ភាគ១១: ប្រពន្ធយើង!

283 24 6
                                    

បន្ទាប់ពីជជែកវែកញែកឈ្លោះគ្នាមួយព្រឹកទីបំផុត រាងក្រាស់ក៏ប្រកែកមិនឈ្នះអ្នកម្តាយទើបត្រូវតាមកាងប្រពន្ធដូចពេលនេះជាដើម ។ មនុស្សក្នុងផ្សារទំនើបតាមសម្លឹងមើលគ្រួសារត្រកូលចននិងក្មេង ប្រុសដែលមកជាមួយត្រកូលចនក្នុងចិត្តសែនឆ្ងល់ពីឋានៈរបស់រាងតូច។ តែរាងក្រាស់ឯណាទៅខ្វល់នោះ គេខ្វល់ខ្វាយតែពីប្រពន្ធគេទេ។
« កូន Tae កូនថាមួយណាស្អាតជាង?»
     អ្នកស្រីចន សួររាងតូចព្រមទាំងលើកបង្ហាញអាវសមីពណ៌សនិងពណ៌ខ្មៅក្នុងបំណងទិញឱ្យកូនប្រសារតែមិនដឹងថាកូនប្រសារគាត់ពេញចិត្តពណ៌អ្វី គាត់ដើររើសសម្លៀកបំ ពាក់ក្នុងផ្សារទំនើបមកជាយូរតែមិនទាន់រើសបានអ្វីសោះ ណាមួយកូនប្រសារគាត់ជាមនុស្សស្រគត់ស្រគំ បើរើសសម្លៀកបំពាក់ឲ្យsexy ក៏មិនកើត ហុើយ! បានកូនប្រសារមួយគ្រប់ទឹកបណ្តោយ !
« គឺ........ »
    រាងតូចសម្លឹងមើលអាវសឺមីទាំងពីរពណ៌ហើយងាកមុខទៅសម្លឹងរាងក្រាស់បែបន័យឱ្យជួយរើស ។ ឯអ្នកស្រីចនវិញគាត់សឹងរឹតទ្រូងគាត់ជឿហើយថា គាត់បំបែករាងតូចពីរាងក្រាស់មិនបានពិតមែន ដូចត្រូវអំពើស្នេហ៍របស់កូនប្រុសគាត់មិនខុស ។
« បងថា អូនគួរស្លៀកពាក់ខោអាវបែប cute cute វិញល្អជាង ព្រោះខោអាវអូនភាគច្រើនមានតែខោអាវធម្មតាសខ្មៅប៉ុណ្ណោះ បងចង់ឃើញអូនស្លៀកខោអាវ cute cute ដូចពីក្មេង!»
     រាងក្រាស់ញាក់ចិញ្ចើមឌឺអ្នកម្តាយរួចទើប ងាកមកនិយាយសម្តីផ្អែមដាក់រាងតូចធ្វើមុខ cute cute ពីក្មេងរាងតូចចូលចិត្តស្លៀកខោអាវ cute cute ខ្លាំងណាស់តែគេមិនដឹងទេថា រាងតូចធ្វើដើម្បីតែឱ្យរាងក្រាស់សប្បាយចិត្ត ណាមួយបានឮមិត្តរួមថ្នាក់ក្មេងស្រីៗនិយាយគ្នាពីរឿងដែលក្មេងប្រុសចូលចិត្តបែប cute cute ផងក៏ធ្វើខ្លួនតាម ។
« បាទ អូនតាមបង!»
     ទៀត មួយម៉ាត់ណាដែលរាងតូចបដិសេធរាងក្រាស់នោះ អ្នកស្រីចនដោយមិនចង់នៅឃើញអាការៈដូចត្រូវស្នេហ៍របស់រាងតូច ណាមួយខ្លាចលើសជាតិស្ករដោយសារកូនប្រសារនិងកូនប្រុសផងក៏ធ្វើជាយកលេសថា មានការបន្ទាន់នៅសមាគមមិនបានកំដរ ហើយក៏ចេញទៅមុន ។
« ចាំបងនាំទៅរើសខោអាវឱ្យល្អទេ?»
« បាទ!»
