បន្ទាប់ពីអាហារពេលព្រឹកបានបញ្ចប់ គ្រប់គ្នាក៏ចេញទៅធ្វើការងាររៀងខ្លួនតាមធម្មតា អ្នកស្រីចនក៏ទៅសមាគមរបស់គាត់ ក្នុងភូមិគ្រឹះពេលនេះនៅសល់តែថេហ្យុងដែលកំពុងធ្វើការងារតាមរយៈកុំព្យូទ័រពីភូមិគ្រឹះទៅ ។
ក្រលេកមកមើល នៅក្នុងក្រុមហ៊ុនវិញ ជុងហ្គុកអង្គុយធ្វើការឈ្ងោកមុខជាប់ ដៃក៏រវាសចាប់វាយកុំព្យូទ័រយ៉ាងញាប់ដៃ ។
តុក ! តុក !
« ចៅហ្វាយ! សុំអនុញ្ញាត»
សម្លេងគោះទ្វារឮមកជាមួយសម្លេង សេអ៊ួង(Seung) បានសុំអនុញ្ញាតជាមុន លុះត្រាតែឮសម្លេងជុងហ្គុកអនុញ្ញាតឲ្យចូលទើប បើកទ្វារដើរចូលមក ។
« ចូលមក!»
« ចៅហ្វាយ មានមនុស្សស្រីម្នាក់មករកចៅហ្វាយប្រាប់ថា មានការសំខាន់ចង់ជួប »
សេអ៊ួងចាប់និយាយរាយការណ៍ នៅខាងក្រោមមានមនុស្សស្រីម្នាក់កំពុងឡូឡាប្រាប់ថាចង់ជួបជុងហ្គុកជាបន្ទាន់ ។
« ឯងស្គាល់ទេ?»
ជុងហ្គុកលើកចិញ្ចើមសួរ ក្រែងលោសេអ៊ួងស្គាល់អាចថាជាពួកស្រីដែលគេធ្លាប់ដេកជាមួយពីមុនអី ។
« មិនស្គាល់ទេចៅហ្វាយ មើលទៅជាជនជាតិ S ព្រោះមើលតាមពណ៌សម្បុរនិងកែវភ្នែក រួមទាំងការស្លៀកពាក់ »
« ហុឹម~ »
ជុងហ្គុកគ្រហឹមបន្តិច កំពុងគិតថាមានហេតុផលអ្វីទើបដល់ថ្នាក់ប្រទេស S មករកនាយដល់ទីនេះតាមធម្មតាជនជាតិ S នេះមិនងាយមានទំនាក់ទំនងជាមួយប្រទេសដទៃទេតែក៏រីកចម្រើនមិនអាចលេងសើចបានដូចគ្នា ។
« យើងនឹងទៅ ចង់ដឹងដូចគ្នាថា នាងមករកយើងក្នុងបំណងអ្វី?»
ជុងហ្គុកងើបពីកៅអី សារេសម្លៀកបំពាក់បន្តិចបោះជំហានដើរចេញទៅក្រៅដោយមានសេអ៊ួងជាជំនិតដើរអមពីក្រោយ ។
បន្ទប់ទទួលភ្ញៀវ
« ពេលណាប្រធានពួកនាងមកដល់? ចង់លេងសើចនឹងយើងឬ?»
ស្រីស្អាតក្នុងឈុតបុរាណលាយសម័យ ដែលជាឈុតរបស់ជនជាតិ S ឡាអូប៉េរ៉ូ អាន់ឆូឈីដូ ( LaOpero Anchochido) កូនស្រីតែម្នាក់របស់អ្នកជំនួញខាងពេជ្រដ៏ធំ Anchochido អ្នកណាមិនស្គាល់អ្នកណាមិនល្បីត្រកូលនេះ ។ ឡាអូប៉េរូ សួរបុគ្គលិកទាំងបញ្ចេញទឹកមុខក្រញូវគួរឱ្យខ្លាច ដល់ថ្នាក់បុគ្គលិកត្រូវឈរញ័រជើងនិងទឹកមុខរបស់នាង ។ អត្តចរិតកាចឆ្នាស ក្អេងក្អាង គ្មានសីលធម៌ យល់តែចិត្តខ្លួនឯង អាត្មានិយម សឹងរកមិនឃើញចំណុចល្អណាក្នុងខ្លួននាងសោះ ក្រៅពីអំពីការចេះថែរក្សាខ្លួនមិនឱ្យមនុស្សប្រុសណាមកប៉ះពាល់បៀតបៀនបាន ព្រោះត្រូវបានបង្រៀនមកថា រាងកាយរបស់នាងអ្នកដែលអាចប៉ះបានមានតែអ្នកមានអំណាចខ្លាំងបំផុត អ្នកដែលអាចជាន់ផែនដីឱ្យផ្អៀងបានប៉ុណ្ណោះ។
« គឺ.....»
