ភាគ១: ពួកលបខាំ

476 29 0
                                    


តឹប ! តឹប !
    សម្រិបជើងធ្ងន់ៗ របស់ប្រុសស្អាត ChiWen ដើរចូលទៅក្នុងបន្ទប់សៀវភៅ ក្នុងផ្ទះវីឡា២ ជាន់សាមញ្ញៗ ដែលជាផ្ទះរបស់អ្នកប្រុសរបស់គេ បង្ហាញឲ្យដឹងថា អ្នកប្រុសម្នាក់នេះជាមនុស្សស្ងប់ស្ងាត់ និង ចូលចិត្តភាពសាមញ្ញៗ មិនចូលចិត្តកន្លែងមនុស្សច្រើនឡើយ ព្រោះវីឡានេះស្ថិតនៅឯជាយក្រុងឆ្ងាយដាច់ពីអ្នកដទៃណាស់ ។
« អ្នកប្រុស មានការប្រជុំនៅឯក្រុមហ៊ុនល្ងាចនេះ អ្នកប្រុសទៅចូលរួមទេ? »
     ChiWen ឱនគោរពអ្នកប្រុសរបស់គេដែលកំពុងអង្គុយលើបង្អួចបែរទៅខាងក្រៅផ្ទះយ៉ាងស្ងៀមស្ងាត់ មិនបង្ហាញឲ្យដឹងថា មុខមាត់បែបណាឡើយ អ្នកប្រុសរបស់គេស្លៀកពាក់ខោអាវដៃវែងបែបរលុងៗពណ៌ខ្មៅជាឈុត ។
« ........ » ស្ងាត់
     ដោយមិនបានទទួលចម្លើយអ្វីសូម្បីតែបន្តិច នោះមានន័យថា អ្នកប្រុសរបស់គេមិនទៅឡើយ គេតាមបម្រើអ្នកប្រុសរបស់គេ៥ ឆ្នាំមកនេះ ប៉ុន្តែមិនធ្លាប់ឮសម្លេងអ្នកប្រុសរបស់គេសូម្បីតែម្តង ភាគច្រើនគឺកាត់ន័យយល់ឬមើលតាមក្រសែភ្នែក កាយវិការណាមួយរបស់អ្នកប្រុសដើមឈើចេះដើរគេប៉ុណ្ណោះ ។
« បាទ យល់ហើយ !»
     ChiWen ឱនក្បាលជាការលាហើយក៏បើកទ្វារដើរចេញទៅធ្វើការផ្សេងទៀតទៅ ឯអ្នកប្រុសអាថ៌កំបាំងនោះក៏នៅតែអង្គុយយ៉ាងស្ងៀមស្ងាត់នៅកន្លែងដដែលមិនសូម្បីតែកម្រើកបន្តិច តែសម្លេងដកដង្ហើមមិនទាំងចង់ឮផងបើមិនព្យាយាមស្តាប់ច្បាស់ជាគិតថា គេស្លាប់ហើយមិនខាន ពិតជាសាកសមនឹងរហ័សនាមដែល ChiWen ដាក់ឲ្យពិតមែន ព្រះអង្គម្ចាស់គល់ឈើពិតៗ ។

@ ក្រុមហ៊ុន J-K Group
      រាងក្រាស់កំពុងតែអង្គុយធ្វើការនៅក្នុង office សុខៗ សម្លេងទូរស័ព្ទក៏រោទ៍ឡើងមកនៅលើអេក្រង់ទូរស័ព្ទបង្ហាញយ៉ាងច្បាស់ៗ ថា ម៉ាក់ ។
« កូនជុង.... ឆាប់មកផ្ទះឥឡូវនេះ នេះឯងត្រូវនាំ Sora ទៅទិញសម្លៀកបំពាក់នឹងបានឆាប់ស្និទ្ធស្នាលគ្នានោះអី!»
