ត្រឡប់រកស្នេហ៍ចាស់👣🥀ភាគ.8

136 11 0
                                    


ថ្លែងពីអុីជូវិញគ្រាន់តែចូលមកដល់ក្នុងបន្ទប់ភ្លាមក៏បិទទ្វាចាក់សោរយ៉ាងលឿនមុននិងរត់ទៅអង្គុយយំនៅក្បែរគ្រែ..

" ហ្ហឹកៗ..ប៉ា..ហ្ហឹក..ខ្ញុំនឹកប៉ាណាស់..ប៉ា..ហ្ហឹក..ពេលនេះខ្ញុំចង់អោបប៉ាខ្លាំងណាស់..ហុឺ.."នាងអង្គុយយំយកៗរៀបរាប់ពាក្យក្នុងចិត្តទាំងអស់ចេញមកក្រៅមនុស្សស្រីម្នាក់ដែររឹងមាំក្នុងភ្នែកគ្រប់គ្នាបែរជាមកអង្គុយយំបែបនេះតើមានអ្នកណាដឹងទៅ..

" ប៉ា .ខ្ញុំចង់ជួបប៉ា..ហ្ហឹក..មានតែប៉ាទេដែរស្រឡាញ់ខ្ញុំ..ហ្ហឹកៗ"នាងតូចយំរៀបរាប់ម្នាក់ឯងរហូតដល់គេងលក់បាត់..

#ក្រឡេកមកមើលខុនដូរអុីបូវិញ

ពេលនេះរាងក្រាស់បានដៃក្រឡុករាងតូចខ្លាំងណាស់ព្រោះរាងតូចត្រូវមកមើលនាយនៅខុនដូរផ្ទាល់មួយអាទិត្យ

" ចាន់ហាបងស្រេកទឹកណាស់.."រាងក្រាស់អង្គុយស្រែកពីលើសាឡុងទៅកាន់រាងតូចដែរកំពុងតែសម្អាតផ្ទះបាយ..(មកធ្វើពេទ្យប្រចាំខ្លួនក៏មកធ្វើមេផ្ទះឱ្យប្រកដ)

"ចុះមិចមិនទៅយកខ្លួនឯងទៅ.."រាងតូចស្រែកតបមកវិញទាំងកំពុងរវល់..

" ជើងបងឈឺដើរមិនរួចទេ.."រាងក្រាស់និយាយទាំងសម្លេងកំសត់..(វ៉ៃមុខទៅឈឺជើង ok bro ខ្ញុំយល់គ្រប់យ៉ាង)

" ហើុយ.យ៉ាប់ណាស់.."រាងតូចនិយាយចប់ក៏ទៅយកទឹកមួយដបមកឱ្យគេព្រោះលើតុកមានកែវស្រាប់..

" នេះ.."

" អរគុណបាទ.."រាងក្រាស់និយាយទាំងទទួលទឹកពីរាងតូចទាំងញញឹមស្រស់..

" អស់អីប្រើហើយមែនទេខ្ញុំទៅវិញហើយ.."គេនិយាយហើយក៏បម្រុងនិងទៅបង្ហើយការងារផ្ទះបាយតែ..

" អាយ.."គ្រាន់តែបែរខ្នងបានបន្តិចគេក៏ត្រូវរាងក្រាស់ទាញមកវិញបណ្ដាលឱ្យរាងតូចផ្ទាល់ត្រូវដួលអស់ជំហរទៅសង្រ្គប់លើរាងក្រាស់ដែរអង្គុយលើសាឡុងនោះ..

" មើស..លែងខ្ញុំងើប.."រាងតូចនិយាយឡើងទាំងបេះដៃគេចេញព្រោះរាងក្រាស់យកដៃទាំងពីអោបចង្កេះរាងតូចជាប់..

" អត់ទេ..បងសុំអោបបន្តិចសិន.."មាត់គេនិយាយតែដៃប្រឹងបន្ថែមកម្លាំងអោយនិងផ្ដេកក្បាលទៅលើទ្រូងរាងតូច..

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now