បន្ទាប់ពីមានរឿងរ៉ាវកើតឡើងនៅផ្សារទំនើបហើយថេហ្យុងនិងជុងហ្គុកបានត្រឡប់មកផ្ទះវិញដោយទឹកមុខមិនស្រស់បស់ តែថេហ្យុងទឹកមុខមាំស្មើដូចរាល់ដងមិនបានធ្វើឱ្យអ្នកដទៃចម្លែកចិត្តអីទេ ។ ថេហ្យុងអង្គុយលើជុងហ្គុកលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដោយមានជុងហ្គុកឱបចង្កេះជាប់ ជុងហ្គុកដាក់ថេហ្យុងឱ្យអង្គុយច្រកគៀវបែរមុខមកគេ ។
រីង ! រីង !
« ហេឡូ ! អ្នកប្រុសមានការអ្វីខ្ញុំបម្រើឬ? »
សម្លេងអ្នកម្ខាងទៀតនិយាយឡើងខណៈពេលដែលថេហ្យុងកំពុងនៅអង្គុយក្នុងបន្ទប់ជាមួយជុង ហ្គុក ។ ទឹកមុខមាំរបស់ថេហ្យុងក៏នៅតែបង្ហាញមិនរលុប ។ ថេហ្យុងយកទូរស័ព្ទរបស់ខ្លួនឱ្យជុងហ្គុកជាអ្នកនិយាយ ។
« ចាប់ខ្លួនណូអា ស៊ូគីណាឱ្យយើង !»
សម្លេងធ្ងន់ៗរបស់ជុងហ្គុកចេញបញ្ជាតែថាកូនចៅ ក្រោមបង្គាប់ថេហ្យុងគោរពតាមយ៉ាងពេញទី ព្រោះដឹងដំណឹងពី ChiWen រួចហើយថា ជាលោកម្ចាស់ធំ ព្រោះបើជាអ្នកប្រុសច្បាស់ជាមិនតបអ្វីទាំងអស់តែនឹងឱ្យជាសារឈ្មោះមនុស្សដែលត្រូវចាត់ការ ការដែលខលមកគ្រាន់តែជាការដាស់តឿនឲ្យមើលសារប៉ុណ្ណោះ។
« បាទ ! លោកម្ចាស់ធំ »
ទឺត ! ទឺត !
ជុងហ្គុកបិទទូរស័ព្ទទុកហើយដើរមកអង្គុយក្បែរថេហ្យុងវិញ បន្ធូរអារម្មណ៍ឱបថេហ្យុងស្រូបយកក្លិនប្រហើរចេញពីកាយថេហ្យុងគេឱនទៅថើបមាត់ថេហ្យុងនិងថ្ពាល់សងខាងរបស់ថេហ្យុងជាការលួង លោមចិត្តកុំឱ្យក្តៅក្រហាយ។
« កុំខឹងអី ! បងនឹងចាត់ការដោយខ្លួនឯង »
« អូនចង់សម្លាប់នាង »
« ថេ...បងមិនចង់ឱ្យដៃអូនប្រលាក់ឈាមមនុស្សថោកទាបដូចជានាងឡើយ !»
« អូនសុំទៅមើលបងដាក់ទារុណកម្មនាងផង»
ប្រកែកមិនឈ្នះចុងក្រោយថេហ្យុងបានត្រឹមសុំទៅមើលជុងហ្គុកដាក់ទោសនាងដោយផ្ទាល់បើមិនសមចិត្តនឹងប្រើឱ្យកូនចៅខ្លួនទៅដាក់ទោសនាងឱ្យសមចិត្តគេបន្ថែម នោះមិនបានន័យថាគេធ្វើឱ្យដៃគេប្រលាក់ទេ គឺគេប្រើដៃកូនចៅក្រោមបង្គាប់ប៉ុណ្ណោះ ថេហ្យុងឯណាទៅហ៊ានបំពានពាក្យរបស់ជុងហ្គុកនោះ គឺមិនអាចទេសូម្បីតែស្រម៉ៃ ។
« ថេ...»
« ណា៎... អូនសុំបង!»
