«ផាក ឆេយ៉ុង??» លីសាបញ្ចេញទឹកមុខភ្ញាក់ផ្អើលចំពោះវត្តមានមិត្តសម្លាញ់របស់ខ្លួន រួចនាងក៏ងើបទៅទទួលឆេយ៉ុង។
«យើងពិតជានឹកឯងណាស់ ឡាលីសា» ឆេយ៉ុងអោបលីសាដោយស្នាមញញឹម ភ្លាមនោះដែរនាងក៏ចាប់អារម្មណ៍វត្តមានរបស់មនុស្សម្នាក់ទៀតកំពុងតែអង្គុយលើសាឡុង។
«អ្នកនាងជេននី ជេននី គីម?» ឆេយ៉ុងកំហរមាត់ហៅឈ្មោះជេននី។
«ចាស៎ ត្រូវហើយគឺជាខ្ញុំ!!» រាងតូចញញឹមដាក់ឆេយ៉ុងបន្តិច។
«Yay ទីបំផុតខ្ញុំបានជួបអ្នកនាងនៅខាងក្រៅហើយ នៅក្រៅអ្នកនាងស្អាតជាងក្នុងទូរស័ព្ទទៅទៀត»
«អៅ...អរគុណច្រើន អ្នកនាងឆេយ៉ុង? ក៏ស្អាតមិនចាញ់ខ្ញុំប៉ុន្មានដែរ»
«បានជេននី គីមសរសេរចឹង ខ្ញុំរៀបរឹកមិនត្រូវទេនៀក៎ តើពួកយើងអាចថតរូបជាមួយគ្នាបានឬអត់?»
«ចា៎បាន ប៉ុន្តែអ្នកនាងមិនអាចផុសវាលើបណ្តាញសង្គមបានទេ សុំទោសផង!» រាងតូចនិយាយដោយទម្លាក់ទឹកមុខចុះបន្តិច មិនមែនថានាងកំណាញ់អីទេ តែវាជាគោលការណ៍របស់ក្រុមហ៊ុន។
«មិនអីទេ! ខ្ញុំយល់!» ថាហើយឆេក៏យកទូរស័ព្ទរបស់នាងមកថតជាមួយជេននី ពួកគេបានណែនាំខ្លួនគ្នាទៅវិញទៅមកដូចគ្នា។
«អ្នកនាងដឹងឬអត់? ថាលីសានិយាយរឿងអ្នកនាងប្រាប់ខ្ញុំច្រើនប៉ុណ្ណា?» ឮឆេនិយាយបែបនេះលីសាក៏សម្លក់មុខនាង នេះគេកើតស្អីហ្នឹង? សុខៗមកនិយាយរឿងបែបនេះ?
«ពិតមែនឬ? គេនិយាយថាមិចខ្លះ?»
«អេ ហ្អែម...» លីសាដែលអង្គុយក្បែរបញ្ចេញសម្លេងក្នុងបំពង់ក.ឡើង ដើម្បីបញ្ជាក់ជាសញ្ញាទៅកាន់មិត្តខ្លួនកុំអោយនិយាយអីផ្តេសផ្តាស តែអ្នកម្ខាងទៀតហាក់បីដូចជាមិនខ្វល់សោះ។
«គឺគេសរសើរថាអ្នកនាងស្អាតប្លែក គួរអោយចាប់អារម្មណ៍ នៅមានច្រើនទៀត ហិហិ» ឆេសម្លឹងមុខលីសារួចក៏ញ៉ាក់ចិញ្ចើមដាក់។
«...» ឮឆេយ៉ុងនិយាយបែបនេះ រាងតូចក៏ញញឹមដោយលាយឡំជាមួយភាពអៀន។ នេះគេកើតស្អីទៀតហើយ? អ្នកផ្សេងសរសើរចង់កន្លះផែនដីមិនអៀន បែរជាមកអៀននឹងសម្តីរបស់លីសាទៅវិញ។
«ជេន~ ក្រែងអ្នកនាងថាមានការបន្ទាប់ត្រូវធ្វើហ្អី?»
«ខ្ញុំអាចទុកវាចោលសិនបាន ដើម្បីនិយាយលេងជាមួយឆេយ៉ុង» នាងមិនបានកុហកទេ តែនាងពិតជាចូលចិត្តនិយាយគ្នាជាមួយឆេពិតមែន នេះទើបតែជួបគ្នាលើកដំបូងប៉ុណ្ណោះតែនាងក៏ស្រឡាញ់ចូលចិត្តឆេបាត់ទៅហើយ វាក៏ជាលើកទី១សម្រាប់នាងដូចគ្នាដែលមកចុះសម្រុងជាមួយមនុស្សទើបជួបមុខគ្នាដំបូងបែបនេះ ក្រៅពីអាយរីនគឺនាងមិនងាយនឹងទៅស្និតស្នាលជាមួយអ្នកណាទេ នេះដោយសារតែឆេយ៉ុងជាមនុស្សដែលរួសរាយរាក់ទាក់ ពូកែនិយាយស្តីហើយថែមទាំងគួរអោយស្រឡាញ់ទៀត ទើបរាងតូចចូលចិត្តនាងលឿនបែបនេះ។
«ជេន អ្នកនាងចង់ទៅ shopping ឬអត់?» ឆេយ៉ុងសួរទៅកាន់ជេននី។
« shopping? ប៉ុន្តែនៅក្រៅមនុស្សច្រើនរញ៉េរញ៉ៃណាស់ ខ្ញុំអត់ចង់ទៅទេ » រាងតូចបដិសេដឆេដោយទឹកមុខគួរអោយស្រឡាញ់ នាងក៏ចង់ទៅដូចគ្នាតែដោយសារតែនាងជាតារា ទៅណាមកណាគឺមានគេស្គាល់ច្រើន ទើបនាងមិនចូលចិត្ត។
« អ្នកនាងកុំបារម្ភអី ថ្ងៃនេះជាថ្ងៃចន្ទចឹងហើយប្រហែលមិនសូវមានមនុស្សទេ ម្យ៉ាងទៀតចាំខ្ញុំអោយលីសាកក់ហាងទាំងមូលសម្រាប់តែពួកយើងទៅ ធានាថាគ្មានអ្នកណាមករំខានទេ ត្រូវអត់លីសា? » ឆេញញឹមដាក់លីសាពោពេញទៅដោយល្បិចកលយ៉ាងស្រស់។
« យើងតាមតែឯងទេ!! »
« អៅ...មិត្តអ្នកណាគេហ្នឹង គួរអោយស្រឡាញ់ដល់ហើយ » ឆេយកដៃទៅទាញថ្ពាល់ទាំងសងរបស់លីសា ធ្វើអោយរាងតូចដែលនៅក្បែរនោះអស់សំណើចនឹងពួកគេ។
« ជេន អ្នកនាងគិតយ៉ាងមិចដែរ? »
«អូខេ ខ្ញុំទៅជាមួយនាង!!»
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanficស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...