« នាងជាអ្នកណា ? »
សម្លេងមាំ ត្រជាក់ស្រឹបពោរពេញដោយអំណាចសង្កត់សំឡេងសួរនាងជាមួយកំហឹងកាត់សម្តីបុគ្គលិកគ្រាន់តែឃើញអាកប្បកិរិយានាងហើយអាចឱ្យជុងហ្គុកសន្និដ្ឋានថា នាងមកក្នុងបំណងមិនល្អ ។
« ហុឹស~ នេះឬចន ជុងហ្គុកអ្នកដែលអាចធ្វើឱ្យគូរដណ្តឹងរបស់យើងស្តាប់តាម មិនអន់ទេ!»
ប៉េរ៉ូ សើចចុងមាត់យ៉ាងគួរឱ្យខ្លាច បន្តពាក្យសម្តីជាមួយការលើកដាក់សម្លេង ការសម្លឹងមើលជុងហ្គុកជាមួយក្រសែភ្នែកមើលងាយ ព្រោះអាងដល់អំណាចដែលគ្រួសារ Anchochido មានលើសគ្រួសារ Jeon រាប់លានដង ។
« នាងចង់និយាយពីស្អី ? នរណាជាគូដណ្តឹងនាង? »
ជុងហ្គុកឆ្ងល់តែក៏ខឹងដែលនាងហ៊ានមើលគេដោយក្រសែភ្នែកប្រមាថបែបនេះ ទាំងមិនដែលមាននរណាហ៊ានធ្វើបែបនេះពីមុនមក។
« ហុឹស~ Taehyung Anushka Sharma ជាគូដណ្តឹងរបស់យើង ឯងបែរជាហ៊ានពង្វក់គូដណ្តឹងរបស់អ្នកដទៃ »
« នាងមានហេតុផលអ្វីមកអះអាងថា នាងជាគូដណ្តឹងរបស់ថេហ្យុងនោះ នរណាក៏អាចនិយាយបានដែរបើគ្រាន់តែនិយាយ »
ជុងហ្គុកទោះកំពុងជឿជាក់លើសម្តីនាងប្រហែល50% ក៏ដោយ តែក៏មិនភ្លេចសួររករបស់បញ្ជាក់ដូចគ្នា គេមិនជឿឡើយថា ថេហ្យុងមានគូដណ្តឹង រឹតតែមិនជឿថា ថេហ្យុងក្បត់គេ។
« ឯង-»
« Anchochido »
សម្រែកដូចរាជសីហ៍ បង្កប់ដោយភាពត្រជាក់ដូចនៅតំបន់ប៉ូល ពោរពេញទៅដោយកំហឹងដូចជាសម្លេងយមរាជទាមទារព្រលឹងនាងទៅមិនឈប់ ជំហានជើងធ្ងន់ៗ ដើរចូលមកជាមួយទឹកមុខឃោរឃៅសឹងតែធ្វើឱ្យអ្នកនៅក្នុងបន្ទប់ទាំងអស់ទន់ជើងដួលនៅលើឥដ្ឋទាំងអស់ទៅហើយ ។ ហើយម្នាក់នោះគ្មាននរណាក្រៅពី Taehyung Anushka Sharma ម្នាក់ដែលមានអំណាចអាចជាន់ផែនដីឱ្យផ្អៀងម្ខាងបាន គេដើរចូលមកដោយមាន Zi ChiWen Jazard Fanokai រួមទាំងសមាជិកបួនប្រាំនាក់ទៀតមកជាមួយ ។
« Anushka... Jazard .....»
