ត្រឡប់រកស្នេហ៍ចាស់👣🥀ភាគ.11

123 7 0
                                    


បន្ទាប់ពីនិយាយសាច់ការរួចអុីជូក៏ធ្វើដំណើរមកក្រុមហ៊ុនព្រោះនាងនិងអុីបូទុកក្រុមហ៊ុនចោលប៉ុន្មានថ្ងៃហើយដោយទម្លាក់ការងារទាំងអស់ទៅឱ្យហាន់ជីនជាអ្នករ៉ាប់រង(លំបាកបងហើយ😌)

#ក្រុមហ៊ុនវ៉ាងគ្រុប

វ៉ាងគ្រុុបជាក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមធំបំផុតនៅក្នុងប្រទេសចិននិងសក្ដានុពលខ្លាំងនៅប្រទេសជិតខាងផងដែរ

ក្រឡេកមកមើលក្នុងអូហ្វីសវិញហាន់ជីនដែររៀបឯកសារបណ្ដើររអ៊ូបណ្ដើរម្នាក់ឯងព្រោះត្រូវចៅហ្វាយប្រើលុះក្ស័យ..

" ទាំងអ្នកប្រុសទាំងអ្នកនាងគ្មានគិតការងារស្អីទេរវល់ទៅរៀបចំផែនការណ៍ចាប់កូនគេនិងទម្លាក់ការងារឱ្យអាជីនធ្វើទាំងអស់ចាំតែអាជីនរត់ចោលបាត់បានដឹងខ្លួន"នាយរៀបបណ្ដើររអ៊ូបណ្ដើរម្នាក់ឯងតែសុខៗក៏មានសម្លេងឆ្លើយមក

" ចឹងហ៌"

" និងហើយ!"នាយឆ្លើយទាំងមិនគិតច្រើនតែបន្ទាប់ពីឆ្លើយហើយក៏មានអារម្មណ៍ថាសម្លេងដូចប្រហែលៗគេក៏ងាកទៅមើលក្រោយខ្នងតិចៗតែការពិតវាដូចជាការគិតមែន..

" អ្នក..អ្នកនាង!"នាយស្រែកទាំងភ្ញាក់ផ្អើលព្រះអើយនិយាយដើមមួយផ្ងៃហើយឈរនៅក្រោយខ្នងទេ?

" ឯងហ៊ាននិយាយដើមខ្ញុំផង"អុីជូ

" ហិហិ..មានណាអ្នកនាងខ្ញុំនិយាយលេងទេអ្នកនាងអើយកុំប្រកាន់កុំកាត់លុយអាជីនអី"ភ័យ

" បានហើយមិនប្រកាន់ទេមានការងារឱ្យធ្វើ"អុីជូ

" ទៀតហាស់?"នាយនិយាយទាំងទឹកមុខពិបាកមើល

" អឺ..ឯងត្រូវទៅរស់នៅផ្ទះបងប្រុសរបស់ចាន់និងមើលថែគេឱ្យល្អមានរឿងមិនស្រួលប្រញ៉ាប់ប្រាប់មកយើង"អុីជូនាងដើរទៅអង្គុយនៅកៅអីដោយមានហាន់ជីនដើរតាមពីក្រោយគ្រាន់តែឮបែបនោះទឹកមុខហាន់ជីនប្រែជាម៉ត់ចត់ភ្លាមៗ

" អ្នកនាងមានន័យថា?"ហាន់ជីន

" ត្រូវហើយអ្នកម៉ាក់និងមិននៅស្ងៀមទេ"អុីជូ

" ចុះអ្នកប្រុសចាន់វិញនោះ"ហាន់ជីន

" ចាន់មានអុីបូនៅជាមួយហើយ..អ្នកដែរគួរឱ្យបារម្ភពេលនេះគឺជុងវុនទៅវិញទេជេយ៍គេរវល់ខ្លាំងចឹងហើយទើបយើងឱ្យឯងទៅមើលថែគេ"អុីជូនាងធ្វើបែបនេះព្រោះនាងដឹងច្បាស់ថាម្ដាយនិងប្អូនចុងម្នាក់នោះមានគំនិតមិនល្អទេបើប៉ះចាន់មិនបានគោលដៅរបស់ពួកគេគឺ យ៉ាង ជុងវុន

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now