ថេហ្យុងធ្វើមុខគួរស្រឡាញ់ជាការលួងលោម ចិត្តជុងហ្គុកឱ្យចិត្តទន់យល់ព្រមឱ្យខ្លួនបានទៅជា មួយ ព្រោះបើជុងហ្គុកមិនអនុញ្ញាតគេក៏មិនហ៊ាននឹងទៅដូចគ្នា ព្រោះគោរពខ្លាចជុងហ្គុកខឹងនឹងខ្លួន។
« បាន! បងអនុញ្ញាត »
ជុងហ្គុកព្រមនឹងចុះចាញ់ទឹកមុខគួរឱ្យស្រឡាញ់ សម្តីគួរឱ្យអាណិតរបស់ថេហ្យុង យ៉ាងណាថេហ្យុងជាមនុស្សប្រឡូកក្នុងសង្គមងងឹតនេះយូរដែរហើយ ច្បាស់ណាស់រឿងបែបនេះគេជួបឡើងស៊ាំក្លាយជាទម្លាប់ទៅហើយ ផ្លូវចិត្តថេហ្យុងរឹងមាំខ្លាំងជាងអ្វីដែលគេបានរំពឹងទៅទៀត ។
« អរគុណបងហើយ.... សឺត!»
ថេហ្យុងញញឹម លោមុខទៅថើបមាត់រាងក្រាស់ជុងហ្គុកខ្សឺតហើយក៏អៀនខ្ទប់មុខនឹងទ្រូងរបស់រាងក្រាស់ជុងហ្គុកដោយខ្លួនឯងដូចគ្នា ចំមែនហើយ ! ថើបគេហើយអៀនខ្លួនឯងទៅវិញ គួរឱ្យខ្មាសពិត មែនហើយ !!!
« សឺត...គួរឱ្យស្រឡាញ់ដល់ហើយ ! »
ជុងហ្គុកថើបមាត់ថេហ្យុងមួយខ្សឺតយ៉ាងវែងទើបភ្ញោចមាត់សរសើររាងតូចថេហ្យុងឱ្យកាន់តែអៀនមុខក្រហមដល់គុម្ពត្រចៀកបន្ថែមទៀត អ្នកណាឱ្យថេហ្យុងគួរឱ្យស្រឡាញ់បែបនេះធ្វើអី ?!
« បងពូកែញ៉ោះអូនណាស់ !»
ថេហ្យុងនិយាយឡើងទាំងអៀនប្រៀនមិនបាត់ ញញឹមញញែមនឹកអៀនខ្មាសនឹងសម្តីរាងក្រាស់ជុងហ្គុកមិនឈប់ សម្តីផ្អែមដល់ហើយ ។
« ក្រឹប ( ខាំ) បងនិយាយការពិតទេតើ !»
ជុងហ្គុកឱនមកខាំកញ្ចឹងករាងតូចថេហ្យុងមួយក្រឹបជាការក្រឺតខ្នាញ់និងជាសញ្ញាបញ្ជាក់ឱ្យគ្រប់គ្នាដឹងថា ថេហ្យុងមានម្ចាស់ហើយ គេនេះហើយ ចន ជុងហ្គុកជាម្ចាស់បេះដូង និងជាម្ចាស់ជីវិតរបស់ ថេហ្យុង អានុសស្ការ៍ សាម៉ា តែម្នាក់គត់ អ្នកណាក៏ ដោយដែលចង់ដណ្តើមថេហ្យុងចេញពីគេ លុះត្រា តែសម្លាប់គេបានសិនដរាបណាចន ជុងហ្គុកនៅតែមានដង្ហើម នោះថេហ្យុង អានុសស្ការ៍ សាម៉ានៅតែជាកម្មសិទ្ធិរបស់គេតែម្នាក់ប៉ុណ្ណោះ។
« ហុឹក... បងខាំអូន!»
ថេហ្យុងពេបមាត់យំ ព្រោះឈឺកញ្ចឹងកត្រង់ កន្លែងដែលជុងហ្គុកខាំឡើងមានស្នាមហូរឈាមមករឹមៗផងនោះ ។
« ខឹងបងឬ? »
ជុងហ្គកចងចិញ្ចើមសួរ បង្ហាញអាការៈអន់ចិត្តអន់ថ្លើមដែលថេហ្យុងមិនពេញចិត្តឱ្យគេដាក់ស្នាមសម្គាល់កម្មសិទ្ធិលើ ករបស់ថេហ្យុង ។
« អត់ទេ! អូនគ្រាន់តែឈឺ តែអូនមិនបានខឹងបងទេ បងអាចខាំអូនបន្ថែមទៀតបាន !»
ថេហ្យុងធ្វើទឹកមុខភ័យឆ្លេឆ្លាខ្លាចជុងហ្គុកខឹង នឹកក្នក់ចិត្តត្រង់សម្តីរបស់ខ្លួនក៏ប្រញាប់បកស្រាយយ៉ាងក្បោះក្បាយ មិនឱ្យជុងហ្គុកអន់ចិត្តនឹងខ្លួន។
« សឺត... បងខាំព្រោះស្រលាញ់ !»
