិញទេដែលឃើញនាងវេទនានោះ។
ឆ្វាប់ ! ឆ្វាប់!
« អាយ៎~ ហុឹកៗ ឈប់ទៅ-ហុឹកៗ ឈប់ទៅ!»
ស្រីក្រមុំស្រែកអង្វរក ពេលនេះរបួសរបស់នាងហូរឈាមចង់ក្លាយជាទន្លេទៅហើយ ពេលនេះទើបនាងយល់ថា ត្រកូល Anushka មិនមែនជាកន្លែងល្អឡើយ រឹតតែមិនគួរបៀតបៀនឬចូលមកពាក់ព័ន្ធ មិនគួរសូម្បីតែមានបំណងអាក្រក់ដាក់។
« ហុឹសៗៗៗ ~ កន្លែងនេះចូលហើយគ្មានផ្លូវចេញទេ ព្រោះវាជានរកលើដី នរកដែលបង្កប់ខ្លួនក្នុងឋានសួគ៌នៃទ្រព្យសម្បត្តិនិងអំណាចនោះអី »
Han Frany Geongitaku កម្លោះឈាមត្រជាក់សើចខ្លាំងៗលាន់ខ្ទរឡងពេញបន្ទប់ដូចជាបិសាចមិនខុស គេកាន់រំពាត់ផ្តៅវាត់លើរាងកាយនាងលាន់ឮឆ្វាប់ៗរអាជំនួស ត្រូវចាំថា នេះត្រឹមតែជាសមាជិករបស់ Anushka ប៉ុណ្ណោះចុះបើជា Anushka នោះតើនាងនឹងត្រូវជួបអ្វីខ្លះ?
« ហុឹក~ ពួកឯង-ហុឺ-ពួកឯងមិនមែនជាមនុស្សទេ-ហុឹកៗ (ឆ្វាប់) អាយ៎!»
« ត្រូវហើយ យើងមិនមែនជាមនុស្សទេព្រោះយើងជាយមរាជមកដាក់ទោសនាងនឹងហើយ!»
Gu Leawon Xidorikai និយាយតបទៅវិញ គេនេះចិត្តត្រជាក់ជាង៣ នាក់ទៀត មុខស្មើធេងអង្គុយមើលសមាជិក៣ នាក់នោះវាយនាងក្រមុំយ៉ាងធម្មតា មើលបណ្តើរញាំុសាំងវិចនិងទឹកដោះគោស្រស់បណ្តើរហាក់ដូចកំពុងអង្គុយមើលកុនទៅវិញ ។
តឹប ! តឹប!
សម្រិបជើងធ្ងន់ៗដើរចូលមក រាងកាយខ្ពស់ស្រឡះ រាងតូចច្រឡឹងគ្រងអាវសឺមីពណ៌សនិងខោក្រណាត់ធម្មតាពណ៌ខ្មៅបោះជំហានចូលមកក្នុងបន្ទប់ទាំងទឹកមុខខឹងក្រេវក្រោធ គ្មាននរណាក្រៅពី Taehyung Anushka Sharma ឡើយ។
« Taehyung... !»
សមាជិកទាំងអស់បញ្ឈប់សកម្មភាព ដើរចូលមករកថេហ្យុងទាំងអស់គ្នា ដែលពួកគេហៅស្មើបែបនេះព្រោះជុងហ្គុកបានប្រាប់កាលពីមុន ។
« ពួកវាកាន់តែព្រហើន ហ៊ានខ្លាំងណាស់! Anushka Sharma រក្សាសន្តិភាពមកពីរបីឆ្នាំហើយ បែរជាធ្វើឲ្យពួកសត្វល្អិតអស់នេះគិតថា Anushka ទន់ខ្សោយព្រហើនលុកលុយលើពួកយើងទៅវិញ »
ថេហ្យុងនិយាយទាំងកែវភ្នែកក្រហមឈាមបញ្ជាក់ពីកំហឹងនៅពេលនេះ LaOpero Anchochido នាងក្លាហានណាស់ហ៊ានធ្វើឲ្យមហាសមុទ្រក្លាយជាទឹកពុះបាន ។ ប៉ុន្មានឆ្នាំមកនេះ Anushka ប្រកាសរក្សាសន្តិភាព តែបែរជាធ្វើឲ្យពពួកសត្វល្អិតអស់នេះគិតថា ពួកគេចុះទន់ខ្សោយទៅវិញ វាមិនមែនជាលើកទីមួយទេដែលពួកគេព្រហើនលុកលុយបំពានការរក្សាសន្តិភាពរបស់ Anushka វាជាលើកទីពីរហើយ លើកទីពីរដែលបំពានប្រើអំណាចរបស់ពួកគេមកលើ Anushka ( អ្នកទាំងអស់គ្នាចាំអត់ពេលដែលមានសត្រូវដេញសម្លាប់ជុងហ្គុកវាជាផ្នែកមួយនៃស្នាដៃ Anchochido និង Qanikurikai ផងដែរ) ។
« ខ្ញុំថាបែបនេះ យើងគួរតែប្រកាសអំណាចឡើងវិញហើយជ្រុលជាពួកវាមិនឲ្យយើងមានសន្តិភាពទៅហើយ»
ChiWen និយាយបញ្ចេញយោបល់ទៅថេហ្យុងបើជ្រុលជាមិនឲ្យមានសន្តិភាពទៅហើយ ចឹងពួកគេគួរតែប្រកាសអំណាចឡើងវិញ។
« ហុឹស~ សម្លាប់នាងបែបណាទើបសមនឹងធ្វើជាកាដូឲ្យពួកសត្វល្អិតអស់នោះដឹងពីការបើកប្រវត្តិសាស្ត្រឡើងវិញរបស់ Anushka Sharma ?!»
