ភាគ០៩

506 15 1
                                        


«ហុចដៃអ្នកនាងមក..» លីសាញញឹមដាក់រាងតូច រួចមកជេននីក៏ហុចដៃតូចច្រឡឹងរបស់នាងនៅពីមុខលីសា មិនបង្អង់យូររាងខ្ពស់ក៏បានយកប្រអប់អ្វីម្យ៉ាងចេញពីហោប៉ៅរបស់នាង បើកចេញមកបង្ហាញកងដៃពណ៌ទឹកប្រាក់តូចសាមញ្ញ ប៉ុន្តែស្អាតថ្លៃថ្នូរនិងមានតម្លៃថ្លៃ។ នាងបានបំពាក់វាលើក.ដៃតូចច្រឡឹងរបស់ជេននីថ្នមៗ ដោយខ្លាចនាងឈឺ។

ដៃតូចច្រឡឹងរបស់ជេននីថ្នមៗ ដោយខ្លាចនាងឈឺ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


«អរគុណលីសា...» នាងនិយាយអរគុណទៅកាន់លីសាដោយបញ្ចេញស្នាមញញឹមបែបអៀនប្រៀន។
«បើអ្នកនាងអត់ពេញចិត្ត ចាំដោះវាចេញក៏បានដែរ»
«អ្នកណាថាខ្ញុំអត់ពេញចិត្ត?» រាងតូចសម្លក់មុខលីសាដោយទឹកមុខគួរអោយក្នក់ក្នាញ់។
«ល្អហើយចឹង! ខ្ញុំរីករាយដែលអ្នកនាងពេញចិត្ត ចាត់ទុកថាវាជាកាដូដែលខ្ញុំទិញជូនអ្នកនាង សម្រាប់ចូលធ្វើការថ្ងៃដំបូងនៅក្នុងក្រុមហ៊ុន»
«មិនមែនមានតែខ្ញុំម្នាក់ទេដែលជាម៉ូឌែលអោយក្រុមហ៊ុននាង នាងធ្វើបែបហ្នឹងដាក់គេគ្រប់គ្នាឬ?»
«អត់ទេ!! គឺ...អ្នកនាងខុសពីពួកគេ ហើយខ្ញុំក៏មិនដែលទិញអីជូនពួកគេដែរ» រាងខ្ពស់ព្យាយាមប្រកែក ដើម្បីបញ្ជាក់ប្រាប់អោយគេដឹងថា នាងមិនដែលធ្វើរឿងអីអស់ទាំងហ្នឹង ដាក់អ្នកផ្សេងទេក្រៅពីជេននីម្នាក់នោះ។
«...» រាងតូចសើចទៅនឹងសម្មភាពរបស់លីសា ព្រោះតែពេលប្រកែកបែបនេះមើលទៅលីសាដូចជាភ័យៗ។
«ហេតុអីក៏ធ្វើមុខបែបនេះ? ភ័យហ្អេស៎?» រាងតូចលើកប្រអប់ទាំងទ្វេររបស់នាង យកទៅទាញថ្ពាល់ទាំងគូររបស់លីសាថ្នមៗដូចជាទារកយ៉ាងអញ្ចឹង។
«ជេន~ ខ្ញុំថា ខ្ញុំត្រូវត្រឡប់ទៅវិញហើយ មេឃក៏ស្រទុំរកភ្លៀងដូចគ្នា កុំអោយភ្លៀងទាន់ខ្លាចពិបាកបើកឡាន»
«...» ឮគេនិយាយបែបនេះរាងតូចក៏ទម្លាក់ទឹកមុខចុះបន្តិច នាងក៏មិនដឹងថាហេតុអីដូចគ្នា តែក៏មានអារម្មណ៍ថាមិនសូវជាសប្បាយចិត្ត មិនចង់អោយលីសាចាកចេញ ទាំងដែលរាល់ដងគេនៅម្នាក់ឯងឡើងទម្លាប់ទៅហើយ ក៏មិនចូលចិត្តមានអ្នកដទៃមករញ៉េរញ៉ៃដូចគ្នា មានតែលីសាម្នាក់ប៉ុណ្ណោះដែលនាងចង់អោយគេនៅក្បែរ នាងមានអារម្មណ៍ថាលីសាជាមនុស្សដែលកក់ក្តៅហើយពោរពេញទៅដោយក្តីស្រឡាញ់។
«អ្នកនាងកើតអីឬ?» នាងអោនមុខចុះសួរទៅកាន់រាងតូច។
«នាង...គេងនៅទីនេះបានឬអត់?» រាងតូចសម្លឹងមុខរបស់លីសា។
«គេងហ្អេស៎? តែ...ខ្ញុំអត់បានយកសម្លៀកបំពាក់មកប្តូរទេ!!»
«នាងអាចពាក់របស់ខ្ញុំបាន តែបើនាងអត់ចង់ក៏មិនអីដែរ»
«អត់ទេ! ខ្ញុំអាចពាក់របស់នាងបាន» លីសាតបទៅកាន់រាងតូចយ៉ាងលឿន។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now