ភាគ២ : អ្នកមានគុណ!

408 29 2
                                    

    @ រំលងទៅប្រមាណជា៥ នាទី
« ហុឹម...»
     សម្លេងគ្រហឹមរបស់មនុស្ស២ នាក់ដែលដេកលើសាឡុងចាប់បន្លឺឡើង និងបើកភ្នែកសម្លឹងមើលជុំវិញកន្លែងដែលកំពុងនៅ វាជាបន្ទប់ដែលមានពិដានពណ៌ស ហើយមានលក្ខណៈព្រាងៗបានពន្លឺជះចូលពីក្រៅកុំអីងងឹតមិនខាន ។
« ទីនេះជាកន្លែងណា?»
    រាងក្រាស់ចាប់ងើបអង្គុយហើយនិយាយខ្សឹបៗ ចងចាំបានត្រឹមតែគេត្រូវពួកសត្រូវលួចឆ្មក់ ហើយក៏គ្រោះថ្នាក់។
« នេះជាកន្លែងអ្នកប្រុសរបស់ខ្ញុំ បើពួកលោកដឹងខ្លួនហើយក៏ឆាប់ចាកចេញទៅ យកឡានដែលនៅខាងមុខផ្ទះជិះចុះ»
   ChiWen ឆ្លើយតបនឹងសំណួររបស់រាងក្រាស់ ហើយរហ័សរុញសោឡានទៅមុខរាងក្រាស់ ក្នុងបំណងឲ្យគេចាកចេញភ្លាមៗ ព្រោះអ្នកប្រុសរបស់គេមិនចូលចិត្តឲ្យមានមនុស្សប្លែកមុខអ្វីទាំងអស់ ។
« នេះ... ឯងជាអ្នកជួយខ្ញុំនិងចៅហ្វាយឬ?»
    Seung ដែលងើបពីសន្លប់អង្គុយជិតចៅហ្វាយនាយរហ័សសួរទៅ ChiWen តើអាល្អិតនេះជាអ្នកជួយជីវិតគេឬ? ក្រែងនេះជាអាល្អិតដែលគេបានជួបកាលពីថ្ងៃមុនទេតើ !
« ខ្ញុំជួបពួកលោកតាមផ្លូវហើយក៏យកមកកន្លែងអ្នកប្រុស អ្នកព្យាបាលពួកលោកជាអ្នកប្រុសរបស់ខ្ញុំ »
   ChiWen រៀបរាប់ដោយសារឃើញពួកគេហាក់ចង់ដឹងនិង ឆ្ងល់ ។
« យើងអរគុណចំពោះការជួយជីវិត បើមានឱកាសយើងនឹងសងលោកវិញ »
     រាងក្រាស់ងើបឈរឱនគោរពជាការអរគុណសម្រាប់ការជួយជីវិតរបស់គេនិងកូនចៅ នេះជាលើកទី១ ហើយក្នុងឆាកជីវិតដែលគេឱនគោរពអ្នកដទៃ ហើយជាពាក្យអរគុណ ធ្វើឲ្យ Seung ភ្ញាក់ផ្អើលនិងឱនគោរពតាមចៅហ្វាយនាយជាការអរគុណ។
