«អូខេៗ បាយៗ» ថាហើយរាងតូចក៏ចុចបិទទូរស័ព្ទ រួចនាងក៏ចូលទៅកាន់ Twitter (ធ្វីតទ័រ) ព្រោះនាងចង់ដឹងណាស់តើព័ត៌មាន ដែលអាយរីនបាននិយាយមុននេះជាអ្វីទៅ? បើកធ្វីតទ័រភ្លាមនាងក៏បានឃើញព័ត៌មានដែលអាយរីនចង់និយាយមុននេះតែម្ដង។Koreaboo
*តារាម៉ូឌែលដ៏ល្បីប្រចាំប្រទេសអង់គ្លេសសញ្ជាតិកូរ៉េគឺលោក គីម ហាន់ប៊ីន បានត្រឡប់មកកាន់ទឹកដីកំណើតប្រទេសកូរ៉េខាងត្បូងវិញ ក្រោយពេលដែលលោកបានទៅនៅបរទេសអស់រយះពេលជាច្រើនឆ្នាំ។ លោកគីម ហាន់ប៊ីន ក៏បានបញ្ជាក់ផងដែរថា លោកនៅតែបន្តអាជីពជាតារាម៉ូឌែលនៅទីនេះដដែល នៅក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG ENTERTAINMENT.*ក្រោយពេលបានអានព័ត៌មានចប់ រាងតូចក៏ចាប់ផ្តើមត្រជាក់ចុងដៃ ចុងជើង ចង្វាក់បេះដូងចាប់ផ្តើមលោតញ៉ាប់ នាងហាក់គាំងនិយាយអ្វីក៏មិនចេញ មិនដឹងត្រូវបញ្ចេញសកម្មភាពបែបណាទើបសម នេះមនុស្សដែលនាងធ្លាបើស្រឡាញ់ស្ទើស្មើរជីវិត ក៏ជាស្នេហាគ្រាដំបូងរបស់ខ្លួនដូចគ្នា សុខៗក៏ចាកចេញទៅចោលនាងបាត់ ដោយមិនប្រាប់ពីហេតុផលច្បាស់លាស់ជាក់លាក់ ទុកអោយនាងនៅរងភាពឈឺចាប់ ទម្រាំកាត់ចិត្តបាននាងត្រូវប្រើពេលរាប់ឆ្នាំ។ ពេលនេះសុខៗគេក៏ត្រឡប់មកវិញ ហើយថែមនៅក្នុងផលិតកម្មជាមួយគ្នាទៀត ចុះនៅពេលជួបមុខគ្នាអោយបញ្ចេញ reaction បែបមិចទៅ?
@ទីក្រុងសេអ៊ូល
YG ENTERTAINMENT
មកដល់កូរ៉េវិញជេននីក៏បានមកកាន់ក្រុមហ៊ុន ដោយសារមានការប្រជុំមួយចំនួន ទាក់ទងនឹងការងាររបស់នាង ក៏មាន project ថ្មីមួយដែលធ្វើអោយនាងហួសចិត្តដូចគ្នា គឺនាងត្រូវថតអោយទស្សនាវត្តី Vogue Korea ជាមួយនឹងហាន់ប៊ីន។
«ប៉ុន្តែលោកប្រធាន ខ្ញុំពិតជាមិនអាចថតបានពិតមែន!» រាងតូចព្យាយាមប្រកែក។
«ជេននី! ខ្ញុំដឹងថានាងមានហេតុផល និងមានរឿងផ្ទាល់ខ្លួនមួយចំនួនជាមួយហាន់ប៊ីន តែសូមកុំយករឿងផ្ទាល់ខ្លួនមកពាក់ព័ន្ធនឹងការងារតើបានទេ?» សម្តីរបស់បុរសចំណាស់បានប្រដីឡើងយ៉ាងមុឺងម៉ាត់។
«...» កាយតូចដកដង្ហើមធំចេញមកខាងក្រៅ ព្រោះប្រកែកមិនបានវាគឺជាការងារ ជាអាជីពដែលនាងត្រូវធ្វើ មែនហើយ! លោកយ៉ាងនិយាយត្រូវ នាងមិនត្រូវយករឿងផ្ទាល់ខ្លួនមកពាក់ព័ន្ធនឹងការងារទេ ជាការងារដែលស្រឡាញ់នឹងតែងតែប្រឹងប្រែងធ្វើមករហូត ម្យ៉ាងទៀតរឿងរវាងនាងនិងហាន់ប៊ីន ក៏បានចប់សព្វគ្រប់យូរណាស់ហើយដែរ ពេលនេះនាងក៏មានអ្នកថ្មីដូចគ្នា គ្មានអ្វីដែលគួរអោយបារម្ភទេ។
«ជេននី រឿងផ្សេងខ្ញុំមិនបង្ខំនាងទេ ព្រោះជាសិទ្ធរបស់សិល្បករ ពួកយើងមានសិទ្ធ៥០/៥០ ក្នុងការសម្រេចចិត្ត តែរឿងនេះខ្ញុំសុំបានទេ? នាងហើយនិងហាន់ប៊ីនគឺជាតារាជួរមុខរបស់ផលិតកម្ម សូមជេននីយល់ផង» លោកយ៉ាង
«ចាស៎...លោកប្រធានខ្ញុំយល់ហើយ!» រាងតូចយល់ស្រប
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanfictionស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...