មួយសប្តាហ៍កន្លងផុតទៅយ៉ាងរហ័ស ទំនាក់ទំនងរបស់ថេហ្យុងនិងជុងហ្គុកកាន់តែផ្អែមល្ហែមនិងយល់ចិត្តគ្នាកាន់តែខ្លាំង។
ព្រឹកថ្ងៃថ្មីបានមកដល់ ព្រះអាទិត្យរះឡើងចាំងពន្លឺចូលមកក្នុងបន្ទប់គេងតាមបង្អួចកញ្ចក់ធ្វើឱ្យថេហ្យុងកំពុងតែគេងក្នុងរង្វង់ដៃជុងហ្គុកបើកភ្នែកព្រឹមៗសម្លឹងមើលទៅអ្នកដែលគេងឱបគេជាប់ពេញមួយយប់នោះទាំងញញឹម ។
« ហុឹម~ »
ថេហ្យុងងើបអង្គុយបេះដៃជុងហ្គុកថ្នមៗចេញពីចង្កេះខ្លួនតែក៏ត្រូវនាយកម្លោះឱបយ៉ាងណែនមិនឱ្យរើរួច ជុងហ្គុកបើកភ្នែកសម្លឹងមើលថេហ្យុងដែលកំពុងអង្គុយសម្លឹងមើលមកនាយដោយស្នាមញញឹមយ៉ាងស្រស់ស្អាតហើយក៏លេចចេញស្នាមញញឹមតបទៅថេហ្យុងវិញទាំងព្រលឹមស្រាងៗនៅឡើយ ។
« បងគេងបន្តចុះម៉ោងទើបតែ៥ ព្រឹកនៅឡើយទេ ចាំម៉ោង៦ ចាំអូនមកដាស់បង!»
ថេហ្យុងញញឹម និយាយទៅជុងហ្គុកព្រោះម៉ោងទើបតែ4 ព្រឹកប៉ុណ្ណោះជុងហ្គុកអាចគេងបន្តបាន ។
« សឺត~ morning kiss darling បងចង់ជួយអូនធ្វើអាហារពេលព្រឹកដូចគ្នា !»
ជុងហ្គុកងើបអង្គុយទាញថេហ្យុងមកថើបផ្តិតស្នាមថើបលើថ្ពាល់និងបបូរមាត់ថេហ្យុងជា morning kiss ព្រមជាមួយសព្វនាម darling បែបផ្អែមល្ហែមចង់ដាក់ស្នេហ៍ថេហ្យុងប្រាកដណាស់។ ជុងហ្គុកនិយាយស្រាលៗ លើកទី១ ហើយដែលចូលផ្ទះបាយធ្វើម្ហូបសង្ឃឹមថា មិនក្លាយជាអាហារពេលព្រឹកពិឃាតគ្រួសារទៅចុះ ។
« បាទ! អូនសុំខ្លួនទៅលុបលាងមុខសិនសឹមចុះទៅខាងក្រោម »
ថេហ្យុងញញឹមអៀនមុខក្រហមរហ័សបំបែររឿងលាក់បាំងអារម្មណ៍អៀនរបស់គេ ជុងហ្គុកបានថើបគេជា Morning kiss ហិហិអៀនណាស់ >_<
« បងទៅដែរ! ចាំបងបីអូនវិញ »
ជុងហ្គុកងើបចេញពីគ្រែ ដើរមកចាប់បីថេហ្យុងដើរតម្រង់ទៅបន្ទប់ទឹកដើម្បីលុបលាងមុខ ចុះទៅខាងក្រោមជាមួយគ្នា។
« បាទ! » ថេហ្យុង
Skip ~
នៅក្នុងផ្ទះបាយពេលនេះ មានវត្តមានមនុស្ស២ នាក់កំពុងតែរៀបចំធ្វើអាហារពេលព្រឹក ។ ជុងហ្គុកដែលទើបតែចូលផ្ទះបាយធ្វើម្ហូបលើកដំបូងនោះឈរស្លឺ ចាប់នេះខុសចាប់នោះខុសទាំងទឹកមុខមិនស្រស់មិននឹកស្មានថា ពិបាកបែបនេះសោះ គេតាំងចិត្តមកធ្វើអាហារពេលព្រឹក ហើយឱ្យថេហ្យុងជាអ្នកណែនាំប្រាប់ពីអ្វីដែលត្រូវធ្វើ ដោយជុងហ្គុកឱ្យថេហ្យុងឈរមើលនិងប្រាប់គេប៉ុណ្ណោះ គេចង់ធ្វើជាប្តីល្អ ចង់ចេះធ្វើម្ហូបឱ្យថេហ្យុងញាំុ ។ ថេហ្យុងមិនបានប្រកែកទេក៏យល់ព្រមដោយគ្រាន់តែជួយប្រាប់និងឈរមើលជុងហ្គុកដើរឆ្លេឆ្លាក្នុងផ្ទះបាយទាំងអស់សំណើចក្នុងចិត្ត ដឹងច្បាស់ថា ជុងហ្គុកមិនពូកែខាងធ្វើម្ហូបនេះទេតាំងពីក្មេងៗម្ល៉េះ ។
« ថ្ងៃនេះ យើងនឹងធ្វើអាហារពេលព្រឹកអ្វីខ្លះ chef ?»
