«សាណា...ហេតុអីក៏សុខៗមកទីនេះ?» លីសាដាក់ឯកសារចុះងើបមុខឡើងសួរមកាន់សាណាដែលកំពុងដែរដើរសម្តៅមករកនាង។
«គឺខ្ញុំទើបតែមកពីជួបលោកអ៊ំនិងអ្នកមីង ខ្ញុំបានទិញខេកយកទៅជូនពួកគាត់ ហើយខ្ញុំក៏បានទិញយកមកអោយលីសាខ្លះដូចគ្នា» សាណានិយាយដោយទឹកមុខរីករាយ។
«អៅ អរគុណច្រើនហើយសាណា ដែលបានទិញយកមកអោយខ្ញុំដល់កន្លែងបែបនេះ» លីសាញញឹមដាក់សាណា។
«ខ្ញុំរីករាយនឹងទិញវាជូននាង»
អ្នកទាំងពីរនិយាយគ្នាយ៉ាងសប្បាយរីករាយ ភ្លេចគិតថាមានមនុស្សម្នាក់ទៀតដែលកំពុងតែអង្គុយលើសាឡុងនៅពីមុខនោះ។ រាងតូចក្រោយពេលដែលឃើញពួកគេនិយាយគ្នាហាក់ដូចគ្មានវត្តនាងនៅទីនេះនាងក៏ធ្វើទឹកមុខគួរអោយធុញទ្រាន់រួចក៏ស្រឡើងដី៖
«លីសា! ខ្ញុំបានអានវារួចហើយ ខ្ញុំគ្មានបញ្ហាចំពោះកិច្ចសន្យានេះទេ ខ្ញុំក៏បានសញ្ញេរួចហើយ បើអស់តួនាទីហើយ ខ្ញុំសូមលាទៅវិញសិនហើយ» រាងតូចនិយាយជាមួយនឹងទឹកមុខត្រជាក់ស្មើរដូចធម្មតារបស់នាង។
«អៅ!! អ្នកនាងជេននី ជេននី គីម?» សាណាក្រឡេកភ្នែកមកកាន់ជេននីដោយទឹកមុខភ្ញាក់ផ្អើល ព្រោះពេលដែលនាងដើរចូលមកខាងក្នុងមុននេះគឺនាងមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់ជេននីនោះទេ។
«យើងធ្លាប់ស្គាល់គ្នាឬ?» រាងតូចនិយាយដោយសម្លេងស្មើរព្រមជាមួយទឹកមុខឆ្ងល់។
«ខ្ញុំគិតថាអ្នកនាងមិនស្គាល់ខ្ញុំទេ ប៉ុន្តែខ្ញុំស្គាល់អ្នកនាង នៅខាងក្រៅអ្នកនាងពិតជាស្អាតពិតមែន» សាណារៀបរាប់ទាំងក្តីរំភើបព្រមជាមួយនឹងទឹកមុខរីករាយ ព្រោះថានាងក៏ជាអ្នកតាមដានរបស់ជេននីម្នាក់ដែរ និយាយរួមទៅមនុស្សស្ទើរតែពេញប្រទេសកូរ៉េទៅហើយដែលជាហ្វេនរបស់ជេននី។
«អរគុណដែលបានសរសើរ ប៉ុន្តែខ្ញុំគិតថាអ្នកនាងក៏មិនចាញ់ខ្ញុំប៉ុន្មានដែរ ត្រូវអត់លីសា?» រាងតូចសួរទៅកាន់លីសាដែលធ្វើអោយម្ចាស់សាមីខ្លួនធ្វើទឹកមុខឆ្ងល់យ៉ាងខ្លាំង។
«ហ្អាស៎? អ្នកនាងថាមិច?»
«គ្មានអីទេ! បើអស់អីហើយខ្ញុំសុំលាទៅវិញសិនហើយ» មិនចាំចម្លើយចេញពីមាត់អ្នកម្ខាងទៀតជេននីក៏បោះជំហានដើរចេញទៅបាត់។
«សាណា អោយខ្ញុំសុំទោសណា នំទុកនៅលើតុហ្នឹងហើយ ពេលមកវិញខ្ញុំនឹងញុំា» ដោយមិនចាំចម្លើយពីសាណាលីសាក៏ប្រញ៉ាប់រត់ចេញមកខាងក្រៅយ៉ាងលឿន។
«តើមានរឿងអីហ្នឹង?» សាណាធ្វើមុខឆ្ងល់ព្រោះថានៅសុខៗមិចក៏ក្លាយជាបែបនេះ? ប៉ុន្តែនាងក៏មិនបានខ្វល់ខ្វាយច្រើនប៉ុន្មានដែរ នាងទុកនំខេកដែលបានទិញផ្ញើរលីសានៅលើតុរួចក៏នាងត្រឡប់ទៅផ្ទះវិញ។
![](https://img.wattpad.com/cover/359903950-288-k11893.jpg)
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanfictionស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...