នៅក្នុងបន្ទប់ក្រោមដី ពេលនេះបង្ហាញឱ្យឃើញរូបរាងត្រដាបត្រដួសរបស់ស្រីស្រស់សម្តីខ្លាំង ណូអា ស៊ូគីណា តាមពិតទៅនាងនឹងមិនត្រូវអ្វីធ្ងន់ធ្ងរទេបើគ្រាន់តែចង្អុរមុខជុងហ្គុក គេនឹងព្រមានបន្តិចប៉ុណ្ណោះតែនាងនៅឆ្លៀតជួលមនុស្សឱ្យមកជិះឡានបុកសម្លាប់រាងក្រាស់ជុងហ្គុកបន្ថែមទៀតពេលនាងទៅដល់ភូមិគ្រឹះ។ ហើយនេះក៏ជាកម្មរបស់នាងដែលព្រហើនហ៊ានយកដៃមកលូកចូលព្រីភ្លើង(សើចហូវ ដល់កន្លែងសើចហើយ>,<) នាងច្បាស់ជាស្លាប់យ៉ាងវេទនាសម្បើមណាស់ ។
« អូ៎- នេះអ្នកណាធ្វើបាបស្រីស្អាតដល់ថ្នាក់នេះ?»
ជុងហ្គុកដើរចូលមកលាន់មាត់អូ សម្តែងធ្វើជាភ្ញាក់ផ្អើលពិតៗ តែស្នាមញញឹមបិសាចក៏បញ្ចេញមកយ៉ាងឃោរឃៅធ្វើឱ្យអ្នកឃើញមានអារម្មណ៍ដឹងដល់ចំហាយសេចក្តីស្លាប់យ៉ាងវេទនា ។
« ឯង-ឯង!!! »
ណូអាដែលត្រូវគេជះទឹកកណ្តាលមុខឱ្យភ្ញាក់ពីសន្លប់ ចាប់បើកភ្នែកឡើង ជាមួយសម្រែកខ្លាំងៗ ដូចសត្វកញ្ចែ ធ្វើឱ្យគ្រប់គ្នាហាក់ធុញទ្រាន់សម្បើមចង់តែចូលទៅយកស្បែកជើងញាត់មាត់នាង ព្រោះនាងនៅតែសម្តីខ្លាំង គិតឬថា ត្រកូលស៊ូគីណា នឹងអាចជួយនាងដូចគ្រាមុនៗ ដែលនាងបានបំផ្លិចបំផ្លាញជីវិតអ្នកដទៃច្រើនទៀតមកពីមុននោះ ការគិតរបស់នាងខុសហើយ ទោះនាងជាកូនស្តេចមកពីណាក៏ដោយ ក៏មិនអាចធ្វើឲ្យត្រកូលអានុសស្ការ៍ សាម៉ា ព្រឺរោមសូម្បីតែបន្តិច ត្រូវចាំថា ត្រកូលអានុសស្ការ៍ សាម៉ាដែលមានប្រមុខជា ថេហ្យុង អានុសស្ការ៍ សាម៉ាជាសាតាន សមាជិកទាំងអស់របស់ត្រកូលនេះត្រូវបានបង្ហាត់មកមិនឱ្យឱនក្បាលចំពោះនរណាឡើយបើមិនមែនជាកំហុសរបស់គេ មិនអំនួត តែក៏មិនឱ្យអ្នកណាមកជាន់ក្បាលបានឡើយ ។
« ជុងហ្គុកហ្យុង ត្រូវការឱ្យខ្ញុំយកស្បែកជើងទៅញ៉ុកមាត់នាងទេ!!»
Wenqi សែនក្រេវក្រោធនឹងសម្តីមិនស្គាល់ខ្ពស់ទាបរបស់ស្រីស្រស់ជាខ្លាំង មិនដឹងទេឬថា បើជុងហ្គុកជាលោកម្ចាស់ធំនោះជុងហ្គុកក៏មាន ឋានៈជា...
« មិនចាំបាច់ទេ ឯងមិនឃើញនាងគួរឱ្យអាណិតទេ ឯងធ្វើបាបស្រីទន់ខ្សោយបែបនេះ បើគេដឹងខ្មាសគេស្លាប់ហើយ !!!»
