តើខ្ញុំត្រូវបន្តរត់ដល់ដល់ជីវិតចុងក្រោយមែនទេ..តើខ្ញុំពិតជាចង់ធ្វើបែបនោះមែនឬ?
នៅពេលនេះគឺម៉ោង8យប់បាត់ទៅហើយកាយល្អិតជុងវុនកំពុងតែអង្គុយលើរទេះក្បែរមាត់ទ្វារង់ចាំប្អូនត្រឡប់មកវិញ..
" ជុងវុនមិចក៏មិនចូលគេង.."ជេយ៍ដើរសម្ដៅមករកប្អូននិងសួរឡើងយប់ស្មើរនេះហើយគេបែរជាមិនចូលគេងទៅវិញ..
" ខ្ញុំចង់នៅចាំចាន់សិនយប់ណាស់ហើយមិនឃើញមកវិញសោះ.."ជុងវុនឆ្លើយតបទៅជេយ៍ទាំងភ្នែកសម្លឹងទៅទ្វារបងនៅឡើយ ..
" បងភ្លេចប្រាប់ឯងទៅ..ល្ងាចមិញចាប់ឆាតមកប្រាប់បងថាយប់នេះគេគេងនៅពេទ្យមិនបានមកផ្ទះវិញទេ.."ជេយ៍បន្ទន់ជង្គង់អង្គុយចុះក្បែរប្អូននិងនិយាយឡើងទាំងញញឹម..(តើល្ងាចមិញជារាងតូចពិតមែនឬដែរឆាតមកនាយនោះឬក៏ជា..!)
" ......."នាយល្អិតមិនមាត់តែភ្នែកសម្លឹងទៅជេយ៍មិនឈប់រឿងនៅល្ងាចមិញក៏ហោះចូលក្នុងខួរក្បាលនាយជាថ្មី..
" មិចក៏សម្លឹងបងបែបនេះ..?"ជេយ៍
" ខ្ញុំសួរបង1សំណួរបានទេ.."ជុងវុន
" បានឯងចង់សួរអីក៏សួរមកបងឆ្លើយបានទាំងអស់.."ជេយ៍
" អាយុបងច្រើនហើយមិចក៏បងមិនយកសង្សារ..រូបរាងបងក៏ល្អមុខរបរក៏មាន ."ជុងវុននាយសួរទៅជេយ៍តាមអ្វីដែរចង់ដឹងតែសំណួរនេះធ្វើឱ្យជេយ៍គាំងជាខ្លាំងព្រោះនាយមិនដែរឬនាយល្អិតសួរសំណួរបែបនេះឡើយ...
" គឺ..គឺបងគ្រាន់តែមិនទាន់គិតពីវា.បងគ្រាន់តែចង់នៅជាមួយឯងនិងចាន់ឱ្យបានយូរៗប៉ុណ្ណោះរឿងគូរគ្រងស្អីនោះបងមិនទាន់គិតទេ.."ជេយ៍
" មកពីខ្ញុំមែនទេ..?"កែវភ្នែកមុតស្រួចរបស់ជុងវុនសម្លឹងទៅជេយ៍ទាំងទាមទាររកចម្លើយ..
" ......?"ឬសំណួរនេះធ្វើឱ្យជេយ៍គាំងជាខ្លាំងនិយាយមិនចេញបានត្រឹមសម្លឹងមុខប្អូនតបវិញ..
" ព្រោះតែខ្ញុំជាបន្ទុកទើបបងមិនអាចមានសេរីភាព..ព្រោះតែខ្ញុំពិការទើបបងត្រូវពិបាកព្រោះខ្ញុំព្រោះតែមិនអាចទុកខ្ញុំចោលទើបបងមិនមានសង្សារមែនទេ?.."ជុងវុន និយាយមួយៗច្បាប់ៗទាំងកែវភ្នែករលីងរលោងតែក៏ប្រឹងទប់មិនឱ្យស្រក់ចុះ..
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasyជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...