ជុងហ្គុកឈរត្រង់ភ្លឹងធ្វើមើលតែហាត់ទាហានចូលធ្វើសង្រ្គាមទៅហើយ ថែមទាំងហៅថេហ្យុងថា chef ទៀតផង នៅធ្វើទឹកមុខមុឺងម៉ាត់និយាយម៉ាត់ៗដូចទាហានមិនខុស ហើយនាយពាក់អៀមរូបតុក្កតាទន្សាយកាន់ការ៉ុតនោះ ធ្វើឱ្យថេហ្យុងផ្ទុះសំណើចភ្លាមៗទប់មិនជាប់មើលទៅកំប្លែងណាស់ ។
« ហិហិ~ បងធ្វើអី្វនឹង? ធ្វើធម្មតាទៅ ថ្ងៃនេះយើងនឹងធ្វើបបរគ្រឿងសមុទ្រ និងស៊ុបសារាយសមុទ្រ »
ថេហ្យុងឆ្លើយប្រាប់ទាំងសើចតិចៗ ជុងហ្គុកមើលឡើងភ្លឹកអស់ហើយញញឹមម្តងៗ នាយក៏លង់ស្នេហ៍ដូចលង់ទឹកទន្លេទៅហើយ ពេលដែលថេហ្យុងសើចបែបនេះ បេះដូងជុងហ្គុកលោតញាប់ស្ទើរគាំងបេះដូងហើយ ។
« អូនគ្រាន់តែប្រាប់បងបានហើយថា ត្រូវធ្វើអ្វីខ្លះ? ទុកឱ្យបងអ្នកធ្វើ អូនឈរប្រាប់និងឱ្យកម្លាំងចិត្តបងមកគឺគ្រប់គ្រាន់ហើយ »
ជុងហ្គុកបង្ហាញទឹកមុខមុឺងម៉ាត់បង្ហាញប្រាប់ថេហ្យុងថានាយធ្វើបាន កុំបារម្ភអី ចន ជុងហ្គុកគ្មានពាក្យថា ខ្លាច ចាញ់ធ្វើមិនបានទេ ។
« បាទ ! ដំបូងបងត្រូវទៅយកគ្រឿងសមុទ្រ សារាយសមុទ្រក្រៀម ស្លឹកខ្ទឹម ពងទា XXX មកជាមុនសិន ( សុំកាត់ត្រួសៗ ) »
ថេហ្យុងចាប់និយាយត្រួសៗ ប្រាប់ឱ្យជុងហ្គុកទៅយកគ្រឿងទេស បន្លែ សាច់មកជាមុនសិន។
« អូខេអូនសម្លាញ់ ! »
ជុងហ្គុកញញឹមតបទៅវិញទាំងជឿជាក់ តែភាពជឿជាក់ក៏ត្រូវរលាយអស់ព្រោះថា គេមិនដែលចូលផ្ទះបាយផងគេមិចនឹងស្គាល់ទៅ ។
« បងរកឃើញគ្រប់អស់ហើយឬ? ឱ្យអូនជួយទេ?»
ថេហ្យុងឃើញថា ជុងហ្គុកកំពុងរុះរើរបស់របរក្នុងទូទឹកកកមួយសន្ទុះធំហើយនៅតែមិនទាន់រកគ្រប់ទៀតទើបសួរ។
« អឺ.. បងរកមិនឃើញសារាយសមុទ្រក្រៀមទេ!»