« មិនចាំបាច់សងអ្វីទេ គ្រាន់តែពួកលោកប្រញាប់ត្រឡប់ទៅផ្ទះរបស់ពួកលោកវិញទៅគឺបានហើយ ខ្ញុំមិនត្រូវការគុណស្រ័យស្អីទេ បើអ្នកប្រុសចុះមកវិញច្បាស់ជាមិនពេញចិត្ត »
    ChiWen លើកដៃអេះកបន្តិចជាការរអៀសខិត្តទោះធ្លាប់មានអ្នកធ្វើបែបនេះច្រើនដងហើយក៏ដោយ តែក៏មិនភ្លេចដេញពួកគេដោយហុចសោឡាន ឲ្យពួកគេម្តងទៀត នៅទីនេះត្បិតតែមើលសាមញ្ញតែមានឡានទំនើបជាច្រើនគ្រឿងមិនតិចជាង១០ ឡានទេ តែអ្នកប្រុសរបស់គេជិះតែឡានធម្មតាៗ តម្លៃ សមរម្យមួយប៉ុណ្ណោះ ទើប ChiWen ប្រគល់ឡានឲ្យពួកគេ ទុកទៅគឺមានតែចោលប៉ុណ្ណោះ អ្នកប្រុសរបស់គេបានប្រគល់ឲ្យគេតាំងពី២ ឆ្នាំមុនម្ល៉េះចាំបានថា ២ឆ្នាំមុនអ្នកប្រុសគេថែមទាំងចង់យកទៅឲ្យលោកតាចាស់អាយុ៧០ ឆ្នាំដែលកំពុងរើសអេតចាយតាមផ្លូវទៀតផង តែគេឃាត់ទាន់មនុស្សចាស់ចំណាស់នោះហើយមិនអាចបើកឡានកើតទៀតទេ និងស្នើឲ្យជាអ្វីផ្សេងទៅ អ្នកប្រុសរបស់គេក៏ប្រគល់ប្លង់ដីនិងផ្ទះសមរម្យមួយកន្លែងជាមួយលុយមួយចំនួនឲ្យលោកតាវិញ ចុងក្រោយក៏ប្រគល់សោឡានទាំងអស់ឲ្យគេ ឡានដល់ទៅ១០ គ្រឿងគេជិះមិចនឹងអស់នោះ ធ្វើបុណ្យខ្លះក៏ល្អដែរ។
« ពួកយើងពិតជាអរគុណខ្លាំងណាស់»
    អ្នកទាំងពីរឱនក្បាលគោរពអរគុណម្តងទៀតនឹងទទួលយកសោឡានពី ChiWen ដោយគិតក្នុងចិត្តថា ពេលទៅដល់ហើយនឹងយកមកសងវិញ ព្រោះមើលតាមសភាពផ្ទះងងឹត ច្បាស់ជាគ្មានភ្លើងប្រើប្រាស់ទេមើលទៅ អាល្អិតនេះនិងអ្នកប្រុសម្នាក់នោះច្បាស់ជាក្រណាស់ហើយមើលទៅនៅមានចិត្តឲ្យគេយកឡានជិះទៀត ពិតជាកម្ររកបានណាស់ ប្រហែលជួយគេអស់ពីខ្លួនហើយមើលទៅ។
« មិនអីទេ ពួកលោកទៅវិញដោយសុវត្ថិភាព.....  »
      ChiWen ញញឹមតបទៅវិញ។ រាងក្រាស់និង Seung ក៏ដើរចេញទៅដើម្បីយកឡានជិះចេញទៅ តែថាពេលមកដល់មុខផ្ទះភ្លាមក៏ .......