ជុងហ្គុកថើបថ្ពាល់ថេហ្យុងមួយដង្ហើម ទើបបន្តប្រយោគយ៉ាងផ្អែមល្ហែមរបស់ខ្លួនទៅថេហ្យុង គេគ្រាន់តែខ្នល់ខ្នាញ់ ចង់ថើបគ្រញិច ខាំឱ្យមានស្លាក ស្នាមជារបស់គេគ្រប់កន្លែងទាំងអស់នៅលើរាង កាយរបស់ថេហ្យុង បើអាចលេបបាន គេលេបថេ ហ្យុងទុកមិនឱ្យនរណាមកឃើញឡើយ។
« អូនស្រឡាញ់បងណាស់ ជុងហ្គុក !»
ថេហ្យុងលើកម្រាមដៃស្រឡូនស្អាតរបស់ខ្លួនទៅអង្អែលមុខរបស់រាងក្រាស់ជុងហ្គុក សម្លឹងមើលមុខជុងហ្គុក បង្ហាញក្រសែភ្នែកស្រឡាញ់យ៉ាងជ្រាល ជ្រៅចំពោះជុងហ្គុក ពោលពាក្យស្រលាញ់យ៉ាងផ្អែមល្ហែម ជាភាសាស្នេហាដ៏សែនជ្រាលជ្រៅបំផុត ស្រឡាញ់ចំពោះថេហ្យុង គឺស្រឡាញ់ជារៀងរហូត គ្មានថ្ងៃប្រួលប្រែផ្លាស់ប្ដូរចិត្តទៅស្រឡាញ់នរណាផ្សេង ស្រឡាញ់បែបងប់ងល់ ខ្វះមិនបាន អ្វីគ្រប់ យ៉ាងរបស់គេគឺផ្តល់ឲ្យជុងហ្គុកដោយឥតស្ទាក់ស្ទើរសោះឡើយ ។
« បងក៏ស្រឡាញ់អូនដូចគ្នា ថេហ្យុង »
ជុងហ្គុកញញឹម ចាប់ក្រសោបរាងកាយថេហ្យុងមកឱបយ៉ាងណែនក្នុងរង្វង់ដៃ បញ្ចេញភាសាផ្អែម ល្ហែមពិរោះស្តាប់ ពោរពេញដោយក្តីស្រឡាញ់ ស្រ ឡាញ់យ៉ាងលើសលប់ ស្រឡាញ់ស្ទើរលេប ។
« អូនមិនស្មានថា នឹងបានមកនៅក្នុងរង្វង់ដៃបងម្តងទៀតឡើយ មិនដែលនឹកដល់ថានឹងបានឮភា សាផ្អែមល្ហែមបែបនេះចេញពីមាត់បងម្តងទៀត »
ថេហ្យុងញញឹម និយាយយ៉ាងវែង នឹកស្មានមិន ដល់ថា នឹងមានថ្ងៃនេះ ថ្ងៃដែលបានមកនៅក្នុងរង្វង់ដៃដ៏កក់ក្តៅមួយនេះម្តងទៀត បានស្តាប់សម្តីផ្អែមល្ហែម ភាសាស្នេហ៍ពិរោះពិសាហាក់ដូចជាថ្នាំព្យាបាលជំងឺផ្លូវចិត្តនិងផ្លូវកាយឲ្យស្រស់បំព្រងប្រៀបនឹងផ្កាត្រូវទឹកសន្សើម ។
« បងនឹងស្រលាញ់អូន នៅក្បែរអូនទៅគ្រប់ៗជាតិ គ្មានថ្ងៃបងនឹងប្រួលប្រែទៅតាមកាលវេលាឡើយ ចន ជុងហ្គុក ជាកម្មសិទ្ធិរបស់ថេហ្យុង អានុសស្ការ៍ សាម៉ា តែម្នាក់គត់ »
សម្តីផ្អែមពិរោះ ពោលឡើងពីមាត់របស់ជុងហ្គុកបង្ហាញពីភាពប្រាកដប្រជាចំពោះពាក្យសម្តីរបស់គេដើម្បីឱ្យថេហ្យុងជឿទុកចិត្តលើគេ ។
« អូនក៏ស្រឡាញ់បងរហូតទៅដូចគ្នា គ្មានថ្ងៃធ្វើទង្វើក្បត់ឲ្យបងឈឺចាប់ឡើយ បើមិនមានចន ជុងហ្គុក នោះថេហ្យុង អានុសស្ការ៍ សាម៉ាក៏គ្មានវត្ត មាននេះលើលោកដូចគ្នា អូនសូមកំដរបងទៅជា មួយគ្រប់កន្លែងតទៅ !»
