ត្រឡប់រកស្នេហ៍ចាស់👣🥀ភាគ.17

94 6 0
                                    


អ្នកអាចមើលមកខ្ញុំថាខ្ញុំល្ងង់ក៏បានដែរយកជីវិតខ្លួនឯងទៅលេងសើចជាមួយភ្លើង!ប៉ុន្តែទោះបីជាត្រូវដើរចូលភ្លើងក៏ខ្ញុំយល់ព្រមឱ្យតែអាចការពារគេបាន!!

នាយក្រាស់ជេយ៍ផាក់បើកឡានយ៉ាងលឿនមកកាន់វិមានត្រកូលវ៉ាងគ្រាន់តែនាយមកដល់ក៏សម្ដៅទៅខាងក្នុងយ៉ាងលឿនទោះមានអ្នកយាមជាច្រើឃាត់នាយក៏ឃាត់មិនឈ្នះដែរ!!

" ស៊ាវ ឡុងអុី អ្នកស្រីឆាប់ចេញមក!.."នាយចូលមកក៏ស្រែកខ្លាំងៗផ្អើលអស់អ្នកបំរើចេញមកមើលព្រាតតែគ្រប់គ្នាមិនហ៊ានធ្វើអ្វីទេគឺឈរមើលទាំងភ័យព្រោះ ទិដ្ធភាពបែបនេះវាបានកើតឡើងកាលពី5ឆ្នាំមុនម្ដងទៅហើយ..

" មានរឿងអីនិង .ជេយ៍លោកកើតអី?"អុីបូនិងអុីជូពួកគេមកពីធ្វើក៏ឡើងទៅលើបន្ទប់តែមិនទាន់បានចូលក្នុងបន្ទប់ផងក៏ត្រូវចុះមកវិញព្រោះសម្លេងរំខាន

" ម៉ាក់របស់នាងនៅឯណា!!"ជេយ៍សង្កត់សម្លេងធ្ងន់អារម្មណ៍ពេលនេះគេពិតជាខ្លាចខ្លាំងណាស់ខ្លាចថាមិនមានរឿងមិនល្អម្ដងទៀត..

" យើងមិនដឹងទេឯងសួរធ្វើអី?"អុីជូនាងសួរទាំងឆ្ងល់ព្រោះតែមិនដឹងរឿងអ្វី

" បងជេយ៍មិចក៏ទឹកមុខបងភ័យយ៉ាងនេះ?មានរឿងអីទៅ?"អុីបូឃើញទឹកមុខជេយ៍ក៏មានអារម្មណ៍ថាមិនស្រួលបាត់ទៅហើយ

" ចៅហ្វាយអ្នកនាង!!"ហាន់ជីនរត់ចូលមកទាំងត្រហេបត្រហបដើម្បីមកបកស្រាយគ្រប់យ៉ាងឱ្យចៅហ្វាយខ្ញុំទាំងពីស្ដាប់

" ឯងចង់ទៅណាអុីបូ!"អុីជូនិយាយឡើងក្រោយពេលស្ដាប់ចប់ក៏ឃើញថាអុីបូងើបដើរចេញយ៉ាងលឿន

" ខ្ញុំទៅរកចាន់!"អុីបូ

" ឯងដឹងថាពួកគេនៅឯណាហេស?"អុីជូ

" ចុះបងចង់ឱ្យខ្ញុំធ្វើយ៉ាងមិចខ្ញុំមិនអាចមិនធ្វើអ្វីសោះបានទេខ្ញុំខ្លាចខ្ញុំខ្លាចបាត់បង់គេណាស់បងដឹងទេ!!"អុីបូ និយាយឡើងខ្លាំងៗស្ទើរតែបែកផ្ទះទៅហើយ

" មនុស្សគង់តែស្វែងរកទេតែត្រូវដឹងកន្លែងនិងមានផែនការណ៍ជាមុនសិនបើមិនចឹងទេទៅជួយអ្វីគេកើតទៅ?អុីបូឯងស្ដាប់បងមិនមែនសុខៗគេក៏ចាប់ចាន់និងជុងវុនទៅទេពួកគេប្រាកដជាមានបំណងអ្វីហើយដូច្នេះបងអាចធានាបានថាចាន់និងជុងវុននិងមាន សុវត្ថិភាព!!"អុីជូចាប់ស្មាប្អូជាប់និងនិយាយយ៉ាងប្រាកដប្រជា

