ខ្ញុំមិនខ្លាចអ្វីទាំងអស់ទោះបីជាដឹងថារឿងនៅចំពោះមុខជាសេចក្ដីស្លាប់ក៏ខ្ញុំមិនខ្លាចដែរព្រោះថាអ្នកសំខាន់ជាងជីវិតរបស់ខ្ញុំទៅទៀត!!" ចាន់! អុីបូ!"ជេយ៍នាយដើររកពួកគេមួយសន្ទុះក៏ឃើញពួកគេនៅឈរក្បែរបន្ទប់មួយមើលទៅទឹកមុខអុីបូដែរកំពុងតែរកស្រក់ទឹកភ្នែកជេយ៍ក៏ដឹងថាមានរឿងមិនល្អបាត់ទៅហើយ
"មានរឿងអី?"ជេយ៍ប្រញ៉ាប់ដើរមករកពួកគេទាំងប្រុងប្រយ័ត្នមិនហ៊ានប្រហេសឡើយ..
" បងជេយ៍"ចាន់ចាប់ដៃជេយ៍ទាញឱ្យអង្គុចចុះនិងស្ដាប់អ្វីដែរពួកគេកំពុងតែស្ដាប់
#ខាងក្នុង
" គ្រប់យ៉ាងយើងធ្វើព្រោះតែចង់ឱ្យពួកឯងល្អប៉ុណ្ណោះ..តែពួកឯងវាល្ងង់មិនស្ដាប់សម្ដី!"អ្នកស្រីឡុងស្រែកសម្លុតខ្លាំងៗទៅអុីជូ
" ហុឹសៗ..វាគួរឱ្យអស់សំណើចណាស់ធ្វើដើម្បីពួកខ្ញុំហេស?..នេះហេសទង្វើដែរចង់ឱ្យពួកខ្ញុំល្អ?..មិនមែនទេគ្រប់យ៉ាងម៉ាក់ធ្វើតែដើម្បីសាគូរ៉ាតែប៉ុណ្ណោះ..? ក្នុងភ្នែករបស់ម៉ាក់គ្រប់ពេលវាគ្មានវត្តមានរបស់ពួកខ្ញុំទេ!!..ម៉ាក់អាត្មានិយមបំផុត!!"អុីជូនាងក៏មិនខ្លាចនិងការនិយាយការពិតដែរព្រោះគ្រប់ពេលគឺបែបនិងពិតមែន
" វ៉ាង អុីជូ មកពីឯងវារឹងក្បាលបែបនេះហើយទើបគ្មានអ្នកណាគេមកទ្រាំនិងចរិករបស់ឯងបាន.."ឡុងអុីពួកគេទាំងពីអ្នកម្ដាយកូនកំពុងតែតឹងសរសៃកដាក់គ្នាតែគូរ៉ានាងអង្គុយមើលធ្វើមិនដឹង
" ត្រូវហើយចរិកខ្ញុំវាបែបនិង..ខ្ញុំមិនចេះសម្ដែងដូចជាម៉ាក់ទេ..ម៉ាក់ពូកែសម្ដែងណាស់ដឹងទេ! .សម្ដែងធ្វើជាតួកំសត់ឱ្យគ្រប់គ្នាអាណិតទាំងដែរការពិតម៉ាក់ជាអ្នកសម្លាប់ប៉ា!!"អុីជូនាងស្រែកឡើងខ្លាំងៗទាំងមិនដឹងទេថាសម្ដីរបស់នាងគឺអុីបូស្ដាប់ឮទាំងអស់
" ឯងនិយាយស្អី វ៉ាង អុីជូ ឯងមានដឹងខ្លួនទេ!!"ឡុងអុី
" តើខ្ញុំនិយាយខុសត្រង់ណា..?ឬមិនពិតទេ?..ម៉ាក់ដឹងថាប៉ាមានជំងឺបេះដូងហើយម៉ាក់ក៏ទៅនាំសាហាយរបស់ម៉ាក់មកធ្វើរឿងស្មោកគ្រោកចំពោះមុខប៉ារហូតដល់ប៉ាគាំងបេះដូងស្លាប់...គ្រប់យ៉ាងខ្ញុំបានឃើញផ្ទាល់ភ្នែកសាហាយរបស់ម៉ាក់គឺជាប៉ារបស់នាង "អុីជូនិយាយទាំងចង្អុលទៅគូរ៉ា ក្រសែភ្នែកចងគុំនំពោពេញទៅដោយកំហឹង ( ប៉ារបស់សាគូរ៉ាឈ្មោះថា យ៉ាម៉ូកា ជាជំនិតរបស់អ្នកស្រីឡុងហើយក៏ជាសាហាយដូចគ្នា យ៉ាម៉ូកា ធ្លាប់ត្រូវរបួសកាលពីប្រាំឆ្នាំមុនស្ទើរស្លាប់ម្ដងហើយដោយសារតែជេយ៍)
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasyជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...