ភាគនេះជាភាគដែលពោរពេញដោយឈុតឆាកអមនុស្សធម៌ ទារុណកម្មមិនសាកសមសម្រាប់ក្មេងអានទេ!!
_____________________« Anchochido ពួកឯងព្រហើនណាស់ដែលលេងសើចជាមួយ Anushka »
សម្លេងគ្រលរធំបង្ហើរសម្លេងឮៗ ថេហ្យុងនិយាយសង្កត់សម្លេងត្រង់ឈ្មោះ Anchochido បង្ហាញការខឹងគុំគួនមិនរសាយលើត្រកូលនោះជាខ្លាំងមើលទៅដល់ពេលគេត្រូវទៅលេង Qanikurikai និង Anchochido ម្តងហើយមើលទៅព្រោះមួយរយៈក្រោយនេះព្រហើនសម្បើមណាស់ ព្រហើនហ៊ានលូកដៃទៅជ្រលរលេងជាមួយភ្លើងមិនខ្លាចស្លាប់ដូចជាសត្វមមាចមែន ។ យកឱកាសនេះ គេនឹងទៅបោសសម្អាតពួកសម្រាមនៅប្រទេស S ផងដែរ។ ដូចដែលគេនិយាយថា សម្លាប់មួយ គម្រាមមួយរយ កាដូលើកនេះគេគ្រាន់តែផ្ញើទៅស្វាគមន៍ដល់ Anchochido ប៉ុណ្ណោះ មុននឹងធ្វើដំណើរទៅលេងនិងសួរសុខទុក្ខដល់ពួកគេនៅប្រទេស S នាពេលឆាប់ៗខាងមុខនេះ ។
មិនយូរទេ យើងនឹងបានជួបគ្នាមិនខាន Anchochido Qanikurikai និង....ប្រទេសS !!
ផាំង! ផាំង!
គ្រាប់កាំភ្លើង៥ គ្រាប់ចេញកាំភ្លើងក្នុងដៃថេហ្យុងដែលកំពុងអង្គុយគងអន្ទាក់ខ្លាលើកៅអីគេបញ្ចេញកំហឹងដោយការបាញ់ជើងទាំងសងខាងរបស់នាងឱ្យចំសរសៃឈាមសំខាន់ជួយសង្គ្រោះមិនបាននិងបាញ់ដៃរបស់នាងទាំងគូមិនឱ្យខុសចំៗត្រង់គោលដៅតែម្តង មួយគ្រាប់ចុងក្រោយគេក៏បាញ់បញ្ឆិតក្បាលរបស់ប៉េរ៉ូ គ្រាន់តែធ្វើឲ្យគ្រាប់អូសកាត់ចំហៀងមុខរបស់នាងហូរឈាមបន្តិចប៉ុណ្ណោះ គេញញឹមសមចិត្តពេលឃើញសភាពតក់ស្លុតរបស់នាង និងសម្រែកឈឺចាប់នោះ គេកាន់តែសប្បាយចិត្តពេលដែលឃើញឈាមស្រស់ហូរចេញពីខ្លួននាង។
« អាយ៎~ ហុឹកៗ... ឈឺណាស់»
« អង្វរយើងទៅ! Kkkkkk Hashashasha »
ថេហ្យុងសើចកក្អឹកឮៗស្តាប់ឡើងរំពងពេញបន្ទប់ សម្លេងសើចដូចបិសាចបើមនុស្សខ្សោយបេះដូងគ្រាន់តែស្តាប់សម្លេងសើចនេះក៏អាចគាំងបេះដូងស្លាប់ទៅហើយ។
« ហុឹកៗ~ ដោះលែងខ្ញុំទៅ ហុឹកៗ... »
សភាពនាងក្រមុំពេលនេះបាត់អស់ភាពថ្លៃថ្នូរ ឆ្មើងឆ្មៃ ភាពស្រស់ស្អាត នៅសល់តែរូបរាងស្រមេកស្រម៉ក សក់កន្ទ្រីងកន្ទ្រើង រាងកាយពោរពេញដោយស្នាមរបួស ផែនថ្ពាល់មានទឹកភ្នែកហូរកាត់មិនដាច់វាមិនមែនទឹកភ្នែកធម្មតាតែជាទឹកភ្នែកដែលជាឈាមចេញពីប្រឡង់ភ្នែកដែលត្រូវខ្វះគ្រាប់ភ្នែកចេញទាំងគូនោះ នាងប្រឹងរាវស្រវារកថេហ្យុង វារគើមៗឱបជើងគេនិយាយអង្វរក។ LaOpero នាងព្យាយាមអង្វរសុំឱ្យគេនោះទុកជីវិតឲ្យនាង តែមានដែរឬដែលសាតានចិត្តត្រជាក់រូបនេះយល់ព្រមនឹងដោះលែង មានចិត្តមេត្តាប្រណីនោះ មិនអាចទេមិនអាចសូម្បីតែស្រមៃ។
« ហុឹសៗ~ ដោះលែងឬ??? ក៏បាន»
ថេហ្យុងសើចហុឹសៗបែបកំណាច ទម្លាក់ខ្លួនអង្គុយលើកៅអីប្រើក្រសែភ្នែកកាចសម្លឹងមើលនាងក្រមុំដែលប្រឹងរាវរកស្រវេរស្រវាឱបជើងអង្វរគេ គេសម្លឹងមើលនាងមើលលើក្រោមហើយក៏តបទៅវិញផ្តល់ក្តីសង្ឃឹមដល់នាងជាខ្លាំង។
« អរគុណ-ហុឹក-អរគុណទ្រង់ហើយ!»