ជុងហ្គុកបន្តនិយាយដោយសម្តែងធ្វើជាអាណិតស្រីស្រស់ដែលរងរបួសបន្តិចបន្តួចពីក្រុមរបស់ wenqi មុនពេលជួបគេ។
« ឯង-ឯង ចាំមើលប៉ារបស់យើងនឹងសម្លាប់ឯងមិនខានពេលដែលយើងរួចខ្លួន !!»
នាងនៅតែបន្តសម្តីខ្លាំងដាក់ជុងហ្គុកដោយលើកឈ្មោះប៉ារបស់នាងមកនិយាយធ្វើជាខ្នងបង្អែកដូចរាល់ដង តែអធ្យាស្រ័យផងណា៎ធ្វើឱ្យប្អូនស្រីអស់សង្ឃឹមហើយ ។
« រួចខ្លួន? ហុឹសៗ - នាងនៅគិតថា នាងនៅមានដង្ហើមចេញពីទីនេះមែនទេ?»
ជុងហ្គុកសើចហុឹសៗ បង្ហាញទឹកមុខបិសាចចេញមក ហួសចិត្តដល់ហើយដែលឮសម្តីនាងនិយាយថា នឹងអាចមានឱកាសចេញពីទីនេះ គេដូចជាមិនធ្លាប់លើកលែងឱ្យនរណានៅឡើយទេតាំងពីប្រឡូកសង្គមនេះមក បើឱ្យនាងរត់រួចដូចជាមិនសមនឹងកិត្តិនាមរបស់គេសោះហើយ។
« អាចង្រៃ!!! ឯង-យើងនឹងសម្លាប់ឯង !»
ណូអា ស្រែកកញ្ជ្រោលដូចជ្រូកចាក់កពេលដែលឮសម្តីជុងហ្គុក គេប្រហែលមិនស្គាល់ត្រកូលរបស់នាងទេមើលទៅទើបបានជា ព្រហើនម្ល៉េះ មិនខ្លាចស្លាប់ទេឬ???!
« wenqi ហុចកូនកាំបិតមក»
ជុងហ្គុក និយាយបង្គាប់ wenqi ដោយទឹកមុខញញឹមចុងមាត់ដូចដើម ទឹកមុខមិនបានខឹងក្រេវក្រោធអ្វីទេ តែក្នុងចិត្តកំពុងតែត្រូវភាពខ្មៅងងឹតចូលមកគ្រប់គ្រងហើយ គេគឺចន ជុងហ្គុក ជាម៉ាហ្វៀដ៏មានអំណាចម្នាក់ដែរ មិនអាចឲ្យអ្នកដែលប្រមាថគេស្លាប់ស្រួលៗទេ នាងគួរតែស្គាល់ពីនរកលើដីវាបែបណាមុននឹងនាងស្លាប់ ។
« បាទ ហ្យុង» Wenqi
« ឮល្ហៀងៗមកថា កូនស្រីត្រកូលអ្នកនាងដើរដេកជាមួយគ្រប់ប្រុស ធ្វើបាបជិះជាន់សិស្សក្រីក្រក្នុងសាលា អាងអំណាចម៉ែឪសម្បើមណាស់ ជាអ្នកនាងណូអា ស៊ូគីណាឬ?»
ជុងហ្គុក លើកចិញ្ចើមសួរស្រីស្អាតដែលកំពុងតែញ័រខ្លួនដូចជាកូនសត្វ ព្រោះជុងហ្គុកនិយាយបណ្តើរ យកកូនកាំបិតទៅអូសលើមុខនាងតិចៗ បណ្តើរ ថែមទាំងញញឹមដូចមនុស្សរោគចិត្តថែមទៀត ។
« ឯង-ទេ លោក ខ្ញុំ-ខ្ញុំខ្លាចហើយ អាយ៎! »
ស្រីស្រស់អង្វរទាំងខ្លួនញ័រចំប្រប់ លែងសម្តីខ្លាំងដូចដំបូង តែនិយាយស្ទើរមិនទាន់ចប់ប្រយោគផង ជុងហ្គុកក៏សង្កត់ចុងកាំបិតឆូតនាងពីរបីកាំបិតលេងមុតហូរឈាមរហាម ។ ឈាមស្រស់ហូរដូចទឹក ដោយឡែកស្រីស្អាតបានត្រឹមតែស្រែកឈឺចាប់ មិនអាចរើខ្លួនរួចព្រោះត្រូវគេចងដៃជើងជាប់ ។
« ស៊ូត~ កុំស្រែកៗ »
ជុងហ្គុកលើកម្រាមដៃមកដាក់លើបបូរមាត់ របស់គេបញ្ចេញសម្លេងប្រាប់ឲ្យនាងស្ងាត់ ញញឹមយ៉ាងរោគចិត្ត ហាក់សប្បាយចិត្តខ្លាំងណាស់ បន្ថែមកម្លាំងឆូតថែម4-5 កាំបិតថែម និងចាក់លើដើមដៃសងខាងនាង2-3 កាំបិតទុកជាការកំសាន្តអារម្មណ៍។
« ឯង-ឯង អាបិសាច ឯងជាបិសាច ហុឹកៗ...»
