តើអ្នកជឿលើអភូតហេតុទេ..លើលោកនេះមានរឿងដែរនឹកស្មានមិនដល់ច្រើនណាស់ដែរកើតឡើងអាចថារឿងគ្រប់យ៉ាងត្រូវបានទេវតាកំណត់ទុករួចហើយ!!#ព្រឹកថ្ងៃថ្មី
ម៉ោង7....ក្រោយពីយប់ដ៏សែនយូរបានកន្លងផុតទៅព្រឹកថ្ងៃថ្មីក៏មកដល់..កាយល្អិតជុងវុនក្រោកឡើងក៏ប្រញ៉ាប់សម្អាតខ្លួននិងចេញមកខាងក្រៅដើម្បីធ្វើដំណើរទៅលេងផ្ទះដែរពោពេញទៅដោយអានុស្សាវរីយ៍ជាំច្រើន!!
" អារុណសួស្តីបងជុងវុននេះបងលឿនដល់ហើយ"ចាន់ដែរទើបតែចុះមកជាមួយអុីបូក៏និយាយឡើងទាំងញញឹមស្រស់ដើរសម្ដៅទៅជិតបងប្រុស
" ហិហិ..បងគ្រាន់តែនឹកផ្ទះចង់ទៅដល់ឱ្យឆាប់ប៉ុណ្ណោះ"ជុងវុនញញឹមស្រស់ទៅប្អូន
" អ្នកប្រុសពួកយើងប្រញ៉ាប់ទៅល្អជាង"ហាន់ជីននិយាយឡើងនិងដើរមកជួយរុញជុងវុនចូលឡានដែរខ្លួនត្រៀមរួចជាស្រេចបន្ទាប់មកពួកគេក៏បានចេញដំណើរទៅ..ចំណាយពេល15នាទីឡានក៏មកឈប់ពីមុនផ្ទះដែរត្រូវបានទុកចោល1ខែទៅហើយតែសភាពវានៅធម្មតាព្រោះហុីសឿងបានក្រោកតាំងពីព្រឹកមករៀបចំរួចហើយ
កាយតូចជុងវុនអង្គុយលើឡានសម្លឹងទៅផ្ទះទាំងស្ងៀមស្ងាត់ផ្ទះមួយនេះវាបានចងទុកអានុស្សាវរីយ៍ល្អៗច្រើនលើសលប់ពេកហើយ..
គេសម្លឹងទៅកាន់បរិវេណផ្ទះអានុស្សាវរីយ៍ល្អៗក៏ហោះចូលក្នុងខួរក្បាលសារជាថ្មី
#
" អាយ៎..ហិហិ..សើមអស់ហើយបងជេយ៍ឈប់លេងទឹកភ្លាម..ហិហិ"កាយតូចស្រែកចាចរត់ឆ្វែលពេញនិងព្រោះត្រូវបងប្រុសបាញ់ទឹកដាក់ឡើងសើមអស់ហើយ..
" កុំរត់ក្មេងក្បាលខូចបងប្រាប់ឯងហើយថាកុំរំខានបងស្រោចទឹកផ្កា..តែឯងឌឺខ្លួនឯងកុំរត់"កម្លោះសង្ហាររត់តាមបាញ់ទឹកដាក់ប្អូនទាំងគ្រឺតក្នាញ់ប្រាប់រួចហើយថារវល់កុំលេងតែគេឌឺពេលនេះនាយកំដរលេងបានដូចចិត្ត..ទទឹកជោគទាំងពីអ្នក!!
#
" ជុងវុនៗ..នេះឯងធ្វើឆ្គួតស្អីនិង"ជេយ៍ប្រញ៉ាប់រត់មកចាប់ដៃប្អូនដែរកំពុងតែវាយលើជើងខ្លួនឯងខ្លាំងៗព្រោះតែគេចង់រៀនដើរតែក៏ធ្វើឱ្យក្រឡាប់រទេះដួលទៅលើស្មៅមួយទំហឹង
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasyជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...