ភាគ១២

520 15 2
                                        


- MANOBAN GROUP

    នៅក្នុង studio ថត បុគ្គលិកប្រហែលជា១០នាក់ជាង រួមមានទាំងលីសា ដូហ្យុន និងមនុស្សប្រុសម្នាក់ទៀតរាងខ្ពស់សង្ហា ស្លៀកពាក់ឯកសណ្ឋានក្រហ្សេធ្វើការយ៉ាងទ្រនុយភ្លឹង កំពុងតែឈរមើលជេននីថតរូប។

«វ៉ាវ...នេះឬអ្នកនាងជេននី គីម? ខ្ញុំឮតែគេនិយាយពេលបានមកឃើញដោយផ្ទាល់ ពិតជាស្អាត ស្អាតខ្លាំង ហើយថែមពូកែទៀត អរគុណអ្នកនាង ម៉ាណូបាន ដែលអនុញ្ញាតអោយខ្ញុំមកមើលដោយផ្ទាល់បែបនេះ» កម្លោះសង្ហាសេហ៊ុន ឈរសម្លឹងមើលរាងតូចកំពុថត សរសើរនាងមិនដាច់ពីមាត់។
«មិនចាំបាច់គួរសមទេលោក អូ» លីសាឆ្លើយដោយទឹកមុខមាំ សម្លេងត្រជាក់ល្ហឹម នាងមិនសូវពេញចិត្តតែគេមិនហ៊ាននិយាយ តើអ្នកណាដែលពេញពេលដែលអ្នកផ្សេងមកសរសើរសង្សារខ្លួនឯងនៅនឹងមុខពេញៗមាត់បែបនេះនោះ? តែក៏គ្មានជម្រើស ព្រោះសេហ៊ុនម្នាក់នេះសុំអនុញ្ញាតនាង ចូលក្នុង studio ដើម្បីមកមើលជេននីថត ទោះនាងមានសិទ្ធប្រកែកតែធ្វើបែបនេះវាមិនសមហេតុផល ព្រោះនាយក៏មានភាគហ៊ុនមួយចំណែកលើប្រ៊ែននេះដែរ។
២០នាទីក្រោយជេននីក៏បានថតចប់ រួចនាងក៏ដើរមកកាន់កន្លែងដែលលីសានិងដូហ្យុនកំពុងឈរ
«អ្នកនាងជេននីពិតជាពូកែមែន ធ្វើបានល្អណាស់!» ដូហ្យុនបោះសម្តីសរសើរទៅកាន់រាងតូច។
«អរគុណលោកលី! ខ្ញុំមានកិត្តយសណាស់ដែល CEO ក្រុមហ៊ុន និងលោកលីមកមើលដោយផ្ទាល់បែបនេះ» រាងតូចញញឹម។
«សួស្តីអ្នកនាងគីម ខ្ញុំគឺអូ សេហ៊ុន ជាអ្នកវិនិយោគទន់ម្នាក់ជាមួយក្រុមហ៊ុន MANOBAN GROUP រីករាយដែលបានជួបអ្នកនាង» សេហ៊ុនណែនាំខ្លួនទៅកាន់ជេននី រួចក៏ហុចដៃម្ខាងសុំអនុញ្ញាតិរាងតូចចាប់ដៃដើម្បីជាការរាក់ទាក់។
«អូ...រីករាយដែលបានជួបលោក អូ» រាងតូចចាប់ដៃសេហ៊ុនទាំងញញឹមបែបមិនសូវសម។
«អឹម...អ្នកនាងជេននី សូមអញ្ជើញទៅកាន់បន្ទប់ អ្នកនាងតូចដើម្បីពិនិត្យមើលរូបភាពអំបាញ់មិញ ថាអ្នកនាងពេញចិត្តមួយណា រូបភាពមួយណាដែលអ្នកនាងជ្រើសរើស បាទ» ដូហ្យុន
«ហេតុអីក៏មិនមើលនៅទីនេះ?» សេហ៊ុន
«លោកមានបញ្ហាអីឬ?» លីសាបញ្ចេញទឹកមុខមាំដាក់សេហ៊ុន។
«អា៎...ខ្ញុំគ្មានបញ្ហាអីទេ!» នាយថាហើយក៏អោនខិតទៅកាន់ត្រចៀករបស់ជេននីរួចនិយាយ៖
«បើមានឪកាស លើកក្រោយខ្ញុំចង់បបួលអ្នកនាងទៅញុំាបាយខាងក្រៅជាមួយគ្នា» នាយអោនខ្សឹបទៅកាន់ត្រចៀករបស់ជេននី ហាក់គ្មានក្រែងចិត្តអ្នកដែលឈរនៅក្បែរៗនោះសោះ។ លីសាឈរសម្លឹងមើលសកម្មភាពគេ ចុងច្រមុះ ចុងត្រចៀក ឡើងពណ៌ក្រហម បញ្ចេញក្តៅពេញខ្លួនព្រោះតែនិយាយចេញមកក្រៅមិនបាន។ ដូហ្យុនឃើញអ្នកនាងរបស់ខ្លួនបែបនេះ នាយក៏ប្រញ៉ាប់ទាញសេហ៊ុនចេញ រួចនិយាយបង្វែរស្ថានការណ៍។
«លោកអូ ខ្ញុំមាន project ថ្មីមួយចង់ពិភាក្សាជាមួយលោកជាបន្ទាន់ ពួកយើងអាចទៅនិយាយកន្លែងផ្សេង តែពីរនាក់បានឬអត់?» នាយនិយាយបណ្តើរកៀកក.សេហ៊ុនចេញក្រៅបណ្តើរ ដោយមិនចាំអោយគេតបនោះទេ។
«អញ្ជើញមកតាមខ្ញុំ អ្នកនាងគីម!» ថាហើយលីសាក៏ដើរចេញទៅមុន ទុកអោយរាងតូចនៅឈរបញ្ចេញចម្ងល់លើផ្ទៃមុខ រួចនាងក៏ដើមតាមពីក្រោយ។

វង្វេងស្នេហ៍ (Lost In Your EYES) Where stories live. Discover now