" ចុះនាងគិតយ៉ាងមិច?"ជេយ៍

" ជេយ៍ឯងទាក់ទងទៅ ហុីសឿង បន្តិចបានទេ!"អុីជូ

" រឿងនេះមិនទាក់ទងនិងគេទេនាងទាក់ទងទៅគេធ្វើអី?"ជេយ៍

" ឯងភ្លេចហើយមែនទេថាគេអាចហេកប្រព័ន្ធទូរស័ព្ទបាន!"អុីជូ

" បាន"និយាយចប់ក៏ទាក់ទងទៅហុីសឿងនាយក៏មកពិតមែនតែដោយវុនហុីមកជាមួុយដូចគ្នា

" បងជេយ៍..មានរឿងអីទៅឯណាបងជុងវុននិងបងចាន់"នាងល្អិតវុនហុីរត់មកសួរជេយ៍ទាំងមិនដល់រឿងសូម្បីបន្តិច

" វុនហុីកុំសួរផ្ដេសផ្ដាស់..តោះចាប់ផ្ដើមទៅ"ហុីសឿងនិយាយហើយពួកគេក៏ចាប់ផ្ដើមឯវុនហុីក៏ត្រូវហាន់ជីននាំចេញទៅក្រៅនិងប្រាប់រឿងគ្រប់យ៉ាង

ទឺតៗ ទឺតៗ សម្លេងទូរស័ព្ទ អុីជូនាងកំពុងតែខលទៅម្ដាយរបស់នាងដើម្បីឱ្យហុីសឿងគេអាចហេកចូលរកទីកន្លែងបាន

" ហៃយ៉ា ..នាងខលមកលឿនជាងការគិតរបស់យើងទៅទៀត.."ទីបំផុតក៏មានអ្នកលើកមែនប៉ុន្តែជាសាគូរ៉ទៅវិញមិនមែនអ្មកស្រីឡុងទេ

" សាគូរ៉ា..នាងចង់បានអីយើងដឹងថានាងជាអ្នកធ្វើរឿងទាំងអស់នេះ"អុីជូ

" គ្រប់យ៉ាងទាំងអស់ដែរជារបស់នាង.."សាគូរ៉ា

" បើនាងហ៊ានតែប៉ះពាល់ពួកគេនាងស្លាប់មិនខាន!"អុីជូ

" ចឹងហេស..យើងនិងចាំមើលយល់ល្អប្រគល់ក្រុមហ៊ុននិងវិមានមកឱ្យយើង..យើងនិងមិនសម្លាប់វាទេយើងទុកពេលឱ្យនាងគិត1ថ្ងៃ"នាងនិយាយហើយក៏ចុចបិទទៅ

" យ៉ាងមិចហើយ"អុីជូឃើញបែបនោះក៏ប្រញ៉ាប់មកសួរអ្នកផ្សេងទៀត

" រកឃើញហើយ!!"ហុីសឿងនាយនិយាយហើយក៏បង្ហាញទីតាំងគឺនៅកោះតែម្ដង

" រៀបចំផែនការទៅ"និយាយហើយពួកគេក៏រៀបចំផែបការឡើង..

#ក្រឡេកមកមើលបងប្អូនទាំងពីវិញ

តឹបៗៗ អង្គុយភ័យសុខៗក៏មានសម្ដេងមនុស្សដើរមកអ្នកនោះគ្មានអ្នកណាក្រៅពីជីងយុីនោះទេ..

" សុខសប្បាយដែរទេ ជុងវុន"នាងចូលមកដល់ក៏និយយញញឹមទាំងសមចិត្ត

" នាងធ្វើបែបនិងធ្វើអីជីងយុី?"គ្រាន់តែឃើញនាងជុងវុនក៏សួរឡើង

" គឺដើម្បីឱ្យឯងចេញឆ្ងាយពីបងជេយ៍នោះអីអាពិការ"ជីងយុី

" នាងគិតថាធ្វើបែបនេះគាត់ស្រឡាញ់នាងមែនទេ?"

                    សូមរង់ចាំអានភាគបន្ត

ខ្លីបន្តិចហើយណាព្រោះងងុយគេងណាស់ Good night 😴💤

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now