" លោកមិនសមធ្វើជាគ្រូបង្រៀនគេទេ! លោក ភីលហូ កាលីនដា"ជីមីននិយាយទាំងសម្លេងមាំ ធ្វើអោយសិស្សក្នុងថ្នាក់រៀងញញើតនាងតិចៗដែរ
ផាំង*
" ឯងនិយាយអីហ្នឹង! ជីមីន មា៉ឡូរីន" លោកគ្រូ ភីលហូ បានងើបឡើងទះតុមួយទំហឹង ថែមទាំងស្រែកសម្លុតទៅកាន់ជីមីនខ្លាំងៗ បើជាជីមីនពីមុនប្រហែលជាឈរយំហើយ តែជីមីនពេលនេះគឺឈរឱបដៃញញឹមឌឺគាត់ទៀត
" ហឹសៗ! ខ្ញុំនិយាយអ្វីលោកគួរតែយល់ជាងគេហើយត្រូវទេ" ជីមីនសើចដើមកតិចៗ ហើយក៏ដើរមកឈរពីមុខលោកគ្រូ ភីលហូ
" ឯង! ហុឺយ.សិស្សថ្នាក់នេះសុទ្ធតែពួក ចោលម្សៀត អត់បានការ មិនគួរសាលាមិនបណ្ដេញសិស្សបែបៗនេះចេញសោះ" លោកគ្រូភីលហូលើកដៃចង្អុលជីមីនរួច ស្រែកខ្លាំងៗ ដែលធ្វើអោយសិស្សដែលទើបតែដល់ម៉ោងសម្រាកចេញមកឈរមើលព្រោងព្រាត រួមទាំងជុងហ្គុកនិងស៊ូយ៉ុន ហើយនិងគ្រូមួយចំនួន
" លោកគ្រូមានអ្វីជាសម្អាងថាពួកយើងល្ងង់" ជីមីននៅតែនិយាយដោយទឹកមុខត្រជាក់បំផុត ធ្វើអោយជុងហ្គុកមិនចម្លែកមិនបាន មនុស្សដែលតែងតែស្លូតបូតពេលនេះបាត់ទៅណាហើយ
" ហឹស! បើមិនល្ងង់ មិនមែនប្រឡងធ្លាក់រាល់ខែទេ" លោកគ្រូ ភីលហូ សើចដើមកបន្ដិចរួចក៏និយាយឡើង
" លោកគ្រូហ៊ានភ្នាល់ជាមួយខ្ញុំទេ" ជីមីន
" ភ្នាល់អី" លោកគ្រូ ភីលហូសួរទាំងលើកជញ្ជើមបន្ដិច
" បើសិនជាពួកយើងប្រឡងជាប់ លោកគ្រូត្រូវ សុំទោសពួកយើង ទាំងអស់គ្នា " ជីមីននិយាយដោយសម្លេងមឿងមា៉ត់
" ហឹស! ក៏បានចុះបើពួកឯងប្រឡងមិនជាប់" លោកគ្រូភីលហូ សើចបែបចម្អកអោយជីមីន ព្រោះគាត់ជឿថាពួកគេគ្មាននរណាប្រឡងជាប់ឡើយ ដោយសាររាល់ដង មិនដែរមាននរណាបានពិន្ទុលើស40ទេ
" បើសិនជាពួកយើងប្រឡងមិនជាប់ ខ្ញុំសុខចិត្តលុតជង្គង់សុំទោសលោកគ្រូ ហើយនិងចាកចេញពីសាលានេះ" ជីមីន និយាយឡើងធ្វើអោយសិស្សៗក្នុងថ្នាក់បើកភ្នែកធំៗ ដោយទាំងគ្រូបន្ទុកថ្នាក់និងជុងហ្គុក