ហេតុអ្វីជីវិតខ្ញុំមិនដែលជួបរឿងល្អ?
ងឺត! ងឺត
" ជៀសផ្លូវៗ អាយ៎" សម្លេងក្មេងស្រីស្រួយស្រិប បន្លឺឡើងផ្ដល់សញ្ញាអោយមនុស្សដែលឈរទើសផ្លូវចៀសចេញ ព្រោះគេទើបតែរៀនជិះកង់ថ្មីៗ មិនទាន់មានជំនាញ ថែមទាំងកង់ត្រូវដាច់ប្រាងពីពេលណាក៏មិនដឹង បណ្ដាលអោយគេជ្រុលទៅបុក នឹងក្មេងស្រីម្នាក់
" អួយ៎!! " សម្លេងស្រែកដោយការឈឺចាប់ ចេញពីបបូរមាត់ ក្មេងស្រី ស៊ូយ៉ុន អាណាឌី ដែលជាស្រីស្អាតនិងជាសិស្សពូកែប្រចាំសាលា
" សុំទោស! ខ្ញុំគ្មានចេតនាទេ គឺ.អួយ៎!!" ជីមីន មា៉ឡូរីន បន្ទាប់ពីលើកកង់រួច ជីមីនក៏ប្រញាប់រត់ទៅជួយ ស៊ូយ៉ុន តែក៏ត្រូវដួលដោយសារកម្លាំងច្រានរបស់ កម្លោះសង្ហារម្នាក់
" នាងមានចេតនាច្បាស់ណាស់!! ខ្លួនមានឈាមជ័រចេញពីត្រកូលខ្ពង់ខ្ពស់ តែចរឹកវិញកែមិនឡើង" កម្លោះអភិជន ជុងហ្គុក ផាមីអូ បាននិយាយឡើងទាំងកំហឹង ថែមទាំងចង្អុរមុខ ក្រមុំតូចដែលដួលចំពោះមុខ
" ខ្ញុំគ្មានចេតនាពិតមែន!! ខ្ញុំសុំទោសអ្នកនាងម្ដងទៀត អ្នកនាង ស៊ូយ៉ុន " ដោយសារតែខ្លួនពិតជាមិនបានធ្វើ ទើប ជីមីន ខំប្រឹងប្រកែក ដោយមិនភ្លេចនិយាយសុំទោសនិងឱនគោរពទៅកាន់ ស៊ូយ៉ុនម្ដងទៀត
" មិនបាច់មកធ្វើជាត្រឹមត្រូវទេ ជីមីន មា៉ឡូរីន !! សណ្ដាននាងមិនខុសពីម្ដាយនាងឡើយ អាក្រក់ដូចតែគ្នាហ្នឹង" ជុងហ្គុកនៅតែស្រែកសម្លុតជីមីន ដែលធ្វើអោយនាងឈរក្ដាប់ដៃស្រក់ទឹកភ្នែកមកមា៉ត់ៗ ទៀតហើយម្ដងទៀតហើយ ដែលជុងហ្គុកនិយាយមើលងាយគេហ្នឹងម្ដាយគេ ទោះបីជាគ្រប់គ្នាគិតថាម្ដាយគេព្យាយាមប្រើល្បិចកលដើម្បីក្លាយជាអ្នកមានក៏ពិតមែន តែគេមិនជឿឡើយ គេមិនជឿថាម្ដាយគេប្រព្រឹត្តរឿងដែរគួរអោយអាម៉ាស់នេះនោះទេ
[ជីមីន មា៉ឡូរីនជាកូនឥតខាន់ស្លា របស់លោក ចាងមីន មា៉ឡូរីន ហើយនាងមានអាយុ18ឆ្នាំ នាងគឺជាក្មេងឯកាម្នាក់ ព្រោះតាំងពីម្ដាយនាងស្លាប់នាងមិនដែលស្គាល់ទេ ភាពកក់ក្តៅពីឪពុក នាងតែងតែទទួលបានការស្ដីបន្ទោសពី សំណាក់ក្រុមគ្រួសាររបស់បា៉នាង និងមនុស្សដទៃ គឺពួកគេគិតថាម្ដាយនាងបានឈ្លៀតឱកាសពេល លោកចាងមីន ស្រវឹងហើយក៏គេងជាមួយគ្នា រហូតដល់មាននាង តែតាមការពិតគ្មាននរណាដឹងច្បាស់ទេថាមានរឿងអ្វីកើតឡើងនៅពេលនោះ ព្រោះពេលដែលម្ដាយនាងជ្រុលជ្រួសជាមួយបា៉នាង គឺគាត់បានចាកចេញពីភូមិគ្រឹស្ដ ត្រកូល មា៉ឡូរីន ដោយសារតែគាត់មិនអាចទទួលយកការចោទប្រកាន់ ទាំងអស់នោះបាន ណាមួយគាត់គ្រាន់តែជាអ្នកបម្រើ ហើយលោកចាងមីន ក៏មានប្រពន្ធថែមទាំងមានកូនប្រុស ម្នាក់ទៀត ដែលកាលណោះគេមានអាយុ ៥ឆ្នាំ បន្ទាប់ពីគាត់ចាកចេញពីទីនោះ គាត់ត្រូវរស់នៅលំបាកតោកយា៉ក ពីនាក់ម្ដាយកូនដោយសារគាត់គ្មានសាច់ញាតិនោះទេ ដោយសារគាត់ខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃទើបបណ្ដាលអោយគាត់មានជម្ងឺដែលមិនអាចព្យាបាលបាន មុនពេលគាត់ស្លាប់គាត់បានផ្ដាំ លោកចាងមីនអោយយកជីមីនទៅមើលថែ ហើយពេលនោះជីមីនមានអាយុ 6ឆ្នាំ នាងពិតជាសោកស្ដាយម្ដាយរបស់នាងណាស់ ថ្វីត្បិតថានាងនៅក្មេងមែនតែនាងអាចទទួលអារម្មណ៍ដឹងថាម្ដាយនាងមិនអាចត្រឡប់មករកនាងវិញទេ ប៉ុន្ដែនាងក៏មិនបានអស់សង្ឃឹមដែរ នាងរំពឹងថានាងនឹងបានរស់នៅសុខស្រួលជាងមុន និងមានការថែទាំពីឪពុក ហើយក៏គិតថាឪពុករបស់នាងនឹងស្រឡាញ់នាងដូចម្ដាយ តែការគិតខុសស្រឡះ គ្រាន់តែមកដល់ផ្ទះភ្លាម ប្រពន្ធបា៉របស់នាង បានស្ដីបន្ទោសនាងរាល់ថ្ងៃ ទាំងវៃធ្វើបាប តែបា៉របស់នាងបែរជាមិនជួយនាងទៅវិញ តែនាងនៅតែព្យាយាមយកចិត្តបា៉និងបងប្រុសចុងរបស់នាង តែពួកគេនៅតែព្រងើយកន្ដើយមកកាន់នាង រហូតនាងធំឡើងនាងតែងតែធ្វើអោយពិន្ទុរបស់នាងធ្លាក់ ដើម្បីអោយបា៉និងបងប្រុសនាងចាប់អារម្មណ៍ខ្លះ តែនៅតែមិនអាចធ្វើអោយពួកគាត់ខ្វល់ខ្វាយនឹងនាងទេ]