គ្មានអ្វីឈឺចាប់ជាងការដែរបាត់បងមនុស្សដែរខ្លួនស្រឡាញ់នោះទេ!!តើអ្នកធ្លាប់ទទួលបានអារម្មណ៍បែបនិងទេ?" ស្លាប់ទៅ"
ផាំង..ព្រូស..សម្លេងស្នូរកាំភ្លើងបានបន្លឺឡើងនាំឱ្យកាយល្អិតស្រែកឡើងទាំងបិទភ្នែកមិនហ៊ានសម្លឹងបានត្រឹមយំដង្ហក់
" អាយ៎...ហ្ហឹកៗ"
" អ្នកប្រុសតូច.."ហាន់ជីនប្រញ៉ាប់រត់មកគ្រាជុងវុនឡើងទៅក្បែរជេយ៍ត្រូវហើយសម្លេងកាំភ្លើងមុននេះជារបស់ហាន់ជីននាយបានចូលមកទាន់ពេលនិងបាញ់សម្លាប់ម៉ូកាមុន
" បងជេយ៍..ហ្ហឹកៗ"កាយល្អិតគ្រាន់តែចូលមកក្បែរអ្នកជាបងភ្លាមក៏ស្រវ៉ាអោបគេយ៉ាងលឿន
" អស់អីហើយ ..លែងអីហើយណា"ជេយ៍អង្អែលខ្នងប្អូនលួងលោមទាំងរលីងរលោងដង្ហើមក៏ពិបាកដកព្រោះថាផ្សែងកំពុងតែសម្រុកមកហើយ
" អ្នកប្រុសពួកយើងត្រូវចេញទៅមុនពេលដែរអាគារនេះរលំ"ហាន់ជីង
" ឯងនាំជុងវុនទៅចុះ"ជេយ៍បែរទៅនិយាយជាមួយហាន់ជីនទាំងមិនស្ទាក់ស្ទើរ
" បងនិយាយមានន័យថាមិច?"ជុងវុនឮបែបនេះក៏ប្រញ៉ាប់សួរឡើង
" លោកប្រុសមិចក៏និយាយបែបនិង"ហាន់ជីន
" បងសុំទោសបងទៅជាមួយឯងមិនបានទេ...បើពួកឯងនាំបងទៅជាមួយច្បាស់ជាស្លាប់ទាំងអស់គ្នាមិនខានទេ..ហាន់ជីនជួយមើលថែជុងវុនផងបានទេ"នាយនិយាយបែបនេះព្រោះនាយដឹងខ្លួនថាមិនអាចក្រោកឈរបានឡើយពេលនេះហាន់ជីនក៏ត្រូវអៀវជុងវុនបើនាយទៅជាមួយច្បាស់ជាមិនទាន់ចុះដល់ក្រោមផងក៏ត្រូវភ្លើងឆេះស្លាប់ទាំងអស់គ្នាមិនខាន
" អត់ទេខ្ញុំមិនទៅទេ..ហ្ហឹកៗ..បងជេយ៍យើងទៅជាមួយគ្នា..ហ្ហឹក..ខ្ញុំមិនអាចទុកបងចោលទេ..ហ្ហឹកហុឺៗ.." ជុងវុនយំអោបកាយមាំក្រវីក្បាលតតាត់អង្វរបងប្រុសឯហាន់ជីនបានត្រឹមតែសម្លឹងមើលពួកគេទាំងក្បីអាណិតតែមិនអាចជួយអ្វីបាន
" ក្មេងល្ងង់..ឯងដឹងទេថាពេលឃើញទឹកភ្នែករបស់ឯងម្ដងៗបងឈឺចាប់ប៉ុណ្ណា..ដូច្នេះកុំយំបានទេបងឈឺចាប់ខ្លាំងណាស់"នាយនិយាយទាំងសម្លេងខ្សៀវៗស្ដាប់មិនចង់ឮទៅប្អូនមុននិងយកដៃជូតទឹកភ្នែកគេចេញ
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasyជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...