ព្រឹកថ្ងៃថ្មីបានចូលមកដល់គ្រួសាររបស់ជីមីនងើបឡើងរៀបចំខ្លួនហើយក៏ញុាំអាហារពេលព្រឹកជាមួយគ្នាដូចសព្វដង បន្ទាប់មកក៏ចែកផ្លូវគ្នាដោយបា៉ជីមីននិងយ៉ុនហ្គីទៅធ្វើការ រីឯជីមីននាងទៅសាលា ហើយក៏បន្តមិននិយាយរកជុងហ្គុកដូចគ្នា ព្រោះម្នាក់ៗខ្លាំងរៀងខ្លួន
ប៉ុន្មានថ្ងៃក្រោយមក ក៏ដល់ពេលចេញលទ្ធផលនៃការប្រឡង ហើយសិស្សៗទាំងអស់ក៏នាំគ្នាទៅមើលលទ្ធផលរបស់ពួកគេរៀងៗខ្លួន
" វាជាការពិតហ៎"
" មិចនឹងអាចទៅរួចទៅ"
" ហាស៎! ជីមីន មា៉ឡូរីនមែនទេ"
" មិននឹកស្មានសោះថានាងអាចយកឈ្នះ សិស្សច្បងជុងហ្គុកបាន"
" មានរឿងអ្វីមែនទេ" ថេយ៉ុងបន្ទាប់ពីចូលមកដល់ក្នុងសាលាក៏បានឃើញ សិស្សៗនាំគ្នានិយាយពីជីមីន ទើបនាងកេសសួរសិស្សស្រីម្នាក់ដែលនៅជិតនោះ
" គឺថា! ជីមីនមា៉ឡូរីននាងប្រឡងជាប់លេខមួយប្រចាំសាលា " សិស្សស្រីនោះឆ្លើយតប
" មែនហ៎! ចឹងអរគុណហើយដែលបានប្រាប់" ថេយ៉ុងនិយាយចប់ក៏រត់សម្ដៅទៅរកកន្លែងបិទឈ្មោះសិស្សៗ
" Wow! ជីមីនឯងយកឈ្នះបងជុងហ្គុកបានពិតមែន សូម្បីតែយើងក៏មិនចង់ជឿ ចំណែកយើងក៏យកឈ្នះពួកនាងក្រពើពីក្បាលនោះបានដែរ សប្បាយចិត្តណាស់" ក្រោយពេលពោលចប់ថេយ៉ុងក៏ដើរសម្ដៅទៅថ្នាក់របស់ខ្លួនអង្គុយចាំជីមីន
" យីនាងនេះ! យូរចម្លែកម្លេស ប្រហែលអាងជិតវា៉កងហើយមើលទៅ ហុឺយ! យើងរំភើបចង់ប្រាប់ដំណឹងនេះចង់ងាប់ហើយ អេ៎! ស្អីនោះ" ថេយ៉ុងនិយាយឡើងតិចៗហើយក៏ដើរមកឈរនៅបង្កាន់ដៃមុខថ្នាក់ ក៏បានឃើញសិស្សស្រីម្នាក់ លាបសក់ពណ៌ទឹកប៊ិចលាយក្រហម ពាក់វេនតា ជិះស្គីរ បៀមស្ករគ្រាប់កំពុងធ្វើដំណើរមកក្នុងសាលា
" ជីមីនមែនទេ" ថេយ៉ុងរត់ចុះមកខាងក្រោមក៏ឃើញសិស្សស្រីនោះកំពុងឈរមើលតារាងឈ្មោះ ដែលគ្រូបានបិទ ហើយក៏ដើរទៅសួរ
" ត្រូវហើយ! ជាយើង" ជីមីនដោះវេនតាចេញរួចក៏ឆ្លើយតបទៅថេយ៉ុងទាំងញញឹម