កាត់មករាងតូចស្គមស្តើង កែវភ្នែកពណ៌ទឹកប៊ិចដិត ទម្រង់មុខ V រាងខ្ពស់ស្រឡះ ដៃជើងតូចស្រឡូន ច្រមុះស្រួច បបូរមាត់ក្រហមព្រឿងៗ សម្បុរសម៉ដ្ឋខ្ចី ដែលមានឈ្មោះថា Kim Taehyung អាយុ១៧ ឆ្នាំ មានប្រវត្តិអាថ៌កំបាំង ដឹងត្រឹមតែជាក្មេងកំព្រា បានបញ្ចប់សាកលវិទ្យាល័យហើយ រាងតូច Taehyung កំពុងលើកម្ហូបដាក់លើតុ រៀបចំចានយ៉ាងរៀបរយ ហើយក៏អង្គុយលើកៅអីរង់ចាំអ្នកផ្សេងទៀត។
តឹប ! តឹប !
សម្រឹបជើងចុះមកព្រមគ្នា អ្នកទាំងបីដើរចូលមកអង្គុយក្នុងតុអាហារ។ ឯរាងតូចក៏ទើបតែងើបមុខឡើងមកដោយសារមុននេះធ្វើឲ្យធ្លាក់រូបថតមួយសន្លឹកទើបឱនរើសធ្វើឲ្យរាងក្រាស់និង Seung មិនបានឃើញមុខ។ កាលបើឃើញរាងតូចហើយ រាងក្រាស់ក៏ភ្លឹកមើលរាងតូចមិនដាក់ភ្នែក គេស្មានថា កំពុងយល់សប្តិទេតើ មនុស្សប្រុសអីស្អាតដូចទេវបុត្របែបនេះ ។
« ចាំខ្ញុំជាអ្នកដួសបាយចុះ »
ដោយសារបរិយាកាសហាក់ស្ងប់ស្ងាត់ជ្រុលពេក ChiWen ស្ម័គ្រចិត្តចូលខ្លួនមកធ្វើជាអ្នកដួសបាយ គេដួសបាយដាក់ចានឲ្យគ្រប់គ្នាបណ្តើរសង្កេតមើលកែវភ្នែកអ្នកប្រុសរបស់គេសម្លឹងទៅរាងក្រាស់បណ្តើរ ព្រោះគេមានអារម្មណ៍ថា កែវភ្នែកទោះស្មើដូចពីមុន តែនៅតែបង្កប់ភាពទន់ភ្លន់ខុសពីរាល់ដង។
« ចាប់ផ្តើមញាំុទៅ នឹងឆាប់បានឡើងទៅគេង »
ChiWen ដួសបាយឲ្យគ្រប់គ្នាហើយក៏រហ័សងាកទៅប្រាប់អ្នកទាំងពីរនោះ ដែលកំពុងអង្គុយយ៉ាងស្ងៀមស្ងាត់ ដោយសារម្ចាស់ផ្ទះមិនទាន់ញាំុ ពួកគេក៏មិនទាន់ញាំុផងដែរ ទោះបីជាម៉ាហ្វៀ ក៏នៅតែមានសីលធម៌ដែរ ។
«.........»
រាងតូចTaehyung ធ្វើសញ្ញាយកម្រាមដៃគោះតុបន្តិចមិនមែនលក្ខណៈឮខ្លាំងអីទេ ធ្វើឲ្យ ChiWen យល់ន័យបានថា អ្នកប្រុសរបស់គេចង់បានអ្វី។
« កុំក្រែងចិត្ត ធ្វើធម្មតាទៅផ្ទះនេះមិនធ្លាប់មានភ្ញៀវទេ ពួកលោកជាភ្ញៀវដំបូងហើយ ចឹងហើយកុំមានអារម្មណ៍ទើសទាល់អី !»