    មិនឲ្យរាងក្រាស់និយាយបានមុនទាន់ អ្នកស្រី Jeon និយាយរ៉ាយរ៉ាប់យ៉ាងវែងអន្លាយតាមទូរស័ព្ទ ដូចរេបបទចម្រៀងសឹងតែថាមិនដកដង្ហើមតែម្តង។
« តែ......»
« គ្មានតែស្ករអ្វីទាំងអស់ ម៉ាក់ ទុកពេលឲ្យ១០ នាទីបើឯងមិនមកទេ កុំហៅម៉ាក់ថាម៉ាក់ទៀត !»
   ជាថ្មីម្តងទៀត មិនឲ្យរាងក្រាស់និយាយលេសទាន់ អ្នកស្រីចននិយាយគម្រាមទុកជាមុនដោយសម្លេងមុឺងម៉ាត់ ដែលធ្វើឲ្យរាងក្រាស់ដាច់ខាតត្រូវតែទៅឲ្យខានតែបាន ។
« នេះ..ម៉ាក់....!»
    ទឺត ! ទឺត !
   រាងក្រាស់បង្ហាញទឹកមុខមិនពេញចិត្តពេញទំហឹងជាមួយការបង្ខំរបស់អ្នកម៉ាក់គេ បើគេមិនចង់ហើយបែរជាបង្ខំឲ្យទៅស្និទ្ធស្នាលជាមួយស្រីម្នាក់នោះ ប្រវត្តិរបស់នាងបែបណាម៉ាក់គេមិនទាន់ដឹងច្បាស់ទេ ទើបជម្នះយកនាងធ្វើកូនប្រសារនោះ។
   តុក ! តុក !
« ចៅហ្វាយ.... សុំអនុញ្ញាតចូល!»
   ស្របពេលដែលកំពុងឈឺក្បាលក្រពុលមុខជាមួយរឿងដែលអ្នកម្តាយបង្ខំ សម្លេងគោះទ្វារព្រមជាមួយសម្លេងជំនិតរបស់គេក៏បន្លឺឡើងមកកាត់ផ្តាច់អារម្មណ៍ស្មុគស្មាញនោះបន្តិច។
« ចូលមក »
      ក្រាក !
« នៅឃ្លាំងឯជាយក្រុងមានបញ្ហាចៅហ្វាយ ភ្លាមៗ ស្រាប់តែភ្លើងឆេះឡើងមកពេលនេះកូនចៅផ្សេងទៀតកំពុងពន្លត់ភ្លើង ឥវ៉ាន់ខូចខាតប្រហែល 45% »
    ពេលទទួលពាក្យអនុញ្ញាតពីចៅហ្វាយហើយSeung ក៏បើកទ្វារដើរចូលមករាយការណ៍ប្រាប់អ្នកជាចៅហ្វាយនាយភ្លាមៗ មិនចាំយូរព្រោះវាជារឿងបន្ទាន់ខ្លាំងណាស់ ។
« ចាប់បានអ្នកដុតទេ?»