ប៉េរ៉ូ ចាប់និយាយទាំងញ័រមាត់ ព្រោះអាចមើលដឹងថា ប្រមុខ Anushka កំពុងខឹងមិនធម្មតា ឯ Jazard និងអ្នកផ្សេងទៀតក៏មុខម៉ូវផងដែរ។
« នាងមានសិទ្ធិអ្វីមកមើលងាយលោកម្ចាស់ Jeon »
ChiWen សម្លុតសួរនាងទាំងក្តៅក្រហាយ បើប្រៀបនឹងភ្នំភ្លើងពេលនេះដូចនឹងភ្នំភ្លើងរៀបនឹងផ្ទុះទៅហើយ ។ នាងជានរណាមានសិទ្ធិអីនឹងហ៊ានប្រមាថដល់អនាគតប្រមុខធំ Anushka ( ជុងហ្គុក) នាងបែបរស់ស្រួលមិនចង់ហើយ។
« គឺ- អ្ហឹក- ម្ចាស់ពូឱ្យខ្ញុំម្ចាស់មក ខ្ញុំម្ចាស់ជាគូដណ្តឹងរបស់ទ្រង់ »
ប៉េរ៉ូ ប្រឹងនិយាយទាំងដង្ហក់ខ្យល់ និងញ័រមាត់តតាក់ អំណាចសម្ពាធដែលធ្វើឱ្យនាងត្រូវដួលគ្រឹបលត់ជង្គង់ទៅលើឥដ្ឋ ប្រឹងដកដង្ហើមព្រោះថប់ទ្រូងដោយសម្ពាធអំណាចទាំងភ័យទាំងខ្លាច នេះមែនទេ ប្រមុខ Anushka ?!
គួរឱ្យខ្លាចណាស់ !
ប្រយោគតែមួយដូចគ្នាដែលនិយាយក្នុងចិត្តមនុស្សគ្រប់គ្នាដែលស្ថិតនៅទីនេះទាំងអស់ ដល់ថ្នាក់សូម្បីតែជុងហ្គុកនិងសេអ៊ួងក៏លាន់មាត់និយាយក្នុងចិត្ត ភ្ញាក់ផ្អើលនិងញញើតក្នុងពេលតែមួយដែរ មិនហ៊ានគិតពីសភាពស្រីម្នាក់នោះទេ ថាសាកសពមានសភាពអាក្រក់គួរឲ្យខ្លាចប៉ុណ្ណា!!
« ហុឹស~ នាងនឹងស្គាល់អ្វីហៅថា នរកលើដី វាយ៉ាងម៉េច? »
ថេហ្យុងសើចបែបគ្រហឹមយ៉ាងកំណាច ប្រើក្រសែភ្នែកមុតស្រួចឃោរឃៅសម្លឹងមើលទៅកាន់នាងដែលកំពុងញ័រចំប្រប់ដូចកូនមាន់ សមាជិកផ្សេងៗហាក់ចង់ញ័រជើងទៅតាមទៅហើយ ព្រោះវាជាលើកទីមួយដែលប្រមុខរបស់គេកំពុងខឹងខ្លាំង មនុស្សដែលធ្វើឱ្យប្រមុខ Anushka ខឹងប្រៀបដូចជាកំពុងធ្វើឱ្យទឹកសមុទ្រកំពុងពុះយ៉ាងដូច្នោះដែរ ។
« ទ្រង់-លើកលែងទោសឱ្យ-អ្ហឹក- ខ្ញុំម្ចាស់ផង »
ថ្ងៃណាមួយយើងនឹងសម្លាប់ឯង Taehyung Anushka Sharma ហើយនិងពួកឯងទាំងអស់គ្នា !
ប៉េរ៉ូស្ទុះមកឱបជើងថេហ្យុងនិយាយអង្វរកទាំងទឹកភ្នែក តែក្នុងចិត្តវិញកំពុងលួចចងគំនុំនិងពួកគេ នាងស្បថថាបើរួចខ្លួនពេលណានាងនឹងសងសឹកពួកគេវិញយ៉ាងសាកសមដែលហ៊ានប្រមាថនាង ។
« ហុឹសៗៗៗ~ នាងសាកសមដែរ?»
