ត្រឡប់រកស្នេហ៍ចាស់🥀👣ភាគ.6

153 9 0
                                    


ទោះបីជារឿងខ្លះវាពិបាកនិងបំភ្លេច..ប៉ុន្តែយើងក៏មិនចង់កប់ភាពឈឺចាប់នោះទុកមួយជីវិតដែរត្រូវទេ?

រាងតូចដើរចូលមកក្នុងរបងផ្ទះទាំងអារម្មណ៍មិននៅនិងខ្លួន..តែភ្លាមៗភ្នែកទាំងគូរក៏ក្រឡេកទៅប៉ះនិងរទេះរបស់ជុងវុនដែរទុកចោលនៅខាងក្រៅ..

" បងជុងវុន!!.."ចាន់ស្រែកមួយទំហឹងនិងប្រញ៉ាប់រត់ចូលទៅក្នុងផ្ទះព្រោះខ្លាចមានរឿងមិនល្អកើតឡើង..ប៉ុន្តែវាផ្ទុយពីការគិតស្រឡះគ្រាន់តែរត់មកដល់ខាងក្នុងក៏ឃើញជុងវុនកំពុងតែអង្គុយនៅលើតុកអាហារចំណែកឯជេយ៍កំពុងរៀបចានទុក..

" នេះ..នេះមានរឿងអីមិចក៏រទេះបងជុងវុនៅខាងក្រៅ..?"រាងតូចសួរឡើងព្រោះតែខ្លួនមិនដឹងអ្វីសោះ..

" ចាន់ឯងមកហើយ...ចឹងបងទៅមើលហាងហើយចង់ដឹងរឿងអីក៏សួរគេខ្លួនឯងទៅ..ទៅចេះពាក្យអត់ប្រយោជ៍អីមកខ្លះហើយបើបងមកវិញគេនៅមិនដឹងកំហុសទៀតកុំសង្ឃឹមថាបានទៅធ្វើនំទៀត.."ជេយ៍និយាយហើយក៏ចេញទៅបាត់..នេះហើយជាចរិកពិតរបស់គេបារម្ភណាស់កាចណាស់គេជាមនុស្សដែរហួងហែងតែចិត្តល្អទោះបីជាកាចបន្តិចតែគេជាមនុស្សកក់ក្ដៅ..

" បងជុងវុនមានរឿងអីមិចក៏បងជេយ៍ខឹងយ៉ាងនេះ.."ចាន់សួរឡើងនៅពេលដែរជេយ៍ចេញទៅផុត

ឯជុងវុនក៏រៀបរាប់តាមដំណាលដែរធ្វើឱ្យមានរឿងកើតឡើងសូម្បីតែរឿងនៅល្ងាចនោះក៏នាយប្រាប់រាងតូចដែរ

" សមហើយដែរបងជេយ៍ខឹងមិចក៏ទៅនិយាយបែបនោះ..បងក៏ដឹងថាបងបែបនេះក៏ព្រោះតែខ្ញុំបើមិនព្រោះតែខ្ញុំបងក៏មិនពិការ...."ស្ដាប់ចប់រាងតូចក៏ថាឱ្យតែម្ដងតែគេក៏និយាយលើកហេតុផលមកវិញ..

" វាមិនមែនព្រោះតែឯងទេចាន់ពួកយើងជាបងប្អូនបងមិនអាចមើលឃើញឯងលំបាកឡើយ.."ជុងវុនតបទៅប្អូនវិញទាំងរលីងរលោងទឹកភ្នែកព្រោះតែរឿងអតីតកាលស្រាប់តែផុសក្នុងខួរក្បាលជាថ្មី..

5ឆ្នាំមុន

" សម្លាប់វាចោលទេអ្នកស្រី.."បុរសមាឌធំម្នាក់និយាយឡើងដោយភ្នែកសម្លឹងទៅកាន់ក្មេងប្រុសស្លៀកឈុតសិស្សសាលាម្នាក់ទៀតដែរដេកដង្ហក់ខ្យល់ក្នុងថ្លុកឈាមសម្លឹងមកពោះគេទាំងពីហើយស្រ្តីចំណាស់ម្នាក់នោះក៏និយាយឡើង

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now