« នេះ..... »
     ឡានទំនើបៗ ១០ គ្រឿងដែលនៅចតខាងមុខវីឡា បើតាមដែលដឹងវាជាប្រភេទឡានដែលមានតែខ្សែរាជវង្សប៉ុណ្ណោះដែលមានជិះទោះពួកម៉ាហ្វៀឬនាយករដ្ឋមន្រ្តីក៏គ្មានលទ្ធភាពទិញបានដែរ តម្លៃកប់ពពកខ្លាំងណាស់ដែលសំខាន់គឺផលិតសម្រាប់តែលក់ឲ្យខ្សែរាជវង្ស ឮថាអាចការពារពីគ្រាប់កាំភ្លើង និង អាចការពារពីសីតុណ្ហភាពខ្ពស់ទៀតផង កាន់តែពិសេសគឺមានមុខងារការពារសុវត្ថិភាពជាច្រើនទៀតផងដែរ។  Seung ចំហរមាត់ ហើបមាត់និយាយទាំងភ្ញាក់ផ្អើល ស្តែងៗពេកហើយ អ្នកប្រុសរបស់អាល្អិតនោះជានរណាទៅអីក៏មានដល់ថ្នាក់នេះ ជាស្តេចឬយ៉ាងម៉េចលោកអឺយ...។
« យើងទៅវិញទេដែលក្រនោះ»
     រាងក្រាស់ពោលឡើងទាំងគាំងជាខ្លាំង ខំគិតថាជាអ្នកក្រមានឯណា គេទៅវិញទេដែលក្រពិតប្រាកដ។
« អ្នកទាំងពីរឈប់សិន .... គឺថាអ្នកប្រុសរបស់ខ្ញុំចង់ឲ្យពួកលោកស្នាក់នៅទីនេះមួយយប់សិនទៅព្រោះល្ងាចណាស់ហើយ »
    បម្រុងនឹងដើរចូលឡានទៅហើយ ChiWen ក៏រត់ចូលមកស្រែកបង្អាក់ដំណើររបស់ពួកគេ ។ មូលហេតុព្រោះមុននេះបន្តិចពេលដែលពួកគេទាំងពីរចេញមកបានបន្តិច អ្នកប្រុសរបស់គេស្រាប់តែចុះមកពីបន្ទប់ ប្រើក្រសែភ្នែកដាក់កំហិតបញ្ជាឲ្យគេមកបញ្ឈប់ពួកគេទាំងពីរ សម្រាកនៅទីនេះ ទាំង ដែលមិនធ្លាប់ទទួលបានក្រសែភ្នែកបែបនេះពីអ្នកប្រុសរបស់ខ្លួនសូម្បីតែម្តង។
« មិនអីទេ គ្រាន់តែជួយពួកយើងក៏អរគុណណាស់ទៅហើយ!»
      រាងក្រាស់រហ័សបដិសេធទាំងរអៀសចិត្ត ដោយសារគេជាម៉ាហ្វៀមានអំណាចទាំងមូលមិនអាចជំពាក់គុណគេច្រើនបែបនេះបានទេ វាហាក់បីដូចជាបន្ទាបឈ្មោះជាម៉ាហ្វៀរបស់គេពេកហើយ តាំងពីក្មេងមកដល់ប៉ុននេះគេមិនធ្លាប់ជំពាក់គុណអ្នកណានោះទេ វាជាលើកទី១ ។
« គឺចេះទេ .... ពួកលោកសម្រាកនៅទីនេះមួយយប់សិនទៅ នេះជាលើកទី១ ហើយដែលអ្នកប្រុសរបស់ខ្ញុំចុះមកដោយផ្ទាល់ បើពួកលោកមិនព្រមខ្លាចថា អ្នកប្រុសមិនពេញចិត្ត»
     ChiWen ងាកមើលឆ្វេងស្តាំហើយដើរមកជិតអ្នកទាំងពីរនិយាយបកស្រាយខ្សឹបៗ ។
« មិនអីទេ !»
    រាងក្រាស់លែងបដិសេធព្រោះយល់ថា ល្ងាចជិតយប់ហើយ ណាមួយអ្នកប្រុសរបស់មនុស្សម្នាក់នេះក៏ជាអ្នកមានគុណរបស់គេបើបដិសេធវាមិនសម ក៏ឆ្លើយយល់ព្រមនិងដើរចូលទៅក្នុងវីឡាវិញជាមួយ ChiWen ។
    ភឹប !