ថេហ្យុងនៅតែបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាត តបទៅជុងហ្គុកជាមួយសម្តីដែលពោរឡើងដោយភាពពិតប្រាកដ ពាក្យថា កំដរ របស់គេមាន ន័យថាបើជុងហ្គុកគ្មានវត្តមានលើលោកនេះ ដូច្នេះ ថេហ្យុងក៏ស្ម័គ្រទៅតាមជុងហ្គុកគ្រប់ទីកន្លែង។
« បងមិនដឹងទេថា កាលពីជាតិមុនបងធ្វើបុណ្យអ្វីមកខ្លះទើបជាតិនេះបានជួបមនុស្សល្អដូចអូន !»
ជុងហ្គុក នឹកអរក្នុងចិត្ត ម្ល៉េះជាតិមុនគេប្រហែល ជាធ្វើបុណ្យច្រើនណាស់ហើយ ទើបជាតិនេះអាច មកជួបមនុស្សល្អដូចថេហ្យុងបាននោះ ស្រឡាញ់យ៉ាងជ្រាលជ្រៅ ស្រឡាញ់យ៉ាងលើសលប់ ស្មោះ ត្រង់នឹងគេមិនដែលប្រែប្រួលទៅតាមថេរៈវេលាម្តងណាឡើយ ស្រឡាញ់យ៉ាងសម្ងាត់ ស្រឡាញ់យ៉ាងធំធេង គេស្ទើរតែមិនហ៊ានចង់ទទួល។
« មិនដូច្នេះទេ តែបើបងគិតបែបនោះ អូនសូមត្រឹមតែបងថែរក្សាវាកុំធ្វេសប្រហែសឱ្យវារបួសទៅបានហើយ !»
ថេហ្យុងបង្ហើបពាក្យសម្ដីផ្អែមពិរោះចងចិត្តឲ្យអ្នកស្តាប់ហាក់ជក់ចិត្តចង់ស្តាប់សម្តីនេះរាល់ពេល មិនមានអារម្មណ៍ថាធុញសោះឡើយ។ ទោះសម្លេងរបស់ថេហ្យុងមិនផ្អែមស្រទន់ ស្រួយស្រេះឱ្យដូចទៅនឹងតួbtt ដទៃតែពាក្យសម្តីដែលនិយាយចេញមកចងចិត្តអ្នកស្តាប់មិនណាយទេត្បិតសម្លេងថេហ្យុងគឺសម្លេងស្អកៗបែបគ្រលរធំបន្តិចបើតម្លើង សម្លេងតែបន្តិចគឺពោរពេញដោយអំណាចណាស់ អាចធ្វើឱ្យអ្នកស្តាប់ញ័រជើងបានទាំងមិនបានប៉ះ។
( យកតាមការពិតជាក់ស្ដែងងាយស្រួលស្រមៃ..)
« បាទ បងស្រឡាញ់អូន ស្រលាញ់ខ្លាំងណាស់ ស្រឡាញ់រហូតបងមិនអាចរ៉ាយរ៉ាប់ប្រាប់អូនឱ្យស្មើនឹងទំហំនៃចិត្តស្រឡាញ់របស់បងឡើយ !»
ជុងហ្គុកញញឹម សម្តីផ្អែម បណ្តឹងដៃឱបចង្កេះថេហ្យុងមកផ្អឹបនឹងខ្លួនគេឱ្យកាន់តែកៀកបន្ថែម សម្លឹងមើលកែវភ្នែកថេហ្យុងមិនព្រិចហាក់ចង់ឱ្យថេហ្យុងដឹងពី ទំហំចិត្តស្នេហាតាមរយៈក្រសែភ្នែកទាំងគូរបស់ខ្លួន ។
« អូនស្រលាញ់បង ស្រឡាញ់រហូត ស្រឡាញ់គ្មានថ្ងៃប្រែ ស្រឡាញ់យ៉ាងជ្រាលជ្រៅនិងធំធេងបំផុត ស្រឡាញ់ខ្លាំងបំផុត !»
ថេហ្យុងញញឹមអៀន នឹងតបសម្តីទៅរាងក្រាស់ជុវហ្គុកវិញ បង្ហាញយ៉ាងច្បាស់ថា គេស្ម័គ្រចិត្តស្រ ឡាញ់ មើលថែនិងនៅក្បែរជុងហ្គុកមួយជីវិត ។
« បងពិតជាស្រឡាញ់អូនណាស់ ថេហ្យុង »
« អូនក៏ស្រឡាញ់បងបំផុតដូចគ្នា ជុងហ្គុក»
« ស្រឡាញ់គ្មានថ្ងៃប្រែ !»
« ស្រឡាញ់គ្មានថ្ងៃឈប់ស្រលាញ់ !»>>>>>>Lovely<<<<<<
Sweet Episode.......><
YOU ARE READING
អន្ទាក់
Sonstigesការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)