ភាគ១៣

527 14 0
                                        


ម៉ោង៧យប់
លីសាបានបើកឡានទៅយកជេននីនៅក្រុមហ៊ុន រួចនាងក៏បន្តបើកឡានទៅទន្លេហាន់ ពួកគេទៅកន្លែងស្ងាត់ ដែលគ្មានមនុស្សដើម្បីចៀសវាងពីភ្នែកមហាជន។

«វ៉ាស...ពិតជាហ្រ្វេសណាស់» រាងតូចស្រែកដកដង្ហើមស្រូបយកខ្យល់ធម្មជាតិ សម្លឹងទៅកាន់ទឹកទន្លេទាំងញញឹមប៉រប្រឹម។
រាងខ្ពស់សម្លឹងទៅកាន់ជេននី រួចក៏ញញឹមតាម។
«អូនចូលចិត្តទីនេះឬ?»
«ចូលចិត្ត! ហើយខ្លាំងទៀតផង តែក៏មិនសូវបានមកព្រោះតែរវល់ ហើយម្យ៉ាងទៀតមនុស្សក៏ច្រើន»
«ធ្វើជាតារាប្រហែលជា ពិបាកណាស់ហើយ ព្រោះអូនមិនសូវមានសិទ្ធសេរីភាពដូចមនុស្សធម្មតាទូទៅ»
«អឹម! ប៉ុន្តែអូនចូលចិត្តការងារមួយនេះ អូនជាអ្នកជ្រើសរើសដោយខ្លួនឯង ដូច្នេះគ្មានអ្វីដែលត្រូវស្តាយក្រោយទេ» រាងតូចញញឹមដាក់លីសា។
«បងយល់!!»
«បើមិនធ្វើជាតារា ក៏ប្រហែលពួកយើងក៏មិនអាចជួបគ្នាដូចគ្នា បងគិតអញ្ចឹងឬអត់?»
«មែនហើយ! បើបងមិនបានជួបអូន បងប្រហែលជាមិនអាចសប្បាយចិត្តបានដូចពេលនេះទេ» នាងសម្លឹងទៅកាន់រាងតូចដោយកែវភ្នែកស្រទន់។
«អូនក៏ដូចគ្នា...អូនមិនដឹងរៀបរាប់បែបណាអោយត្រូវទេ តែបងជាមនុស្សតែម្នាក់ ដែលអាចធ្វើអោយអាចអូនត្រជាក់ចិត្តមកវិញបាន គ្រប់ពាក្យសម្តីដែលបងលួងអូន គឺទន់ភ្លន់ ផ្អែមត្រជាក់ គួរអោយចង់ស្តាប់»
«ពិតមែនឬ?»
«ពិតមែន! អូនស្រឡាញ់បងលីសា អូនមិនដែលគិតថានឹងត្រូវមកស្រឡាញ់នរណាម្នាក់ ខ្លាំងបែបនេះម្តងទៀតទេ»
«បើអូនស្រឡាញ់បងខ្លាំងចឹង បងស្រឡាញ់អូនខ្លាំងជាង គុណនឹង១០»
«ចាំសម្តីបងទុក!! អឹម លីសាអូនភ្លេចប្រាប់ អាទិត្យក្រោយនេះ អូនប្រទេសបារាំងចំនួន៤ថ្ងៃ»
«អូននិយាយមែនឬ? បងក៏ត្រូវទៅបារាំងអាទិត្យក្រោយនេះដូចគ្នា» លីសាបង្ហាញទឹកមុខភ្ញាក់ផ្អើល នេះចៃដន្យពេកទេដឹង? គេបម្រុងនឹងប្រាប់រឿងនេះទៅកាន់ជេននីដូចគ្នា។
«ហ្អា? បងទៅធ្វើអី? បងទៅការឬ?»
«អឹមមម បងត្រូវទៅនិយាយរឿងមុខជំនួញ ជាមួយដៃគូនៅទីនោះតិចតួច ថ្ងៃនេះក៏បងត្រូវទៅគេងនៅផ្ទះធំដូចគ្នា ដើម្បីនិយាយរឿងការងារជាមួយលោកប៉ា»
«អា៎...អូនយល់ហើយ!» រាងតូចក្បាលតិចៗ។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now