ជុងហ្គុកញឹមៗ មិនសូវសមព្រោះមុននេះចេញមុខអះអាងយ៉ាងជឿជាក់ ឥឡូវលែងជឿម្តង ដឹងជាកញ្ចប់សារាយសមុទ្រក្រៀមនោះនៅឯណាផង រកអស់សមត្ថភាពហើយ។
« គឺនៅខាងឆ្វេងដៃបង កញ្ចប់ពណ៌បែតងចាស់នោះ»
« បងឃើញហើយ អរគុណប្រពន្ធតូច ! បន្ទាប់មក បងត្រូវធ្វើអ្វីទៀត»
« បងត្រូវយកសារាយសមុទ្រនេះទៅដាក់ក្នុងចានធំមួយហើយចាក់ទឹកត្រាំវា ហើយងាកទៅលាងគ្រឿងសមុទ្រ XXX បងអាចចាប់បានដែរទេ?»
ថេហ្យុងរៀបរាប់ជាជំហានៗសង្ខេបខ្លីៗ ងាយស្រួលឱ្យជុងហ្គុកចងចាំអាចធ្វើបាន ទើបសួរបញ្ជាក់ម្តងទៀត ។
« បងអូខេហើយ ! អូនចាំតែភ្លក់ស្នាដៃបងទៅ»
លើកមុនមិនរាង ជុងហ្គុកទះទ្រូងផាច់ៗបញ្ជាក់ថា មិនឱ្យខកបំណងទេ ស្នាដៃធ្វើម្ហូបចន ជុងហ្គុកទាំងមូលមើលស្រាលម៉េចបាន !! ចុងភៅលំដាប់ផ្កាយ១០ សុំខ្មាស•_•
« បាទ! បងត្រូវការឱ្យអូនជួយលាងបន្លែ ឬប្រាប់បន្ថែមទេ?»
ថេហ្យុងសួរបញ្ជាក់ម្តងទៀត ក្រែងលោជុងហ្គុកផ្លាស់ប្តូរចិត្តចង់ឱ្យគេជួយព្រោះគេដឹងថា ជុងហ្គុកមិនចំណាប់នឹងរឿងបែបនេះទេ ខ្លាចថាស្នាដៃចេញមកញញើតទទួលយកមិនបាន នេះជាអាហារពេលព្រឹកសម្រាប់គ្រប់គ្នាផង -_-
« មិនអីទេ ! ចាំតែប្រាប់បងតិចៗតាមក្រោយមកបានហើយ »
« បាទ!»
សកម្មភាពធ្វើអាហារពេលព្រឹកក៏បន្តដោយមានថេហ្យុងជួយប្រាប់និងដាស់តឿនប្រាប់ជុងហ្គកតាមពីក្រោយ ទាំងក្តីបារម្ភពេញក្នុងទ្រូង ខ្លាចថា ជុងហ្គុកអាចមានរបួស ខ្លាចថារលាកអីផ្សេងៗ ។ ឯជុងហ្គុកវិញរត់ទៅរត់មក ចាប់អានេះចាប់អានោះស្ទើរមិនទាន់ដឹងថាអ្វីជាអ្វីទេ លោកចននិងអ្នកស្រីចនត្រៀមខ្លួនភ្លក់ស្នាដៃធ្វើម្ហូបរបស់កូនពៅត្រកូលចនឱ្យហើយទៅ >_<
នៅតុអាហារពេលនេះគ្រប់គ្នាក៏បានមកជុំគ្នាអស់ហើយ ដើម្បីទទួលទានអាហារពេលព្រឹកដូចសព្វមួយដង គ្រួសារចនតែងតែមានទម្លាប់ទទួលទានអាហារពេលព្រឹកជាមួយគ្នាជារៀងរាល់ថ្ងៃដើម្បីបង្កើនទំនាក់ទំនងរវាងសមាជិកគ្រួសារទាំងអស់ តែវាក៏ត្រូវផ្អាកមួយរយៈធំក្រោយកើតរឿងហេតុមិនល្អផ្ទួនៗដល់ទៅពីរដងរួចមក ទីមួយ ជុងហ្គីបងប្រុសរបស់ជុងហ្គុកបានធ្វើខុសច្បាប់គ្រួសារ ទីពីរជុងហ្គុកគេចខ្លួនមិនព្រមរៀបការជាមួយស្រីដែលម្តាយរៀបចំទើបធ្វើឱ្យទំនាក់ទំនងរបស់សមាជិកគ្រួសាររាងឈ្លាតឆ្ងាយពីគ្នាបន្តិច ។ ប៉ុន្តែថ្មីៗនេះ គ្រប់យ៉ាងក៏ត្រឡប់មកជាល្អប្រសើរឡើងវិញ បន្ទាប់ពីមានវត្តមានថេហ្យុងចូលមកក្នុងភូមិគ្រឹះ ។ លោកចននិងអ្នកស្រីចនទទួលអាហារពេលព្រឹកបានមួយស្លាបព្រាដំបូងក៏លាន់មាត់សួរម៉ែដោះដែលឈរក្បែរនោះភ្លាម រសជាតិហាក់ចម្លែកបន្តិច....
