ភាគទី០២

387 11 0
                                    


«Ahem...» ដូហ្យុនដែលកំពុងតែអង្គុយជិតអ្នកនាងរបស់ខ្លួនបានបញ្ចេញសម្លេងក្រហឹមក្នុងបំពុងក.ឡើងបន្តិចដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់លីសាដែលភ្នែកទាំងគូរបស់នាងកំពុងតែសម្លឹងទៅកាន់កន្លែងដែលគេរាំមិនដាក់ភ្នែកសោះ។
«នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញអ្នកនាងសម្លឹងមើលទៅកាន់នរណាម្នាក់ជាមួយកែវភ្នែកបែបនេះ»
ក្រោយពេលដែលឮសម្លេងដូហ្យុនបន្លឺឡើងបែបនេះ លីសាក៏រាងភ្ញាក់ដឹងខ្លួនមកវិញបន្តិចរួចនាងនិយាយ៖
«ហ្ហ...ហ្ហាស៎? បងនិយាយថាមិច?»
«...» ពេលឃើញប្រតិកម្មរបស់លីសាបែបនេះដូហ្យុនក៏សើច។
«កែវភ្នែកទាំងគូដែលអ្នកនាងសម្លឹងទៅកាន់អ្នកនាងជេននី បើអ្នកដទៃគេឃើញណាប្រាកដជាថាអ្នកនាងពេញចិត្តនឹងគេមិនខាន»
«ពេញចិត្តឫ? ប្រាកដជាអត់ហើយ!! ខ្ញុំគ្រាន់តែមើលនាងបែបធម្មតាព្រោះខ្ញុំមិនដែលឃើញនាងពីមុនមក ប៉ុន្តែហេតុអីក៏បងស្គាល់នាងដែរ?» រាងស្តើងព្យាយាមប្រកែកដាក់ដូហ្យុន។
«អុឹម...តាមដែលខ្ញុំដឹងមក នោះគឺជាអ្នកនាងជេននី គីមដែលជាតារាម៉ូឌែលលំដាប់ជួរមុខល្បីនិងមានប្រជាប្រិយភាពជាងគេនៅប្រទេសកូរ៉េខាងត្បូងនេះ ប្រ៊េនម៉ាកល្បីៗសុទ្អតែចង់បាននាងមកថតផលិតផលអោយទាំងអស់។ ប៉ុន្តែនាងមានចរិករាងកាចនិងរឹងរួសបន្តិច អ្វីដែលនាងធ្វើគឺត្រូវតែស្អាតនិងល្អឥតខ្ចោះ ប៉ុន្តែនាងនៅតែមានប្រជាប្រិយភាពនិងមានហ្វេននៅគាំទ្រច្រើនធម្មតា ដោយសារតែសម្មភាពនិងសម្រស់របស់នាង។» នាយកម្លោះនិយាយរៀបពីជេននីប្រាប់ទៅកាន់អ្នកនាងតូចរបស់ខ្លួន។
«គួរអោយចាប់អារម្មណ៍...» រាងស្តើងនិយាយបែបខ្សឹបៗដាក់ខ្លួនឯង ប៉ុន្តែក៏អាចអោយដូហ្យុនដែលអង្គុយជិតតនោះឮនាងនិយាយដែរ។
«អ្នកនាងចាប់អារម្មណ៍ឫ? កម្មវិធី WKOREA ថ្ងៃស្អែកនេះក៏មានវត្តមានរបស់អ្នកនាងជេននីដែរ»
«អ-អូ! ខ្ញ...ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែត» ក្រោយពេលដែលនិយាយរាងទាក់ៗហើយលីសាក៏ងើបដើរសម្តៅទៅរកបន្ទប់ទឹក។
ប្រហែលជា៣នាទីក្រោយមកលីសាក៏បានចេញពីបន្ទប់ទឹក ស្របពេលដែលកំពុងដើរក៏មានសម្លេងមនុស្សស្រីម្នាក់បានស្រែកហៅឈ្មោះនាង៖

