ត្រឡប់រកស្នេហ៍ចាស់👣🥀ភាគ.24

108 8 1
                                    


   ស្ទើរតែមួយជីវិតទៅហើយដែរខ្ញុំរស់ដោយមានវត្តមានបង..តែពេលដែរនេះលែងមានទៀតហើយតែគ្រប់ទង្វើរបស់បងវានៅក្នុងកែវភ្នែកខ្ញុំជានិច្ច!!

" អ្នកប្រុសឃ្លានហើយមែនទេ..ចាំបន្តិចណាចាំពួកខ្ញុំធ្វើម្ហូបឆ្អិនឥឡូវហើយ"ម៉ែដោះនិយាយទៅកាន់ជុងវុនដែរកំពុងតែបង្វិលកង់រទេះមកក្នុងផ្ទះបាយ..

"......."គ្មានសម្លេងឆ្លើយតបនាយល្អិតហាក់គាំងនិងសម្ដីរបស់ម៉ែដោះវាដូចខ្លាំងណាស់វាគឺដូចពេកហើយ!!

#
" ជុងវុនឯងឃ្លានហើយមែនទេចាំបន្តិចណាបងធ្វើម្ហូបឆ្អិនឥឡូវហើយ.."អ្នកកម្លោះនិយាយទាំងញញឹមទៅកាន់ប្អូនទាំងដៃកំពុងតែមមាញឹកធ្វើម្ហូបតែគេនៅតែឆ្លៀតមកអង្អែលក្បាលប្អូនលេងសិនដដែល
#

" ហ្ហឹកៗ.."កាតតូចចាប់ផ្ដើមញ័រទឹកភ្នែកចាប់ផ្ដើមស្រក់ហូរកមឥតឈប់

" អ្នកប្រុសតូច..មិចក៏យំបែបនេះកុំយំបែបនេះអី"ម៉ែដោះដែរយល់ស្ថានការណ៍ក៏ប្រញ៉ាប់មកលួងលោមកាយតូចដែរគិតតែពីឈ្ងោកមុខយំ...អ្នកផ្សេងទៀតឃើញបែបនេះក៏បានត្រឹមអាណិតព្រោះមិនអាចជួយអ្វីបាន

" ម៉ែដោះខ្ញុំនឹកគាត់..ហ្ហឹក..នឹកខ្លាំងណាស់..ហ្ហឹកៗ..តទៅមុខខ្ញុំរស់យ៉ាងមិចបើត្រឹមតែបីថ្ងៃនេះ..ខ្ញុំនឹកគាត់យ៉ាងនេះទៅហើយ..ហ្ហឹកៗ"

" មិនអីទេណាអ្នកប្រុសនៅមានអ្នកប្រុសចាន់អ្នកប្រុសអុីបូពួកគាត់សុទ្ធតែបារម្ភពីអ្នកប្រុស..រឹងមាំឡើងណា"ម៉ែដោះនិយាយហើយក៏អោបលួងលោមរាងតូចទាំងអាណិត

#កាត់មកខាងរាងតូចចាន់និងអុីបូវិញ

នៅក្នុងបន្ទប់ក្រោមដីក្នុងវិមានត្រកូលវ៉ាងដែរបានបិតអស់រយះពេលជាង25ឆ្នាំពេលនេះត្រូវបានបើកម្ដងទៀតហើយដោយកូនប្រុសម្ចាស់វិមានផ្ទាល់តែម្ដង!!

"..ហ្ហឹកៗ..សុំអង្វរដោះលែងខ្ញុំទៅខ្ញុំលែងហ៊ានហើយ..ហ្ហឹកៗ"សម្លេងស្រែកយំសុំអង្វរឮឡើងពេលបន្ទប់ដែរពោពេញទៅដោយរបស់ធ្វើទារុណកម្មអាចថាអតីតម្ចាស់វិមានមួយនេះជាម៉ាហ្វៀក៏ថាបាន

" ដោះលែងនាងហេស..វាមិនងាយពេកទេឬ ជូ ជីងយុី"អុីបូដែរកំពុងតែឈរយ៉ាងមានអំណាចជាមួយរាងតូចនិងកូនចៅប្រហែលជា7_8អ្នកទៀតក៏និយាយឡើងមុននិងដើរទៅជិតនាងបន្តិច

ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់Where stories live. Discover now