ត្រឡប់រកស្នេហ៍ចាស់👣🥀ភាគ.27

120 6 1
                                    


  នៅពីក្រោយទង្វើររបស់ខ្ញុំទាំងអស់សុទ្ធតែបង្កប់នូវក្ដីស្រឡាញ់លើសលប់ឱ្យទៅអ្នកប៉ុន្តែអ្នកបែរជាគិតធម្មតាទៅវិញ!!

" បើចង់ប៉ះមិចក៏មិនប៉ះទៅបងមិនរលាយទៅណាទេ!!"អ្នកកម្លោះជេយ៍និយាយទៅប្អូនទាំងហួសចិត្តនេះគេខ្លាចនាយរលាយហេស

" ហ្ហឹក..បង..គឺបងពិតមែនបងមិនបានស្លាប់ទេហេស..ហ្ហឹកៗ"ក្រោយពីយកដៃទៅប៉ះផ្ទៃមុខរបស់គេហើយឃើញថានេះមិនមែនជាក្ដីស្រម៉ៃនេះជាមនុស្សពិតជុងវុនរើរហូតដល់ក្រឡាប់រទេះខ្លួនរបស់គេត្រូវដួលទ្រោបទៅលើអ្នកជាបងបណ្ដាលឱ្យជេយ៍ត្រូវដួលអុកគូទយកតែម្ដងដោយមានរាងតូចនៅអង្គុយច្រកគៀវពីលើ..

" បើបងស្លាប់..បងមកនៅចំពោះមុខឯងបានយ៉ាងមិចក្មេងល្ងង់"នាយក្រាស់យកដៃទៅឈ្លីក្បាលប្អូនទាំងគ្រឺតក្នាញ់

"..ហ្ហឹកៗ..ខ្ញុំនឹកបងណាស់..ហ្ហឹកៗ"ជុងវុនឃើញកែវិការបងបែបនោះក៏ស្ទុះអោបគេជាប់..

" បងក៏នឹកឯងដែរ..នឹកខ្លាំងជាឯងនឹកបងរាប់រយដងឯណោះ"ជេយ៍លើកដៃអោបក្មេងដែរគិតតែឈ្ងកមុខយំនៅនិងទ្រូងរបស់នាយនិយាយឡើងទាំងក្ដីស្រឡាញ់លើសលប់

" បើបងនឹកខ្ញុំមិចក៏មិនមករកខ្ញុំ..ហ្ហឹក..បងបាត់ទៅណាដល់ទៅ1ខែ..ហ្ហឹក..ដឹងទេខ្ញុំនឹកបងប៉ុណ្ណាបងដឹងទេខ្ញុំគេងយំនឹកបងរាល់យប់..ហ្ហឹក..បងអាក្រក់ណាស់..ហ្ហឹកៗ"កាយល្អិតជុងវុនងើយមុខមកនិយាយជាមួយរាងក្រាស់និងយកដៃទៅវាយទ្រូងហាប់ណែនរបស់គេទៀតផង.

" បងសុំទោស..សុំទោសដែរមិនមករកឯងធ្វើឱ្យឯងគិតថាបងស្លាប់បាត់ហើយ..បងសុំទោសពិតមែនតែពេលនេះបងនៅចំពោះមុខឯងហើយឯងអាចដាក់ទោសបងតាមតែចិត្តរបស់ឯងបាន..ប៉ុន្តែ..!!"រាងក្រាស់និយាយបានតែប៉ុណ្ណឹងក៏ឈប់និយាយដៃដែរទំនេរក៏លូកទៅទាញចង្កេះកាយតូចដែរកំពុងតែអង្គុយច្រកគៀវលើនាយនោះមកកាន់តែជិតរហូតដល់ជុងវុនត្រូវយកដៃទាំងសងខាងរបស់គេទប់ទ្រូងរបស់ជេយ៍បើមិនចឹងទេស្អិតជាប់គ្នាឥឡូវហើយ!!

" ប៉ុន្តែ..ប៉ុន្តែអ្វីទៅ"នាយតូចនិយាយទៅគេទាំងផ្ទៃមុខរបស់ខ្លួនចាប់ផ្ដើមឡើងក្រហមព្រោះនៅជិតខ្លាំងពេក

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now