   រាងតូចញញឹមអឹមអៀនឡើងគួរឱ្យស្រឡាញ់ បែបមិនដូចពេលនៅជាមួយអ្នកផ្សេងសោះ ។
« ចាំបងបន្តិចបងសុំទៅបន្ទប់ទឹកមួយភ្លែត»
« បាទ អូនចាំបង»
   ដើរចូលហាងបានបន្តិច រាងក្រាស់ក៏សុំរាងតូចទៅបន្ទប់ទឹកមួយភ្លែត ដោយទុកឱ្យរាងតូចនៅតែម្នាក់ឯង អង្គុយលើសាឡុងក្បែរនោះក្នុងហាងសម្លៀកបំពាក់ដើម្បីរង់ចាំរាងក្រាស់មកវិញ បើឱ្យរើសសម្លៀកបំពាក់ខ្លួនឯងក៏មិនដឹងថា មួយណាត្រូវចិត្តរាងក្រាស់ដែរ ហើយគេក៏មិនចូលចិត្តនិយាយជាមួយអ្នកដទៃទៀត កាន់តែពិបាក រាល់ដងក៏មាន ChiWen ជំនិតមកតាម តែលើកនេះ ChiWen បានសុំទៅជួបជុំសមាជិកផ្សេងទៀត និយាយរឿងការងារជំនួសគេនៅឡូសអង់ជឺលេសឯនោះ ។
« វ៉ាយ... ឯងមើលនោះៗ ប្រុសសង្ហា »
     សម្លេងស្រីៗ ដើរកាត់មុខហាងបន្លឺឡើងបែបញាប់ញ័រនឹងសម្រស់ដ៏ស្រស់ស្អាតនិងស្រស់សង្ហាក្នុងឈុតធម្មតាៗ ខោក្រណាត់ជើងវែងពណ៌ខ្មៅនិងអាវសឺមីពណ៌សរបស់ថេហ្យុង ធ្វើមុខស្មើ បញ្ចេញចំហាយត្រជាក់មានអំណាចទាក់ទាញមែនទែនដល់ថ្នាក់ស្រីៗតាមសម្លឹងដូចចង់លេបត្របាក់ទៅហើយ ។
« ត្រូវថាយស៍( Type) របស់យើងតែម្តងហើយ »
     ណូអា ស្រីស្រស់តារាម៉ូដែលនិយាយបែបញាប់ញ័រនឹងអត្តចរិតនិងសម្រស់របស់ថេហ្យុងជាខ្លាំង ។
« ទៅញ៉ែទៅ ប្រុសល្អៗបែបនេះមិនងាយជួបទេ »
    មិត្តរបស់ណូអានិយាយជម្រុញ ប្រុសស្អាតៗ មុខមាំៗ តែសុភាពបុរសបែបនេះមិនងាយជួបទេ បើព្រលែងចោលស្តាយស្លាប់ហើយ។
« មិនបាច់ឯងតឿនក៏យើងទៅស្រាប់ហើយ »
    ណូអាលែងរឹក និយាយបែបជឿជាក់ទាញអាវសំយ៉េះស្មាកាន់តែខ្លាំងដើម្បីទាក់ទាញចំណាប់អារម្មណ៍ថេហ្យុង និងទាញក្រែមពណ៌ក្រហមស្រាលមកលាបបន្ថែម ទើបដើរចូលទៅរកថេហ្យុងដែលកំពុងអង្គុយក្នុងហាង ។
« សួស្តីប្រុសស្អាត មកអង្គុយធ្វើអីម្នាក់ឯងនេះ?»
   មិនទាន់បានដើរទៅដល់ផងក៏លេចមុខមនុស្សស្រី ម្នាក់ទៀតដើរចូលមករាក់ទាក់ថេហ្យុងកាត់មុខនាងបាត់ទៅហើយ ។
« នាង... គេចចេញ ! ខ្ញុំឈ្មោះណូអា សុំរាប់អានផង»
    ណូអាឯណាទៅខ្វល់នោះ របស់នាងចង់បាននាងត្រូវតែយកឲ្យបាន មិនខ្វល់ថាជារបស់នរណាទេ ។
« ស្រីឆ្កួត.... ខ្ញុំឃើញគេមុន »
     ស៊ូស៊ី ស្រីម្នាក់ដែលមកមុននោះនិយាយឡើងទាំងក្តៅក្រហាយ ស្រីឆ្កួតនេះជានរណាហ៊ានមករុញនាងផង ។ ចង់មកដណ្តើមប្រុសជាមួយនាងឬ ? ទៅមិនរួចទេ!!!