យើងនឹងត្រឡប់មកវិញ មកសងសឹកពួកឯងមិនឱ្យរស់នៅមានក្តីសុខឡើយ!!!
ប៉េរ៉ូ សម្តែងកំសត់ ប្រឹងវារស្រវេរស្រវានិយាយអរគុណឱនគោរពអរគុណដល់ថេហ្យុងជាច្រើនដងទាំងមើលមិនឃើញ មើលទៅដូចជាក្មេងស្រីបរិសុទ្ធម្នាក់ដែលដឹងខ្លួនខុស តែវាមិនមែនទេ ក្រពើវាមិនដែលចេះដឹងគុណមនុស្សដែលលើកលែងឱ្យវាឡើយ។
« ផឹកថ្នាំនេះទៅ! វាជាថ្នាំបន្សាបការឈឺចាប់និងរបួសយើងគ្មានបំណងធ្វើដល់ថ្នាក់នេះទេ»
ថេហ្យុងបន្ទាបសម្លេងបន្តិចហាក់មានចិត្តអាណិតដល់នាងជាខ្លាំង ហើយក៏ហុចដបថ្នាំឱ្យនាង មើលទៅគេកំពុងតែចិត្តទន់ហើយមើលទៅ....
« អរគុណទ្រង់ខ្លាំងណាស់ហុឹក~»
LaOpero យកថ្នាំពីថេហ្យុងមកផឹកដោយមិនគិតច្រើន តែមិនមែនមានន័យថា នាងព្រមផឹកដោយមិនគិតច្រើនឡើយ នាងបៀមទឹកថ្នាំនៅទើនឹងបំពង់កមិនព្រមលេបនៅឡើយទេព្រោះសារជាតិជាម៉ាហ្វៀមិនព្រមជឿដោយងាយៗទេថា មនុស្សដូច Anushka នឹងមានចិត្តមេត្តាករុណា លើកលែងដល់នាង។
« ហុឹម~ នាងនិយាយថា នាងជាគូដណ្តឹងយើងឬ? ចុះចិត្តនាងចំពោះយើង !?»
ថេហ្យុងសួរសំណួរទៅនាងស្រីដើម្បីឱ្យនាងឆ្លើយ អ្នកណាថាគេល្ងង់គេមើលដឹងថា នាងមិនទាន់បានលេបថ្នាំចូលទៅឡើយទេ ដូច្នេះគេនឹងធ្វើពើជាសួរឱ្យនាងឆ្លើយ ។
« អឺ-ក្អឹក( សម្លេងលេបទឹក) ខ្ញុំស្រឡាញ់ទ្រង់ណាស់»
យើងស្រលាញ់អំណាចរបស់ឯងទៅវិញទេ!
នាងទាក់ទើមិនចង់និយាយ តែចុងក្រោយក៏ត្រូវតែនិយាយព្រោះនាងមើលមិនធ្លុះអានមិនដាច់ទឹកមុខគេទេថាថេហ្យុងកំពុងគិតអ្វីឬក៏មានចិត្តអាណិតនាងពិតឬអត់ នោះគឺពិបាកមើលខ្លាំងណាស់ហើយរឹតតែស្មានមិនដឹងថា បើនាងមិនព្រមនិយាយគេនឹងធ្វើអ្វីដាក់នាងបន្តនោះ។
« ហុឹសៗ~ »
ថេហ្យុងលែងបន្ទាបសម្លេង ពេលដែលឃើញថាប៉េរ៉ូបានលេបទឹកថ្នាំអស់ មុននេះគេគ្រាន់តែសម្តែងប៉ុណ្ណោះ មិនយូរនាងនឹងដឹងថា នាងបានផឹកអ្វី គេតាំងចិត្តធ្វើវាជាពិសេសសម្រាប់នាង ....
