ភាគ១១

316 13 1
                                    


«ចុចអីក៏ចុចដល់ថ្នាក់នេះ?» រាងតូចរអ៊ូរទាំរួចក៏ដើរសម្តៅទៅកាន់មាត់ទ្វា នាងមើលទៅខាងក្រៅតាមស្គីនកញ្ជក់ ឃើញថាអ្នកឈរចុចទ្វានោះគឺជាលីសា នាងគិតបន្តិចមិនដឹងថាត្រូវបើកទ្វា អោយគេចូលឬក៏អត់? ទូរស័ព្ទគេខលមកច្រើនដងក៏មិនទទួល គេមកដល់មុខផ្ទះហើយ បើមិនបើកទ្វាអោយគេចូល វាដូចជាជ្រុលហួសហេតុពេកទេដឹង? រាងតូចគិតហើយក៏សម្រេចចិត្តបើកទ្វាអោយលីសា។
«នាងមកទីនេះមានការអី?» នាងសួរទាំងសម្តីគំរុះគំរើយ
«ហេតុអីក៏អ្នកនាងមិនលើកទូរស័ព្ទខ្ញុំ?»
«ខ្ញុំអត់ដឹងព្រោះអត់បានកាន់ទូរស័ព្ទ នាងខលមកខ្ញុំមានការអីឬ?» រាងតូចតំឡើងឬកឆ្មើងឆ្មៃដាក់លីសា។
«ជេន មានរឿងអីនិយាយគ្នាធម្មតាបាន មិនចាំបាច់ដំឡើងសម្លេងដាក់គ្នាបែបនេះទេ» រាងខ្ពស់យកដៃទាំងទ្វេ ទៅចាប់ដៃរបស់ជេននី ស្រដីឡើងដោយសម្លេងផ្អែមស្រទន់គួរអោយចង់ស្តាប់ តែអ្នកម្ខាងទៀតនៅតែរក្សាមុខមាំដដែល។
«និយាយអី? យើងមានអីដែលត្រូវនិយាយគ្នានោះ?» នាងគ្រលាស់ដៃលីសាចេញ។
«ហេតុអីមិនទៅដើរកៀកកើយគ្នា ជាមួយសាណារបស់នាងទៀត? នាងមកទីនេះធ្វើអី?»
«សាណានិងខ្ញុំគ្រាន់តែជាមិត្តរាប់អានគ្នាធម្មតាប៉ុណ្ណោះ ចុះជេនវិញ? ទៅញុំាអាហារថ្ងៃត្រង់ជាមួយ ជេកសុនម្នាក់នោះទាំងថ្ងៃត្រង់ បានន័យថាម៉េចដែរ? ព័ត៌មានក៏ចុះផ្សាយថាកំពុងមានទំនាក់ទំនងជាមួយគ្នាទៀត ឬមួយជាការពិត?» គេនិយាយដោយដំឡើងសរសៃក.បន្តិច មិនចង់បែបនេះទេតែក៏ទ្រាំ មិននិយាយមិនបានដូចគ្នា នាងក៏ជាមនុស្សមានបេះដូងដែរ គិតថាឃើញជេននីចេញក្រៅជាមួយនាយម្នាក់នោះហើយ គេមិនអន់ចិត្តឬ? ចេះអន់ចិត្ត ចេះប្រច័ណ្ឌដូចតែគ្នា គ្រាន់តែគេមិនចង់និយាយ ហើយមានសិទ្ធអីទៅថាគេនោះ? ព្រោះមិនដឹងថាទំនាក់ទំនងគេហើយនិងជេននីរាល់ថ្ងៃ ជាអ្វីនឹងគ្នាផងហ្នឹង?
«បើនាងជឿលើព័ត៌មានឆ្គួតឡប់ទាំងនោះ ក៏តាមចិត្ត ខ្ញុំក៏គ្មានអីត្រូវបកស្រាយដែរ នាងទៅវិញទៅ» រាងតូចបញ្ចេញទឹកមុខហួសចិត្ត រួចក៏ដើរចូលមកខាងក្នុង នាងមិននឹកស្មានថាលីសាទៅជឿព័ត៌មានឆ្កួតឡប់ទាំងអស់នោះ? ឯលីសាក៏ដើរតាមពីក្រោយ។
«ជេន~ ឈប់! អូខេ! អោយខ្ញុំសុំទោស ពួកយើងអាចនិយាយគ្នាធម្មតាបានឬអត់?» រាងខ្ពស់បោះសម្លេងថ្នម សម្លឹងកែវភ្នែករាងតូចដោយក្រសែភ្នែកស្រទន់ អ្នកម្ខាងទៀតក៏ស្ងាត់បន្តិច រួចក៏ស្រដីឡើង៖