« ឆឹស... យ៉ាងណារបស់ដែលខ្ញុំចង់បានត្រូវតែបាន»
    ណូអាសើចចុងមាត់ដាក់ស៊ូស៊ី គូប្រជែងស្នេហ៍របស់នាងទាំងទឹកមុខប្រាកដប្រជា គ្មានអ្វីដែលនាងចង់បានហើយមិនបាននោះទេ ។
« នាង... » 
   ស៊ូស៊ី ស្រែកឡើងទាំងទឹកមុខខឹង ចង់សម្លាប់មនុស្សបានហើយ ឈាមក្នុងខ្លួនកំពុងតែចង់ពុះហើយ ស្រីឆ្កួតនេះក្លាហានណាស់ហ៊ានមកចង់ដណ្តើមមនុស្សដែលនាងចាប់អារម្មណ៍ផង ។ តែទោះពួកនាងប្រឹងប្រកែកយ៉ាងណាក៏ថេហ្យុងអង្គុយស្ងៀមធ្វើមុខស្មើតាមធម្មតា ចាត់ទុកពួកនាងដូចជាខ្យល់អាកាសហោះកាត់មុខគេប៉ុណ្ណោះ បានត្រឹមសម្លឹងមើលភាពគួរឱ្យរំខានមិនឲ្យតម្លៃ ខ្លួនជាស្រីសោះ។
    ប្រូស!
« អូយ៎ ...»
   ណូអាធ្វើជាក្រឡាច់ជើងដួលទៅលើថេហ្យុងតែថា ជុងហ្គុកដែលចូលមកឃើញទាន់ក៏រហ័សទាញថេហ្យុងមកបីមិនឲ្យប៉ះណូអាសូម្បីតែបន្តិច ធ្វើឱ្យស្រីស្អាតដួលទាំងអស់ជំហរតែម្តង ។
« ពួកនាងជាស្អី ចង់មកដណ្តើមប្រពន្ធយើងនោះ ម្សៅលើមុខនោះមិនដឹងផាត់ប៉ុន្មានតឹកទេ បានជាមុខក្រាស់ ប្រពន្ធយើងមិននិយាយជាមួយហើយនៅរុលក្បាលចូលមករកប្រពន្ធយើងទៀត !!»
      Jungkook បញ្ចេញទឹកមុខក្តៅក្រហាយ និយាយរះយកតែម្តង ដៀលមិនខ្វល់ស្រីប្រុសអ្វីទេ តែរញ៉េរញ៉ៃជាមួយប្រពន្ធគេ ឱ្យដឹងគ្នាទៅ ។ ទៅបន្ទប់ទឹកតែមួយភ្លែតសោះ មកវិញមានស្រីចង់តោងទាមប្រពន្ធគេទៅហើយ ទាំងដែលប្រពន្ធគេមិននិយាយរកផងក៏មុខក្រាស់សម្បើមម្លេះ?!
« នេះលោក ...... » ណូអា/ ស៊ូសុី
« ឈប់ កុំមកចង់ជំទាលមុខយើងបើចង់ជំទាលក៏ចេញទៅជំទាលឱ្យឆ្ងាយទៅ ស្រីមុខក្រាស់ ឃើញប្រុសមិនបាន »
     Jungkook និយាយកាត់ពេលឃើញមនុស្សស្រីទាំងនោះនិយាយមិនឈ្នះគេហើយចង់ស្រែកជំទាលមុខគេ ហើយគេក៏ឆ្លៀតដៀលបាន២-៣ ម៉ាត់ទៀតដែរ  សុំទោសផង! ពួកនាងគ្មានសិទ្ធិមកស្រែកជំទាលមុខគេទេ ។
    ផាច់!
