ភាគទី០៥

492 16 0
                                        


«ហ្អាស៎? ស្រឡាញ់ហ្អេស៎? ឯងច្រឡំទេដឹង?» រាងស្តើងព្យាយាមប្រកែកទៅកាន់មិត្តខ្លួន។
«បើបែបហ្នឹងមិនហៅថាស្រឡាញ់ ហៅថាស្អីវិញ? ឆ្លើយប្រាប់យើងឥឡូវមក?» ឆេធ្វើទឹកមុខហួសចិត្តដាក់មិត្តរបស់ខ្លួនដែលខំនិយាយប្រកែក ធ្វើដូចគេហ្នឹងធ្លាប់មានស្នេហាពីមុនមកចឹង? (សួរគេដល់គេប្រាប់អត់ជឿ😇)
«គឺយើងមិនដឹងហ្នឹងហើយបានសួរឯង?»
«ចុះពេលយើងប្រាប់មិចក៏ឯងមិនជឿ?»
«...» លីសាពេបមាត់។
«បានហើយឥឡូវយើងចូលសាច់ការវិញ ដើម្បីចង់ដឹងថាអារម្មណ៍ដែលឯងមានចំពោះគេម្នាក់នោះជាអារម្មណ៍អី ឯងត្រូវឆ្លើយនឹងសំណួររបស់យើងសួរអោយត្រង់ឮទេ? បញ្ជាក់ ហាមកុហក» ឆេយ៉ុងនិយាយយ៉ាងមុឺងម៉ាត់ទៅកាន់លីសាដែលអង្គុយនៅមុខនោះដូចជាកណ្តុរតូចយ៉ាងអញ្ចឹង។
«អុឹម យើងដឹងហើយ» លីសាងក់ក្បាល
«ដំបូងយើងចង់ដឹងថាម្នាក់នោះគេជាអ្នកណា? ប្រុសឬក៏ស្រី?» ឆេញញឹមចុងមាត់។
«ជេននី...»
«ជេននី?»
«ជេននី គីម»
«វ៉ាស...រសនិយមរបស់ឯងពិតជាមិនធម្មតាមែនលីសា អត់មាត់ៗស្រឡាញ់សុទ្ធតែជេននី គីម។ ជេននីទាំងស្អាត ទាំងពូកែ ទាំងឆ្លាត ទាំងមាន និយាយទៅល្អឥតខ្ចោះតែម្តង ឯងដឹងអត់? យើងពិតជាស្រឡាញ់រាងនិងមុខមាត់ដ៏សែនសុិចសុីនិង unique របស់នាងណាស់ យើងធ្លាប់លួចច្រណែននឹងសង្សារចាស់របស់នាងទៀត ហិហិ...» 
«ឯងរៀបរាប់ចប់ហើយនៅ? តែនាងធ្លាប់មានសង្សារចាស់ដែរឬ? គេជាអ្នកណា?»
«គេគឺ គីម ហាន់ប៊ីន តាមយើងដឹងពួកគេបែកគ្នាដោយសារតែហាន់ប៊ីនត្រូវទៅបន្តការសិក្សានៅ England ហើយឥឡូវគេក៏ក្លាយជាតារាម៉ូឌែលនៅទីនោះផងដែរ មិនដឹងថាគេនឹងត្រឡប់មកកូរ៉េនេះវិញឬក៏អត់ ព្រោះថាប៉ាម៉ាក់របស់គេក៏នៅទីនោះដែរ»
«យើងគិតថាឯងធ្វើមេធាវីគឺរវល់ណាស់ តែឯងនៅមានពេលតាមដានរឿងរបស់តារាទៀត?»
«អៅ! បើរឿងគេឡើងល្បីពេញប្រទេសយើងដឹងចឹងហើយ មិនដូចឯងរស់នៅក្រោមថ្មរឿងស្អីក៏មិនដឹងឯណា» ឆេយ៉ុងធ្វើភ្នែកស្លឺឡើងលើដាក់លីសាព្រោះថាក្រៅពីការងារគឺនាងគ្មានចេះដឹងតាមដានរឿងរបស់អ្នកណានោះទេ គឺដូចជាមនុស្សរស់នៅក្រៅភពយ៉ាងអញ្ចឹង។
«សម្រេចថាឯងសួរយើងបានហើយនៅ?»
«អូខេៗ ចាប់ផ្តើមពីសំណួរទី១ ពេលដែលឯងឃើញជេននីឯងមានអារម្មណ៍បែបមិច?»
«គឺមានអារម្មណ៍ប្លែកៗ ចង្វាក់បេះដូងលោតខុសធម្មតា»
«ឯងមានដែលស្រម៉ៃឃើញមុខគេឬនឹកគេអត់ពេលដែលឯងនៅផ្ទះ»
«...» លីសាងក់ក្បាល
«ចុះឯងមាននឹកនាងឬមួយក៏ចង់ជួបនាងទៀតឬអត់?»
