«អូខេ! ពេលនេះអូនឈប់ធំក្លិនហើយនៅ?» នាងដើរទៅជិតរាងតូចរួចអោនក្បាលមើលមុខនាង រាងតូចព្យាយាមគេចចេញពីក្រសែភ្នែករបស់គេ ធ្វើជាងាកមុខចេញមើលទៅផ្នែកម្ខាងទៀត ដោយមិននិយាយស្តីសូម្បីមួយម៉ាត់។
«ជេន អោយបងសុំទោសអូខេ? លើកក្រោយបងឈប់ទទួលរបស់អីពីលោកគីមទៀតហើយ បងសន្យា!» រាងខ្ពស់ប្រើពាក្យសម្តីថ្នម ផ្អែមស្រទន់ ពិរោះគួរអោយចង់ស្តាប់ ទាក់ចិត្តអ្នកម្ខាងទៀតអោយទោទន់ទៅតាមសម្តីនាង។
រាងតូចមិននិយាយច្រើន នាងក៏ទាញខ្លួនលីសាយកមកអោបជាប់នឹងទ្រូង រួចក៏ស្រដី៖
«លីសា អូនសុំទោសដែលអូនជាមនុស្សគ្មានហេតុផលបែបហ្នឹង តែអូនពិតជាមិនអាចទប់ចិត្តបានមែន ហ្ហឹកៗ» នាងដឹងខ្លួនខុស ដឹងថាខ្លួនជាមនុស្សឆេវឆាវ មិនស្តាប់ហេតុផល រករឿងច្រើន តែនាងធ្វើនេះគឺដោយសារហេតុផលតែម្យ៉ាង គឺព្រោះតែពាក្យថាស្រឡាញ់ ទើបប្រច័ណ្ឌហួងហែងច្រើនខ្លាំងបែបនេះ រាងតូចពោលពាក្យសុំទោស ស្របពេលទឹកថ្លាៗប្រជ្រៀតគ្នាចេញមកពីក្នុងកែវភ្នែក ម្តងបន្តិចៗ។
រាងខ្ពស់ឃើញជេននីយំបែបនេះ នាងក៏យកដៃអង្អែលខ្នងរាងតូចថ្នមៗ ដើម្បីជាការលួងលោម បន្ទាប់មកនាងក៏ទាញខ្លួនគេចេញ សម្លឹងមុខកាយតូចដែលកំពុងតែហូរទឹកភ្នែកចេញមកក្រៅ។
«ហេតុអីក៏អូនយំបែបនេះ? បែបនេះមិនមែនជាជេននីដែលបងស្គាល់ទេ» គេយកម្រាមដៃទៅជូតទឹកភ្នែករាងតូចថ្នមៗ។
«បងមិនបានបន្ទោសអូនឯណា? បងយល់ថាអូនធ្វើបែបនេះដោយសារអី បងជាអ្នកខុស អូនមិនបានខុសទេជេន»
«ម៉េចក៏ទេវតាប្រទានមនុស្សល្អដល់ថ្នាក់នេះអោយខ្ញុំ? តើជាតិមុនអូនសាងអីខ្លះ ទើបបានមនុស្សល្អដូចជាបងមកធ្វើសង្សារបែបនេះ? អូនស្រឡាញ់បងលីសា!» និយាយចប់រាងតូចអោបលីសាម្តងទៀតជាមួយស្នាមញញឹមលើផ្ទៃមុខ។
....
១សប្តាហ៍ក្រោយ
ពេលវេលាបានកន្លងទៅមួយអាទិត្យយ៉ាងឆាប់រហ័ស ថ្ងៃនេះក៏ត្រូវជាថ្ងៃដែលលីសា និងជេននីធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៃប្រទេសបារាំងដូចគ្នា។ លីសាបានជិះយន្តហោះឯកជនរបស់ខ្លួនដូចសព្វដង នាងក៏បានប្រាប់អោយជេននីជិះទៅជាមួយគ្នាដែរ តែរាងតូចបដិសេដ ព្រោះនាងខានហោះហើរចេញប្រទេសយូរដែរហើយ ហ្វេនក៏នឹកនាងច្រើន ទើបនាងសម្រេចិត្តជិះយន្តហោះធម្មតា ជាជាងជិះជាមួយលីសា។
YOU ARE READING
វង្វេងស្នេហ៍ (Lost In Your EYES)
Фанфикшнស្រឡាញ់គឺស្រឡាញ់ ទោះឈឺប៉ុន្មានដងក៏នៅតែស្រឡាញ់...