     ដើរចូលមកម្តងនេះភ្លើងក្នុងផ្ទះក៏ចាប់ផ្តើមភ្លឺឡើងមកព្រមគ្នាពេលពួកគេដើរចូលមក ធ្វើឲ្យបង្ហាញពីទិដ្ឋភាពក្នុងផ្ទះទាំងមូលដែលមានពិដានពណ៌ស ក្នុងផ្ទះរៀបចំយ៉ាងស្រស់ស្អាត តាមបែបសាមញ្ញ បង្អួចកញ្ចក់មានវាំងននវែងស្តើងពណ៌ស តុទូក៏ត្រូវរៀបចំដាក់យ៉ាងរៀបរយ មើលហើយស្រស់ថ្លា ត្រជាក់ភ្នែកតែម្ដង រាងក្រាស់និង Seung បង្ហាញទឹកមុខសរសើរចំពោះការរៀបចំផ្ទះ ខុសពី ChiWen ដែលបើកភ្នែកធំៗ ចំហរមាត់ភ្ញាក់ផ្អើល ផ្ទះដែលមានសភាពងងឹត មិនមានពន្លឺរយៈពេលជាច្រើនឆ្នាំ គេរស់នៅច្រើនឆ្នាំនៅទីនេះមិនទាំងចាប់អារម្មណ៍ដឹងថា ផ្ទះនេះតាមពិតត្រូវបានរៀបចំយ៉ាងស្រស់ស្អាតបែបនេះសោះ គេថែមទាំងធ្លាប់គិតថា ផ្ទះនេះប្រហែលជាគ្មានអំពូលភ្លើងផងព្រោះអ្នកប្រុសរបស់គេមិនដែលបើកភ្លើងនិងបិទបង្អួចជិតៗសឹងតែថាមើលអ្វីមិនចង់ឃើញ ពេលនេះបែរជាមានភ្លើងបំភ្លឺទាំងក្នុងនិងក្រៅផ្ទះឲ្យឃើញពីទេសភាពនិងទិដ្ឋភាពក្នុងផ្ទះថា ស្រស់ស្អាតយ៉ាងណា ។ គេចាប់ផ្តើមឆ្ងល់ហើយថា ហេតុផលអ្វីជម្រុញឲ្យអ្នកប្រុសរបស់គេព្រមផ្លាស់ប្ដូរបែបនេះ???
« ពួកលោកអង្គុយលើសាឡុងសិនហើយ ខ្ញុំទៅយកទឹកមកឲ្យ »
     ChiWen គ្រវាសគំនិតទាំងអស់ចោលមួយឡែក ទើបងាកមកប្រាប់អ្នកទាំងពីរឲ្យអង្គុយលើសាឡុងសិន មុននឹងបែរខ្លួនដើរទៅផ្ទះបាយ ដើម្បីយកទឹកមក។
« ហុឹម...»
    រាងក្រាស់អង្គុយលើសាឡុងគ្រាន់តែគ្រហឹមជាការទទួលដឹងឮ ដោយមានជំនិតកំពុងឈរនៅក្បែរសាឡុងមិនហ៊ានអង្គុយឲ្យស្មើនឹងចៅហ្វាយនាយ។
« អង្គុយចុះមក»
      រាងក្រាស់បង្ហើបសំឡេងបញ្ជាឲ្យជំនិតដែលកំពុងឈរឲ្យអង្គុយចុះលើសាឡុងក្បែរនោះ តាំងពីដើមទោះមិនសូវនិយាយច្រើនតែគេចាត់ទុក ជំនិតម្នាក់នេះដូចជាប្អូនប្រុសម្នាក់របស់គេទៅហើយ ណាស់តែកូនចៅគេដែលតែងតែដាក់ខ្លួន មិនហ៊ានទទួលយក។
« តែ.....»
« អង្គុយចុះ»
     Seung រាដៃចង់ប្រកែក តែក៏ត្រូវអង្គុយចុះលើសាឡុងក្បែរនោះដោយខានមិនបាន ព្រោះម្តងនេះរាងក្រាស់បញ្ចេញក្រសែភ្នែកកាច បញ្ជាឲ្យអង្គុយ។

អន្ទាក់Where stories live. Discover now