ChiWen នៅតែជាអ្នកដែលផ្តើមការនិយាយក្នុងស្ថានភាពដ៏សែនស្ងៀមស្ងាត់នេះដដែល ឯរាងក្រាស់និង Seung ពួកគេក៏សង្កេតមើលកាយវិការរបស់រាងតូច Taehyung ផងដែរតាំងពីចូលមកមិនឃើញនិយាយអ្វីទាំងអស់ គឺស្ងាត់យកតែម្តង ឬមួយមិនអាចនិយាយបាន ។
« មិនអីទេ » Jungkook និងSeung
រាងតូចដោយសារឃើញថា ពួកគេហាក់ចង់ឲ្យគេចាប់ម្ហូបមុនទើបយកចង្កឹះទៅចាប់ម្ហូបមុនគេ បន្ទាប់មកគ្រប់គ្នាក៏ចាប់ផ្តើមញាំុតាមក្រោយ ។
« ឆ្ងាញ់ណាស់ អ្នកប្រុស លើកទី១ ក្នុងឆាកជីវិតហើយដែលឃើញអ្នកប្រុសធ្វើម្ហូប ថែមទាំងឆ្ងាញ់ទៀតផង »
ChiWen ញាំុបណ្តើរ សរសើរអ្នកប្រុសគេបណ្តើរ មនុស្សស្អី ស្អាត ឆ្លាត ហើយពូកែបែបនេះ ជាទេវបុត្រធ្លាក់ពីលើមេឃពិតៗ ពូកែគ្រប់យ៉ាងតែម្តងហើយ អាហារមួយពេលគេនឹងចាំមិនភ្លេចទេក្នុងមួយជីវិតនេះ ។
« ពិតមែនហើយ ឆ្ងាញ់ខ្លាំងណាស់ សុទ្ធតែអាហារដែលចៅហ្វាយខ្ញុំចូលចិត្តទៀតផង »
Seung យល់ស្របតាម ChiWen រសជាតិឆ្ងាញ់ខ្លាំងណាស់ ហើយអាហារលើតុទាំងអស់ដូចជាតម្រូវនឹងចំណូលចិត្តចៅហ្វាយគេតែម្តង គួរឲ្យសង្ស័យដល់ហើយនេះ !!!!
« វាជារឿងចៃដន្យខ្លាំងណាស់»
ChiWen ញញឹមតបព្រោះយល់ថា មានភាពចៃដន្យច្រើនណាស់តាំងពីអ្នកទាំងពីរចូលមក។
« រសជាតិដូចជាធ្លាប់ស្គាល់......»
រាងក្រាស់មិនបាននិយាយបញ្ចេញគំនិតអ្វីទៅគ្រប់គ្នាវិញទេ នៅតែបន្តញាំុយ៉ាងស្ងៀមស្ងាត់ តែក្នុងចិត្តក៏លួចនិយាយតែឯង រសជាតិអាហារដែលធ្លាប់ស្គាល់តាំងពីយូរតែមិនចាំថាធ្លាប់ញាំុនៅកន្លែងណា មុខមាត់និងរូបរាងរបស់ Taehyung គេហាក់ធ្លាប់ស្គាល់ ធ្លាប់ឱបក្រសោប គេមានអារម្មណ៍យ៉ាងចម្លែក គ្រប់យ៉ាងហាក់ធ្វើឡើងតម្រូវចិត្តគេគ្រប់យ៉ាង ទាំងម្ហូប វីឡាពណ៌ស មានផ្កាដាំជុំវិញផ្ទះជះក្លិនក្រអូបមកក្នុងផ្ទះ ខាងក្នុងផ្ទះរៀបចំរបៀបនេះ មើលហើយក៏ត្រជាក់ភ្នែក ស្ងប់ស្ងាត់ល្អ វាជាផ្ទះដែលគេធ្លាប់ស្រមៃថា នឹងរស់នៅជាមួយនរណាម្នាក់តែគេនឹកមិនឃើញ តើគេធ្លាប់ស្គាល់ម្ចាស់វីឡានេះពីមុនឬ???
