ភាគ១៨

831 18 13
                                        


«គីម ជីស៊ូ បងគ្មានរឿងអីត្រូវបកស្រាយទេឬ?» រាងតូចសង្កត់សម្លេងព័ទ្ធដៃ គងទាក់ខ្លា សម្លក់មកកាន់ជីស៊ូ។
«បកស្រាយហ្អេស៎? បកស្រាយអីដែរ?» ជីស៊ូធ្វើទឹកមុខភ្លឹះៗ ឡេឡឺៗហាក់ដូចជាគ្មានដឹងខ្យល់អីទាល់តែសោះ។
«ហេតុអីក៏ហាន់ប៊ីនជាអ្នកជូនខ្ញុំមកផ្ទះ?» រាងតូចងចិញ្ចើមឡើងលើ។
«អា៎...រឿងហ្នឹងទេហ្អី?» ជីស៊ូក៏បានបកស្រាយរឿងគ្រប់យ៉ាង ដែលបានកើតឡើងកាលពីយប់មិញ ប្រាប់ទៅកាន់ជេននីនិងលីសាខ្ទេចខ្ទីគ្មានសល់។
«បងនេះពិតជាយ៉ាប់មែន!»
«មកពីឯងហ្នឹង! សុខៗក៏ទៅផឹកស្រវឹងដេកសន្លប់ គិតថាបងលើកឯងរួចឬ?» ជីស៊ូក្រលៀសគ្រាប់ភ្នែកឡើងលើ។
«បងស្តាប់ឮមែនទេ លីសា? មិនមែនជាកំហុសរបស់អូនទេ» រាងតូចពេពមាត់ ធ្វើមុខគួរអោយស្រឡាញ់ដាក់លីសា។
«បងដឹងហើយ! បងដឹងថាអូនមិនបានខុស» លីសាញញឹម
«ជ្រេញហ្អា៎...ពេលនៅជាមួយលីសាធ្វើឯង លេងចរឹកកូនក្មេងអីណា ឯណាជេននីមុខងាប់គ្មានហុងស៊ុយ មាត់ដាចពីមុននោះ?» ជីស៊ូបោះសម្តីឌឺដងលេងសើចដាក់ប្អូនស្រីខ្លួន ព្រោះជាធម្មតាជេននីមិនមែនជាមនុស្សដែលចូលចិត្ត បញ្ចេញភាពញិកញ៉ក់អីបែបនេះទេ នាងតែចងមុខកាច មុខងា.ប់នៅលើផ្ទៃមុខ និយាយស្តីអីលះៗបាំងប្រាវ តែនៅពេលដែលស្នេហាចូលខ្លួនគឺបែបហ្នឹងឯង ដូចជាកូនឆ្មាតូចយ៉ាងអញ្ចឹង។
«បើបងច្រណែនក៏យកសង្សារដែរទៅ អ៊ែក!» រាងតូចលានអណ្តាតឌឺដងតប.តមកកាន់ជីស៊ូ។
«បងហ្នឹងហ្អីច្រណែនឯងនោះ? សុំទោសផងនៅសុីងហ្គលបែបនេះសប្បាយជាង»
«តែលីសា ឯងទំនេរឬអត់ល្ងាចនេះ?» ជីស៊ូសួរមកកាន់លីសា។
«ចាស៎ គឺខ្ញុំទំនេរ!»
«ចឹងយើងញុំាអីជុំគ្នាតើល្អទេ? ចាំបងបបួលអាយរីន ឯងក៏អាចបបួលមិត្តភក្តិជិតស្និតរបស់ឯងដែរ»
«ក៏ល្អដែរ! អូនគិតយ៉ាងម៉េចដែរជេន?» រាងស្តើងងាកសួរទៅកាន់រាងតូច ខ្លាចថាម្ចាស់ផ្ទះគេអត់ពេញចិត្តពេញថ្លើម។
«បើបងអូខេ អូនក៏គ្មានបញ្ហាដូចគ្នា» រាងតូចបញ្ចេញស្នាមញញឹមឡើងយ៉ាងស្រស់។

ពពកបាំងថ្ងៃ មេឃចាប់ផ្តើមងងឹតអ្នកទាំងបីក៏បានចាប់ផ្តើមរៀបចំកន្លែងបណ្តើរៗ ដោយលីសាជាអ្នកធ្វើម្ហូបចាំ ទទួលមនុស្សពីរនាក់ទៀតនោះគឺ អាយរីននិងឆេយ៉ុង។ មួយសន្ទុះក្រោយអាយរីនក៏បានមកដល់ ព្រមជាមួយវ៉ាញក្នុងដៃប៉ុន្មានដបផងដែរ ដោយសារប៉ារបស់នាងជាអ្នកម្ចាស់ក្រុមហ៊ុនផលិតវ៉ាញដ៏ល្បីល្បាញម្នាក់។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now