«បិទការប្រជុំ!» សម្លេងមាំត្រជាក់ល្ហឹមរបស់លីសាបានបញ្ចេញឡើង ប្រាប់ទៅកាន់ដូហ្យុនអោយរំសាយការប្រជុំ នាងងើបឈរឡើង រួចក៏បោះជំហានដើរចេញខាងក្រៅបន្ទប់ប្រជុំយ៉ាងលឿន។ ដូហ្យុនក្រោយពេលដែល ជម្រាបបុគ្គិលិកក្នុងសាលប្រជុំអោយបានជ្រាបហើយ នាយក៏ប្រញ៉ាប់រត់ដើរតាមពីក្រោយរាងស្តើង។
លីសាបោះជំហានឈានចូល ក្នុងបន្ទប់ស្ទូឌីយោថត ជាមួយទឹកមុខមាំ កំណាច បុគ្គលិកនៅខាងក្នុងបន្ទប់ គ្រាន់តែឃើញវត្តមានរបស់នាងភ្លាម ពួកគេក៏នាំគ្នាស្ងាត់ ឈរគោរពអោនលំទោនបញ្ចេញ ឬកពាកោតខ្លាចនឹងវត្តរបស់គេ។
«មានរឿងអីកើតឡើង?» សម្លេងត្រជាក់បន្លឺឡើង ឯកែវភ្នែកក៏កំពុងសម្លឹងសម្លក់ បុគ្គលិកដែលនៅជុំវិញនោះម្តងម្នាក់ៗ។
«គឺកាមេរ៉ាមែនម្នាក់នេះ បានធ្វើរឿងលើសលួស ចំពោះអ្នកនាងជេននី អ្នកនាងប្រធាន» បុគ្គលិកស្រី
«គឺ...ខ្ញុំអត់...» សម្លេងបុរសដែលជាអ្នកធ្វើខុស ខំប្រឹងព្យាយាមប្រកែក តែនិយាយមិនទាន់បានប៉ុន្មានផង ក៏ត្រូវបញ្ឈប់ដោយសម្លេងម្នាក់ទៀតនិយាយកាត់។
«ឯងធ្វើស្អី?» រាងខ្ពស់ដើរទៅជិតនាយម្នាក់នោះ ចាប់ទាញ.កអាវគួចចូលគ្នា កន្ត្រាក់មួយទំហឹង ស្រែកកំរោលសួរ ធ្វើអោយបុគ្គលិកដែលនៅក្នុងនោះ បើកភ្នែកចំហមាត់ ភ្ញាក់ផ្អើលទៅនឹងទង្វើដែលលីសាកំពុងធ្វើ វាជាលើកទីមួយហើយក៏ជាលើកដំបូងបំផុតដែលពួកគេ ឃើញលីសាខឹងខ្លាំងដល់ថ្នាក់នេះ ព្រោះជាធម្មតាប្រធានរបស់ពួកគេមិនមែន ជាមនុស្សខឹងឆេវឆាវប្រើដៃប្រជើងអីបែបនេះទេ។
«គឺ...គឺខ្ញុំមិនបានធ្វើអីទេ អ្ន..អ្នកនាង» នាយនិយាយដោយសម្លេងកោតខ្លាច។
«យើងទុកពេលអោយនិយាយម្តងទៀត និយាយពាក្យសម្តីពិត» សម្តីម៉ាត់ៗ ច្បាស់ៗ ចេញពីមាត់របស់លីសា ដែលកំពុងតែសម្លក់មនុស្សដែលខ្លួនកំពុងចាប់គ្រវួច.កអាវ ជាមួយនឹងកែវភ្នែកម៉ុតថ្លា សឹងតែឡើងពណ៌ក្រហមព្រោះតែកំហឹង បានធ្វើអោយគេកោតខ្លាច ស្ទើរសម្រក់ទឹកភ្នែកចេញមកខាងក្រៅទៅហើយ។
«គឺ...ខ្ញុំពិតជាបានលូកលាន់អ្នកនាងជេននីពិតមែន ត...តែគ្រាន់តែប៉ះស្មារ និងដើមដៃបន្តិចប៉ុណ្ណោះ គ្មា...គ្មានអីលើសពីនឹងទេ» គេនិយាយទាំងត្រដាក់ត្រដុប រៀបពាក្យសឹងមិនត្រូវ ព្រោះតែភាពភ័យខ្លាច។
«គ្មានអីលើសពីនឹងអញ្ចឹងឬ?» លីសាស្រែកសំឡុត នាយម្នាក់នោះក៏ចាប់ផ្តើមបន្ទន់ជង្គង់ លុតក្រាបសំពះមុខលីសារួចនិយាយ៖
«ខ្ញុំដឹងខុសហើយ សូមអ្នកនាងលើកលែងទោសអោយខ្ញុំផង ខ្ញុំលែងហ៊ានធ្វើបែបនេះទៀតហើយ» គេអង្វរ
«លោក លី!» នាងសង្កត់សម្លេង
«បាទ អ្នកនាងតូច» ដូហ្យុនដើរមកជិតលីសា
«បងដឹងថាត្រូវធ្វើបែបមិចហើយមែនទេ? កុំអោយខ្ញុំឃើញមុខវាម្តងទៀតអោយសោះ ហើយថ្ងៃស្អែកកុំភ្លេចហៅអ្នកគ្រប់គ្រងផ្នែកនេះអោយមកជួបខ្ញុំផង»
«បាទ ខ្ញុំដឹងហើយអ្នកនាងតូច»
និយាយគ្នាចប់ រាងស្តើងក៏ដើរមកកាន់កន្លែងអាយរីន និងជេននីកំពុងឈរ
«អ្នកនាងជេននី មិនអីទេឬ?» សម្លេងដែលត្រជាក់ ទឹកមុខដែលគួរអោយខ្លាចអំបាញ់មិញ ក៏ប្រែមកជាសម្លេងផ្អែមស្រទន់មួយរំពេច។
«ខ្ញុំមិនអីទេ! សុំទោសផងដែលរំខានការប្រជុំរបស់អ្នកនាង» រាងតូចនិយាយដោយសម្លឹងមកកាន់លីសា។
«វាជាតួនាទីរបស់ខ្ញុំ ដែលត្រូវមើលថែសិល្បករអោយបានល្អ! នេះអ្នកនាងអាយរីនក៏មកដែរឬ?» នាងក្រលៀសភ្នែក សួរទៅកាន់អាយរីនដែលឈរក្បែរនោះ។
«ចាស៎ អ្នកនាងម៉ាណូបាន ខ្ញុំមកជំនួសជំនួយការរបស់ជេន ថ្ងៃនេះគាត់មិនស្រួលខ្លួនទើបមិនបានមក» អាយរីនញញឹមដាក់លីសា។
«ហៅខ្ញុំលីសាធម្មតាបានហើយ អឹម...តើអ្នកនាងប្រកាន់ទេ បើខ្ញុំសុំអនុញ្ញាតជាអ្នកជូនអ្នកនាងជេននីទៅផ្ទះនោះ?»
«អត់ទេ!» អាយរីនយ៉ាងញ៉ាប់
«ប្រកាន់អីទៅ ហាសហា អញ្ជើញលីសាជូនជេននីទៅផ្ទះ ដោយសុវត្ថិភាព» អាយរីន
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanfictionស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...