ថេហ្យុងញញឹមចុងមាត់ លើកចិញ្ចើមធ្វើមុខឆ្ងល់ដូចកំពុងរកនឹកវិធីលេងសប្បាយៗជាមួយនឹងឡាអូប៉េរ៉ូ ស្របពេលដែលសម្តីរបស់គេធ្វើឲ្យសមាជិកបួននាក់នោះអរភើតពោះទៅជាភាំងនិយាយមិនចេញប្រឹងលើកដៃដែលមាននាឡិកាសម្រាប់ទាក់ទងគ្នារបស់សមាជិកទាំងអស់បញ្ជូនដំណឹងល្អដល់គ្រប់គ្នាឲ្យបានដឹង។
គ្មានផ្លូវទេ! បើ Anushka ឈានជើងប្រឡូកចូលក្នុងសង្គមនេះម្តងទៀត អ្នកដែលធ្វើការខុសច្បាប់ឬប្រព្រឹត្តបទល្មើសផ្សេងៗនឹងត្រូវរាយការណ៍ឬសម្លាប់ចោលមិនខាន!
LaOpero Anchochido ដែលស្តាប់ឮនឹកភ័យក្នុងចិត្ត បើវាជាការពិតត្រកូលរបស់នាងទ្រព្យសម្បត្តិរបស់នាងនឹងត្រូវរលាយមិនខាននោះទេ។
« កែវភ្នែកនាងមួយគូនេះមែនទេដែលសម្លឹងមើលងាយដល់ប្រមុខធំរបស់ Anushka ( ជុងហ្គុក)? »
ថេហ្យុងទាញកូនកាំបិតដើរចូលមកជិតនាង គ្រវីលេងទៅមកសួរសំណួរបណ្តើរដើរមកកាន់តែជិតនាងបណ្តើរ គេដើរចូលកាន់តែជិតជាមួយសំណួរដដែលៗ ហើយដៃម្ខាងរបស់គេក៏យកទៅច្បាមសក់នាងចាប់ទាញមួយទំហឹងឱ្យនាងសម្លឹងមើលកែវភ្នែកពណ៌ទឹកប៊ិចដិតរបស់គេ សម្លឹងមើលសាតានដែលនៅចំពោះមុខនាង ឲ្យដឹងពីសេចក្តីស្លាប់ដែលនៅកៀកបង្កើយនេះ គេបង្ហើរសំនៀងជាទំនុកចម្រៀងសំណួរដែលគេសួរនាងពីដំបូង នេះហើយការសម្លាប់ដោយសម្លេងរបស់គេវាជាអ្វីដែលគ្រប់គ្នារអា ចម្រៀងដែលធ្វើឱ្យគ្រប់គ្នាហាក់ធ្លាក់ចូលទៅក្នុងទីងងឹតដ៏គួរឱ្យខ្លាចមួយ មានតែអ្នកតាមសម្លាប់ មានតែរូបភាពគួរឱ្យខ្លាច មានតែរូបភាពគួរឲ្យរន្ធត់ មនុស្សដែលនាងធ្លាប់សម្លាប់ពេលនេះពួកគេកំពុងមកសម្លាប់នាងវិញហើយ ធ្វើឱ្យនាងញ័រខ្លួនចំប្រប់ស្រែកឡូឡាសុំឱ្យឈប់ច្រៀងតទៅទៀត សមាជិកបួននាក់នោះក៏ត្រូវយកកាសមកស្តាប់ដើម្បីកុំឱ្យឮសម្លេងរបស់ថេហ្យុងព្រោះខ្លាចថា នឹងកើតឆ្កួតដូចនាងផងដែរ ។
🎼 Hey ! Which eyes you look down him?
Which eyes you look down him?
How many people that you killed?I'll kill you! I'll kill you!
You should die! You should die!
You killed me! Killed me!I'll kill you! I'll kill you!
You killed me! Killed me!