មិនឱ្យណូអាស្រែករំខានត្រចៀកចប់ ជុងហ្គុកស៊ីញ៉ូភ្នែកប្រាប់ wenqi ឱ្យយកក្រណាត់មកបិទមាត់នាងចេញ ។
« ចាំបានថា ម្រាមដៃនេះហើយដែលចង្អុរមុខយើង! គួរធ្វើយ៉ាងម៉េច?!»
ជុងហ្គុកយកចុងកាំបិតទៅឆ្កឹះម្រាមដៃនាងមកមើល ហើយនិយាយធ្វើដូចជា គិតពិចារណាវិធីដាក់ទោស។
« គួរដាក់បំពងចូលទៅក្នុងខ្លាញ់ក្តៅហើយ ស្រោចទឹកអាសុីតលើខ្លួននាងល្អដែរទេហ្យុង?»
សុភាពបុរសXimiku បិសាចពាក់ស្រោមមុខជាទេវបុត្រនិយាយឡើង គេញញឹមយ៉ាងស្រស់បញ្ចេញរស្មីនៃភាពចិត្តល្អគ្មានកំហុស ខុសដាច់ពីសម្តីដែលនិយាយ។
« គំនិតល្អតើ! រៀបចំទៅ»
ជុងហ្គុកងក់ក្បាលពេញចិត្តនឹងគំនិត Ximiku ពេញទំហឹងតែម្តង និយាយបានត្រូវចិត្តគេខ្លាំងណាស់។
« ហុឹកៗ...»
ណូអាព្យាយាមរើ និងអង្វរទាំងភ័យខ្លាចមិនចេញសម្លេងព្រោះត្រូវចងមាត់ជាប់មិនឱ្យនិយាយបាន ពេលនេះកម្មតាមស្នងនាងហើយ កម្មដែលនាងធ្វើ បាបអ្នកដទៃ ធ្វើឱ្យអ្នកផ្សេងរងទុក្ខដោយសារនាង ពេលនេះវាកំពុងត្រឡប់មករកនាងវិញទ្វេជាមួយរយ ។
« ស៊ូត~ ប្រាប់ហើយថា កុំបញ្ចេញសំឡេងរំខាន »
ជុងហ្គុកធ្វើមុខធុញទ្រាន់ ហើយងាកមកស្តីបន្ទោសនាង រំខាននឹងសម្លេងរបស់នាងពេញទំហឹងហើយ មិនចេះស្ងាត់សោះ ។
« ហ្យុង រួចរាល់ហើយ ខ្លាញ់កំពុងតែពុះល្អខ្លាំងណាស់ !»
Xiayuli និយាយប្រាប់ជុងហ្គុកខណៈកំពុងតែសម្លឹងមើលទៅខ្លាញ់ក្នុងខ្ទះដែលកំពុងពុះកញ្ជ្រោលឡើង ។
« យកនាងមក » Jungkook
« អុឹម-អុឹម ហ៊ឹកៗ ...»
ណូអាព្យាយាមក្រាញននាលពេលដែលត្រូវ Nanyu និងyuguzi ស្រាយចំណងដៃ ហើយពួកគេក៏អូសនាងមកឈរនៅជិតខ្ទះខ្លាញ់ Ximiku ទាញដៃរបស់នាងទាំងសងខាងដាក់ចូលទៅក្នុងខ្លាញ់កំពុងតែពុះខ្លាំងនោះ នាងស្រែកយំទាំងមាត់ត្រូវញ៉ុកដោយក្រណាត់ ។ ដៃឡើងក្រហម រលេះរលួយដោយកម្តៅដ៏ក្តៅទាំងផ្សារ ទាំងក្តៅគួរឱ្យសង្វេគ។
« ជុ ! ជុ ! គួរឱ្យអាណិតណាស់ ស្រីស្អាត»
ជុងហ្គុកបញ្ចេញខ្យល់ចុងមាត់ហាក់អាណិតស្រីល្អិតសម្តីធំជាខ្លាំង មិនគួរណាជួបរឿងបែបនេះសោះ ...!
