ស្នេហាវាដូចជាល្បែងក្មេងលេងយ៉ាងចឹងម្នាក់ជាអ្នករត់ម្នាក់ទៀតជាអ្នកដេញ..!ចំណែកឯខ្ញុំគឺជាអ្នករត់! គឺរត់ទាំងអោបភាពឈឺចាប់ទៅជាមួយ..!ពេលនេះគឺម៉ោង12ថ្ងៃបាត់ទៅហើយដូចទម្លាប់រាល់ដងកាយតូចល្អិតម្នាក់កំពុងតែបង្វិលកង់រទះរបស់ខ្លួនមកឈប់នៅពីមុខផ្ទះធំល្មមមួយនិងប្រឹងបើកទ្វាទាំងលំបាកព្រោះតែខ្លួនអង្គុយលើរទះវារាងពិបាកបន្តិចហើយសម្រាប់គេ...
" អៅ..បងជុងវុនមិចក៏មិនហៅខ្ញុំឱ្យបើកទ្វាឱ្យ..."ចាន់មិនដឹងចេញមកពីប្រឡោះណាទេក៏ប្រញ៉ាប់មកជួយបងប្រុសបើកទ្វា..
" នេះឯងមិនទៅធ្វើការទេហ៌.."ជុងវុនសួរទៅប្អូនទាំងឆ្ងល់រាល់ដងពេលគេត្រឡប់មកផ្ទះវិញចាន់និងជេយ៍តែងតែចេញទៅធ្វើការអស់ហើយពេលល្ងាចទើបជួបគ្នា...វាមិនចម្លែកទេដែរគេមិនដឹងទាំងដែរនៅផ្ទះជាមួយគ្នានោះព្រោះនាយល្អិតជុងវុននេះតែងតែក្រោកពីព្រលឹមទៅជួយធ្វើនំអ៊ុំស្រីអ្នកជិតខាងលក់ព្រោះតែនាយមិនអាចដើរបានហើយក៏មិនចង់ពឹងគេទាំងស្រុងដែរ...
យ៉ាង ជុងវុន អាយុ26ឆ្នាំ កម្ពស់1.75cm
" អត់ទេ..បន្តិចទៀតទើបខ្ញុំទៅព្រោះមានណាត់ទៅជួបអ្នកជំងឺម្នាក់..."ចាន់និយាយទាំងជួយរុញជុងវុនចូលទៅខាងក្នុង..ចាន់ជា ដុកទ័រធំនៅមន្ទីរពេទ្យមួយកន្លែងនៅប៉េកាំង..
" ហុឹម..ចុះបងជេយ៍វិញ..?"ជុងវុន
" គាត់នៅក្នុងបន្ទប់ដេកខ្ចិល.."ចាន់និយាយចប់ក៏មានសម្លេងមួយតមក
" កំពុងនិយាយពីបងដែរទេ.."ជេយ៍ដើរចេញពីក្នុងផ្ទះបាយក៏ឮពីនាក់បងប្អូនមាឌតូចៗនោះកំពុងនិយាយពីខ្លួន..
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Viễn tưởngជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...