១ខែក្រោយមក
ពេលវេលាចេះតែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯជេននីនិងលីសាវិញក៏កាន់តែស្និតស្នាល មានទំនាក់ទំនងល្អជាមួយគ្នា ពួកគេមានចិត្តចំពោះគ្នាទៅវិញទៅមក តែក៏គ្មានរណាម្នាក់ហ៊ានសារភាពប្រាប់គ្នានោះទេ បានត្រឹមសម្តែងចេញតាមរយះសកម្មភាពប៉ុណ្ណោះ។ លើសពីមិត្ត លើសពីដៃគូការងារ ប៉ុន្តែក៏មិនមែនសង្សារ។
រយះពេលមួយអាទិត្យហើយ ដែលអ្នកទាំងមិនបានជួបមុខគ្នា មិនឃើញសូម្បីស្រមោល ដោយសារតែរវល់វីវក់ជាមួយនឹងការងាររៀងៗខ្លួន បានត្រឹមតែខលឬឆាតជាមួយគ្នាតិចតួចនឹងឯង។ ថ្ងៃនេះលីសាទំនេរគ្មានការវិភាគ កាងារដែលត្រូវធ្វើនោះទេ ខួរក្បាលនាងក៏ចាប់ផ្តើមនឹកឃើញដល់រាងតូចមុនគេ នាងទាញទូរស័ព្ទឡើងចុចខលទៅកាន់លេខរបស់ជេននី ប៉ុន្តែក៏គ្មានការឆ្លើយតបត្រឡប់មកវិញនោះទេ។ សម្លេងគោះទ្វាបន្ទប់បន្លឺឡើង មុននឹងបង្ហាញរាងមនុស្សស្រី មុខស្រស់ដើរចូលមកព្រមជាមួយ ស្នាមញញឹមភ្លឺថ្លាលើផ្ទៃមុខ។«សាណា? ហេតុអីក៏មកទីនេះ?» លីសាញញឹមសួរទៅកាន់សាណា។
លីសានិងសាណាបានរាប់អានគ្នា ក្នុងនាមជាមិត្តព្រោះថាលីសាគ្មានចិត្ត អីអោយទៅសាណានោះទេ សាណាក៏ដឹងហើយយល់ពីលីសា ទើបសម្រេចចិត្តធ្វើជាមិត្តវិញ។ សាណាជាមនុស្សរួសរាយ មានទឹកចិត្ត គួរអោយចង់រាប់អាន ទើបលីសាគេមិនប្រកាន់ក្នុងការធ្វើជាមិត្តនាងបែបនេះ។
«ថ្ងៃនេះខ្ញុំទំនេរទើបចេញមកខាងក្រៅដើរលេង ហើយក៏ចង់បបួលលីសាទៅញុំាអី ដើរផ្សារជាមួយគ្នា លីសាអាចកំដរខ្ញុំបានអត់?»
«អូខេ!! ចាំខ្ញុំកំដរអ្នកនាង ព្រោះថាខ្ញុំក៏គ្មានអីត្រូវធ្វើទៀតដែរ» ដោយមិនចង់បដិសេដ ហើយក៏គ្មានការងារអីដែលត្រូវធ្វើដែរនោះ នាងក៏យល់ព្រមនឹងសំណើររបស់សាណា។
ដោយសារតែម៉ោង១២ថ្ងៃត្រង់ ក៏ជាម៉ោងដែលត្រូវញុំាអាហារថ្ងៃត្រង់ដូចគ្នា លីសាក៏បានបើកឡានទៅកាន់ ភោជនីយដ្ឋានមួយកន្លែង ដែលនៅក្រោមក៏មានផ្សារទំនើបដូចគ្នា។ សាណាកាន់កៀកដៃលីសាជាប់យ៉ាងស្អិតរមួត ដោយសារតែនាងជាមុនុស្សបែប clingy ចូលចិត្តភាពស្និតស្នាលអីបែបហ្នឹងឯង ពួកគេជិះជណ្តើរយន្តឡើងមកជាន់ទី៦៣ ដើម្បីមកកាន់ភោជនីយដ្ឋានដែលត្រូវញុំា ចេញពីជណ្តើរយន្តដើរមកដល់មុខហាងបោះជំហានចូលដល់មាត់ទ្វា វត្តមានរបស់រាងតូចពាកអាវសាច់ចាក់ដៃវែង ពណ៌ខ្មៅ មានម៉ូតវាលខ្នងពីខាងក្រោយ ជាមួយនឹងខោជើងធំពណ៌ត្នោត កំពុងតែដើរចេញមកបម្រុងនឹងចេញពីក្នុងហាង ជាមួយមនុស្សប្រុសខ្ពស់សង្ហា សក់ពណ៌ទង់ដែង ពាក់វ៉ែនតាខ្មៅ ហើយនឹងជំនួយការរបស់នាងអាលីសុន ក៏ប្រទះគ្នាជាមួយលីសានិងសាណាដែលកំពុងតែដើរចូលមកខាងក្នុង។
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanfictionស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...