ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ ភាគ១

494 16 0
                                    

ផ្ដើមរឿង

នាពេលរាត្រីទីក្រុងប៉េកាំងគឺជាកន្លែងមួយដែរសម្បូរទៅដោយមនុស្សម្នារជាច្រើនដើរលេងសម្រាកខួរបន្ទាប់ពីការចំណាយកម្លាំងធ្វើការពេញមួយថ្ងៃមក..

នៅក្នុងក្លឹបដ៏ធំបំផុតមួយកន្លែងនៅទីក្រុងប៉េកាំងប្រទេសចិន

នៅក្នុងបន្ទប់ VIP មួយមានមនុស្សប្រហែលជា15-16អ្នកកំពុងតែផឹកច្រៀងលេងសប្បាយព្រោះថាថ្ងៃនេះពួកគេបបួលមិត្តកាលពីនៅរៀនសកលវិទ្យាល័យមកជួបជុះគ្នាបន្ទាប់ពីបែកគ្នាមកជាយូរ..

" ហុើយចាន់មិចក៏មិនផឹកហាស់.."ស៊ាវមីងសួរទៅកាន់មិត្តរបស់ខ្លួននេះយូរៗជួបគ្នាម្ដងចេះមកអង្គុយដូចរូបចម្លាក់ទៅកើត..

" យើងមិនផឹកទេ.ក្លាចស្រវឹង."កម្លោះតូចរូបស្រស់សៀវចាន់អាយុ25ឆ្នាំ ឆ្លើយទៅវិញទាំងមុខជូរហួញធ្វើដូចថ្ងៃស្អែកផែនដីត្រូវរលាយនៅចំពោះមុចគេយ៉ាងចឹង

" ចាន់ហាឯងផឹកតែតិចវាមិនស្រវឹងទេ..ណាឯងផឹកតិចទៅ.."ស៊ាវមីង នៅតែបង្ខំឱ្យចាន់ផឹកដដែលវាមិនដែលម៉ែអាណាពេញកម្លោះហើយមកក្លឹបមកអង្គុយមើលគេផឹកចឹងទេវាមិនសម..

" អឺគឺ.."ចាន់រកតែប្រកែកមិនទាន់ក៏មានសម្លេងមួយកាត់មុន..

" ថ្ងៃល្អយ៉ាងនេះមិនផឹកខ្លះទេឬ.."

" បងអុីបូ!!"គ្រាន់តែឃើញវត្តមានរបស់អ្នកដែលទើបតែដើរចូលមកភ្លាមធ្វើឱ្យស៊ាវមីងស្រែកវ៉ាស់បើកភ្នែកធំៗតែម្ដង..

" យ៉ាងមិចនិងចាន់មានឮបងសួរទេ.." អុីបូ សួរបញ្ជាក់ម្ដងទៀតមុននិងចូលទៅរកកន្លែងអង្គុយព្រោះចាន់មិននិយាយអ្វីសោះ..
នាយឈ្មោះ វ៉ាង អុីបូ អាយុ27ឆ្នាំ

" ខ្ញុំមិនសូវចេះផឹកទេ.." ចាន់តបហើយក៏ទាញកែវទឹកមកផឹកមុននិងងាកទៅខ្សឹបសួរ ស៊ាវមីង

" ចុះឯងថាគាត់មិនមកនោះអី.."ចាន់

" គ្នាក៏មិនដឹងដូចគ្នាឯង.."ស៊ាវមីង ឱ្យនាងប្រាប់យ៉ាងមិចព្រោះពេលសួរទៅអុីបូគេថាគេរវល់មិនបានមកទេតែសុខៗមកបែបនេះអ្នកណាទៅដឹង..

" និយាយអ្វីជាមួយគ្នានិង.."អុីបូឃើញពួកគេខ្សឹបគ្នាក៏សួរឡើង..

" គឺគ្មានអ្វីទេបង.."ស៊ាវមីង

" នេះចាន់ផឹកបន្តិចទៅ.."អុីបូនិយាយរួចក៏ហុចកែវស្រាឱ្យទៅចាន់..

" ខ្ញុំមិនផឹកទេ.."ចាន់

" អៃយ៉ាយូរៗជួបគ្នាម្ដងឯងផឹកទៅណាសុទ្ធតែគ្នាឯងសោះនិង.."ឃើញបែបនោះអ្នកផ្សេងទៀតក៏លូកមាត់ចូល (ចេះដឹងមាំហាស់ពួកពូឯងបើពូនិងបោកកូនខ្ញុំសុីក្រលៀនបាត់គិតល្មិច)

" ឃើញទេពួកគេក៏ថាដូចបងដែរ.."អុីបូកាន់តែបានដៃទៀតហើយក៏ហុចឱ្យទៅចាន់ម្ដងទៀត

"បាទ."លើកនេះមិនអាចប្រកែកបានចាន់ក៏ទទួលយកមកផឹក

ពួកគេផឹកសប្បាយរាំលេងរហូតប្រហែលជា5-6ម៉ោងក្រោយក៏ស្រវឹងបាត់ម៉ាត់អស់ចាន់វិញឡើងស្រវឹងទន់កទៅហើយ..

" ហើុយទៅផ្ទះៗ អាចាន់ៗងើបវើញទៅផ្ទះ.."ស៊ាវមីងឈរមិនចង់ជាប់ផងក៏បបួលចាន់ទៅផ្ទះព្រោះម្នាក់ៗកំពុងរៀបចំទៅផ្ទះហើយ..

" មិនអីទេឯងទៅចុះចាន់ចាំបងអ្នកជូនទៅវិញ.."អុីបូ

" បងជូនទៅបានមែនហេស? ចុះបើអាចាន់ដឹងវាជេខ្ញុំស្លាប់ហើយ.."ស៊ាវមីងនិយាយវ៉ល់"ស្ដាប់មិនចង់បានព្រោះស្រវឹងមែនទែនហើយ

" មិនអីទេបងជូនទៅបាន.."អុីបូ

" ចឹងក៏បាន..តោះពួកយើងទៅផ្ទះវិញ.."ថាហើយក៏បបួលគ្នាចេញទៅអស់ទុកតែអុីនូនិងចាប់នៅតែពីអ្នក..

" អាល្អិតទម្រាំបានជួបឯងបងប្រើពេលយូរណាស់ សុំទោស កុំគិចមុខពីបងទៀតបានទេ.."អុីបូយកដៃទៅវែកសក់ដែរបាំងមុខតូចចេញមុននិងចាប់កាយតូចនៅបីទៅឡើងឡានបើកចេញទៅ..

សូមរង់ចាំការអានភាគបន្ត

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now