ភាគ៦ : ជំនួបម៉ាក់ក្មេកនិងកូនប្រសារ

385 28 0
                                    

  បន្ទាប់ពីមួយសន្ទុះ  ChiWen Seung និង រាងក្រាស់ក៏បានដើរចុះមកក្រោមដើម្បីញាំុអាហារសម្រន់ពេលព្រឹក ជាមួយរាងតូច ។ នៅក្នុងតុអាហារគ្មាននរណានិយាយអ្វីទាំងអស់រហូតដល់បញ្ចប់ការទទួលទានទើបរាងក្រាស់ជាអ្នកផ្តើមនិយាយមុន។
« Tae.... ទៅជាមួយបងទៅ »
       រាងក្រាស់សម្លឹងមុខរាងតូចដែលអង្គុយយ៉ាងស្ងៀមស្ងាត់តាមទម្លាប់នោះរង់ចាំចម្លើយពីរាងតូចថា ព្រមទៅសេអ៊ូលជាមួយគេឬអត់? ទៅជួបនឹងប៉ាម៉ាក់របស់គេ ដើម្បីណែនាំរាងតូចដល់គ្រួសារ មិនខ្វល់ថាពួកគាត់គិតបែបណា រាងតូចត្រូវតែជាប្រពន្ធរបស់គេម្នាក់ប៉ុណ្ណោះ។
« បាទ »
    រាងតូចដែលស្ងប់ស្ងាត់ទៅមួយសន្ទុះហាក់កំពុងពិចារណាគិតក៏ផ្តល់ចម្លើយឲ្យរាងក្រាស់វិញ ហេតុផលដែលខ្លួនយល់ព្រមព្រោះចង់ជួបប៉ាម៉ាក់របស់រាងក្រាស់ និងហេតុផលដ៏ធំគឺដើម្បីរាងក្រាស់ប៉ុណ្ណោះ។
« នេះ... អ្នកប្រុស????»
    ChiWen សឹងតែទាញយកទូរស័ព្ទមកថតសម្លេងនេះទុកស្តាប់ ព្រោះ វាកម្រណាស់ ៥ ឆ្នាំមកនេះគេមិនធ្លាប់បានឮសូម្បីតែសម្លេងគ្រហឹមរបស់អ្នកប្រុសគេផង តែថ្ងៃនេះគេបែរជាបានឮអ្នកប្រុសរបស់គេឆ្លើយយ៉ាងស្រទន់ដាក់ប្រុសប្លែកមុខនោះទៅវិញ តែសាកគិតម្តងទៀត ប្រុសប្លែកមុខនោះឈ្មោះដូចលោកម្ចាស់ដែរ បូករួមជាមួយកាយវិការប្លែកៗរបស់អ្នកប្រុស តើអាចទេដែលថា..........
« លោកម្ចាស់...  »
    ពេលដែលគិតយល់ហើយក៏តាំងរហ័សងើបខ្លួនចេញពីកៅអីឈរឱនគោរពសឹង180° ពេលដឹងពីអត្តសញ្ញាណរបស់ប្រុសប្លែកមុខនេះហើយ ជាលោកម្ចាស់របស់គេសោះ ។
« អេ៎..... ធ្វើធម្មតាទៅ»
    រាងក្រាស់ហាក់ភាំងបន្តិចពេលដែលត្រូវ ChiWen ឱនគោរពសឹងតែលត់ជង្គង់ជំនួសវិញហើយបើអាចនោះ។ ទោះគេមានកូនចៅច្រើន ធ្លាប់ឱនគោរពក៏មិនដល់ថ្នាក់នេះ ។ សម្រួលអារម្មណ៍ពីការភាំងហើយក៏ប្រាប់ឲ្យ ChiWen ធ្វើធម្មតាដូចមុនទៅ ។
« បាទ លោកម្ចាស់»