« នេះ- ឯង-ឯងឱ្យយើងផឹកស្អី? ខឹកៗ »
ប៉េរ៉ូដឹងខ្លួនភ្ញាក់ដូចត្រូវគេជះទឹកដាក់ នេះនាងកំពុងចាញ់បោកគេហើយឬ គិតដឹងហើយនាងប្រញាប់យកដៃខ្វារមាត់ធ្វើយ៉ាងណាឱ្យខ្លួននាងក្អួតទឹកថ្នាំនោះមកវិញ តែថេហ្យុងមិនបានខ្វល់គេគិតតែពីសើចឮៗ អង្គុយគងអន្ទាក់ខ្លាលើកៅអីមិនខ្វល់ពីអ្វីទាំងអស់ ។
« ឯង-ឯង-អាបិសាច! ខឹកៗ »
នាងស្រែកខ្លាំងៗ ជេរប្រទិចថេហ្យុងតែគេនៅតែគ្មានប្រតិកម្មគេអង្គុយសើចឮៗ លើកៅអីដូចដើមហាក់ចង់ឲ្យនាងស្ទះខ្យល់ដោយសារគេមិនតបទៅវិញ ។ គិតដល់រឿងស្ទះខ្យល់ ត្រចៀករបស់នាងចាប់ផ្តើមហុឹងស្តាប់មិនឮសំឡេងអ្វីជាអ្វី រាងកាយរបស់នាងចាប់ផ្តើមត្រជាក់ទៅៗ មានហូរឈាមចេញពីត្រចៀកនិងច្រមុះជាច្រើន ប្រឡង់ភ្នែកចាប់ផ្តើមបញ្ចេញឬទ្ធិឈឺពើតផ្សារលើសមុនរាប់រយដង នាងចាប់ផ្តើមស្រែកដូចគេចាប់អាករ អាការៈនាងពេលនេះចង់រស់ក៏ពិបាក ចង់ស្លាប់ក៏ពិបាក សភាពនាងពេលនេះគឺបានដូចដែលគេចង់បានណាស់ នេះហើយនរកក្នុងឋានសួគ៌នៃទ្រព្យសម្បត្តិនិងអំណាច ។
« អាយ៎~ ឈឺណាស់ ! ឈឺណាស់ ហុឹកៗ ប៉ាម៉ាក់ហុឹកៗ~ជួយផង ហុឹកៗ »
ក្រឹប!
សម្លេងបិទទ្វារបន្ទប់ គ្រប់យ៉ាងចប់អស់ហើយថេហ្យុងបិទទ្វារបន្ទប់ហើយដើរចេញមកខាងក្រៅ ជាមួយនឹងឈាមប្រឡាក់ពេញអាវសឺមីពណ៌ស គេបញ្ចេញទឹកមុខស្មើដូចធម្មតាខណៈពេលដែលទឹកមុខសមាជិក៤ នាក់ដែលនៅអង្គុយចាំលើសាឡុងខាងក្រៅ ស្លេកមុខអស់ហើយព្រោះឮសម្លេងនាងស្រីនោះស្រែកដោយការឈឺចាប់ចេញពីបន្ទប់ក្រោមដីមក ។
« ចាត់ការសាកសពផ្ញើជាកាដូដល់ Anchochido ទៅ»
សម្លេងធ្ងន់ៗនិយាយឡើង ថេហ្យុងដាក់បញ្ជាដល់អ្នកទាំង៤ហើយ ទើបដើរឡើងទៅបន្ទប់របស់គេនៅជាន់ខាងលើដើម្បីងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ទៅរកជុងហ្គុកនៅភូមិគ្រឹះចនវិញ ។
« បាទ !» All
________________________________
Waiting for next Episode
បញ្ចប់ EPISODE ឃោរឃៅតែត្រឹមនេះបានហើយ !!!
ជិតចូលដល់ EPISODE ទឹកភ្នែកម្តងហើយ !!!
មកលេងហើយទៅវិញ អត់ទាន់រវល់មែនទែនទេ (ᗒᗩᗕ)
YOU ARE READING
អន្ទាក់
Randomការវិលត្រឡប់មកជួបគ្នាវិញរបស់ Tae និង Jungkook វាជារឿងដែលមិនបានព្រៀងទុកឬគ្រាន់តែជាអន្ទាក់ របស់ម្នាក់ក្នុងចំណោមពួកគេ ? ______________________ Taehyung Anushka Sharma (btt)X Jeon Jungkook (top)