«អុឹម! យើងមានអារម្មណ៍ថាចង់ជួបមុខនាង»
«ចូលរួមអបអរសាទរឡាលីសា ឯងចេះស្រឡាញ់គេហើយ» ឆេយ៉ុងនិយាយទាំងមុខញញឹមញញ៉ែម រំភើបសប្បាយអរដែលមិត្តរបស់ខ្លួនចេះមានអារម្មណ៍កាន់អ្នកដទៃលើកដំបូង។
«ពិតមែនឬ? បែបហ្នឹងគេហៅថាស្រឡាញ់?» លីសាបញ្ចេញសញ្ញាសួរនៅមុខព្រោះថាគេពិតជាមិនដឹងពិតមែនថាស្នេហាវាមានអារម្មណ៍បែបមិច លើកដំបូងក្នុងឆាកជីវិតហើយដែលជេននីធ្វើអោយគេមានអារម្មណ៍បែបនេះ។
«បើឯងមិនជឿយើងអាចអោយពេលវេលានិងបេះដូងរបស់ឯងជាអ្នកពិសោធន៍បាន។ ប៉ុន្តែអ្នកនាងជេននីប្រហែលជាពិបាកយកបន្តិចហើយណា ព្រោះឯងអាចនឹងមានគូប្រជែងច្រើនបន្តិច តែយើងជឿថាគ្មានអីដែលឡាលីសាមិនអាចធ្វើបានទេ» ឆេនិយាយលើកទឹកចិត្តទៅកាន់មិត្តសម្លាញ់របស់ខ្លួន។
«តើយើងត្រូវធ្វើបែបណាបន្តទៀត?»
«ជាធម្មតាមនុស្សស្រីចូលចិត្តភាពរ៉ូមែនទិច ទន់ភ្លន់ និងផ្អែមល្អែម ឬមួយក៏ការបញ្ជាក់ក្តីស្រឡាញ់តាមរយៈសកម្មភាពតិចតួចដែលយើងធ្វើដូចជា ទិញរបស់ដែលនាងចូលចិត្តជូននាង ឧស្សាហ៍ជូនផ្កាឬរបស់តិចតួចតែមានតម្លៃជាដើម គឺដូចដែលប្រុសៗនិងស្រីៗអ្នកមានទាំងនោះឧស្សាហ៍ទិញផ្កាអោយឯងនោះអី» ឆេសើចឌឺដងទៅកាន់លីសា។
«ច្រើនសាំញុំាដល់ថ្នាក់នេះហ្អេស៎?»
«មិនច្រើនទេ ពេលដែលឯងស្រឡាញ់នរណាម្នាក់ខ្លាំងឯងនឹងធ្វើរឿងនោះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ តែថា...»
«ថា?»
«ឯងអាចទ្រាំនឹងចរឹករបស់ជេននីបានឬអត់? តាមយើងដឹងគឺនាងរាងកាចបន្តិច ហើយឯងមិនអាចនិយាយពាក្យថា "ទេ" ដាក់ជេននីបានទេ នាងចង់បានអីគឺត្រូវតែបានហ្នឹង» សក់ទង់ដែងប្រាប់ពីចរឹករបស់ជេននីទៅកាន់លីសា គឺដូចដែលនាងបាននិយាយមុននេះអញ្ចឹង ចរឹករបស់ជេននីអ្នកក៏ដឹងដែរថានាងមានចរឹកបែបកាចឆ្នាស់ នាងចង់បានអីគឺត្រូវតែបានហ្នឹង មនុស្សគ្រប់គ្នាគឺសុទ្ធតែផ្គាប់តាមចិត្តរបស់ជេននីទាំងអស់។
«យើងគិតថាយើងអាចទ្រាំបាន ពេលដែលយើងនៅជាមួយនាងយើងទទួលស្គាល់ថានាងកាច ប៉ុន្តែនាងកាចបែបហ្នឹងគឺគួរអោយស្រឡាញ់» លីសាបន្លិចស្នាមញញឹមឡើងពេលដែលនាងនឹកឃើញពេលវេលាដែលនាងនិងជេននីនៅជាមួយគ្នា។
«ស្រឡាញ់គេខ្លាំងហើយនៀក៎ តែយ៉ាងណាក៏ដោយយើងជូនពរអោយឯងជោគជ័យ សំណាងល្អ Lisa ssi» ឆេញញឹមគោះស្មាមិត្តរបស់ខ្លួនតិចៗដើម្បីជាការផ្តល់កម្លាំងចិត្ត។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now