សម្លេងសើចដូចបិសាច សើចឮៗទាំងទឹកមុខកំពុងខឹង ហាក់អស់សំណើចរបស់ថេហ្យុង គេស្ទុះទៅចាប់ច្របាច់កលើកនាងផុតពីដីផ្ទប់ទៅនឹងជញ្ជាំងបន្ទប់ដោយដៃតែម្ខាងរបស់គេ ជាមួយទឹកមុខឃោរឃៅព្រៃផ្សៃបំផុត មនុស្សដូចនាងសមឱ្យគេដោះលែងដែរ? មនុស្សដូចនាងសមនឹងរស់នៅលើផែនដីនេះដែរ? កុំស្មានថាគេមើលមិនដឹងគំនិតរបស់នាងឱ្យសោះ កុំភ្លេចថា នេះគឺប្រមុខរបស់ Anushka Sharma មិនមែនក្មេងបៀមដៃ ក៏មិនមែនព្រះចិត្តធម៌ដែរ បើគេចិត្តទន់ មេត្តាប្រោសប្រណីដល់ពួកសត្រូវពេលនេះ Anushka Sharma ប្រហែលលែងមានវត្តមានមកយូរហើយ។
« អ្ហឹក-សូម-អ្ហឹក-មេត្តា-អ្ហឹក!»
ពេលនេះនាងជិតដាច់ដង្ហើមមែនទែនហើយ មុខរបស់នាងចាប់ស្លេកបណ្តើរៗ វាក៏បញ្ជាក់ថា នាងនឹងស្លាប់មិនខានកម្លាំងដៃរឹតកនាងកាន់តែខ្លាំងឡើងៗដូចចង់កាច់បំបាក់ករបស់នាងបូកផ្សំនឹងកម្លាំងរុញរាងកាយនាងផ្ទប់នឹងជញ្ជាំងមុននេះស្ទើរតែបាក់ឆ្អឹងនាងទៅហើយយ៉ាងណាក៏វាបង្កការឈឺចាប់ពេញមួយតួខ្លួននាងកម្រើកលែងរួច នាងព្យាយាមអង្វរគេទាំងដង្ហក់ខ្យល់ អង្វរទាំងចិត្តគុំគួន។
ព្រូស!
« ខឹកៗ~ »
រាងកាយនាងក្រមុំត្រូវធ្លាក់មកលើឥដ្ឋវិញខណៈពេលដែលជិតនឹងអស់ខ្យល់ទៅហើយ ស្នាមម្រាមដៃរឹតកនាងជាប់ជាស្នាមក្រហមជាំ អាចស្មានដឹងថាកម្លាំងដៃរបស់អ្នកបង្កខ្លាំងកម្រិតណាអាចកាច់បំបាក់កនាងឱ្យស្លាប់បានភ្លាមៗ នាងក្អកខឹកៗដង្ហក់ខ្យល់ស្ទើរស្លាប់ ស្ទើររស់ នឹកអរក្នុងចិត្តថា ថេហ្យុងដោះលែងនាង ។
« អរគុណៗខ្លាំងណាស់ »
ពួកអាល្ងង់ !
នាងឱនគោរពបីបួនដងទាំងសប្បាយចិត្ត ថែមទាំងលួចសើចក្នុងចិត្តហៅពួកគេថាមនុស្សល្ងង់ នាងនឹងត្រឡប់មកសងសឹកវិញមិនខាន ពួកឯងចាំតែមើលទៅ ។
« អ្នកណានិយាយថា យើងដោះលែងនាង? ចាប់នាងទៅបន្ទប់ក្រោមដី នៅសេតវិមានទៅ!»
