ភាគ១៦

270 12 2
                                    


ជីស៊ូវីវួកព្រោះមិនដឹងថាត្រូវធ្វើបែបណា ភ្លាមនោះដែរនាងក៏បានក្រលៀសភ្នែកឃើញមនុស្សមនុស្សប្រុសម្នាក់ អង្គុយផឹកនៅក្បែរនោះម្នាក់ឯង ដែលស្រដៀងទៅនឹងហាន់ប៊ីន នាងក៏លាន់មាត់ហៅគេ៖
«ហាន់ប៊ីន?» ជីស៊ូហៅគេ នាយកម្លោះក៏ងាកមករកនាង។
«ជីស៊ូនូណា? (noona=បងស្រី)» ហាន់ប៊ីនបញ្ចេញទឹកមុខភ្ញាក់ផ្អើល រួចក៏ដើរមកជិតជីស៊ូ។
«បងក៏មកទីនេះដែរឬ? បងមកម្នាក់ឯង?»
«អត់ទេ! គឺបងមកជាមួយជេននី ហាន់ប៊ីនមកទីនេះម្នាក់ឯងឬ?»
«បាទ! គឺខ្ញុំមកម្នាក់ឯង នេះជេននីកើតអី?» នាយងាកទីមើលជេននីដែលកំពុងគេងសន្លប់។
«គឺនាងស្រវឹង ហាន់ប៊ីនអាចជូននាងទៅអាផាតមិនបានទេ? បងមានការត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ចាំបងខលអោយអាយរីនទៅ អាផាតមិននាងតាមក្រោយ អូខេ? ជួយជូននាងទៅដល់ផ្ទះដោយសុវត្ថភាពផង បងទៅហើយ» មិនមែនចង់អោយមនុស្សប្រុស ជូនប្អូនស្រីខ្លួនទៅដល់អាផាតមិន តែដោយសារគ្មានជម្រើស ណាមួយនាងមិនមែនមិនស្គាល់ចរឹកហាន់ប៊ីនថាជាមនុស្សបែបណាទេ គេនិងជេននីទាក់ទងគ្នាអស់ជាច្រើនឆ្នាំ នាងដឹងច្បាស់ថាកម្លោះសង្ហាម្នាក់នេះជាមនុស្សបែបណា ទើបនាងទុកចិត្តហាន់ប៊ីនយ៉ាងនេះ ប៉ុន្តែ...នាងក៏ភ្លេចគិតថាជេននី និងហាន់ប៊ីនគឺជាតារា គឺតែងតែមានគេចាំតាមដាន និងថតគ្រប់សកម្មភាព។
«បាទ! ខ្ញុំនឹងជូនជេននីទៅអាផាតមិន ដោយសុវត្ថិភាព»

    ដូចដែលបានសន្យា ហាន់ប៊ីនបានជូនជេននីមកដល់អាផាតមិនដោយសុវត្ថិភាព គឺនាយបានបីរាងតូចមកដល់បន្ទប់ ដាក់អោយនាងគេងលើគ្រែ ស្របពេលនោះដែរអាយរីនក៏បានមកដល់ដូចគ្នា។

«ហាន់ប៊ីន នាងជេនយ៉ាងម៉េចហើយ?» អាយរីនសួរ
«គឺជេននីស្រវឹងបាត់បង់ស្មារតីហើយ អាយរីនជួយមើលនាងផង» ហាន់ប៊ីន
«អើយ...គេគិតស្អីគេហ្នឹង? បានជាទៅផឹកស្រវឹងជោគជាំបែបនេះ?» អាយរីនរអ៊ូ បញ្ចេញទឹកមុខហួសចិត្តនឹងមិត្តរបស់ខ្លួន។
«រីករាយដែលបានជួបម្តងទៀតអាយរីន បើអស់អីហើយ! ខ្ញុំសុំលាទៅវិញសិនហើយ» ហាន់ប៊ីនញញឹមដាក់អាយរីន។
«ខ្ញុំដូចគ្នា! ស្វាគមន៍ការត្រឡប់មកកាន់ប្រទេសកូរ៉េវិញ ហាន់ប៊ីន» នាងញញឹមតបទៅហាន់ប៊ីន រួចហាន់ប៊ីនក៏ត្រឡប់ទៅវិញ។
«នាងជេន! នេះបើអោយលីសាឯងដឹងថា សង្សារចាស់របស់ឯងជូនឯង មកដល់អាផាតមិនបែបនេះ តើគេនឹងមានអារម្មណ៍បែបណាទៅ?» អាយរីននិយាយហើយក៏គ្រវីក្បាល សម្លឹងទៅកាន់កាយតូចដែលកំពុងគេងនៅលើពូក។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now