    ណូអាទះរាងក្រាស់មួយកំភ្លៀងអស់ទំហឹងរបស់ដែលនាងចង់បានត្រូវតែបាន តាំងពីតូចដល់ធំមិនដែលមាននរណាហ៊ានមកស្តីឲ្យនាងឡើយ ។
« នាង... »
      ថេហ្យុងបន្លឺសំឡេងក្រេវក្រោធដូចរាជសីហ៍ បម្រុងនឹងស្ទុះទៅសម្លាប់ណូអាចោលភ្លាមៗ ។ តែត្រូវជុងហ្គុកចាប់ជាប់ ព្រោះទីនេះមនុស្សច្រើនណាស់មិនចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់ក្លាយជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃឡើយ ។
« កុំព្រហើនជាមួយយើង...!»
    នាងលើកដៃចង្អុរមុខរាងក្រាស់បែបគម្រាមហើយស្រែកខ្លាំងៗ  តែជើងក៏រហ័សដើរចេញទៅបាត់ ក្រោយពីទទួលបានកែវភ្នែកក្រហមច្រាលពោរពេញដោយកំហឹងចង់កាប់ចិញ្រ្ចាំនាងឲ្យស្លាប់មួយកន្លែងរបស់ថេហ្យុង។
« ខ្ញុំសុំទោសផង ខ្ញុំមិនដឹងថាលោកមានម្ចាស់!»
     ស៊ូស៊ីរហ័សឱនលំទោនសុំទោសព្រោះដឹងដល់របស់មានម្ចាស់ ហើយក៏ដើរចេញទៅ។ នាងធ្លាប់ជួបរឿងបែបនេះ នាងយល់អារម្មណ៍ឈឺចាប់ដែលត្រូវគេដណ្តើមមនុស្សជាទីស្រឡាញ់ នាងមិនចង់បានរបស់គេឲ្យដាច់ខាតដូចណូអាឡើយ ។
« នាងចង្អុរមុខបង !»
    ថេហ្យុងនិយាយសង្កត់សម្លេងបែបខឹងនឹងអាកប្បកិរិយាមិនសមរម្យរបស់នាងដែលហ៊ានចង្អុរមុខរាងក្រាស់ជុងហ្គុក កែវភ្នែកក្រេវក្រោធបង្កប់ដោយភាពកំណាច និងបង្ហាញភាពគ្មានមេត្តា ដែលមិនធ្លាប់មាន ។ ទោះពីមុនគេសម្លាប់មនុស្សដោយអារម្មណ៍ធម្មតាតែក៏សម្លាប់ដោយមានហេតុផលធ្ងន់ធ្ងរលើកលែងមិនបានឬសត្រូវដែលតាមប្រជែង ខាំមិនលែងប៉ុណ្ណោះ ។ ប៉ុន្តែពេលនេះ វាខុសពីមុនត្រង់ថា វាជារឿងតូចតាចដែលទាក់ទងនឹងជុងហ្គុក ធ្វើឱ្យគេក្តៅកញ្ជ្រោល ដូចទឹកសមុទ្រកំពុងពុះ។
« សឺត... ឈប់ខឹង បងមិនអីទេ ! បងប្រដៅនាងដោយខ្លួនឯង មិនឲ្យអូនពាក់ព័ន្ធទេ»
    ជុងហ្គុកឈរអោបចង្កេះរាងតូចថេហ្យុង ឈ្ងោកមុខមកថើបមាត់រាងតូច និយាយលួងលោមដោយសម្តីស្រទន់ផ្អែមរំងាប់កំហឹងរបស់រាងតូចឲ្យស្ងប់មកវិញ ។
« ហុឹក... អូនមិនពេញចិត្តឲ្យអ្នកណាធ្វើកាយវិការមិនសមរម្យដាក់បងទេ!»
     ថេហ្យុងនិយាយទាំងយំខ្សឺតខ្សតដូចកូនក្មេងខឹងនឹងទង្វើស្រីម្នាក់នោះដែលធ្វើដាក់ជុងហ្គុក ។ គេមិនពេញចិត្ត មិនចូលចិត្ត នឹកឃើញហើយចង់តែសម្លាប់នាងដោយផ្ទាល់ដៃណាស់។

>>>>>>Lovely<<<<<<
អធ្យាស្រ័យផងបាទ ! ដោយសារខ្ញុំជិតឡើងទី១២ ត្រូវយកពេលទៅរៀនច្រើនត្រៀម១២ ...

អន្ទាក់Where stories live. Discover now