       ChiWen ងើបមុខឈរត្រង់ខ្លួនទើបប្រញាប់អង្គុយចុះនឹងតុវិញ ពីមុនមិនដឹងថា លោកម្ចាស់ទើបធ្វើរឹកធម្មតាៗ តែពេលដឹងហើយហាក់អង្គុយកៅអីមិនចង់ជាប់។
     គ្រីង !
     សម្លេងធ្លាក់អ្វីម្យ៉ាងក្នុងផ្ទះបាយបន្លឺឡើង ChiWen ហាក់យល់ការណ៍ក៏ធ្វើជាប្រមូលចានលើតុដើរចេញទៅក្នុង ផ្ទះបាយដែលមានរាងតូចនៅខាងក្នុង ។
« សុំអនុញ្ញាត »
     ChiWen ប្រមូលចានលើតុហើយក៏ឱនគោរពបន្តិចទៅរាងក្រាស់ជាការសុំអនុញ្ញាតងើបចេញពីតុទៅផ្ទះបាយ។
« តាម សម្រួល»
    រាងក្រាស់បង្ហើរសម្លេងបន្តិចព្រោះអាកប្បកិរិយាគោរពបែបនេះ ហាក់លើសបន្តិចហើយទោះ Seung ជាជំនិតក៏មិនធ្លាប់ដល់កម្រិតនេះដែរ។
    @ ក្នុងផ្ទះបាយ
     រាងតូចកំពុងឈរលាងចាននៅឡាបូយ៉ាងស្ងៀមស្ងាត់ ឯ ChiWen ដែលដើរចូលមកក៏ប្រញាប់ឱនគោរពទៅអ្នកប្រុសគេបន្តិច ។
« អ្នកប្រុសហៅខ្ញុំមានការអ្វីឬ?»
     ChiWen សួរឡើង ព្រោះកាលដែលឮសម្លេងដូចជាធ្លាក់អ្វីម្យ៉ាងនោះគ្រាន់តែជាសញ្ញាឲ្យគេមកក្នុងផ្ទះបាយប៉ុណ្ណោះ ។
« ........ » ស្ងាត់
      រាងតូចបែរខ្លួនមកសម្លឹងមុខ ChiWen បន្តិច ទើបបញ្ជូនក្រសែភ្នែកឲ្យ ChiWen ទៅរៀបចំសម្លៀកបំពាក់ឲ្យហើយ ព្រោះគេសម្រេចចិត្តថា នឹងយល់ព្រមទៅសេអ៊ូលហើយ។
« អ្នកប្រុសចង់នាំលោកម្ចាស់ទៅជួបជាមួយអ្នកស្រីម្ចាស់និងលោកម្ចាស់ធំមុនទេ????»
      ChiWen សួរម្តងទៀត គេនឹងស្រួលរៀបចំទៅតែម្តងគ្រាន់តែដំណឹងដែលអ្នកប្រុសគេព្រមត្រឡប់ទៅសេអ៊ូលវិញធ្វើឲ្យកូនចៅទាំងអស់នៅសេអ៊ូលសប្បាយចិត្តសឹងតែអង្គុយមិនជាប់ទៅហើយ ព្រោះអ្នកប្រុសបានចេញពីសេអ៊ូល៥ ឆ្នាំហើយ ។
« ហុឹម»
     ម្តងនេះ រាងតូចក៏គ្រហឹមបន្តិចបញ្ជាក់ពីចម្លើយថា គេនឹងទៅរកម្ចាស់់ម៉ាក់ និងម្ចាស់ប៉ាមុន។
« ខ្ញុំនឹងរៀបចំ »
    ChiWen ញញឹមសប្បាយចិត្តបន្ទាប់ពីអ្នកប្រុសព្រមឆ្លើយតបខុសពីរាល់ដងដែលស្ងប់ស្ងាត់ គេដើរចេញទៅវិញយ៉ាងសប្បាយចិត្ត ដំណឹងដែលរកឃើញលោកម្ចាស់ក៏ត្រូវគេផ្ញើទៅបងប្អូនផ្សេងទៀតឱ្យដឹងគ្រប់គ្នាអស់ហើយ ។

អន្ទាក់Where stories live. Discover now