«លីសា...»
«ជេននី...»
ស្របពេលដែលអ្នកទាំងពីរបានហៅឈ្មោះគ្នាដំណាលគ្នាបែបនេះ ពួកគេក៏មើលមុខគ្នាហើយរាងភាំងបន្តិច បន្ទាប់មកលីសាក៏បានចាប់ផ្តើមនិយាយមុនជេននី៖
«អ្នកនាងនិយាយមុនខ្ញុំមក»
«អត់ទេ!! នាងនិយាយមុនមក»
«ជេននី...ចាត់ទុកថាខ្ញុំសុំទៅចុះណា» លីសាអង្វររាងតូចដើម្បីអោយគេនិយាយមុន។
«ក៏បាន!! គឺខ្ញុំចង់ហៅនាងឡើងទៅខាងលើញុំាកាហ្វេសិន កុំអោយថានាងបានជួយខ្ញុំហើយ ថាខ្ញុំនៀក៎ចិត្តដាច់អោយនាងទៅវិញទាំងបែបនេះ»
ឮជេននីនិយាយបែបនេះលីសាក៏រាងអស់សំណើចហើយបន្លិចស្នាមញញឹមឡើងមកបន្តិចរួចនាងក៏តប៖
«នេះចេះខ្លាចចិត្តគេដែរហ៎? តាមដែលខ្ញុំដឹងជេននី គីមមិនមែនជាមនុស្សបែបនេះទេ»
«នាងចង់បានន័យថាមិច? នាងគិតថាខ្ញុំជាមនុស្សគ្មានចិត្តឫ? អូខេ...ស្រេចតែចិត្តនាងមិនចង់ទៅក៏ហ្អីទៅ គិតថាខ្ញុំចង់ហៅនាងខ្លាំងណាស់ហ្អី?» រាងតូចតបតទៅកាន់លីសាម៉ាត់ៗទាំងកំហឹង ព្រោះថាតាំងពីកើតមកប្រហែលលីសាជាអ្នកដទៃទីមួយហើយដែលនាងបានហៅអោយទៅញុំាកាហ្វេអីបែបនេះនៅអាផាតមិននាងនោះ។ ខំចិត្តល្អប៉ុណ្ណឹងហើយគេនៅនិយាយច្រើនហើយថាអោយយើងវិញទៀត តើអ្នកណាដែលមិនខឹងនោះ?
«អៅ!! លលេងសោះប្រញ៉ាប់ខឹងង៉ក់ងរទៅណាហ្នឹង?» និយាយចប់លីសាក៏ប្រញ៉ាប់ចុះពីលើឡាន រួចក៏រត់ទៅបើកទ្វាម្ខាងទៀតហើយក៏និយាយ៖
«ប្រញ៉ាប់ចុះមកអ្នកនាងជេននី» រាងស្តើងដែលកំពុងឈរបើកទ្វាញញឹមដាក់រាងតូចដែលកំពុងតែអង្គុយធ្វើមុខស្អុយប៉ែនៅក្នុងឡាន។
«...» ជេននីមិនតបនឹងលីសាតែក៏ជំនួសដោយនាងធ្វើភ្នែកស្លឺឡើងលើ រួចនាងក៏ចុះពីលើឡានហើយដើរទៅមុន ឯលីសាក៏ដើរតាមពីក្រោយនាង។
បន្តិចក្រោយមកអ្នកពីរក៏បានឡើងមកដល់អាផាតមិនដ៏ធំស្កឹមស្កៃរបស់ជេននី ដែលបន្ទប់ទទួលភ្ញៀវមានភាពធំទូលាយល្វឹងល្វើយ ដែលអាចអោយយើងមើលឃើញភ្លើងទីក្រុងនិងអគារខ្ពស់ៗនៃទីក្រុងសេអ៊ូលបានតាមរយៈផ្ទាំងកញ្ចក់។
JEANIE'S PENTHOUSE:
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Fanfictionស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...
