💜🐥My Love🐰💛EP1

357 25 7
                                    

* JC super market *

ថ្ងៃនេះមានមនុស្សជាច្រើនបានចូលក្នុងផ្សារទំនើបដ៏ល្បីក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារពួកគេគឺជាArmy របស់ BTS ហើយថ្ងៃនេះគឺមានកម្មវិធី fan meetings ដូច្នេះហើយអ្នកដែលមានសំបុត្រពួកគេមិនអាចអោយឱកាសមួយនេះរំលងបានឡើយ

" អេ៎ៗ! នោះពួកគាត់មកហើយ"

" Wow! Oppa ពួកយើងសង្ហារៗណាស់"

" ជុងហ្គុក oppa "

" ថេយ៉ុង oppa "

គ្រាន់តែសមាជិក BTS ចូលមកដល់ភ្លាម ហ្វេនៗរបស់ពួកគេក៏ស្រែកឡើងកងរំពងពេញផ្សារទំនើបហើយសមាជិកbtsទាំងអស់ក៏ឈរតម្រង់ជួរគ្នាបន្ទាប់មកក៏ចាប់ផ្ដើមណែនាំខ្លួន

" សួស្ដីអ្នកទាំងអស់!! ពួកយើងគឺជា BTS " សមាជិកទាំងអស់ក៏និយាយឡើងព្រមគ្នាជាមួយនឹងកាយវិការហើយក៏មិនភ្លេចឱនគោរពទៅកាន់Armyរបស់ពួកគេដែរ

" Namjoon oppa បងសង្ហារណាស់"

" Jhope "

" Jimin "

"Jin oppa"

"Suga "

"អ្នកទាំងអស់គ្នា សុខសប្បាយឬអត់?" ណាមជូនក្រោយប្រាប់អោយសមាជិកចូលអង្គុយតាមកន្លែងរួចនាយក៏ពោលឡើងទៅកាន់ហ្វេនៗ

" សុខណាស់" ហ្វេនទាំងអស់ស្អែកតំណាលគ្នា

" ចឹងចាប់ផ្ដើមកម្មវិធីតែម្ដងទៅ" ណាមជូននិយាយម្ដងទៀតរួចកម្មវិធីក៏ប្រព្រឹត្ដទៅយា៉ងសប្បាយរីករាយ មានការជជែកគ្នាលេង ច្រៀង ហើយក៏រាំតិចតួចពីសំណាក់សមាជិកBTS ក្រោយពេលបញ្ចប់ពួកគេក៏លាArmyរួចធ្វើដំណើរត្រឡប់មកdormវិញ

" ជីមីន! បងថ្ងៃហ្នឹងមើលទៅសប្បាយខ្លាំងណាស់" ជុងហ្គុកបន្ទាប់ពីងូតទឹករួចនាយក៏ដើរចូលមកក្នុងបន្ទប់ជីមីនដែលនៅជាប់បន្ទប់នាយ

" ត្រូវហើយ! ឯងនិយាយបែបនេះ តើឯងមិនសប្បាយឬ?" ជីមីននិយាយបណ្ដើរលាប skin care បណ្ដើរ

" អឹម! បងសប្បាយខ្លាំងប៉ុណ្ណា ខ្ញុំក៏សប្បាយខ្លាំងបុណ្ណឹង" ជុងហ្គុកដាក់ខ្លួនអង្គុយលើពូករួចក៏តប

" ឯងនិយាយបែបនេះចង់មានន័យយា៉ងមិចហ្ហឹម កូនទន្សាយរបស់បង" ជីមីនងើបចេញពីកៅអីរួចដើរសម្ដៅទៅជុងហ្គុកបន្ទាប់មកនាយក៏តបដោយយកដៃអង្អែលក្បាលនិងទាញថ្ពាល់ជុងហ្គុក

💜 SHORT NOVEL 💛Where stories live. Discover now