« រសជាតិប្លែក! នេះម៉ែដោះធ្វើរូបមន្តថ្មី?»
« អឺ... គឺជាស្នាដៃអ្នកប្រុសជុងហ្គុកលោកស្រី»
ម៉ែដោះឆ្លើយអិអឹបន្តិចព្រោះគាត់មិនចង់ជឿថាជុងហ្គុកជាអ្នកចម្អិនអាហារទាំងនេះឡើយ ។
« ខិខិ~ ស្អីគេ? ស្នាដៃជុងហ្គុក? »
លោកចនកំពុងទទួលទានស៊ុបសារាយនោះក្អកខិខិដោយសារចម្លើយម៉ែដោះ ស្អីគេជុងហ្គុកកូនប្រុសពៅគាត់ជាអ្នកធ្វើ???
« អូនយល់សប្តិមែនទេលោកបង?»
អ្នកស្រីចនទះថ្ពាល់តិចៗ ហាក់ចង់បញ្ជាក់មិនបានយល់សប្តិទាំងព្រលឹមទេ វាជាការពិត។
« ហុឹសៗ~បើអូនយល់សប្តិ ចឹងបងក៏យល់សប្តិដែរ! យល់សប្តិទាំងព្រលឹមតែម្តង»
លោកចនសើចហុឹសៗ បែបហួសចិត្តស្មានមិនដល់នឹងបានទទួលទានអាហារដែលជាស្នាដៃកូនប្រុសពៅរបស់គាត់។
« នេះ-មិនឆ្ងាញ់ឬ? បានជាប៉ាម៉ាក់និយាយបែបនេះ!»
ជុងហ្គុកលើកចិញ្ចើមសួរបន្តិច ព្រោះខ្លាចថាមិនត្រូវមាត់ប៉ាម៉ាក់ ធ្វើអាហារលើកដំបូងផង។
« អូនថា ឆ្ងាញ់ណាស់»
ថេហ្យុងរហ័សឆ្លើយជុងហ្គុក កុំឱ្យនាយខកចិត្តអាហារមួយពេលនេះឆ្ងាញ់ពិតមែន មិនមែនកុហកខ្លាចជុងហ្គុកអន់ចិត្តទេ។
« ស្នាដៃចន ជុងហ្គុកទាំងមូលរឿងអីមិនឆ្ងាញ់នោះ !»
ជុងហ្គុកទះទ្រូងផាច់ៗ និយាយពើងទ្រូងរាងអឿបន្តិចហើយ ព្រោះបានប្រពន្ធសរសើរ ហើយស្នាដៃធ្វើអាហារដំបូងរបស់នាយក៏បានល្អទៀត បានដៃជុងហ្គុកអួតហើយ ។
« ការពិតមិនមែនយល់សប្តិទេអូន» លោកចន
« អូនស្លាប់បិទភ្ជាប់ជិតហើយ លោកបង!» អ្នកស្រីចន
« បងក៏ដូចគ្នា »
លោកចនតបវិញហើយងាកទៅនិយាយជាមួយអ្នកស្រីចន គាត់ស្លាប់បិទភ្នែកជិតហើយដែលបានទទួលទានអាហារដែលកូនពៅគាត់បានធ្វើ មិនពុលស្លាប់តែផ្ទុយទៅវិញរសជាតិឆ្ងាញ់មិនធម្មតា។
________________Waiting for next Episode •_•
When កូនពៅធ្វើម្ហូបលើកដំបូងហើយឆ្ងាញ់ >,<
Jungkook be like: កុំចង់មើលងាយស្នាដៃកូនពៅ ចុងភៅផ្កាយ១០ សូមចាញ់ហ៎!! ចង់និយាយចឹង><
YOU ARE READING
អន្ទាក់
Randomការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)