ក្រោយការញាំុអាហារពេលល្ងាចបានបញ្ចប់ គ្រប់គ្នាក៏បំបែកគ្នាឡើងទៅបន្ទប់គេងរៀងខ្លួនព្រោះក៏រាងយប់បន្តិចដែរ។ ឯរាងតូចប្រមូលចានទៅលាងនៅក្នុងផ្ទះបាយ កំពុងលាងចានសុខៗ រាងក្រាស់ក៏ដើរចូលមកក្នុងផ្ទះបាយដើម្បីរកទឹកដោះគោរសជាតិផ្លែចេកដើម្បីផឹកមុនចូលគេងដូចរាល់ដងដែលនៅ Condo តែក៏ភ្ញាក់មកវិញ គេកំពុងនៅវីឡារបស់ Taehyung មិនមែន Condo មិចនឹងមាននោះ។
តែពេលបើកក្នុងទូទឹកកកបម្រុងយកទឹកមកផឹក រាងតូចដែលលាងចានរួចក៏ដើរចូលមកហើយបើកទ្វារទូទឹកកកមួយទៀតដែលនៅក្បែរនោះ ( ទូទឹកកក២)ឃើញថាមានសុទ្ធតែទឹកដោះគោរសជាតិចេក និងស្រ្តបឺរីប៉ុណ្ណោះ រាងតូចដកយកទឹកដោះគោរសជាតិចេក ២ កំប៉ុងហុចឲ្យរាងក្រាស់ហាក់ដឹងថា រាងក្រាស់តែងតែផឹកវា២ កំប៉ុងមុនចូលគេង ។
« មិចក៏ឯងដឹង?»
រាងក្រាស់ទទួលយកមកផឹកហើយក៏សួរទៅវិញទាំងអារម្មណ៍ច្របូកច្របល់ ហេតុអ្វីក្មេងចម្លែកនេះដឹងគ្រប់យ៉ាងពីគេបែបនេះ????? ពួកគេធ្លាប់ស្គាល់គ្នាពីមុនទេ???
« .......... » ស្ងាត់
រាងតូចនៅតែមិនឆ្លើយ ឬនិយាយអ្វីដូចរាល់ដង គេគ្រាន់តែដកយកទឹកដោះគោរសជាតិស្រ្តបឺរី១ កំប៉ុងមកផឹកយ៉ាងស្ងៀមស្ងាត់ រក្សាទឹកមុខ និងកែវភ្នែកធម្មតាៗ តាមទម្លាប់ ធ្វើឲ្យរាងក្រាស់នៅមិនសុខ ។
« ពួកយើងធ្លាប់ស្គាល់គ្នាពីមុនទេ ?»
រាងក្រាស់សួរម្តងទៀត គេមិនធ្លាប់មាននរណាធ្វើឫកពារព្រងើយបែបនេះដាក់ពីមុនមកទេ សម្តីរបស់គេគឺជាបញ្ជា តែក្មេងចម្លែកម្នាក់នេះបែរជាមិនព្រមនិយាយជាមួយគេទៅវិញ បើប្រៀបនឹង អ្នកផ្សេងខុសគ្នាខ្លាំងណាស់។
« ......» ស្ងាត់
រាងតូចនៅតែរក្សាភាពស្ងៀមស្ងាត់មិនបញ្ចេញសកម្មភាពអ្វីទាំងអស់ផឹកទឹកដោះគោហើយក៏យកកំប៉ុងបោះចូលក្នុងធុងសំរាម ហើយដើរឡើងទៅជាន់លើវិញ ដោយមានរាងក្រាស់ដើរតាមសួរមិនដាច់។
« ឯងជួយនិយាយអ្វីបន្តិចមិនបានទេហេស៎ ? »
ធ្លាប់មានអ្នកនិយាយថា គេត្រជាក់ ជាគល់ឈើដែលពិបាកនិយាយជាមួយឲ្យបានស្និទ្ធស្នាល ឥឡូវនេះបើប្រៀបនឹងក្មេងចម្លែកនេះគេគិតថា ភាពសោះកក្រោះរបស់គេមិនទាន់បានមួយចំណិតក្មេងចម្លែកម្នាក់នេះឡើយ ។
ក្រាក !