« ហ្យុង ខ្ញុំយល់ថាអាណិតនាងខ្លាំងណាស់ គួរតែស្រាយចំណងឱ្យនាងបាននិយាយ »
Nanyu បញ្ចេញគំនិតធ្វើទឹកមុខដូចជា ទេវបុត្រដែលយោគយល់ដល់អ្នកដទៃខ្លាំងណាស់ តែផ្ទុយទៅវិញគោលបំណងពិតគឺ គេចូលចិត្តសម្លេងឈឺចាប់របស់អ្នកទោសដែលចាប់មកទៅវិញទេ សម្រែកកាន់តែឈឺចាប់គេកាន់តែរីករាយ។
« យល់ដល់ឯង ស្រាយក្រណាត់ចេញពីមាត់នាងទៅ!» Jungkook
« សូម-អង្វរ ទុកជីវិតឲ្យខ្ញុំផង ហុឹកៗ !»
គ្រាន់តែស្រាយចំណងចេញពីមាត់ភ្លាម ស្រីក្រមុំស្ទុះទៅចាប់ជើងរាងក្រាស់ជុងហ្គុកជាប់ អង្វរកឱ្យទុកជីវិតដល់នាង ពេលនេះនាងខ្លាចញញើត បាត់អស់សម្តីខ្លាំងមិនស្គាល់ទាបខ្ពស់អស់ហើយ ។
« ជុ៎ ! ៗ ! កុំអី ៗ យើងមិនត្រូវការពាក្យអង្វរកទេ ! Yuguziចាប់នាងទៅចងនឹងកៅអី បន្ទាប់មកទៀតគួរដឹងហើយថាធ្វើអ្វី»
ជុងហ្គុកគ្រវាសជើងចេញពីដៃរបស់នាង ធ្វើទឹកមុខខ្ពើមរអើមដែលនាងហ៊ានយកដៃមកប៉ះគេ ហើយក៏បញ្ជាឱ្យYuguziចាប់ណូអាទៅចងនឹងកៅអីវិញ។ Frany ល្បីថាជាស្វាមីល្អរបស់ vanilla ពេលនេះប្រែជាសាតានមិនខុស គេដឹងដល់ភារកិច្ចបន្តក៏យកទឹកអាសុីតមកចាក់ស្រោចលើខ្លួននាងក្រមុំដូចងូតទឹក ។ ស្បែករបស់នាងចាប់រលេសរលួយ ហូរឈាមចេញមក សម្រស់ដ៏ល្អផូរផង់ក្លាយទៅជាអប្បលក្ខណ៍អាក្រក់ដូចបិសាចគួរឱ្យខ្លាចនិងគួរឱ្យរអើម មិនគួរយកខ្លួនទៅបៀត ។
« អាយ៎~ ហុឹកៗ ផ្សារៗណាស់ ហុឹកៗ !»
ណូអាដែលចងនឹងកៅអីស្រែកយ៉ាងឈឺចាប់ ព្យាយាមរើខ្លួនដល់ប្រកាច់លើកៅអីដោយក្តីឈឺផ្សារ សភាពនាងពេលនេះ ដូចធ្លាក់នរកទាំងរស់។
« ហុឺ?! Juweajun ប្រញាប់បន្តទៅ »
ជុងហ្គុកលើកចិញ្ចើមតឿន Juweajun ដែលឈរកៀកនោះឱ្យបន្ត ។ Juweajun ឮហើយក៏ញញឹមអ្នកណាថាគេសុភាព គេញញឹមបិសាចលើកទឹកអំបិលមួយធុងចាក់ពីលើនាងក្រមុំយ៉ាងឃោរឃៅ នេះហើយកម្មពាររបស់នាង។
« អាយ៎ ហុឹកៗ ពួកឯង-ពួកឯង ជាបិសាច ហុឹកៗ! សម្លាប់យើងឱ្យហើយមក ហុឹក- បើយើងស្លាប់ ពួកឯងក៏រស់មិនស្រួលដែរ!»
