ពិភពលោករបស់ខ្ញុំវាពពេញទៅដោយភាពងងឹត..ប៉ុន្តែពេលនេះគឺមានពន្លឺចូលមកបំភ្លឺវាហើយវាជាពន្លឺនៃជីវិតថ្មីទៀតផង!!" ចាន់នេះ...នេះមានន័យថាមិច!!"អុីបូបែរទៅសួររាងតូចទាំងបើកភ្នែកធំឯជុងវុននិងហាន់ជីនក៏ដូចគ្នាព្រោះពួកគេស្គាល់ច្បាស់ថាវាជាប្រដាប់ពិនិត្យទឹកនោ*សម្រាប់មនុស្សស្រីដែរសង្ស័យថាខ្លួនមានផ្ទៃពោះ..
" មុនដំបូងអូនក៏មិនជឿថាខ្លួនឯងមានផ្ទៃពោះដែរ..តែអូនចេះតែចង់ក្អួតអូនក៏ទៅរកពេទ្យក្រែងថាឈឺក្រពះ..តែបែរជាពិនិត្យឃើញថាខ្លួនមានផ្ទៃពោះទៅវិញ"រាងតូចនិយាយទាំងអឹមអៀនញញឹមទាំងមិនសម
" ចាន់ឯងជា អូមេហ្កា ហេស!!"ជុងវុន
" បងក៏ស្គាល់ដែរហេស..ដំបូងពេលពេទ្យប្រាប់ខ្ញុំសឹងតែមិនជឿ..ខ្ញុំមិនដែរគិតទេថាមាន អូមេហ្កា នៅលើលោកនេះ"រាងតូចនិយាយទាំងទឹកមុខមិនដឹងអីធ្វើឱ្យអ្នកផ្សេងទៀតកាន់តែគាំងជាពិសេសហាន់ជីននិងតែម្ដងគាំងឡើងលែងនិយាយហើយ
" ចឹង..ចឹងមានន័យថាបងជាប៉ាគេហើយមែនទេ"អុីបូ
" អ៊ឹម"រាងតូចមិននិយាយតែក៏ងក់ក្បាលបញ្ជាក់
" អា៎...ប្រពន្ធសម្លាញ់បងស្រលាញ់អូនបំផុត..ទីបំផុតខ្ញុំក្លាយជាប៉ាគេហើយ..យ៉េ.."រាងក្រាស់អរខ្លាំងពេកក៏ស្ទុះទៅលើកបីរាងតូចថើបយកៗមិនខ្មាស់អ្នកផ្សេងអ្វីបន្តិច
" អា៎..ហិហិ..បានហើយៗអូនរសើប..ហិហិ"ចាន់ប្រឹងយកដៃរុញមុខគេចេញព្រោះថាពេលនេះគេរសើបផងអៀនផងចង់ជ្រែកដីរត់ហើយ
" បើមិនយល់មុខអ្នកប្រុសជុងវុនក៏គួរតែយល់ដល់ក្បាលអាជីនដែរគ្មានលិទផងចៅហ្វាយ."ហាន់ជីនមិនសុខចិត្តក៏ធ្វើមុខស្អុយប៉ែ
" អត់ទើសក្បាលឯងទេ"អុីបូតបទៅហាន់ជីនមួយមាត់ធ្វើឱ្យជុងវុននិងចាន់នាំគ្នាសើចចង់រឹងពោះ..ចៅហ្វាយនិងកូនចៅគេនេះអត់ចេះនិយាយចូលគ្នាយ៉ាងមិចមិនសមនៅជាមួយគ្នាបានសោះ
#កាត់មកខាងហុីសឿងវិញ
កម្លោះសង្ហារកំពុងតែឈរស្រោចទឹកផ្កាមុខផ្ទះយ៉ាងស្ងៀមស្ងាត់ព្រោះថាអ្នកផ្ទះផ្សេងទៀតចេញក្រៅអស់ហើយ..ឈរម្នាក់ឯងសុខៗក៏មានសម្លេងមួយបន្លឺនៅពីក្រោយខ្នងគេ
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasyជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...