ងឺត..សម្លេងចាប់ហ្វ្រាំងឡានបន្លឺឡើងខណៈឡានទំនើបពណ៌ខ្មៅក្រឹបមួយបានមកឈប់ពីមុខផ្ទះយ៉ាងធំមួយ..កាយមាំចុះពីលើរថយន្តនិងលើកបីរាងតូចដើរចូលទៅក្នុងយ៉ាងរភើយ..ត្រូវហើយផ្ទះដ៏ធំមួយនេះជាកន្លែងផ្ទាល់ខ្លួនរបស់អុីបូបើគ្មានការអនុញ្ញាតពីនាយទេអ្នកណាក៏គ្មានសិទ្ធចូលដែរ..
ចូលមកដល់ខាងក្នុងបន្ទប់នាយទម្លាក់កាយល្អិតទៅលើពូកថ្នមៗមុននិងដាក់ខ្លួនអង្គុយក្បែរលើកដៃទៅអង្អែលរង្វង់មុខមូលក្រឡង់នោះយ៉ាងថ្នមដៃបំផុត..
" ប៉ុន្មានឆ្នាំមកនេះអូនរស់នៅបានសុខដែរទេ..បងដឹងថាអូនលំបាកតែកុំបារម្ភពីពេលនេះទៅបងនិងនៅក្បែរអូនរហូត..."និយាយចប់អូីបូក៏ទម្លាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់រាងតូចដែរគេងលក់មិនដឹងខ្យល់អីនោះ..រួចគេក៏ទម្លាក់ខ្លួនគេងអោយកាយតូចយ៉ាងណែន..
ព្រឹកថ្ងៃថ្មីចូលមកដល់
" ហុឹម.."រាងក្រាស់ក្រហឹមក្នុងបំពង់កបន្តិចមុននិងបើកភ្នែកឡើងព្រោះដៃស្រវ៉ារកអ្នកដែរខ្លួនគេងអោបយប់មិញតែពេលនេះបាត់ស្រមោលទៅណាក៏មិនដឹង ...
" អាបូអើយ..ឯងប្រហែសទៀតហើយ.."នាយស្ទុះងើបវឹងក្រោយពីដឹងថារាងតូចចេញទៅបាត់ហើយ..
" ក្មេងក្បាលរឹងចង់គេចមុខពីបងដល់ពេលណាទៅ.."នាយរអ៊ូរង៉ូវៗម្នាក់ឯង..នេះទម្រាំបានជួបកាយល្អិតម្ដងនេះមិនមែនស្រួលទេនាយចំណាយពេលរកគេមក5ឆ្នាំហើយ..ក្រោយគិតមួយសន្ទុះនាយក៏ទាញកន្សែងចូលក្នុងបន្ទប់ទឹកបាត់..
ក្រឡេកមកមើលចាន់វិញ
នាយតូចដើរចូលមកក្នុងផ្ទះទាំងទឹកមុខពិបាកមើលព្រោះមិនដឹងថាត្រូវនិយាយអ្វីបន្តិចទៀតនេះ..
" យប់មិញចេញពីផឹកឯងទៅណា.."
" បងជេយ៍.."គ្រាន់តែតែចូលមកដល់ខាងក្នុងភ្លាមនាយតូចក៏ទទួលបានសំណួរដែរពីបាកឆ្លើយពីបងប្រុសដែរកំពុងតែអង្គុយគងទាក់ខ្លាចាំរួចជាស្រេចតែម្ដង...
ផាក ជេយ៍ អាយុ28ឆ្នាំ កម្ពស់1.84cm
YOU ARE READING
ត្រឡប់រកស្នេហ៍ចាស់👣🥀❤️ចប់
Fantasíaជារឿងប្រភេទ. បច្ចុប្បន្នលាយលំនិងអតីតកាលការជួបគ្នាម្ដងទៀតរវាងគូរស្នេហ៍មួយគូរដែរបានបែកគ្នាមកជាយូរ Zhan " ហេតុអ្វីគ្រាន់តែមនុស្សពីអ្នកស្រឡាញ់គ្នាសោះចាំបាច់អ្វីមកបំបែកតើពួកខ្ញុំធ្វើអ្វីខុសទៅ.." Yibo" ផ្ដល់ឱកាសឲ្យបងម្ដងទៀតបានទេ..បងសន្យាបងនិងការពារអូនដល់...