ណូអា ប្រកាច់លើកៅអីធ្លាក់មករនៀលលើដីយ៉ាងវេទនា ព្រោះខ្សែដែលចងនាងបានដាច់ដោយសារទឹកអាស៊ីត នាងបានត្រឹមស្រែកគំហកឱ្យពួកគេ ស្បែកដែលត្រូវរលួយដោយសារទឹកអាសុីតពេលនេះត្រូវផ្សារក្រហាយកាន់តែខ្លាំងដោយសារទឹកអំបិលចាក់ពីលើបន្ថែម រូបសម្រស់ដែលធ្លាប់ត្រូវបានគេសរសើរ ពេលនេះក្លាយទៅជាអប្បលក្ខណ៍ ឈាមហូរចេញពីសាច់ និងចេញពីគ្រាប់ភ្នែក គួរឱ្យខ្លាច គ្រាប់ភ្នែករបស់នាងស្ទើរលៀនចេញមកក្រៅ ។
« រត់ទៅ រត់តាមដែលនាងអាច ហុឹសៗ !»
ជុងហ្គុកស្រែកខ្លាំងៗ សើចឮៗដូចសាតាន ប្រាប់ឱ្យនាងរត់ រត់តាមដែលនាងអាច គេចូលចិត្តប្រលែងលេងជាមួយសត្វល្អិតតូចៗ បែបនេះណាស់ វាសប្បាយនោះអី មើលពីរបៀបដែលនាងខ្លាចស្លាប់ ខំរត់ដើម្បីរត់គេច រស់រួចជីវិតពីគេ ហិឹុសៗ គ្រាន់តែគិតក៏សប្បាយណាស់ទៅហើយ។
« ហុឹកៗ- ឯង-ឯងនឹងស្លាប់-យ៉ាងវេទនាមិនខាន ផាំង !អាក៎-អូយ៎»
រត់បានឆ្ងាយបន្តិចនាងក៏ស្រែកគម្រាមពួកគេព្រោះគិតថា រួចផុតពីកណ្តាប់ដៃពួកគេទៅហើយ តែពេលដែលនាងបែរខ្លួនរត់បន្តជុងហ្គុកទាញកាំភ្លើងបាញ់ជើងខាងស្តាំមួយគ្រាប់ធ្វើឱ្យនាងដួលទៅនឹងដី នាងស្រែកថ្ងូរដោយសារការឈឺចាប់ ។នាងមិនបង្អង់ក៏ងើបអូសជើងរត់បន្តនាងរត់រហូតដល់មាត់ទ្វារបន្ទប់ តែ.......
« អាក៎!»
« ហុឹស-ៗៗៗៗៗៗៗៗ»
រាងកាយរបស់នាងក៏ដាច់ទៅជាកំណាត់ៗ តូចៗ ធ្លាក់ទៅលើដីយ៉ាងគួរឱ្យញញើត ឈាមហូរចេញពីដុំសាច់ជ្រាបលើដីក្រហមឆ្អិនឆ្អៅ ជុងហ្គុកគិតតែឈរសើច សើចយ៉ាងគួរឲ្យខ្លាចឮខ្ទរពេញបន្ទប់ អ្នកផ្សេងញញឹមបិសាចហាក់សមចិត្តនឹងលទ្ធផលចុងបញ្ចប់របស់ស្រីស្រស់ណូអាជាខ្លាំង ។ Dulianing ដើរចេញពីមាត់ទ្វារនៅខាងក្រៅ បញ្ចេញស្នាមញញឹមដូច joker គេជាអ្នកកាន់សន្លឹកបៀលាក់ចុងក្រោយ តាមពិតពេលដែលជុងហ្គុកស្រែកឱ្យណូអារត់នោះ Dulianing ដែលនៅឈរមាត់ទ្វារបានរៀបអន្ទាក់ ដាក់សរសៃរអំបោះម្យ៉ាងដែលជាអាវុធប្រចាំខ្លួនមុតខ្លាំងណាស់ នៅមាត់ទ្វាររង់ចាំជាស្រេចហើយ ។ គេជំនាញដាក់ក៏ជំនាញដោះសរសៃរអំបោះរបស់ខ្លួនមកវិញដែរ។
« ខ្ចប់ផ្ញើត្រកូលស៊ូគីណា ហើយឱ្យអំណោយធំដល់ពួកគេផង » ជុងហ្គុក
« បាទ» all>>>>>>Lovely<<<<<<
Prank អត់សូវចេះសរសេរទេ >,<
YOU ARE READING
អន្ទាក់
Casualeការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)