ថេហ្យុងលើកចិញ្ចើមសួរយ៉ាងកំណាច អ្នកណា? អ្នកណានិយាយថា គេនឹងដោះលែងនាងនោះ មនុស្សប្រភេទនាងបើបានរួចខ្លួនពេលណានឹងត្រឡប់មកសងសឹកវិញមិនខាន គេគ្មានថ្ងៃឱ្យពួកវាបកក្បាលបញ្ចេញពិសមកចឹកគេវិញឡើយ ពួកធននេះទាល់តែស្លាប់ទើបពួកវាមិនអាចបកក្បាល សន្សំពិសមកចឹកគេវិញបាន។
« បាទ! »
« អាយ៎! លែង-លែងយើង ពួកឯងពួកអាបិសាច យើងនឹងសម្លាប់ឯង »
សមាជិកទាំងអស់ឆ្លើយព្រមគ្នា ដើរមកចាប់នាងចេញទៅ នាងស្រែកជេរប្រមាថដល់ថេហ្យុងទាំងខឹង តែគិតឬថាថេហ្យុងនឹងឈឺក្បាលខ្វល់ជាមួយ គ្មានថ្ងៃទេ។
« លោកប្តី! បងយ៉ាងម៉េចហើយ? នាងមានធ្វើបាបបងទេ?»
ក្រោយពីគ្រប់យ៉ាងចប់អស់ហើយ ថេហ្យុងរហ័សស្ទុះមកចាប់ដៃរាងក្រាស់ជុងហ្គុក សួរញាប់ៗជាមួយទឹកមុខបារម្ភ ទម្លាក់សម្លេងស្រាលៗ សព្វនាមផ្អែមល្ហែមដូចទម្លាប់ខុសដាច់ពីមុននេះដែលដូចជាសាតាន។ ថេហ្យុងមើលជុងហ្គុកទៅវិញទៅមកក្រែងលោស្រីឆ្កួតម្នាក់នោះបានធ្វើបាបជុងហ្គុក។ ស្រីឆ្កួតម្នាក់នោះមើលស្រាលមិនបានស្រាប់ហើយ ឡាអូប៉េរ៉ូ អាន់ឆូឈីដូ ( LaOpero Anchochido) ម៉ាហ្វៀស្រីនៅប្រទេស S នាងលាក់បាំងអត្តសញ្ញាណ ជួញដូរគ្រឿងញៀន អាវុធនិងមនុស្សខុសច្បាប់ករណីខុសច្បាប់ច្រើនសម្បើមណាស់ ជាមុខសញ្ញារបស់ប៉ូលីសតែដោយសារអំណាចរបស់ត្រកូល Anchochido ទើបមិនអាចសុើបរកភស្តុតាងបាន ធ្វើឱ្យនាងឡើងចាងមានអំនួតសម្លាប់មនុស្សស្លូតត្រង់អស់ជាច្រើននាក់។
« បងមិនអី! អូនកុំបារម្ភអី បងក៏ជាម៉ាហ្វៀម្នាក់ដែរ!»
ជុងហ្គុកញញឹមមិនសូវសម តបទៅវិញពេលដែលឃើញថា ថេហ្យុងនិយាយសួរនាំដោយសម្តីផ្អែមល្ហែម បារម្ភពីគេ ទឹកមុខក៏មិនកាចសាហាវដូចមុននេះដែលធ្វើឱ្យគេសឹងមិនជឿថាជាមនុស្សតែម្នាក់ ។
« អូនមិនដឹងទេថា នាងជាគូដណ្តឹងអូន អូនមិនទាំងដែលជួបនាងផង បងជឿអូនណា៎ ! អូនជារបស់បងតែម្នាក់ប៉ុណ្ណោះ»
ថេហ្យុងនិយាយរៀបរាប់ប្រាប់ជុងហ្គុកទាំងទឹកមុខគួរឱ្យស្រឡាញ់ បកស្រាយប្រាប់ជុងហ្គុកឱ្យអស់ខ្លាចថា ជុងហ្គុកយល់ច្រឡំហើយខឹងនឹងគេ ។
« បងជឿអូន ! កុំគិតច្រើនអី តែថាហេតុអ្វីនាងស្គាល់អូនហើយថែមទាំងប្រើភាសាស្តេចមកនិយាយជាមួយអូន!»តើ Taehyung Anushka Sharma តាមពិតជានរណា? មានរឿងអ្វីខ្លះដែលជុងហ្គុកមិនទាន់ដឹង?
________________________
Waiting for next Episode :)
ភាគនេះចង់បង្ហាញអំណាចថេហ្យុងម្តង O_o
មកលងហើយក៏រត់ចោល O_o
YOU ARE READING
អន្ទាក់
Aléatoireការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)