«ឈប់...» ថាហើយមនុស្សស្រីដែលមានឌតូចល្អិត ក៏ដើរខិតជិតមករករាងស្តើង រួចក៏យកដៃទាំងសងខាងមកផ្ទប់ជញ្ជាំងជុំវិញក.របស់លីសាដែលកំពុងតែឈរត្រឹងនៅនឹងមួយកន្លែង។
«នាងចង់ធ្វើអី?» លីសាសួររាងតូចទាំងទឹកមុខភ័យៗ។
«ហ្អឹស!» រាងតូចញញឹមចុងមាត់។
«នាងអង្គុយសម្លឹងមុខរបស់ខ្ញុំរហូត ស្មានថាខ្ញុំមិនដឹងឫ?»
លីសាក្រោយពេលដែលឮរាងតូចនិយាយបែបនេះ នាងក៏គ្មានអីតបតដូចគ្នាព្រោះនាងបានសម្លឹងមើលមុខគេមែន អ្នកណាទៅដឹងថាគេចាប់អារម្មណ៍នាងបែបនេះនោះ?
«យ៉ាងម៉េច? ឆ្លើយអត់ចេញហ្អេស៎? នាងដឹងឫអត់...?» ជេននីអោនមុខរបស់ខ្លួនខិតទៅជិតមុខរបស់លីសា។
«នៅពេលដែលនាងសម្លឹងមកកាន់ខ្ញុំណា...គឺកឺវភ្នែកទាំងគូរបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថា...» រាងតូចអោនមុខិតទៅរកស្រចៀករបស់លីសារួចនាងក៏និយាយ៖
« នាងចង់បានខ្ញុំខ្លាំងប៉ុណ្ណា » សម្លេងខ្យល់ដែលមានលាយជាមួយក្លិនស្រាបែបផ្លែឈើភាពចេញពីមាត់របស់ជេននីប៉ះនឹងត្រចៀករបស់លីសា ដែលធ្វើអោយបេះដូងអ្នកម្ខាងទៀតលោតស្ទើរតែចេញមកខាងក្រៅទៅហើយ ព្រោះនាងមិនធ្លាប់មានអ្នកណាឈរជិតខ្លួនដល់ថ្នាក់នេះពីមុនមកទេ គួបផ្សំជាមួយនឹងទឹកមុខនៅក្រោមពន្លឺភ្លើងពណ៌បែបងងឹតៗព្រមជាមួយសម្លេងដ៏សុិចសុីរបស់ជេននីដែលនិយាយចេញមក ធ្វើអោយលីសាស្ទើរតែឈរកកគាំងនឹងមួយកន្លែងទៅហើយ។
«អ្ន..អ្នកនាងជេននីខ្ញុំថាអ្នកនាងស្រវឹងហើយ!» រាងស្តើងនិយាយទៅកាន់រាងតូចដែលកំពុងតែឈរនៅមុខនាងទាំងភ័យជាមួយនឹងសម្លេងទាក់ៗ។
«នាងដឹងឫមួយក៏អត់? ថា...» ថាហើយជេននីក៏យកម្រាមដៃរលោងតូចៗដូចជាបន្លាក្រូចរបស់នាងមកអង្អែលផ្ទៃមុខរបស់លីសាថ្នមៗបែបមនុស្សស្រវឹងតិចៗរួចក៏បន្តនិយាយ៖
«ខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកទៅកាន់នរណាម្នាក់ទេ ជាពិសេសគឺមនុស្សស្រីដូចគ្នា ប៉ុន្តែនៅពេលដែលខ្ញុំឃើញនាង...វាហាក់ដូចជាមានថាមពលអ្វីម្យ៉ាងពិសេសនៅក្នុងខ្លួននាងយ៉ាងអញ្ចឹង ដែលទាក់ទាញយកចំណាប់អារម្មណ៍ខ្ញុំអោយចាប់អារម្មណ៍នឹងនាង ទាំងមុខមាត់ រូបរាង ការស្លៀកពាក់ និងអត្តចរឹក គឺនាងពិតជាមើលទៅទាក់ទាញខ្លាំងណាស់ ឡាលីសា ម៉ាណូបាន» រាងតូចនិយាយរៀបរាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់លីសាជាមួយសម្លេងដ៏សុិចសុីរបស់នាង ទោះបីជានាងស្រវឹងតិចៗក៏មិនមែនដល់ថ្នាក់ថានាងចេះតែនិយាយមិនដឹងខ្យល់អីនោះដែរ។
«ជ...ជេននី~» និយាយបានតែពីរម៉ាត់លីសាក៏បាត់មាត់ទៅវិញឈឹងព្រោះតែពេលនេះផ្ទៃមុខរបស់ជេននីខិតមកជិតផ្ទៃមុខរបស់លីសារហូតដល់ច្រមុះអ្នកទាំងពីរប៉ះគ្នាទៅហើយ មិនបង្អង់យូររាងតូចក៏យកបបូរមាត់តូចច្រឡឹងរបស់នាងមកដាក់លើបបូរមាត់ក្រាស់របស់លីសារួចនាងក៏ថើបវាថ្នមៗរហូតដល់លីសាថើបតបមកកាន់នាងវិញ។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now