"ហ្គេមសប្បាយជិតចាប់ផ្ដើមហើយ" ជីមីន
បន្ទាប់ពីមកដល់ពួកគេនាំគ្នាចុះពីក្នុងឡានហើយក៏ដើរចូលខាងក្នុងទាំងសប្បាយចិត្តឯជីមីននាងចាំមើលសកម្មភាពភាពពួកគេ ដោយគិតរឿងក្នុងចិត្តជាច្រើនថាហ្គេមរបស់នាងនឹងធ្វើអោយពួកគេសប្បាយឬក៏អត់ ដែលមានជុងហ្គុកដើរជិតនាងរហូត
" អ្នកទាំងអស់គ្នាសូមមកឈរជុំគ្នាបន្ដិច"គ្រាន់តែចូលមកដល់ខាងក្នុងភ្លាមជីមីនក៏និយាយឡើង ហើយសិស្សទាំងអស់ក៏ចាប់ផ្ដើមឈរជុំគ្នា
" អ្នកទាំងអស់គ្នារាប់ពីលេខមួយដល់លេខ25ទៅ" ជីមីន
"ចាំបាច់រាប់ធ្វើស្អី" ថេយ៉ុង និយាយធ្វើអោយសិស្សទាំងអស់គ្នាក៏យល់ស្រពតាមគំនិតរបស់គេ
" ខ្ញុំមានកាដូរត្រៀមចំពោះអ្នកទាំងអស់គ្នា ហើយកាដូរនោះខ្ញុំអោយតាមលេខរៀង បើអ្នកទាំងអស់គ្នាមិនចាំខ្ញុំមិនអោយទេ" ជីមីននិយាយចប់ សិស្សទាំងអស់នាំគ្នាស្រែកហោ៊ដោយសប្បាយចិត្ត ហើយក៏ចាប់ផ្ដើមរាប់លេខ
" 1 2 3 4 .........................25" សិស្សទាំងអស់ក៏រាប់លេខម្ដងម្នាក់ៗ
" បើរួចហើយ អ្នកទាំងអស់គ្នាត្រូវតែចាំលេខរៀងខ្លួនឯង ok" ជីមីន
"យល់ហើយ"សិស្សទាំងអស់តប
"បានហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមលេងចុះ " ជីមីននិយាយចប់សិស្សទាំងអស់ក៏នាំគ្នារត់លេងពេញហ្នឹង អ្នកខ្លះទិញរបស់ញុាំ អ្នកខ្លះជិះនេះជិះនោះ ហើយជីមីននាងក៏ដើរទៅកន្លែងកន្រ្ដក់ហោះដែលមានជុងហ្គុកដើរតាមរហូត
" ជីមីនមានកាដូរអ្វីអោយពួកគេ" ជុងហ្គុកបន្ទាប់ពីឃើញជីមីនដើរមកឈប់នៅមុខកន្រ្ដក់ហោះដែលមានទំហំធំល្មមអាចអោយសមាជិកទាំងអស់ជិះបាន
" កាដូរនោះគឺកន្រ្ដាក់ហោះនេះ" ជីមីននិយាយ (adminអត់ស្គាល់ថាកន្រ្ដក់ហោះនឹងឈ្មោះអង់គ្លេសគេហៅអីទេ ដូច្នេះហើយបើអ្នកទាំងអស់គ្នាចង់ដឹងអ្នកទាំងអស់គ្នាចូលមើលក្នុង Run BTS EP 50 ឬក៏ 51)
" កាដូរ " ជុងហ្គុកនិយាយដោយភាពងឿងឆ្ងល់
" គឺហ្នឹងហើយ! លោកមិនបាច់ចង់ដឹងច្រើនទេ លោកអ៊ំ ខ្ញុំមានរឿងនិយាយជាមួយលោកពូបន្ដិច" ជីមីននិយាយជាមួយជុងហ្គុកចប់ ក៏ដើរទៅនិយាយជាមួយអ្នកបញ្ជា កន្រ្ដាក់ហោះ