    រាងក្រាស់បង្ហាញទឹកមុខខឹងសម្បារ ពេលដឹងពីដំណឹងនេះតែព្យាយាមសម្រួលអារម្មណ៍សួររកអ្នកដែលបានដុតឃ្លាំងរបស់គេ ។
« ចាប់មិនបានទេចៅហ្វាយ តែបើតាមគិតប្រហែលគ្មានអ្នកណាក្រៅពីពួកត្រកូល Song ទេ »
    Seung រាងទម្លាក់ទឹកមុខបន្តិចចំពោះការធ្វេសប្រហែសបណ្តោយឲ្យជនបង្ករត់រួច តែក៏ហាក់ខឹងចំពោះត្រកូល Song ព្រោះប៉ាន់ស្មានថា ក្រៅពីត្រកូលនេះគ្មានត្រកូលណាចិត្តធំហ៊ានមកដុតឃ្លាំងអាវុធរបស់ចៅហ្វាយខ្លួនឡើយ។
« កុំទាន់ប៉ាន់ស្មានព្រោះមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់លាស់ទេ កុំឲ្យពួកវាប្រកែកថា គ្មានភស្តុតាង»
    រាងក្រាស់រំសាយកំហឹងបន្តិច និងនិយាយឲ្យកូនចៅឃាត់កំហឹងមួយឡែកសិន ព្រោះពេលនេះគេគ្មានភស្តុតាងណាមកបញ្ជាក់ថា ត្រកូល song ជាអ្នកធ្វើឡើយ។
« បាទ ចៅហ្វាយ ! »
    Seung ស្តាប់រាងក្រាស់និយាយហើយចាប់រសាយកំហឹងបន្តិច ព្រោះយល់ពីអ្វីដែលចៅហ្វាយនាយនិយាយ។
« រៀបចំទៅ យើងនឹងទៅជាយក្រុងឥឡូវនេះ »
    រាងក្រាស់ផ្លុំខ្យល់ដង្ហើមចេញមួយហុឹស ទើបចេញបញ្ជាទៅជំនិតឲ្យត្រៀមឡាន ដើម្បីចេញទៅជាយក្រុងពិនិត្យមើលស្ថានភាពឃ្លាំងនៅទីនោះមិនអាចចេះតែបណ្តោយឲ្យកូនចៅនៅមើលតែឯងទេ។
« បាទ ! »
     Seung ឱនគោរពហើយដើរចេញទៅដើម្បីចេញឡានពីចំណតដើម្បីទៅជាយក្រុង។ រាងក្រាស់អង្គុយស្ងៀមមួយសន្ទុះទើបងើបសារេសម្លៀកបំពាក់ឲ្យរៀបរយបន្តិចដើរចេញពីបន្ទប់ធ្វើការ ចុចចូលទៅក្នុងជណ្តើរយន្តប្រអប់ចុះទៅជាន់ខាងក្រោម។
    ទីង !
    ទ្វារជណ្តើរយន្តបើកឡើងជំហានជើងធ្ងន់ៗរបស់រាងក្រាស់បោះជំហានចេញមកសំដៅទៅរកឡានដែលចតនៅខាងមុខក្រុមហ៊ុនដោយមាន Seung កំពុងបើកទ្វារឡានរង់ចាំ។
   ភឹប !
   រាងក្រាស់ដាក់ខ្លួនអង្គុយក្នុងឡានបិទភ្នែកសម្ងំគេងបន្តិច ឯSeung រហ័សបិទទ្វារឡានដើរវាងទៅកៅអីតៃកុងបើកចេញទៅ។
  នៅតាមផ្លូវធ្វើដំណើរបរិយាកាសក្នុងឡានមានសភាពស្ងប់ស្ងាត់ដោយសារមិនមាននរណានិយាយអ្វីសោះ ។ រាងក្រាស់កំពុងបិទភ្នែកសម្ងំគេងទម្រាំដល់គោលដៅ ឯSeung ផ្តោតអារម្មណ៍បើកឡានយ៉ាងស្ងៀមស្ងាត់មិននិយាយអ្វីខ្លាចរំខានដល់ចៅហ្វាយដែលកំពុងសម្រាក ព្រោះមើលទៅចៅហ្វាយគេស្មុគស្មាញខ្លាំងណាស់ហើយណារឿងការងារ ណារឿងសត្រូវជុំទិស ណារឿងម្តាយបង្ខំឲ្យណាត់ជួបជាមួយមនុស្សដែលមិនចូលចិត្ត បើជាគេបែបកើតឆ្កួតយូរហើយ។
    ផាំង ! ផាំង !