ដើរមកដល់បន្ទប់ដែលមានសរសេរឈ្មោះ Jungkookie ហើយរាងតូចក៏យកសោចេញមកហុចឲ្យរាងក្រាស់ ហើយរាងតូចក៏ដើរចូលទៅក្នុងបន្ទប់ខ្លួននៅជាប់បន្ទប់នេះ ។ រាងក្រាស់សម្លឹងមើលសោនៅក្នុងដៃ ទើបសម្រេចចិត្តចាក់សោបន្ទប់បើកទ្វារដើរចូលទៅ ហេតុអ្វីក្មេងចម្លែកនោះឲ្យសោបន្ទប់នេះមកគេ ក្រែងនេះជាបន្ទប់មនុស្សសំខាន់របស់ក្មេងចម្លែកនោះ ហេតុអ្វីអនុញ្ញាតឲ្យគេចូលមកស្រួលៗ ម្ល៉េះ។
ក្រាក ! ក្រឹប !
ទ្វារបន្ទប់បើកហើយក៏បិទទៅវិញយ៉ាងថ្នមដៃ រាងក្រាស់ចុចកុងតាក់បើកភ្លើងនៅក្នុងបន្ទប់ឲ្យភ្លឺ ។ បន្ទប់ទាំងមូលក៏ចាប់មានពន្លឺឡើង ធ្វើឲ្យរាងក្រាស់អាចមើលឃើញទិដ្ឋភាពក្នុងបន្ទប់ទាំងមូលបាន បន្ទប់ទាំងមូលមានពណ៌ស្វាយ រៀបចំបានយ៉ាងស្រស់ស្អាត ។ ក្រៅពីនោះ លើតុធ្វើការមានរូបរាងក្រាស់ឱបរាងតូចទាំងស្នាមញញឹម ហើយបើតាមមើលទឹកមុខរបស់គេក្នុងរូបថតដែលគេអង្គុយចុះដៃឱបចង្កេះរាងតូចជាប់ហាក់ហួងហែងណាស់ បើតាមរូបភាពពេលនោះគេគួរតែអាយុ 17 ឆ្នាំ ឯរាងតូចប្រហែល12 ឆ្នាំ អាល្អិតបែរមុខទៅថើបថ្ពាល់គេមើលទៅស្និទ្ធស្នាលគ្នាខ្លាំងណាស់ តែគេចាំមិនបានទេ។
« ហេតុអ្វីមានរូបខ្ញុំជាមួយអាល្អិតនេះ ??»
រាងក្រាស់លើកចិញ្ចឹមឆ្ងល់បែបមិនយល់ ឬមួយដោយសារគ្រោះថ្នាក់កាលពី៤ ឆ្នាំមុន កាលពីគេ១៨ ឆ្នាំ គេបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបាត់បង់ការចងចាំទាំងអស់ ហើយគ្រូពេទ្យក៏និយាយផងដែរថា មិនអាចមានការចងចាំបានម្តងទៀតទេ ព្រោះខួរក្បាលបានលុបរឿងទាំងអស់នោះអស់ហើយ ចង់ស្តារមកវិញគឺមិនអាចទេ ប៉ុន្តែហេតុអ្វីប៉ាម៉ាក់មិនធ្លាប់រំលឹកពីអាល្អិតនេះសូម្បីតែម្តង លោកតានិងលោកយាយក៏ដូចគ្នា ។ រាងក្រាស់គ្រវាសគំនិតស្មុគស្មាញចោល ហើយក៏ងាកទៅចាប់អារម្មណ៍សំបុត្រជាច្រើនក្នុងប្រអប់ពណ៌សមួយលើតុ ។ រាងក្រាស់ចាប់បើកអានម្តងមួយម្តងមួយ.....
YOU ARE READING
អន្ទាក់
Diversosការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)