«យើងគ្មានអីដែលត្រូវនិយាយគ្នាទេលីសា ការពិតទៅនាងចង់ទាក់ទងអ្នកណា ស្រឡាញ់អ្នកណាវាសិទ្ធរបស់នាង ព្រោះពួកយើងទាំងពីរគ្មានទំនាក់ទំនងអីនឹងគ្នាទេ គ្រាន់តែអ្នកធ្វើការជាមួយគ្នាប៉ុណ្ណោះ» សម្តីត្រជាក់ល្ហឹមរបស់ជេននី ធ្វើអោយអ្នកដែលឈរនៅនឹងមុខរាងគាំងស្មារតីបន្តិច។
«គ្មានទំនាក់ទំនងអីនឹងគ្នាអញ្ចឹងឬ? ចុះរយះពេល១ខែកន្លងមកនេះ ពិតគ្មានន័យអីសោះសម្រាប់នាងឬ? វាគ្រាន់តែជាការសម្តែងមែនទេជេន?» មួយខែកន្លងផុតពួកគេទាំងពីរ បានសាងអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ស្ទើរតែដូចសង្សារគ្នាទៅហើយ ហើយឥឡូវគេមកនិយាយថាគ្មានទំនាក់ទំនងអីនឹងគ្នា? អ្នកណាមិនឈឺ អ្នកណាមិនអន់ចិត្តនោះ?
«អត់ទេលីសា! ខ្ញ...ខ្ញុំមិនមែនមានន័យបែបហ្នឹងទេ» រាងតូចឆ្លើយត្រដាក់ត្រដុប ព្រោះមិនដឹងថាមុននេះនាងបាននិយាយស្អីចេញមកខ្លះទេ ដោយសារកំហឹងមួយឆាវធ្វើអោយមនុស្សម្នាក់ បោះសម្តីចេញមកដោយមិនបានពិចារណា។
«ខ្ញុំគិតថាពួកយើងគ្មានអីដែលត្រូវនិយាយគ្នាទៀតទេ សម្តីរបស់អ្នកនាងបានបញ្ជាក់ប្រាប់ខ្ញុំច្បាស់ហើយ ជេននី» គេនិយាយទឹកមុខស្មើរ រួចក៏បោះជំហានបម្រុងនឹងដើរចេញ តែរាងតូចក៏រហ័សទាញដៃគេមកវិញ ធ្វើអោយមុខអ្នកទាំងពីរបញ្ឈរទល់មុខគ្នា។
«ខ្ញុំមិនពូកែខាងនិយាយទេ ទុកអោយទង្វើជាអ្នកបញ្ជាក់វិញ» រាងតូចនិយាយចប់ នាងក៏បង្ហើបជើងយកបបូរមាត់ស្តើងខ្លួន ទៅថើបនឹងបបូរមាត់ក្រាស់របស់រាងខ្ពស់ អ្នកម្ខាងទៀតបិតភ្នែកទទួលយកស្នាមថើប រួចក៏ថើបតបមកកាន់នាងវិញ។ ពួកគេថើបបឺតជញ្ជក់មាត់ ទទួលយករសជាតិផ្អែម ដោយយកអណ្តាតប្រឡែងលេងគ្នាទៅវិញទៅមកនៅខាងក្នុងមាត់
«អ្ហឹម!» សម្លេងក្រហឹមចេញពីបំពង់ក. ត្រដរខ្យល់របស់រាងតូចបានបន្លឺឡើង កម្តៅនៅខាងក្នុងក៏កាន់តែកើនឡើងរាងខ្លួន មិនបង្អង់យូរពួកគេក៏បានដើរទៅកាន់បន្ទប់ ដោយមិនបានដោះលែងមាត់ចេញពីគ្នានោះទេ។ លីសាផ្តេកជេននីទៅលើពូកថ្នមៗ រួចអោនថើបមាត់ បង្អូសមកដល់កញ្ចឹងក. ស្រូបយកក្លិនប្រហើយផ្អែមដូចជាស្ករគ្រាប់ ដែលរាងតូចទើបតែងូតទឹកសម្អាតខ្លួនហើយមុននេះ ចូលទៅក្នុងក្រពេះ ឯដៃក៏អង្អែលភ្លៅសាច់ស.ម៉ត់ខ្ចីរបស់រាងតូចនៅផ្នែកខាងក្រោម ធ្វើអោយរាងតូចដែលនៅក្រោម ស្រើបស្រាលព្រឺឆ្អឹងខ្នង។
«អ្អឹស...លីសា~» (ស្រម៉ៃខ្លួនឯងទៅចា៎ថាមានរឿងអីបន្ទាប់😊)

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now