«ជេន~ អ្នកនាងកើតអីហ្នឹង?» លីសាស្រដីសួរទៅកាន់រាងតូចដែលកំពុងអង្គុយស្កុបមិនកម្រើកនៅនឹងមួយកន្លែង។ ក្រោយឮសម្លឹងលីសាបែបនេះព្រលឹងវិញ្ញាណរបស់ជេននីក៏ត្រឡប់មកកាន់ក្នុងខ្លួនធ្វើអោយនាងមានស្មារតីឡើងវិញ។
«អរ...អរគុណលីសា» ថ្ពាល់ប៉ោងៗទាំងសងខាងរបស់រាងតូចឡើងពណ៌ផ្កាឈូកព្រឿងៗដែលបង្ហាញអោយយើងឃើញយ៉ាងច្បសា់ថានាងអៀនខ្លាំងប៉ុណ្ណា មួយអៀននឹងលីសាឯមួយទៀតអៀននឹងពាក្យអរគុណព្រោះនាងមិនងាយនិយាយពាក្យនេះទៅកាន់នរណាទេ។
«លែងសូវរងារហើយនៅ?»
«អឺមមម...» ជេននីងក់ក្បាល។
«លីសា~ តើនាងពិតជាមិនធ្លាប់មានស្នេហាដូចជាអាយរីនិយាយមែនឬ?»
«គឺអត់ពិតមែន! តែហេតុអីក៏នាងសួរ?» លីសាសម្លឹងមុខរាងតូចដោយក្រសែភ្នែកស្រទន់។
«គឺខ្ញុំគ្រាន់តែឆ្ងល់ ព្រោះនាងទាំងស្អាត ទាំងមាន ចរឹកនាងក៏ល្អ ម៉េចបានជានៅទំនេរ?»
«គឺមកពីខ្ញុំអត់មានអារម្មណ៍ស្រឡាញ់នរណាហ្នឹងហើយ តែថាមុនហ្នឹងជេននី គីមសរសើរថាខ្ញុំស្អាតឬ?» លីសានិយាយបែបលេងសើចទៅកាន់រាងតូច។
«អត់បានសរសើរគ្រាន់តែនិយាយតាមការពិត តែក៏គ្មានស្អាតអីណាស់ណាផង ធម្មតាៗ»
«អូខេៗ ធម្មតាក៏ធម្មតា» អ្នកទាំងបាននិយាយលេងសារសងគ្នាទៅវិញទៅមកយ៉ាងស្និតស្នាល ហាក់ដូចជាបានស្គាល់គ្នាជាយូរណាស់មកហើយយ៉ាងអញ្ចឹង។ មិនយូរប៉ុន្មានមេឃក៏ចាប់ផ្តើមរាំងភ្លៀង លីសាក៏បានបើកឡានទៅកាន់ទីក្រុងវិញ រួចក៏ជូនរាងតូចទៅកាន់អាផាតមិនរបស់នាង។
«...» លីសាបានបើកទ្វាឡានអោយរាងតូច។
«អរគុណលីសា!!» រាងតូចចេញក្រៅហើយក៏ញញឹមតិចៗ។
«ចាស៎ អឺមមម...ស្អែកអ្នកនាងត្រូវទៅថតនៅក្រុមហ៊ុនខ្ញុំត្រូវអត់?»
«ត្រូវហើយ!! ជួបគ្នានៅថ្ងៃស្អែក?»
«អូខេ! ជួបគ្នាថ្ងៃស្អែក បាយ...រាត្រីសួរស្តីជេននី» លីសាញញឹមដាក់រាងតូច។
«រា..ត្រីសួស្តីលីសា អរគុណសម្រាប់ថ្ងៃនេះ បើកឡានត្រឡប់ទៅវិញដោយសុវត្ថិភាព» ជេននីនាងនិយាយទាំងទឹកមុខអៀនប្រៀន ព្រោះតែនាងជាមនុស្សដែលកម្រនិយាយពាក្យអស់ទាំងនេះណាស់។ អ្នកទាំងពីរបានលាគ្នារួចលីសាក៏បានបើកឡានត្រឡប់ទៅផ្ទះនាងវិញ ចំណែកឯរាងតូចក៏ឡើងមកកាន់បន្ទប់របស់នាងដូចគ្នា។
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanficស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...