    មកដល់ជិតតំបន់ជាយក្រុងក៏លេចចេញឡាន៤-៥ គ្រឿងដេញបាញ់ឡានរាងក្រាស់ធ្វើឲ្យរាងក្រាស់ដែលកំពុងសម្ងំគេងត្រូវភ្ញាក់ឡើងព្រោះសម្លេងរំខាន Seung ក៏ជិះឡានគេចជាន់ហ្គែរមួយកប់ ព្រោះដឹងដល់ស្ថានភាពគ្រោះថ្នាក់នៅចំពោះមុខ។
« ចង្រៃយ៍អឺយ... ពួកអាឆ្កែលបខាំ ចៅហ្វាយពួកយើងធ្វើបែបណាបន្ត »
     Seung ចាប់ក្តៅក្រហាយឡើងតែម្តង ស្រែកជេរមួយវ៉ាសជាមួយអារម្មណ៍ឆេះឈួរ ហើយតាំងងាកទៅសួរចៅហ្វាយដែលនៅខាងក្រោយ ព្រោះគ្នាពួកវាច្រើនខ្លាំងណាស់បើតាមមើលស្ថានការណ៍នេះដូចជាបានរៀបចំគម្រោងរួចយូរហើយ។
« បើកបន្តទៅ យើងបាញ់តទៅពួកវា»
   រាងក្រាស់ទាញកាំភ្លើងបាញ់តទៅពួកសត្រូវវិញងាកមកឆ្លើយតបជាមួយជំនិតវិញ។
« បាទ ចៅហ្វាយ »
    Seung ទទួលបញ្ជាហើយក៏ជាន់ហ្គែរបន្ថែមដើម្បីគេចចេញពីសត្រូវ តែដោយសារគ្នាវាច្រើនទើបមិនអាចគេចចេញបានឡានសត្រូវជិះប្រកិតសងខាងឡានរបស់គេ ។
    គ្រាំង !
    ឡានមួយដែលនៅខាងក្រោយជាន់ហ្គែរមួយកប់បើកបំបុកឡានរបស់រាងក្រាស់ទាល់តែខ្ទាតទៅបុកគល់ឈើក្បែរនោះយ៉ាងធំបណ្តាលឲ្យរាងក្រាស់និង Seung ត្រូវបោកក្បាលនឹងកញ្ចក់ឡានហូរឈាមរហាម។ ឯពួកអស់នោះក៏បើកចេញទៅវិញព្រោះគិតថាមិនយូរឡាននឹងផ្ទុះដូច្នេះគ្មានផ្លូវដែលរាងក្រាស់មិនស្លាប់ទេ។
« អា Seung....»
    រាងក្រាស់ដែលនៅមានស្មារតីនិងកម្លាំងតិចតួចនោះព្យាយាមអង្រួនដាស់កូនចៅជំនិតដែលសន្លប់បាត់ស្មារតីនោះទាំងប្រផិតប្រផើយខ្លួនឯង ។
    ផាំង ! ផាំង !
   រាងក្រាស់ព្យាយាមប្រើកម្លាំងចុងក្រោយទាំងប៉ុន្មានរុញទ្វារឡានឲ្យរបើកឡើង រាងកាយខ្សោះកម្លាំងដួលព្រួសអស់ជំហទៅលើដីបន្ទាប់ពីរុញទ្វារមួយទំហឹង។
« អា Seung.... »
      រាងក្រាស់ព្យាយាមងើបឡើងម្តងទៀតទាញដុំថ្មដែលនៅក្បែរវាយបំបែកកញ្ចក់ឡានទាល់តែបែក ទើបលូកដៃទៅចុចបើក Lock ទ្វារឡានប្រមូលកម្លាំងទាញជំនិតចេញមកខាងក្រៅឡាន គ្រាកូនចៅចេញឆ្ងាយពីឡានបានបន្តិចឡានក៏ផ្ទុះក្ឌាំង ឯរាងក្រាស់ក៏អស់ជំហរដួលសន្លប់តែម្តង។

អន្ទាក់Where stories live. Discover now