You should die! Should die! 🎼
« អាយ៎~ ឈប់ច្រៀង-ហុឹក-ឈប់ទៅ អាយ៎~ ចេញទៅកុំប៉ះយើង កុំ-កុំសម្លាប់យើង អាយ៎ ! ចេញឱ្យឆ្ងាយពីយើងទៅ»
នាងស្រែកឡូឡា ប្រឹងរើដៃចេញពីចំណងរហូតរលាត់ស្បែកហូរឈាមមិនដាច់ នាងយកដៃមកចាប់ច្បាមសក់ខ្លាំងៗ គ្រវីក្បាលស្រែកយំដូចមនុស្សវិកលចរិតមិនខុស នាងដេកននៀលផ្តួលខ្លួនប្រកាច់លើដីស្រែកដេញរូបភាពមនុស្សដែលនាងបានសម្លាប់កាលពីមុន សភាពនាងពេលនេះលើសពីវេទនា លើសពីសង្វេគ ថេហ្យុងនៅតែបន្តច្រៀងដៃកាន់កូនកាំបិតដើរទៅជិតនាង គេចាប់មុខនាងជាប់យកកូនកាំបិតទៅចាក់ភ្នែកនាងចាក់ដកៗទាល់តែនាងអស់កម្លាំងនឹងស្រែក ទើបគេប្រលែងនាងឱ្យដេកដួលប្រកាច់នៅលើដីបន្ត។
ជ្រឹប! ជ្រឹបៗៗៗៗ! ( សម្លេងកាំបិតចាក់ដកៗ)
« អាយ៎~ ឈឺ-ឈឺណាស់! ឈឺណាស់-ហុឹកៗ ឈឺណាស់ ហុឺៗ!»
« Kkkkkkkkk Hashashasha »
សម្លេងសើចរបស់ថេហ្យុងលាន់ខ្ទរបន្ទប់ដល់ថ្នាក់សូម្បីតែកញ្ចក់ក៏ចង់ប្រេះបែកដែរ សម្លេងឮឡងពេញបន្ទប់ដូចនៅក្នុងល្អាងភ្នំធ្វើឱ្យអ្នកស្តាប់បះសក់ព្រឺរោមដូចត្រូវខ្មោចលងមិនខុស។ គេស្ទុះទៅច្បាមខ្វេះគ្រាប់ភ្នែកទាំងគូរបស់នាងយកចេញមកក្រៅឆៅៗដោយដៃទាំងពីររបស់គេ គេចាប់ច្របាច់គ្រាប់ភ្នែកទាំងពីរដាក់វាឱ្យនៅជិតនាង វាបង្កឱ្យនាងឈឺចាប់ក្នុងប្រឡង់ភ្នែកដូចគេចាក់ជាច្រើនលានកាំបិត គេសើចកាន់តែឮប្រជែងនឹងសម្លេងស្រែកយំដោយភាពឈឺចាប់ យំឡើងស្រក់ឈាមចេញមកពីប្រឡង់ភ្នែកទាំងសងខាងរបស់នាងជើងល្អនោះ ។ បើសមាជិក៤ នាក់នោះវិញមុខស្លេកស្លាំងដូចខ្វះឈាម ព្យាយាមទប់អាការៈភ័យខ្លាច ឆ្អើមរហូតចង់ក្អួតរបស់ពួកគេឡើងស្វាយមុខអស់ហើយ ។
« យើងសាហាវយ៉ាងណាក៏មិនដល់ថេហ្យុងដែរ!» Hanku
« យើងសមចិត្តវាសមចិត្តហើយដែលបានឃើញនាងវេទនា តែអានេះឃោរឃៅ សាហាវព្រៃផ្សៃពេកហើយ! » ChiWen
« យើង-យើងខ្លាចឡើងចង់ក្អួតហើយ យើងចេញទៅក្រៅហើយ» Frany
« យើងទៅដែរ យើងវិលមុខ ទប់ក្អួតយូរហើយ»
Leawon រត់ទៅតាម៣ នាក់ទៀតទាំងស្វាយមុខ ខំទប់យូរហើយដៃជើងគេឡើងញ័រទទ្រើកអស់ហើយ ក្បាលចាប់ឈឺខ្ទោកៗ ត្រជាក់ចុងដៃចុងជើងខ្លាំងណាស់ ពេលនេះទើបយល់ថា ហេតុអ្វីបានជាថេហ្យុងមានរហ័សនាមក្រៅថា សាតាន ព្រោះគេឃោរឃៅអាក្រក់ណាស់ ពេលផ្ទុះកំហឹងម្តងៗ។
________________________________
មកលងមួយភាគទៀត មុននឹងបាត់ដំណឹង !
ចង់ឲ្យបងៗជួយផ្តល់មតិផងថា សាច់រឿងនេះមិចដែរ ភ្លាវខ្លាំងឬអត់? ព្រោះមានអារម្មណ៍ថា វាភ្លាវចង់ឲ្យបងៗជួយរិះគន់កែលម្អផង O_o
ក្រែងលោ ចិត្តល្អមកលែង 1 Episode ទៀតពេលទំនេរ(ᗒᗩᗕ)
YOU ARE READING
អន្ទាក់
Randomការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)